វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Nereden dinlenir?
Uygulamada podcast'ler Replaio Radio Çok yakındaPodcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol
Bölümler
Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការលើកស្ទួយការអប់រំរបស់យើង» ជំរុញឲ្យមានការដោះស្រាយបញ្ហាកុមារក្នុងអំឡុងជំងឺកូវីដ១៩ - មិថុនា 21, 2021 21.06.2021 21:42
ក្រុមបណ្តាញចំនួនបីដែលដឹកនាំដោយកុមារ និងយុវជន កំពុងធ្វើយុទ្ធនាការមួយស្តីអំពី «ការលើកស្ទួយការអប់រំរបស់យើង»។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានរកឃើញថា ការរីករាលដាលជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃរបស់កុមារ រួមមានការអប់រំ សុខភាព និងជីវភាពរស់នៅ។ លោក ថន រ៉ាភី ប្រធានផ្នែកបណ្តុះបណ្តាលនៃសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិ...
Hello VOA សុខភាព៖ ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងការគ្រប់គ្រងផ្លូវចិត្តក្នុងអំឡុងពេលរាំងខ្ទប់ - មិថុនា 17, 2021 17.06.2021 31:59
អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សាយោបល់ផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ហៅកាត់ថា TPOបានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេសុខភាពថា បុគ្គលម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវលើសុខភាពខ្លួនឯង មិនថាសុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្ត។ នៅអំឡុងពេលការរាតត្បាតដ៏រ៉ាំរ៉ៃនេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅក្នុងភាពបច្ចុប្បន្ន។ ជាជាងសួរសំណួរ ឬគិតអំពីបញ្ហានៅពេលអនាគត ត្រូវ...
Hello VOA៖ អ្នកដឹកនាំសង្គមស៊ីវិលថា កម្ពុជានៅតែទុកនិទណ្ឌភាពសម្រាប់អ្នកមានអំណាច និងបន្ទោសជនរងគ្រោះផ្លូវភេទ - មិថុនា 14, 2021 14.06.2021 24:06
មេដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាលើកឡើងថា វប្បធម៌បន្ទោសជនរងគ្រោះនិងការអត់អោនទោសដល់ជនល្មើសដែលមានអំណាច នៅតែមានជាបន្តនៅកម្ពុជា ដែលបង្កជាឧបសគ្គក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១៤ ខែមិថុនាថា៖ «ករណី...
Hello VOA៖ ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ - មិថុនា 10, 2021 10.06.2021 24:31
មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។ លោក អ៊ុល វ៉ាន់ ប្រធានអង្គការសមាគមបណ្តាញយុវជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពី...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសតាមរយៈការរៀនសូត្រពេញមួយជីវិត - មិថុនា 08, 2021 07.06.2021 24:38
អ្នកនាង វន្ថា វិច្ឆិកា នាយិកាប្រតិបត្តិនិងជាស្ថាបនិកហាងដៃខ្មែរអេកូបានថ្លែងថា ដោយសារតែអ្នកនាងមិនបានរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានបទពិសោធន៍អំពីការធ្វើអាជីវកម្ម ធ្វើឲ្យអ្នកនាងប្រឈមនឹងការលំបាកច្រើននៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកនាង។ ប៉ុន្តែអ្នកនាងបានជម្នះឧបសគ្គទាំងនោះតាមរយៈការរៀនសូត្រពេញមួយជីវិត។ ដូច្នេះអ្នកនាងបានឲ្យតម្លៃខ្ពស់ដល់ការសិក្...
Hello VOA៖ បើមិនពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា? - មិថុនា 03, 2021 03.06.2021 31:24
«បើមិនពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា?»។ នេះជាសំណួរដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទឡើងក្នុងសន្និសីទអន្តរជាតិមួយកាលពីខែឧសភា ដែលនាំឱ្យមានការជជែកអំពីទិសដៅ និងជម្រើសនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ដែលគេឃើញថា ហាក់ស្និទ្ធស្នាល ពិសេសជាមួយនឹងប្រទេសចិនប្រជាមានិត។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុង...
Hello VOA៖ ការបៀតបៀនលើស្រ្តីធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម - មិថុនា 01, 2021 31.05.2021 25:05
ស្រ្តីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅតែស្ថិតក្នុងគោលដៅងាយរងគ្រោះនៃការបៀតបៀនស្ទើរគ្រប់រូបភាព ដែលមានទាំងការបៀតបៀនផ្លូវភេទ ការបៀតបៀនតាមពាក្យសម្តី ការបៀតបៀនតាមអនឡាញ និងការប្រើហិង្សាលើរាងកាយជាដើម។ លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA ថា...
Hello VOA សុខភាព៖ វ៉ាក់សាំងការពារកូវីដ១៩ ទៅលើស្រ្តីមានផ្ទៃពោះ - ឧសភា 20, 2021 20.05.2021 22:05
លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិកបានថ្លែងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅតាមបណ្តាប្រទេសធំៗមួយចំនួន យល់ព្រមឲ្យស្រ្តីមានផ្ទៃពោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺនេះ ឬការពារកុំមានគ្រោះថ្នាក់ដល់ជីវិត បើទោះបីជាស្រ្តីមានផ្ទៃពោះនោះ ធ្លាប់បានកើតជំងឺកូវីដ១៩រួចហើយក្តី។ លោកបានថ្លែងទៀតថា ប្រព័ន្ធការព...
Hello VOA សំឡេងជំនាន់ថ្មី៖ អេកូយុវទូតជំរុញឲ្យយុវជនយល់ដឹងពីបញ្ហាបរិស្ថានកាន់តែច្រើន - ឧសភា 17, 2021 17.05.2021 26:12
អេកូយុវទូត បង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយយុវជនមួយក្រុមក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថក្នុងការការពារបរិស្ថាន។ ចាប់ពីពេលបង្កើតមក គេឃើញថា អេកូយុវទូតបានផ្តួចផ្តើមគម្រោងបរិស្ថានទាក់ទងទៅនឹងទឹក សត្វព្រៃ ព្រៃឈើ ប្លាស្ទិក និងថាមពលជាដើម។ កញ្ញា អាំង សិរីរតន៍ ប្រធានផ្នែកប្រតិបត្ដិនៃអេកូយុវទូត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា អេកូយុវទូតបានជំរុញឲ...
Hello VOA៖ សង្គមស៊ីវិល ស្នើឲ្យមានការត្រួតពិនិត្យអំពើពុករលួយក្នុងការទទួលបានវ៉ាក់សាំង - ឧសភា 13, 2021 13.05.2021 24:49
អ្នកតស៊ូមតិដើម្បីតម្លាភាពនៅកម្ពុជាលើកឡើងថា អំឡុងពេលអាជ្ញាធរកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានការចោទប្រកាន់មួយចំនួនអំពីការស៊ីសំណូកសូកប៉ាន់ទាក់ទងនឹងការទទួលបានវ៉ាក់សាំង ជាពិសេសក្នុងចំណោមបុគ្គលដែលមិនមែនស្ថិតក្នុងក្រុមអាទិភាពនៃការទទួលបានវ៉ាក់សាំងមុនគេ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្...
Hello VOA៖ អ្នកតស៊ូមតិថា ការចូលរួមសកម្មថែមទៀតពីអ្នកសារព័ត៌មាន អាចធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរឡើងវិញ - ឧសភា 10, 2021 10.05.2021 24:27
អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី ១០ ខែឧសភាឆ្...
Hello VOA៖ គេអាចដកស្រង់មេរៀនអ្វីខ្លះពីការបិទខ្ទប់កូវីដដំបូងនៅភ្នំពេញនិងក្រុងតាខ្មៅ? - ឧសភា 06, 2021 06.05.2021 28:13
ការបិទខ្ទប់កូវីដលើកដំបូងនៅភ្នំពេញនិងក្រុងតាខ្មៅ បានបង្កនូវលទ្ធផលចម្រុះគ្នា ទាំងសមប្រកបផង និងមិនសមប្រកបផង ដែលគេអាចដកស្រង់ធ្វើជាមេរៀនទាំងសម្រាប់ការគូសវាសទប់ទល់កូវីដទៅថ្ងៃមុខផង និងសម្រាប់ការដឹកនាំអភិបាលកិច្ចលើស្ថាប័នសាធារណៈផង។ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សារព័ត៌មានជាការងារមានមោទនភាព - ឧសភា 03, 2021 03.05.2021 19:25
កញ្ញា កាន់ វិច្ឆិកា អ្នករាយការណ៍ព័ត៌មានឲ្យវីអូអេនៅរាជធានីភ្នំពេញបានថ្លែងថា ការងារជាអ្នកសារព័ត៌មាន គឺជាការងារមានមោទនភាពមួយ ដោយសារការងារនេះ ជួយផ្តល់សំឡេងដល់អ្នកគ្មានសំឡេង និងជួយជំរុញឲ្យមានភាពប្រសើរឡើងនៅក្នុងសង្គម ដោយជួយជំរុញឲ្យមានដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពអយុត្តិធម៌ក្នុងសង្គម។ ធ្វើជាអ្នកសារព័ត៌មាន ត្រូវហ៊ានលះបង់ និងត្រូវដាក់ចិត្តថា យើងពិតជា...
Hello VOA៖ អ.ស.ប. និងកម្ពុជា ទំនងជាត្រូវការដំណោះស្រាយនយោបាយលើសំណុំរឿងខ្មែរក្រហមបន្ថែម បើចង់បន្តនីតិវិធី - មេសា 29, 2021 29.04.2021 36:24
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ ត្រូវការកិច្ចចរចាផ្នែកនយោបាយមួយ ប្រសិនបើគេចង់ឃើញដំណើរការសំណុំរឿងដែលនៅសេសសល់ ០០៣ របស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត និងសំណុំរឿង០០៤ របស់អតីតកម្មាភិបាលខ្មែរក្រហមលោក យឹម ទិត។ លោកមេធាវី ឡុង បញ្ញាវុធ ដែលជាអតីតអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេ ដែលសម្របសម្រួលដោយលោក សុខ ខេ...
Hello VOA សំឡេងជំនាន់ថ្មី៖ យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញឲ្យ កម្ពុជាសម្រេចគោលដៅនេះបានលឿន - មេសា 20, 2021 19.04.2021 25:43
យុវទូតយុវជនស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្រុមយុវជនវ័យក្មេង ដែលជារឿយៗតែងមានរៀបចំជាកិច្ចពិភាក្សា និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក តាន់ ស៊ីវុត្ថា សមាជិកយុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជំនាន់ទី១ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ថា «យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចី...
Hello VOA សុខភាព៖ វិធីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ - មេសា 16, 2021 15.04.2021 29:29
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំងតេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា កត្តាធំៗពីរនៃការឆ្លងជំងឺកូវីដ១៩ គឺចំនួនវីរុស និងពេលវេលាដែលវីរុសសាយភាយមកប៉ះមនុស្សម្នាក់។ ការឆ្លងដែលខ្លាំងជាងគេបំផុតនោះ គឺតាមដំណក់ទឹកដង្ហើមរបស់អ្នកជំងឺ។ ដើម្បីការពារកុំឲ្យឆ្លងជំងឺ១៩ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ បើទោះបីជាអ្នកបានចាក់ ឬមិនទាន់ប...
Hello VOA៖ សង្គមស៊ីវិល អំពាវនាវឲ្យមានរបាយការណ៍ផលប៉ះពាល់បរិស្ថាននិងសង្គម មុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម - មេសា 12, 2021 12.04.2021 24:08
អ្នកឃ្លាំមើលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍និងសិទ្ធិសហគមន៍មូលដ្ឋាននៅកម្ពុជាលើកឡើងថារដ្ឋាភិបាលគួរតែធានាឲ្យមានរបាយការណ៍ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមជាមុន មុននឹងអនុម័តគម្រោងអភិវឌ្ឍន៍ណាមួយ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សហគមន៍មូលដ្ឋាន។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងដីធ្លីនិងធនធានធម្មជាតិតំបន់ឆ្នេរនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស...
Hello VOA៖ អ្នកតស៊ូមតិថា គួរមានការស៊ើបអង្កេតរកឬសគល់នៃអំពើពុករលួយដែលអាចជាកត្តានាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជា - មេសា 08, 2021 08.04.2021 22:56
អ្នកតស៊ូមតិដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា លើកឡើងថា ការស៊ើបអង្កេតលម្អិតមួយគួរត្រូវបានធ្វើឡើងដើម្បីស្វែងរកឬសគល់នៃបញ្ហាពុករលួយដែលអាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១ថា៖ «សម្រា...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការដឹកនាំប្រកបដោយនិរន្តភាពរបស់ស្រ្តីនៅក្នុង វិស័យបច្ចេកវិទ្យា - មេសា 05, 2021 05.04.2021 32:46
កញ្ញា អៀង អូមួយ អគ្គនាយិកាក្រុមហ៊ុនបច្ចេកវិទ្យា Camsolution Technology និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យា Tux Global បានថ្លែងថា ការដឹកនាំឲ្យបានល្អ ១០០%នៅក្នុងស្ថាប័នមួយ ក្រៅពីដឹកនាំអជីវកម្មបានទទួលជោគជ័យហើយនោះ ត្រូវបណ្តុះបណ្តាលក្រុមការងារឲ្យមានសមត្ថភាព អាចបំពេញការងារបានដោយជោគជ័យនិងមាននិរន្តភាពនៅពេលអវត្តមានអ្នកដឹកនាំ ឬពេលផ្ទេរតំណែងឲ្យអ្នកដឹកនាំថ្មី៕ (អ្...
Hello VOA៖ វិបត្តិភូមា ជាវិញ្ញាសាប្ដូរផ្ដាច់សម្រាប់កម្ពុជានិងអាស៊ាន - មេសា 01, 2021 01.04.2021 25:43
ការឆ្លើយតបដោយហិង្សានៃរបបសឹកភូមាទៅនឹងចលនាមហាជនប្រឆាំងនឹងរដ្ឋប្រហារ នាំឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់ និងមានរាប់ពាន់នាក់ផ្សេងទៀតត្រូវបានឃុំខ្លួន។ វិបត្តិនៅភូមានេះ បានក្លាយជាវិញ្ញាសាប្ដូរផ្ដាច់សម្រាប់កម្ពុជានិងអាស៊ាន ដែលនឹងត្រូវសម្រេចលើជម្រើសលំបាកនានាអំពីវិធានការឆ្លើយតបនឹងវិបត្តិនៃរដ្ឋសមាជិកមួយនេះ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអា...
Hello VOA សុខភាព៖ លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនជាការអស់សង្ឃឹមទេ - មីនា 20, 2021 19.03.2021 23:57
លោកវេជ្ជបណ្ឌិត សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងថា នៅពេលបុគ្គលម្នាក់មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនបានសេចក្តីថា យើងលែងមានក្តីសង្ឃឹម ឬមានជំនឿថា យើងប្រាកដជាស្លាប់នោះទេ។ ភាគច្រើនអ្នកជំងឺកូវីដ១៩ មិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចប៉ុណ្ណោះ ហើយក៏មិនតម្រូវឲ្យទៅព្យាបាលនៅក្នុងមន្ទីពេទ្យដែរ លើកលែងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់៕ (អ្នកស្រ...
Hello VOA សំឡេងជំនាន់ថ្មី៖ ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្សាយទៅកាន់អន្តរជាតិ - មីនា 15, 2021 15.03.2021 23:36
ភាពយន្តឯកសារ គឺជារឿងរ៉ាវដែលផលិតឡើងអំពីទិដ្ឋភាពពិតៗក្នុងពេលបច្ចុប្បន្ន និងប្រវត្តិសាស្រ្តពិតៗ ដែលបានកើតឡើងពីអតីតកាល។ សម្រាប់កម្ពុជា ភាពយន្តឯកសារហាក់មិនទាន់ត្រូវបានគេស្គាល់ច្រើន និងមិនសូវមានអ្នកផលិតច្រើននៅឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និងផលិតករភាពយន្ត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនប...
Hello VOA៖ សង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងអំពើពុករលួយក្នុងគ្រាមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ - មីនា 11, 2021 11.03.2021 24:44
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស និងពលករក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយពីលើមកក្រោម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពសាធារណជនទូទៅ។ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិ មនុស្ស មានប្រសាសន៍នៅក្នុងកម្មវិធី...
Hello VOA៖ កង្វះសមភាពវ៉ាក់សាំងក្នុងប្រទេសកំពុងអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសអ្នកមាននឹងនៅតែរងផលប៉ះពាល់ដោយសារសកលភាវូនីយកម្ម - មីនា 08, 2021 08.03.2021 26:38
អ្នកតស៊ូមតិគាំទ្រសមភាពវ៉ាក់សាំងកូវីដ១៩នៅទូទាំងពិភពលោក លើកឡើងថា បើប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍ មិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ទេ នោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមិនអាចទទួលជោគជ័យបានឡើយ។ អ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទថា៖ «បើសិនជាប្រជាជននៅប្រទេសក្រីក្រមិនបានទទួលវ៉ាក់សាំងទេ ផលប...
Hello VOA៖ អន្តរាគមន៍អាស៊ានក្នុងវិបត្តិក្រោយរដ្ឋប្រហារភូមា - មីនា 04, 2021 04.03.2021 27:56
បាតុកម្មមហាជនទូទាំងប្រទេសភូមា បានកើតមានជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារ ចូលមកកាន់អំណាចដោយប្រើច្បាប់សឹកមក។ យ៉ាងណាក៏ដោយ បណ្ដារដ្ឋរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយភូមាមានគោលជំហរ និងផលប្រយោជន៍ផ្សេងៗពីគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងចាត់វិធានធ្វើអន្តរាគមន៍ក្នុងសំឡេងតែមួយរបស់អាស៊ានជួយសម្រុះសម្រួលបញ្ចៀសអំពើហិង្សាទ្រង់ទ្រាយធំជាងនេះ។ លោក វណ្ណ ប៊...
Benzer podcast'ler
Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır