វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Nereden dinlenir?
Uygulamada podcast'ler Replaio Radio Çok yakındaPodcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol
Bölümler
Hello VOA សំឡេងជំនាន់ថ្មី៖ សារសំឡេងផ្សាយពីបទពិសោធន៍យុវជនធ្លាប់រស់នៅមណ្ឌលកុមារកំព្រា ជួយទប់ស្កាត់ការជួញដូរទាសករសម័យថ្មី - មករា 17, 2022 17.01.2022 26:19
នៅកម្ពុជា កុមារកំព្រាមួយចំនួន ត្រូវបានគេរាយការណ៍ថា បានប្រឈមនឹងការប្រើកម្លាំងពលកម្ម និងការរំលោភបំពានផ្សេងៗពីសំណាក់ប្រធានមណ្ឌល ឬអង្គការដែលពួកគេស្នាក់នៅ។ ថ្មីៗនេះ យុវជនមួយក្រុមនៃក្លឹបមួយហៅថា ក្មេងអង្គការកម្ពុជា បាននាំគ្នាបង្កើតកម្មវិធីជាប្រព័ន្ធសារសំឡេង ឬហៅថា Podcast ក្នុងការប្រាប់ពីរឿងរ៉ាវរបស់យុវជនដែលមានបទពិសោធន៍ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាក្នុងប...
Hello VOA៖ ការព្រមានរបស់អាមេរិកលើក្រុមហ៊ុនរបស់ខ្លួនរឿងពុករលួយ ក្រោយមន្ត្រីយោធាខ្មែរខ្លះរងទណ្ឌកម្ម គឺជាច្បាប់ - មករា 13, 2022 13.01.2022 34:23
សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា បានចេញសេចក្តីព្រមានដល់ក្រុមហ៊ុនរបស់ខ្លួន ដែលធ្វើជំនួញ វិនិយោគនៅកម្ពុជា ក្រោយពីបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាកម្ពុជាចំនួនពីររូប ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនិងតាមដានស្ថានការណ៍កម្ពុជា ចាត់ទុកថា ការចេញសេចក្តីព្រមាននេះ គឺជាច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ការណ៍នេះ ត្រូវគេដឹងថាកើតឡើង ក្រោយពីមាន...
Hello VOA៖ ធនាគារ ANZ ផ្តល់ប្រាក់ចំណេញពីការវិនិយោគដែលរំលោភដីធ្លីកសិករនៅខេត្តកំពង់ស្ពឺ - មករា 10, 2022 10.01.2022 35:30
ធនាគារ ANZ (អេអែនហ្ស៉ិត) បានបញ្ចប់ការផ្តល់ប្រាក់ចំណេញពីការវិនិយោគដែលរំលោភដីធ្លីកសិករនៅខេត្តកំពង់ស្ពឺជាង១ពាន់គ្រួសាររួចហើយ។ ការចេញមុខទទួលខុសត្រូវរបស់ធនាគារនៃប្រទេសអូស្ត្រាលីមួយនេះ បានទុកគំរូល្អសម្រាប់ការវិនិយោគ បន្ថែមលើការផ្លាស់ប្តូរគោលនយោបាយរបស់ធនាគារ ដែលភ្ជាប់លក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស នៅពេលវិនិយោគនិងការអភិវឌ្ឍទៅថ្ងៃអនាគត។ នៅក្នុងកម្មវិធី ហេឡូ វីអូអ...
Hello VOA៖ គេរំពឹងអ្វីបានខ្លះពីអនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត? - មករា 06, 2022 06.01.2022 31:02
តបតាមការឧទ្ទេសនាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណៈមជ្ឈឹមបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានទទួលយកលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន តែម្ដងជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់បក្ស ស្នងតំណែងពីលោក ហ៊ុន សែន ជាឪពុក។ តើគេអាចរំពឹងអ្វីបានខ្លះពីអាណត្តិដឹកនាំនាពេលអនាគតរបស់លោក ហ៊ុន ម៉ាណែត? បណ្ឌិត សេង សារី អ្នកស្រាវជ្រាវនៅសាកលវ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សេចក្តីប្រាថ្នាក្លាយជាសហគ្រិន ជំរុញស្ត្រីឲ្យជួយសហគមន៍ - មករា 03, 2022 03.01.2022 28:14
កញ្ញា ញឹម សូរីដា សហស្ថាបនិកក្រុមហ៊ុនបុរាណឃែរបានថ្លែងថា ទោះបីជាកញ្ញា បានចាកចេញពីស្រុកកំណើតដោយសារការងារក៏ដោយ ក៏កញ្ញានៅតែចញ្ចឹមចិត្តថា នឹងត្រឡប់មកស្រុកកំណើតវិញ ដើម្បីបង្កើតអ្វីមួយជួយដល់សហគមន៍ ដូចជាការបង្កើតការងារក្នុងសហគមន៍ ដែលអាចជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនបាន។ ការក្លាយជាសហគ្រិនរបស់កញ្ញា សូរីដា ក៏បានជួយសម្រេចគោលបំណងរបស់កញ្ញា ក្នុងការចូលរួមជ...
Hello VOA៖ «បន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រថ្មីសម្រាប់កម្ពុជា» - ធ្នូ 30, 2021 30.12.2021 31:57
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។
Hello VOA៖ អ្នកជំនាញថាចិនប្រហែលជាអាចធ្វើកាដូដល់កម្ពុជារឿងCOC ដើម្បីលើកមុខមាត់កម្ពុជាជាប្រធានអាស៊ាន - ធ្នូ 30, 2021 29.12.2021 29:34
អ្នកជំនាញខាងផ្នែកអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជាលើកឡើងថាដោយសារតែទំនាក់ទំនងមិត្តភាព«ដែកថែប»រវាងកម្ពុជានិងចិន ប្រទេសចិនអាចនឹងធ្វើអ្វីមួយជាកាដូដល់ប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង ពេលដែលកម្ពុជាធ្វើជាប្រធានសមាគមអាស៊ានក្នុងឆ្នាំ២០២២។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ មានប្រសាសន៍ដូច្នេះនៅក្នុង...
Hello VOA៖ ពលករកម្ពុជាដែលបន្តនៅប្រទេសថៃ និងត្រឡប់មកកម្ពុជាអំឡុងការរាតត្បាតជំងឺកូវីដ១៩ ប្រឈមបញ្ហាផ្សេងៗគ្នា - ធ្នូ 23, 2021 23.12.2021 23:07
កាលពីចុងខែវិច្ឆិកាកន្លងទៅ បណ្តាញជនចំណាកស្រុកតំបន់ទន្លេមេគង្គ (MMN) បានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា «ការរស់រានមានជីវិតពីជំងឺរាតត្បាត៖ ទៅ ឬបន្តនៅ? ការសិក្សាលើការសម្រេចចិត្តរបស់ជនចំណាកស្រុកក្នុងតំបន់ទន្លេមេគង្គ»។ របាយការណ៍នេះ សិក្សាពីការសម្រេចចិត្តរបស់ពលករកម្ពុជា និងពលករមីយ៉ាន់ម៉ា ក្នុងការបន្តនៅ ឬចាកចេញពីប្រទេសថៃក្នុងអំឡុងការរាលដាលនៃជំ...
Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មជនវ័យក្មេង ស្នើរដ្ឋឲ្យបើកចិត្តទូលាយក្នុងការការពារបរិស្ថាន - ធ្នូ 20, 2021 20.12.2021 35:19
ក្រោយពីដើរចេញពីពន្ធនាគារជាមួយសកម្មជនជាប់ទោសទណ្ឌផ្សេងទៀតជិតសាមសិបនាក់កាលពីខែវិច្ឆិកា កញ្ញា ភួន កែវរស្មី សកម្មជនការពារបរិស្ថានវ័យ២០ឆ្នាំ បានចូលរួមកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជជែកអំពីប្រធានបទ«តើកម្ពុជាអាចការពារបរិស្ថាន និងធនធានធម្មជាតិរបស់ខ្លួនយ៉ាងដូចម្ដេច?»។ សកម្មជនវ័យក្មេងរូបនេះ បានស្នើរដ្ឋាភិបាលឲ្យបើកចិត្តទូលាយ...
Hello VOA សុខភាព៖ វីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងលឿនគួរឲ្យបារម្ភ ប៉ុន្តែគេមិនគួរតក់ស្លុតទេ - ធ្នូ 17, 2021 16.12.2021 21:02
អ្នកជំនាញវេជ្ជសាស្ត្រមួយរូប គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា យោងតាមការរកឃើញរបស់អ្នកជំនាញបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងលឿនជាងវីរុសដើម និងវីរុសបំប្លែងខ្លួនពីមុនៗ ប៉ុន្តែមិនបណ្តាលឲ្យឈឺធ្ងន់ធ្ងរទេ។ លោកបានបញ្ជាក់ទៀតថា ទោះជាវីរុសនេះ ឆ្លងរាលដាលលឿនជាងវីរុសឯទៀតៗក៏ដោយ ក៏យើងនៅតែមានសង្ឃឹម ដោយសារវ៉...
Hello VOA៖ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលរៀបចំសមាជជាតិ - ធ្នូ 13, 2021 13.12.2021 28:27
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នគួរតែរៀបចំសមាជជាតិ ឲ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋ អាចសម្តែងមតិរបស់ពួកគេបាន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១៣ ខែ...
Hello VOA៖ មេដឹកនាំសង្គមស៊ីវិល ទទូចបញ្ចូលក្រុមហ៊ុនស្អាតស្អំក្នុងក្លឹប MOU ប្រឆាំងអំពើពុករលួយ - ធ្នូ 10, 2021 09.12.2021 25:32
អ្នកដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា កម្ពុជាគួរបញ្ចូលក្រុមហ៊ុនច្រើនថែមទៀតទៅក្នុងយន្តការប្រឆាំងអំពើពុករលួយដែលគេហៅថា MOU Club ដឹកនាំដោយអង្គភាពរដ្ឋាភិបាល។ ការណ៍ធ្វើបែបនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនចៀសផុតពីការត្រូវបង្ខំចិត្តសូកប៉ាន់មន្ត្រី ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការទៅមុខដោយស្អា...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ឱកាស និងការស្គាល់ពីខ្លួនឯងជាគន្លឹះឆ្ពោះទៅរកភាពជាអ្នកដឹកនាំ - ធ្នូ 06, 2021 06.12.2021 25:12
អ្នកស្រី នៅ សុវត្ថា ប្រធានប្រចាំប្រទេសនៃអង្គការ CARE កម្ពុជា បានថ្លែងថា សូមកុំនិយាយថាទេចំពោះឱកាស ព្រោះវាជាអ្នកបង្រៀនយើងឲ្យដឹងពីអ្វីដែលយើងមិនដែលធ្លាប់ឆ្លងកាត់ពីមុនមក។ ទន្ទឹមនឹងនោះដែរ ភាពស្មោះត្រង់ និងការស្គាល់ពីខ្លួនឯងថា យើងស្ថិតនៅចំណុចណា គឺជាគន្លឹះក្នុងការហ្វឹកហាត់សមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តីនិងភា...
Hello VOA៖ ចិនរំពឹងអ្វីខ្លះពេលកម្ពុជា ធ្វើប្រធានអាស៊ានឆ្នាំ២០២២? - ធ្នូ 02, 2021 02.12.2021 32:11
ជាមួយនឹងវត្តមានផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់ចិនយ៉ាងរឹងមាំនៅកម្ពុជា ជាពិសេសការជួយកម្ពុជាឥតសំចៃកម្លាំងអំឡុងពេលភ្នំពេញ រងសម្ពាធផ្នែកប្រជាធិបតេយ្យពីលោកខាងលិច និងរងគ្រោះពីវិបត្តិកូវីដ១៩ នាំឱ្យកើតជាសំណួរថា ចិននឹងរំពឹងអ្វីត្រឡប់វិញ ឬទេ ពេលកម្ពុជាឡើងធ្វើជាប្រធានអាស៊ានពីខែមករា ឆ្នាំ២០២២ ខាងមុខនេះទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរ...
Hello VOA៖ អ្នកតាមដានថា វិបត្តិនយោបាយជាហេតុផលមួយនាំឲ្យចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានប្រមាណ ២៥% ប៉ុណ្ណោះ - វិច្ឆិកា 29, 2021 29.11.2021 23:53
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ មានប្រមាណ២៥%ប៉ុណ្ណោះនៃការប៉ាន់ប្រមាណរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានប្រជាជនត្រូវចុះឈ្មោះប្រមាណ១,៦លាននាក់។ លោកបញ្ជាក់ថា វិបត្តិនយោបាយ ក៏ជាហេតុផលមួយដែលធ្វើឲ្យប្រជាពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែលោកនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ...
Hello VOA ៖ ពលករកម្ពុជាមិនគួរចំណាកស្រុកទៅប្រទេសថៃអំឡុងពេលថៃមិនទាន់ប្រកាសឲ្យចូលវិញ - វិច្ឆិកា 26, 2021 25.11.2021 26:53
កាលពីថ្ងៃទី១ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលបន្តិច។ នៅមុនការប្រកាសបើកប្រទេសឡើងវិញ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃរាប់ពាន់នាក់ បានធ្វើដំណើរមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ ដោយសារប្រទេសថៃក៏រងវិបត្តិជំងឺកូវីដ១៩ផងដែរ។ ក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ រដ្ឋាភិបាលថៃក៏ប្រក...
Hello VOA៖ អ្នកជំនាញថា ការដោះលែងបន្ថែមទៀតនឹងមាន តែគ្មានផ្លូវបក្សសង្គ្រោះជាតិរស់ឡើងវិញទេ - វិច្ឆិកា 22, 2021 22.11.2021 24:45
អ្នកជំនាញនិងជាអ្នកតានដានដំណើរការនយោបាយម្នាក់ក្នុងប្រទេសកម្ពុជាលើកឡើងថា លោករំពឹងថា សកម្មជននយោបាយច្រើនថែមទៀតដែលកំពុងជាប់ពន្ធនាគារ នឹងត្រូវបានដោះលែងមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើនៅពាក់កណ្តាលឆ្នាំ២០២២។ ប៉ុន្តែលោកថា គ្មានលទ្ធភាពណាមួយដែលគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមូលដ្ឋាននោះឡើយ។...
Hello VOA សុខភាព៖ វ៉ាក់សាំងដូសជំរុញ និងការចាក់វ៉ាក់សាំងលាយគ្នា - វិច្ឆិកា 19, 2021 18.11.2021 20:32
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា យោងតាមលទ្ធផលនៃការសិក្សានានាបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញមានប្រសិទ្ធភាពជួយបង្កើនប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងលាយគ្នាមិនផ្តល់ផលប៉ះពាល់អ្វីទេ ហើយវានៅតែមានប្រសិទ្ធភាពនិងសុវត្ថិភាពច...
Hello VOA សំឡេងជំនាន់ថ្មី៖ ការបរិច្ចាគទៅអ្នកខ្វះខាតអំឡុងការរីករាលដាលជំងឺកូវីដ១៩ ជាការលើកស្ទួយវប្បធម៌នៃការចែករំលែក - វិច្ឆិកា 16, 2021 15.11.2021 27:10
ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរាលដាលនៅកម្ពុជាពីដើមឆ្នាំ២០២០មក គេឃើញប្រទេសនេះរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប្រជាពលរដ្ឋជាច្រើនក៏រងផលប៉ះពាល់ជីវភាពផងដែរ។ ខណៈដែលប្រជាពលរដ្ឋក្រីក្រជាច្រើនប្រឈមនឹងបញ្ហា ព្រមទាំងខ្វះខាតស្បៀង យុវជនមួយក្រុមបានបង្កើតគម្រោង Local4Local ដើម្បីប្រមូលការបរិច្ចាគពីប្រជាពលរដ្ឋ ផ្តល់ជាអាហារ និងសម្ភារៈផ្សេងៗដល់អ្នកដែលត្រូវការក្នុងរាជធា...
Hello VOA៖ សង្គមស៊ីវិល ស្នើរដ្ឋាភិបាលឲ្យធ្វើការស្ទង់មតិពលរដ្ឋលើការកែប្រែរដ្ឋធម្មនុញ្ញចុងក្រោយ - វិច្ឆិកា 11, 2021 11.11.2021 24:54
អ្នកដឹកនាំអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការស្ទង់មតិថ្នាក់ជាតិមួយ ដើម្បីស្រង់មតិយោបល់ពលរដ្ឋថា តើពួកគេគាំទ្រការធ្វើវិសោធនកម្ម ឬការកែប្រែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិដែរឬទេ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី...
Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះទោសព្រហ្មទណ្ឌលើកិច្ចការសារព័ត៌មាន - វិច្ឆិកា 09, 2021 08.11.2021 26:51
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលមិនគួរអនុវត្តទោសព្រហ្មទណ្ឌទៅលើការបំពេញវិជ្ជាជីវៈសារព័ត៌មាននោះទេ ដោយលើកឡើងថាការធ្វើបែបនេះ អាចឈានទៅធ្វើឲ្យមានផលប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍ដូច្នេះនៅក្នុងកម្...
Hello VOA អាស៊ាន៖ កម្ពុជានឹងដឹកនាំអាស៊ានបែបណាក្នុងសំណុំរឿងភូមា? - វិច្ឆិកា 05, 2021 04.11.2021 29:28
កម្ពុជានឹងផ្ដើមធ្វើជាប្រធានប្ដូរវេនរបស់អាស៊ានសាជាថ្មីចាប់ពីដើមខែមករាឆ្នាំ២០២២នេះតទៅ។ អ្វីដែលកម្ពុជាបានទទួលមរតកពីឆ្នាំចាស់នោះគឺវិបត្តិអូសជើងក្រោយរដ្ឋប្រហារយោធានៅភូមា ដែលឈានទៅដល់អំពើហិង្សាប្រដាប់អាវុធ។ ថាតើកម្ពុជានឹងមានវិធីសាស្ត្រ ឱកាស និងបញ្ហាប្រឈមបែបណា ក្នុងការដឹកនាំអាស៊ានអំឡុងពេលរដ្ឋសមាជិកមួយមានជម្លោះដូច្នោះ លោក ស៊ុន គីម គ្រូឧទ្ទេសន...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រឈមជាទូទៅរបស់ស្រ្តីនៅក្នុងការឈានទៅកាន់តួនាទីជាអ្នកដឹកនាំ - វិច្ឆិកា 02, 2021 01.11.2021 29:07
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលបានថ្លែងថា ស្រ្តីនៅតែប្រឈមនឹងការរើសអើងគ្រប់ទម្រង់ក្នុងការទទួលបានតំណែងជាអ្នកដឹកនាំ។ ការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទឹកចិត្តស្រ្តីទាំងឡាយ ដែលពោរពេញដោយសមត្ថភាពនិងចង់ក្លាយជាថ្នាក់ដឹកនាំ។ អ្នកស្រីបានបន្...
Hello VOA សុខភាព៖ ការវិវត្តថ្មីៗអំពីការស្រាវជ្រាវថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ - តុលា 22, 2021 21.10.2021 25:00
អ្នកជំនាញវេជ្ជសាស្ត្រគឺលោកសៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព ហើយស្របពេលជាមួយគ្នានេះយើងសង្ឃឹមថា នឹងមានថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យពិភពលោករួចចាកផុតពីរោគរាតត្បាតមួយនេះ។ លោកបានថ្លែងបន្តថា អ្...
Hello VOA៖ មុនខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សង្គមស៊ីវិលអំពាវនាវឲ្យកម្ពុជាងាកមករកប្រជាធិបតេយ្យសេរីពហុបក្សវិញ - តុលា 14, 2021 14.10.2021 26:21
អ្នកដឹកនាំអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា លើកឡើងថា កម្ពុជាមិនគួរ«កាត់ក្បាលតម្រូវមួក»ដោយការលុបចោលស្មារតីនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នោះទេ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែតុលាឆ្នាំ២០២១៖«កាត់ក្បាលតម្រូវមួកហ...
Benzer podcast'ler
Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır