Rean Thort
រៀនផតខាសន៍ Rean Podcast
Learn, earn, return.
Vizitează neapărat site-ul podcastului și susține-i creatorul: reanthort.podbean.com
Autor
Rean Thort
Categorie
Site-ul podcastului
Cel mai nou episod
17 aug. 2026
Unde asculți?
Podcasturi în aplicație Replaio Radio În curândPodcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor
Episoade
D1 Milano's CEO 17.08.2026 1:45:43
រឿងផលិតផល នាំចូលក្តី ផលិតក្នុងស្រុកក្តីទាល់តែចេះធ្វើទីផ្សារ។ ម៉ាកល្បីៗដែលចូលមកប្រទេសយើង លុះត្រាតែមានទីផ្សារ ឬ ទីផ្សារដើរបានគេនៅបានយូរ! ខ្ញុំរៀនបានច្រើនពីវគ្គនេះ ! សង្ឃឹមថាបងប្អូននឹងរៀនបានច្រើនដូចខ្ញុំ! ភ្ញៀវកិត្តយស្ត៖ Dario (D1 Milano's CEO) & Dara (Klassy Watches Co-Founder)
ជីវិតជាមួយធម្មជាតិ 06.07.2026 1:46:27
ធម្មជាតិគ្មានអ្នកណាគ្រប់គ្រងបានទេ។ ការស្រលាញ់នឹងថែរក្សារគឺចេញពីយើងទាំងអស់គ្នា។ ការផ្សងព្រេងកាន់តែច្រើន ជួបកាន់តែច្រើន សំខាន់យើងអាចប្រឈមនឹងរឿងទាំងអស់នោះបានដល់កម្រិតណា។
នៅមានដង្ហើម នៅមានសង្ឃឹម 29.06.2026 2:14:28
កាលៈទេសៈណាក៏ដោយ ឲ្យតែយើងព្យាយាម នឹងស្វែងរកដំណោះស្រាយ អ្វីៗនឹងអាចប្រសើឡើង។ ជាជាង បោះបង់មិនប្រឈមនិង ឧបសគ្គ យើងគួររៀនបត់បែន និងយកបទពិសោធន៍ជីវិតជាផ្លូវដែលនាំយើងឲ្យផុតពី គ្រាលំបាកនោះ! ភ្ញៀវកិត្តិយសៈ @DararithTiv @Frostzk
កម្មសិទ្ធិបញ្ញា 22.06.2026 1:51:04
ស្នាដៃដែលយើងបង្កើតបើមិនមានច្បាប់ឬវិធីសាស្រ្តការពារទេ វាអាចធ្វើឲ្យបង្អាក់នូវការផលិត ស្នាដៃថ្មី ឬ បង្កើននូវវិសាលភាពនៃសិល្បៈឲ្យទៅមុខយូរអង្វែង។ ក្នុងវគ្គនេះយើងជជែកគ្នាស៊ីជម្រៅពីវិស័យភាពយន្ត និង យន្តការមួយចំនួនដែលអាចជួយការពារស្នាដៃយើងបាន 🙏 ភ្ញៀវកិត្តិយសៈ មេធាវី ម៉េង មុនីរួត្ន | លោកស្រី ឡៅ ផានី | លោកលៀក លីដា
ខាងនេះឬខាងនោះ? 16.06.2026 1:47:13
បើដើកាត់ភ្លៀងយើងនឹងទទឹកភ្លៀង ទោះក្នុងបរិបទអ្វីក៏ដោយ។ រឿងដែលយើងចូលរួមជាផ្នែកមួយនៃខឿនការពារ កឺល្អប្រពៃហើយ។ មិនថាយើងនៅខាងនេះឬខាងនោះទេ សំខាន់តើស្មារតី និងឆន្ទៈយើងគិតអ្វីជាធំ? ភ្ញៀវកិត្តិយសៈ @theeverydaysam408 & Midnight
67 SixSeven 07.06.2026 1:48:31
កត្តាជាច្រើននាំឲ្យយើងគិតគូរពីបច្ចុប្បន្ន និង អនាគត។ ទាំងអស់នេះអាស្រ័យលើយើងតើ យើងធ្វើអ្វីដើម្បីឲ្យស្ថានភាពល្អ ឬ មានអំណោយផល? ម្នាក់ៗ គួរគិតពីស្ថានភាពខ្លួន រួចបន្តទៅគិតពីសង្គម។ ភ្ញៀវកិត្តិយសៈ @PanhaCHEZDA & @myfilmreel
សិស្សពូកែដោយសារអ្នកណា? 01.06.2026 57:48
គាត់ជាគ្រូខ្ញុំដែលបានផ្លាស់ប្តូរជីវិតខ្ញុំមុនគេ ជាហេតុផលដែលខ្ញុំបានតំណឹងអាហារូបករណ៍ទៅក្រៅប្រទេស។ ខ្ញុំមិនភ្លេចដាច់ខាតនូវអ្វីដែលគាត់បានលើកមកកាន់ខ្ញុំ បើចង់ជាប់ប្រឹងរៀន និង បានលទ្ធផលល្អ! ភ្ញៀវកិត្តិយសៈ លោកគ្រូ ម៉ៅ សុផល នាយកវិទ្យាល័យសម្តេចឪ (ប.ជ)
ទំនៀមទម្លាប់បុណ្យចូលឆ្នាំ 27.03.2026 1:45:23
អ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង
អាកោត្នោតឬ នំបញ្ចុក? 19.02.2026 1:25:09
សម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ ភ្ញៀវកិត្តិយសៈ @myfilmreel
ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់ 04.12.2025 1:35:35
ខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️ ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី
ជីវិតសិល្បៈករឯករាជ្យ 18.11.2025 1:52:02
ផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា! ភ្ញៀវកិត្តិយសៈ @SulyPhengOFFICIAL
អ្នកដាំ និង អ្នកបេះ 11.11.2025 2:07:44
មិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។ ភ្ញៀវកិត្តិយសៈ @manithjupiter_25
Have Faith 08.08.2025 56:33
The living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ @ChinaMacTV
បន្ទប់តូចសំឡេងធំ 06.08.2025 1:53:00
ពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា! ភ្ញៀវកិត្តិយសៈ នារីចល័តចរ - Neary Chalat Chor PichSourly SAVEN - សាវែន
រក្សារបណ្តូលខ្លួនឯង 12.06.2025 1:44:03
វគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។ ភ្ញៀវកិត្តិយសៈ @kwan6
ជីវិតនៅលើកង់ 30.05.2025 1:35:09
ក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ
Lights, camera, action! 15.05.2025 1:57:20
វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen
ស៊ីជម្រៅជាមួយអ្នកផលិតមាតិកា 08.05.2025 1:17:35
វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA
Why Cambodia? 10.04.2025 2:21:52
យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
ជិវិតក្នុងវិស័យសិល្បៈតន្ត្រី 23.12.2024 1:22:58
លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
The world is my playground 03.12.2024 2:08:55
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply
បើចិត្តយើងហ៊ានអ្វីក៏សម្រេចបាន 26.11.2024 1:58:44
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី @CambodiaCarCulturesofficial Audio Mixed by: @vitovvs666
យកសមត្ថភាពឲ្យ អ្នកស្តាប់ចម្រៀងខ្ញុំ 17.11.2024 1:58:21
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially Audio Mixed by: @vitovvs666
ស៊ីជម្រៅពីបាល់ទាត់កម្ពុជា 12.11.2024 2:16:09
ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។ ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed...
ហាមបោះបង់ការសិក្សា 05.11.2024 1:42:34
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://ap...
Podcasturi asemănătoare
Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice