SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Podcast'in sitesini ziyaret etmeyi ve yapımcısını desteklemeyi unutma: www.sbs.com.au
Nereden dinlenir?
Uygulamada podcast'ler Replaio Radio Çok yakındaPodcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol
Bölümler
តុលាការសាលាឧទ្ធរណ៍ សម្រេចតម្កល់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ 30.04.2026 7:49
តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា បានប្រកាសសាលដីកា លើសំណុំរឿងក្បត់ជាតិរបស់លោកកឹមសុខា ដោយតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ ពោលគឺអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ពាក់ព័ន្ធនឹងទោសក្បត់ជាតិ។ លើសពីនេះ តុលាការសាលាឧទ្ធរណ៍ បានបន្ថែមទោស មិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ។ ក៏ប៉ុន...
Tips to reduce petrol costs | Fuel in Focus - គន្លឹះដើម្បីកាត់បន្ថយថ្លៃចំណាយលើប្រេងសាំង | ការផ្តោតលើប្រេងឥន្ធនៈ 30.04.2026 8:43
Rising fuel prices are putting pressure on household budgets across Australia, and for many people, it’s changing the way they travel. So what can you do to reduce your fuel costs without giving up your daily routine? Here are some simple, practical ways to save money on petrol. - ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើកញ្ចប់ថវិកាគ្រួសារនៅទូទាំងប្រទេសអូស្ត្រាលី ហើយសម្រាប់មនុស្សជាច្រើន វាកំពុងផ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ 30.04.2026 4:09
**សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបិទផ្លូវទឹករបស់អ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន... ** រដ្ឋមន្រ្តីការបរទេសជំរុញឱ្យប្រទេសចិនបន្តលក់ប្រេងឥន្ធនៈយន្តហោះឱ្យប្រទេសអូស្ត្រាលី ខណៈដែលវិបត្តិផ្គត់ផ្គង់កំពុងខិតជិតមកដល់... ** លោកនាយករដ្ឋមន្ត្រីនិយាយថា លោកនឹងអនុម័តអនុសាសន៍ទាំងអស់ពីរបាយការណ៍របស់រាជគណៈកម្មការ ស្តីពីការប្រឆាំងនឹងពួកយូដា។
ការចាកចេញរបស់ប្រទេសអារ៉ាប់រួមពី OPEC គឺជាការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមប្រទេសផលិតប្រេងនេះ 30.04.2026 7:58
ប្រទេសអារ៉ាប់រួម UAE បានប្រកាសថា ខ្លួននឹងចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង ឬ OPEC ចាប់ពីដើមខែឧសភានេះតទៅ។ ក្រុមអ្នកវិភាគនិយាយថា ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីការបែកបាក់កាន់តែខ្លាំងឡើង ជាមួយអារ៉ាប៊ីសាអូឌីត និងទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក។ ដូចដែលមាននៅក្នុងសេចក្តីការណ៍ ផលប៉ះពាល់ណាមួយលើតម្លៃប្រេង ទំនងជាផ្តើមឡើងដោយការបិទច្រកសមុទ្រ Hormuz ដែលនៅតែបន្ត ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ 29.04.2026 11:54
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **អតិផរណាកើនឡើងខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា - ហើយអាចនឹងមានរឿងកើតឡើងអាក្រក់ជាងនេះទៀត។ ** ការស្វែងរកកុមារអាយុប្រាំឆ្នាំដែលបាត់ខ្លួន នៅតែបន្តនៅក្នុងដែនដីភាគខាងជើង។ **ការប្រយុទ្ធគ្នានៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ 29.04.2026 2:49
ក្នុងពេលទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប នៅប្រទេសព្រុយណេ កាលពីថ្ងៃទី២៧ ខែមេសា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានជួបទ្វេភាគី ជាមួយលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្រ្តីការបរទេសថៃ។ ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោកប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ប្រមុខការទូតថៃថា ការរក្សាបាននូវសន្តិភាពយូរអង្វែង ទាមទារឱ...
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ទៅសង្កេតការណ៍នៅតំបន់ព្រំដែន ក្នុងខេត្តពោធិ៍សាត់ 29.04.2026 3:47
កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ច ជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ធ្វើដំណើរ ចេញពីមុខក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ មិនបានប្រកាសថា មានអនុព័ន្ធយោធាបរទេស ប៉ុន្មានប្រទេស ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ជាថ្...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ 28.04.2026 4:20
** អ៊ីរ៉ង់ស្នើឱ្យបន្ធូរបន្ថយការបិទច្រកសមុទ្រហ័រមូស។ ** គ្រូបង្រៀនម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។ ** របាយការណ៍មួយរបស់ចក្រភពអង់គ្លេសបានលើកឡើងពីការព្រួយបារម្ភជាបន្ទាន់លើកតិកាសញ្ញាការពារជាតិ AUKUS។
#108 Talking about the cost of living - សិក្សាភាសាអង់គ្លេសភាគទី108៖ ការពិភាក្សាអំពីថ្លៃចំណាយជីវភាព 28.04.2026 9:38
Learn English useful for talking about money, expenses, and financial pressure. Practise everyday phrases for describing rising costs, managing a budget, and explaining financial challenges. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយស្តីអំពីប្រាក់កាស ការចំណាយ និងសម្ពាធហិរញ្ញវត្ថុ។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីការកើនឡើងនៃចំណាយ ការគ្រប់គ្រងថវិកា និងការពន្យល់អំពីបញ្ហាប្រឈមផ្នែកហិរញ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ 25.04.2026 3:51
** លោក ដូណាល់ ត្រាំ ប្រកាសពីការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បីសប្តាហ៍ទៀត។ ** នាយករដ្ឋមន្រ្តីអូស្រ្តាលី ការពារកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិ-NDIS។ ** ASIC ចេញសេចក្តីជូនដំណឹងព្រមាន ដល់អ្នកមានឥទ្ធិពលខាងផ្នែកហិរញ្ញវត្ថុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំនួនបួនរូប ។
The overlooked story: Aboriginal and Torres Strait Islander service on ANZAC Day - រឿងរ៉ាវដែលត្រូវបានគេមើលរំលង៖ សេវាកម្មរបស់ជនជាតិដើមភាគតិច Aboriginal និង អ្នកកោះTorres Strait នៅទិវា ANZAC 24.04.2026 10:57
Each year Australians gather on ANZAC Day to remember those who served in wars, conflicts and peacekeeping missions. But whose stories are we remembering? Are there stories we don’t always hear? In this episode we explore an important part of Australia’s history that has often been overlooked—the service of Aboriginal and Torres Strait Islander peoples. - ជារៀងរាល់ឆ្នាំ មនុស្សម្នាជួបជុំគ្នានៅទិវា...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ 24.04.2026 10:40
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិដើមភាគតិចអូស្ត្រាលី មានការព្រួយបារម្ភអំពីកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិ-NDIS។ ** បទឈប់បាញ់រវាងប្រទេសលីបង់ និងអ៊ីស្រាអែលត្រូវបានបន្តរយៈពេលបីសប្តាហ៍។ ** តុលាការអន្តរជាតិចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពីន ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជា បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 24.04.2026 3:24
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសផ្ទាល់មាត់ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam online ដោយគ្មានបង្អង់ដៃឡើយ។
កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងកម្ពុជា ចិន 24.04.2026 7:52
កិច្ចប្រជុំ លើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំដោយបិទទ្វារនេះ ចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិកម្ពុជា ទ...
«ពិបាក តែមិនអាចជៀសវាងបាន»៖ ការផ្លាស់ប្តូរ NDIS ដើម្បីបន្ថយអ្នកចូលរួម និងកំណត់គោលដៅលើអ្នកផ្តល់សេវាក្លែងបន្លំ 23.04.2026 9:32
រដ្ឋាភិបាលសហព័ន្ធបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់មួយលើគម្រោងធានារ៉ាប់រងពិការភាពជាតិ- NDIS ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការក្លែងបន្លំ និងការចំណាយនៅក្នុងកម្មវិធីដែលចំណាយប្រាក់ប្រាំម៉ឺនលានដុល្លារនេះ។ ដោយស្វាគមន៍ចំពោះទិដ្ឋភាពមួយចំនួននៃកំណែទម្រង់នេះ ក្រុមអ្នកតស៊ូមតិសម្រាប់ពិការភាពនិយាយថា ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតជុំវិញការកាត់បន្ថយការគាំទ្រ និងសិទ្ធិទទួលបាន ដោយមានការភ័យខ្លាចថា អ្នកដែល...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ 23.04.2026 3:54
** អ៊ីរ៉ង់ប្តេជ្ញាថានឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញទេ ដរាបណាមានការបិទផ្លូវពីកងទ័ពជើងទឹករបស់អាមេរិក។ **គណៈរដ្ឋមន្ត្រីជួបប្រជុំពិភាក្សាអំពីវិបត្តិប្រេងឥន្ធនៈ។ ** eSafety ទាមទារឱ្យវេទិកាហ្គេមអនឡាញធំៗ ពន្យល់ពីរបៀបដែលពួកគេការពារកុមារពីរ៉ាឌីកាល់និយម។
ក្តីបារម្ភអំពីកង្វះប្រេងសាំង និងការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច 23.04.2026 10:45
ការអូសបន្លាយនៃសង្រ្គាមនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានវិបត្តិប្រេងឥន្ធនៈជាបន្ត នៅទូទាំងពិភពលោក។ ខណៈឯការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច មិនត្រឹមតែកាត់បន្ថយក្តីបារម្ភបានខ្លះនោះទេ ប៉ុន្តែវាក៏ផ្តល់នូវផលវិជ្ជមានដល់សុខភាពផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន នៅទីក្រុងមែលប៊នអំពីក្តីព្រួយបារម្ភពីតម្លៃប្រេងសាំង។
អ្នកនាំពាក្យប្រកាសថា រដ្ឋាភិបាលកម្ពុជាបន្តសកម្មភាពរស់រវើកលើគ្រប់វិស័យ ខណៈថៃបន្តសាងសង់លើដីខ្មែរ 22.04.2026 5:12
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាង ត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដី បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសពីការបន្តរំលោភបំពានរបស់យោធាថៃ លើទឹកដីកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំ កន្លងមកនេះ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ 21.04.2026 4:39
**នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋ និងដែនដី ខណៈដែលការរំខាននៅច្រកហ័រមូស ធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ។ ** អង្គការលើកលែងទោសអន្តរជាតិព្រមានថា ប្រព័ន្ធសិទ្ធិសកលជិតដល់ចំណុចបំបែកហើយ។ ** រដ្ឋវិចថូរៀជាប់ជារដ្ឋដែលមានបំណុលខ្ពស់ជាងគេ គឺជិត២សែនលានដុល្លារ។
Thinking of a career change? Here are some tips and options to consider - គិតចង់ផ្លាស់ប្តូរមុខអាជីពឬ? ជម្រើស និងគន្លឹះដែលត្រូវពិចារណានៅប្រទេសអូស្ត្រាលី 20.04.2026 10:55
Looking to step into a new career? You're not the only one, the stats suggest. No matter your age, background or whether English is your first language, a career change at some point is almost inevitable nowadays. In Australia, support is available to help you through the process. - វាជារឿងធម្មតាទេក្នុងការគិតឡើងវិញអំពីជីវិតការងាររបស់អ្នក។ អ្នកខ្លះកំពុងស្វែងរកឱកាសថ្មីៗ។ អ្នកផ្សេងទៀតចង់បានការងារដែលស...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ 18.04.2026 4:34
**បទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ចូលជាធរមាន។ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ ការពារសម្ព័ន្ធភាពរបស់ប្រទេសអូស្ត្រាលីជាមួយសហរដ្ឋអាមេរិក។ ** លោកនាយករដ្ឋមន្រ្តីប្រកាសថា អូស្ត្រាលីទទួលបានការនាំចូលប្រេងម៉ាស៊ូតបន្ថែមចំនួន ១០០លានលីត្រ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី 17.04.2026 9:16
ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីបន្តរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយឆ្នាំនេះ នៅតាមបណ្តារត្តអារាមនានា មានការរៀបចំតុបតែងលំអរប្លែកពីឆ្នាំមុនៗ។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោកគួរ វឌ្ឍនា ហៅជេម ដែលជាប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងស៊ីដនី។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ 17.04.2026 12:28
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក ដូណាល់ ត្រាំ «មិនសប្បាយចិត្ត» ជាមួយនឹងការចំណាយលើវិស័យការពារជាតិរបស់អូស្ត្រាលី និងតួនាទីនៅចក្រហ័រមូស។ ** បទឈប់បាញ់នៅលីបង់បង្កើនក្តីសង្ឃឹមនៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលី។ ** ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បញ្ជាក់អះអាងជាថ្មីម្តងទៀតពីការបន្តបិទច្រកព្រំដែនកម្ពុជា-ថៃ។
ចូលឆ្នាំថ្មីប្រពៃណីជាតិ «ផ្ទាំងគំនូរដើម្បីសន្តិភាព» បន្តតាំងបង្ហាញ នៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ 17.04.2026 9:08
នៅជ្រុងម្ខាង លើសួនច្បារមុខវត្តបទុមវត្តី ខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” នៅតែតាំងបង្ហាញមហាជនឱ្យចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ផ្ទាំងគំនូរ ដើម្បីសន្តិភាព បានបើកសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ផ្ទាំងគំនូរនេះ មានទទឹង ៥ម៉ែត្រ បណ្ដោយ ៣៥ម៉ែត្រ ដែលសិល្បករស្រីប្រុស មានទាំងព្រះសង្ឃផង បានប្រើពេលគូរ ១២ថ្ងៃ ដើម្បីបង្ហាញព...
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បញ្ជាក់ជាថ្មីពីការបន្តបិទច្រកព្រំដែនកម្ពុជា-ថៃ 17.04.2026 6:08
កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសជាថ្មី ពីការបន្តបិទច្រកព្រំដែនកម្ពុជា-ថៃ។ ក្នុងសារតាមបណ្តាញសង្គម លោកហ៊ុនសែន កាលពីថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី៣ និងជាថ្ងៃចូលឆ្នាំចុងក្រោយ ក៏បានព្រមានដល់អ្នកនាំទំនិញថៃ ចូលកម្ពុជា ត្រូវបញ្ឈប់ជាបន្ទាន់។
Benzer podcast'ler
Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır