SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Podcast'in sitesini ziyaret etmeyi ve yapımcısını desteklemeyi unutma: www.sbs.com.au

Yazar

SBS

Kategori

News

Podcast web sitesi

www.sbs.com.au

Son bölüm

29 Haz 2026

Nereden dinlenir?

Uygulamada podcast'ler Replaio Radio Çok yakında

Podcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol

Google Play'den indir Ücretsiz yükle Android 5 Mn+ indirme · 4,8 puan iOS yakında

Bölümler

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ 06.06.2025

** អូស្ត្រាលី ខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប។ ** អូស្ត្រាលីសង្ឃឹមថានឹងដើរតាមផ្លូវរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកដូណាល់ត្រាំ ផ្តល់ការលើកលែងការបង្កើនពន្ធទ្វេដង លើដែកថែប និងអាលុយមីញ៉ូម។ ** សកម្មជនបរិស្ថានបានស្ទាក់ចាប់ប្រតិបត្តិការនេសាទខុសច្បាប់ នៅឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី និងដោះលែងសត្វសមុទ្រជាង10ក្បាល។

ខួប៥០ឆ្នាំរបស់ SBS៖ ប្រវត្តិនៃការកកើតកម្មវិធីផ្សាយពហុវប្បធម៌ រួមទាំងភាសាខ្មែរ 06.06.2025

ឆ្នាំ 1975 គឺជាពេលវេលានៃការផ្លាស់ប្តូរនយោបាយពិភពលោក។ ភាពភ័យរន្ធត់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការបញ្ចប់នៃសង្រ្គាមវៀតណាម ខណៈដែលនៅប្រទេសអូស្ត្រាលីមានការបណ្តេញរដ្ឋាភិបាលលោក Whitlam នៃគណបក្សលេប័រចេញពីតំណែង។ វាក៏ជាពេលដែលប្រទេសអូស្ត្រាលីកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅក្នុងសង្គមពហុវប្បធម៌ដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ស្របពេលជាមួយនឹងកំណើតនៃកម្មវិធីផ្សាយពហុភាសារបស់ប្រទេសនេះ នោះគឺ SBS។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ 06.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិស្វករអូស្ត្រាលីមួយរូប ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ាក់។ ** ឥណ្ឌូណេស៊ី និងអូស្ត្រាលីនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅលើកោះយុទ្ធសាស្រ្ត ភាគខាងកើត ក្នុងប្រជុំកោះ។ ** អូស្ត្រាលីកំពុងពិចារណាអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាមេរិក។

កម្ពុជាបញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ 06.06.2025

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ជូនវិវាទតំបន់ព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ រួចហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ តាមសេចក្តីថ្លែងការណ៍ បញ្ហាព្រំដែននៅតំបន់ទាំង ៤នេះ មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលគ្រោងធ្វើ នៅថ្ងៃទី១...

មន្រ្តី​បក្ស​ប្រឆាំង​នៅ​កម្ពុជាម្នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ 06.06.2025

ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនលោក ឌឿន ឆាន ចៅសង្កាត់រងទី២នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មកពីគណបក្សភ្លើងទៀន គឺជាការអនុវត្តតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ូលិសរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឡេង វ៉ាន់ឌី ដែលបានប្តឹងចោទថា លោក ឌឿន ឆាន បានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសាធារណៈ។ ចំណែកគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួននេះ ថាមានគោលបំ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ 05.06.2025

** អភិបាលរដ្ឋថាសម៉ាញៀសារភាពថា ការបោះឆ្នោតបន្ទាន់អាចនឹងមាននៅលើសន្លឹកបៀរ។ ** កំណើនសេដ្ឋកិច្ចអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម ០,២ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ ** លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលរារាំងប្រជាជនពីប្រទេសជាងដប់មិនឱ្យចូលសហរដ្ឋអាមេរិក។

គម្រោងកញ្ចប់ថវិកាឆ្នាំ២០២៥-២៦ របស់រដ្ឋវិចថូរៀ 04.06.2025

រដ្ឋាភិបាលរដ្ឋវិចថូរៀបានប្រកាសនូវកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥-២៦ ដែលរដ្ឋាភិបាលអះអាងថាដើម្បីជួយសម្រួលដល់ថ្លៃចំណាយលើការរស់នៅរបស់ប្រជាជនក្នុងរដ្ឋនេះ។ តើកញ្ចប់ថវិកានេះផ្តល់ប្រយោជន៍អ្វីខ្លះដល់សហគមន៍ខ្មែរយើង សូមស្តាប់បទសម្ភាសន៍ជាមួយលោក តាក់ ម៉េងហ៊ាង សមាជិកសភាតំបន់ក្លារីនដា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ 04.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ញត្តិគ្មានទំនុកចិត្តបានដាក់ឡើងប្រឆាំងនឹងអភិបាលរដ្ឋថាសម៉ាញៀ ** គណបក្សសម្ព័ន្ធបង្កើនការប្រឆាំងរបស់ខ្លួន ចំពោះការផ្លាស់ប្តូរដែលបានគ្រោងទុក របស់រដ្ឋាភិបាលបក្សលេប័រ ចំពោះការយកពន្ធលើសមតុល្យប្រាក់ស៊ុបភើរលើសពី 3 លានដុល្លារ។ ** លោក Lee Jae-myung ជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បញ្ជាក់ថា​កម្ពុជា​នឹង​ប្តឹង​ទៅតុលាការ​យុត្តិធម៌អន្តរជាតិ​លើបញ្ហាព្រំដែន 04.06.2025

ក្នុងពិធីបិទសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីពីការព្យាយាមសម្របសម្រួល ដោះស្រាយទ្វេភាគីជាមួយថៃ លើបញ្ហាព្រំដែន តែបើមិនឯកភាពគ្នា លោកថា កម្ពុជា នឹងប្តឹងជាឯកតោភាគី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

How does media work in Australia? - តើប្រព័ន្ធផ្សព្វផ្សាយដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្រ្តាលី? 03.06.2025

A free, independent and diverse press is a fundamental pillar of democracy. Australia has two taxpayer-funded networks that serve the public interest (ABC and SBS), plus a variety of commercial and community media outlets. Although publicly funded media receives money from the government, it is unlike the state-sponsored outlets found overseas. - សេរីភាពសារព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយចម្...

#87 Managing screen time (Med) - សិក្សាភាសាអង់គ្លេសភាគទី87៖ ការគ្រប់គ្រងពេលវេលានៅលើកញ្ចក់អេក្រង់ 03.06.2025

Learn how to talk about screen time management. - រៀនពីរបៀបនិយាយអំពី ការគ្រប់គ្រងពេលវេលានៅលើកញ្ចក់អេក្រង់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ 03.06.2025

** ការសិក្សាមួយរកឃើញថាបុរសជនជាតិអូស្ត្រាលីជាងមួយភាគបីបានប្រព្រឹត្តអំពើហឹង្សាលើដៃគូស្និទ្ធស្នាល។ ** បុគ្គលិកកម្មករដែលស្ថិតនៅលើប្រាក់ឈ្នួលអប្បបរមា ទទួលបានការដំឡើងប្រាក់ឈ្នួលចំនួនបីភាគរយកន្លះ។ ** រដ្ឋាភិបាលអាមេរិកដាក់ពេលកំណត់សម្រាប់ប្រទេសនានាដែលចង់ធ្វើកិច្ចព្រមព្រៀងលើពន្ធគយ។

របៀបចោលសំរាមធំៗ ធ្ងន់ៗ ក្នុងរដ្ឋវិចថូរៀ 28.05.2025

ប្រជាពលរដ្ឋនៅក្នុងក្រុងក្រេដថឺដាឌីណង់ (Greater Dandenong) នៃរដ្ឋវិចថូរៀ មានសិទ្ធទទួលបានការប្រមូលសំរាមធំៗ ធ្ងន់ៗ ដោយឥតគិតថ្លៃមួយឆ្នាំម្តង ប៉ុន្តែដើម្បីអាចទទួលបានសេវាកម្មនេះ គ្រប់គ្នាត្រូវធ្វើតាមសេចក្តីណែនាំឲ្យបានត្រឹមត្រូវ។ សូមស្តាប់បទសម្ភាសន៍ជាមួយកញ្ញា តាន់ សូហ្វី ចៅហ្វាយក្រុងរងនៃ ក្រុងក្រេដថឺដាឌីណង់ និងជាក្រុមប្រឹក្សាសង្កាត់នៅតំបន់ណូប៊លផាកវ័ត (Noble Park Ward)។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ 28.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្ស Liberal និងគណបក្ស National បានចុះកិច្ចព្រមព្រៀងដើម្បីរួបរួមគ្នាឡើងវិញ។ ** ប៉ូលីសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងនៅក្នុងទីប្រជុំជនតំបន់ជនបទនៃរដ្ឋគ្វីនស្លេន បន្ទាប់ពីមានការបាញ់ប្រហារកើតឡើង។ **រដ្ឋវិចថូរៀហាមឃាត់ការលក់កាំបិតមុតស្រួច ចាប់ពីថ្ងៃនេះតទៅ។

តុលាការកំពូល​ប្រកាស​ពីការ​ទទួលញត្តិ​ស្នើ​ដក​សិទ្ធិធ្វើនយោបាយ​របស់​​លោក រ៉ុង ឈុន 28.05.2025

ក្រោយពីសារសំឡេងរបស់លោក ហ៊ុន សែន ដែលបញ្ជាឱ្យបង្រ្កាបលើគណបក្សប្រឆាំង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនូវសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល ដែលបានទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាពអង្គការសង្គមស៊ីវិល ចំនួន ៥០អង្គភាព ស្នើឱ្យដកសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានបំបែកចេញពីគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី។

Who are the Stolen Generations? - Stolen Generations - ជំនាន់ដែលត្រូវបានលួចប្លន់៖ ស្វែងយល់ពីប្រវត្តិ និងឥទ្ធិពលរបស់វា 27.05.2025

Australia has a dark chapter of history that many are still learning about. Following European settlement, Aboriginal and Torres Strait Islander children were removed from their families and forced into non-Indigenous society. The trauma and abuse they experienced left deep scars, and the pain still echoes through the generations. But communities are creating positive change. Today these people ar...

ការ​បរិច្ចាគសក់សម្រាប់​អ្នកជម្ងឺ​មហារីក 27.05.2025

ការបរិច្ចាគសក់ គឺជាទានមួយដ៏ប្រសើរ ហើយក្រុមប្រឹក្សាមហារីកនៃរដ្ឋវិចថូរៀលើកទឹកចិត្តឲ្យអ្នកបរិច្ចាគសក់ទៅកាន់ស្ថានប័នមួយឈ្មោះថា សាសស្ទេនណឹបល សាឡន (Sustainable Salons) ពីព្រោះស្ថាប័នមួយនេះធ្វើការយ៉ាងជិតស្និត ជាមួយមូលនិធិនិងអង្គការដទៃទៀតដែលផ្តល់ជូនសក់អ្នកជំងឺដែលជ្រុះសក់ដោយសារការព្យាបាលជំងឺ ជាពិសេសគឺសម្រាប់អ្នកកើតជំងឺមហារីក។ នៅក្នុងសមាគមន៍ខ្មែរមានប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងធ្វើការបរិច្ចាគសក់របស់ពួកគេ ដ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ 27.05.2025

** លោកនាយករដ្ឋមន្រ្តី Anthony Albanese ចុះសួរសុខទុក្ខសហគមន៍រងគ្រោះដោយទឹកជំនន់នៅរដ្ឋញូសៅវែល។ ** ចាស់ទុំជនជាតិដើម ជំរុញឱ្យប្រជាជនអូស្ត្រាលីប្រើសប្តាហ៍នៃការផ្សះផ្សាជាតិ ពង្រឹងទំនាក់ទំនងរវាងប្រជាជនដើមដំបូង និងប្រជាជនអូស្ត្រាលីដទៃទៀត។ ** នាយករដ្ឋមន្ត្រីទីម័រខាងកើតសង្ឃឹមថា ប្រទេសលោកអាចចូលសមាជិកអាស៊ាន នៅចុងឆ្នាំនេះ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ 23.05.2025

** រដ្ឋបាលឱសថព្យាបាលអូស្ត្រាលី អនុម័តថ្នាំថ្មីដែលអាចផ្តល់ក្តីសង្ឃឹមដល់អ្នកដែលមានជំងឺភ្លេចភ្លាំង។ ** ភរិយារបស់លោក Julian Assange និយាយថា ស្វាមីរបស់អ្នកស្រី កំពុងពិចារណា ធ្វើនយោបាយម្តងទៀត។ ** ជនជាតិអូស្ត្រាលីចេរប្រមាថតាមអ៊ីនធឺណិតតិចជាងការរំពឹងទុក តិចជាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ 23.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ស្លាប់៤នាក់ និងបាត់ខ្លួនជាច្រើននាក់ ខណៈព្យុះនៅឆ្នេរសមុទ្រខាងកើត បោកបក់មកភាគខាងត្បូង។ ** ការចរចារវាងគណបក្ស Liberal និងNational បានចាប់ផ្តើមឡើងវិញ ខណៈដែលបក្សទាំងពីរសម្លឹងរកការឈានដល់កិច្ចព្រមព្រៀងសម្ព័ន្ធថ្មី។ ** អូស្ត្រាលីស្វែងរកភាពច្បាស់លាស់បន្ទាប់ពីរដ្ឋបាលលោកត្រាំ ហាមឃាត់ការចុះឈ្មោះនិស្សិតអន្តរជាតិនៅសកលវិទ្យាល័យ Harvard។

សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​ពាក់ព័ន្ធ​នឹងការ​ចាប់​ខ្លួន ​លោក អ៊ុក ម៉ៅ ខណៈអង្គការ​សង្គមស៊ីវិល​ប្រតិកម្ម 23.05.2025

ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយពីបុគ្គល ឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវបានជាប់បណ្ដឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់...

Why are migrant women missing out on vital medical tests? - SBS Examines៖ ហេតុអ្វីបានជាស្ត្រីអន្តោប្រវេសន៍ខកខានការធ្វើតេស្តវេជ្ជសាស្រ្តសំខាន់ៗ? 22.05.2025

Many people from CALD communities, especially women, are avoiding or delaying preventative cancer care. - ស្ត្រីមកពីមជ្ឈដ្ឋានវប្បធម៌ និងភាសាចម្រុះកំពុងគេចវេះពីការពិនិត្យសុខភាពចាំបាច់មួយចំនួន ដោយសារតែការភ័យខ្លាច និងការមាក់ងាយខាងវប្បធម៌។ ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីផ្លាស់ប្តូរបញ្ហានេះ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ 22.05.2025

** មនុស្សជាង 48,000 នាក់បច្ចុប្បន្នត្រូវបានឯកោដោយទឹកជំនន់នៅញូសៅវែល... ** កោះវ៉ានូអាទូ និងអូស្ត្រាលីបន្តការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីថ្មី... ** វត្ថុដ៏សំខាន់នៃវប្បធម៌ជនជាតិដើមចំនួនដប់មួយ កំពុងវិលត្រលប់មកប្រទេសអូស្ត្រាលីវិញបន្ទាប់ពីជិតមួយសតវត្សរ៍នៅក្រៅប្រទេស។

គណបក្សសម្ព័ន្ធសហព័ន្ធបែកបាក់គ្នា តើមកពីមូលហេតុអ្វី? តើវាមានន័យដូចម្តេច? 21.05.2025

គណបក្សសម្ព័ន្ធសហព័ន្ធបានបែកបាក់គ្នា ដោយគណបក្សNationals និង គណបក្ស Liberal មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាន។ តើមកពីមូលហេតុអ្វី? តើវាមានន័យដូចម្តេច?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ 21.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចក្រភពអង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែល លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីមួយ។ ** កងកម្លាំងការពារជាតិចុះទៅជួយក្រុមសង្គ្រោះ ខណៈទឹកជំនន់ជន់លិចរដ្ឋញូសៅវែល។ ** អភិបាលរដ្ឋគ្វីនស្លេននិយាយថា អង្គការសហប្រជាជាតិមិន "គ្រប់គ្រង" លោកទេ ជាការឆ្លើយតបចំពោះការពង្រឹងច្បាប់ឧក្រិដ្ឋកម្មយុវជនក្នុងរដ្ឋនេះ។

SBS Khmer - SBS ខ្មែរ podcast'ini Replaio'da dinle

Radyo ve podcast'ler tek uygulamada - ücretsiz, kayıt gerektirmez. Bugün yükle ve lansmanı kaçırma

Google Play'den indir

Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır