Rean Thort

រៀនផតខាសន៍ Rean Podcast

Society KM ↓ 107 episodes

Learn, earn, return.

Author

Rean Thort

Category

Society

Podcast website

reanthort.podbean.com

Latest episode

Jul 6, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ជីវិតជាមួយធម្មជាតិ 06.07.2026

ធម្មជាតិគ្មានអ្នកណាគ្រប់គ្រងបានទេ។​ ការស្រលាញ់នឹងថែរក្សារគឺចេញពីយើងទាំងអស់គ្នា។ ការផ្សងព្រេងកាន់តែច្រើន ជួបកាន់តែច្រើន សំខាន់យើងអាចប្រឈមនឹងរឿងទាំងអស់នោះបានដល់កម្រិតណា។  

នៅមានដង្ហើម នៅមានសង្ឃឹម 29.06.2026

កាលៈទេសៈណាក៏ដោយ ឲ្យតែយើងព្យាយាម នឹងស្វែងរកដំណោះស្រាយ អ្វីៗនឹងអាចប្រសើឡើង។ ជាជាង បោះបង់មិនប្រឈមនិង ឧបសគ្គ យើងគួររៀនបត់បែន និងយកបទពិសោធន៍ជីវិតជាផ្លូវដែលនាំយើងឲ្យផុតពី គ្រាលំបាកនោះ! ភ្ញៀវកិត្តិយសៈ  @DararithTiv   @Frostzk 

កម្មសិទ្ធិបញ្ញា 22.06.2026

ស្នាដៃដែលយើងបង្កើតបើមិនមានច្បាប់ឬវិធីសាស្រ្តការពារទេ វាអាចធ្វើឲ្យបង្អាក់នូវការផលិត ស្នាដៃថ្មី ឬ បង្កើននូវវិសាលភាពនៃសិល្បៈឲ្យទៅមុខយូរអង្វែង។ ក្នុងវគ្គនេះយើងជជែកគ្នាស៊ីជម្រៅពីវិស័យភាពយន្ត និង យន្តការមួយចំនួនដែលអាចជួយការពារស្នាដៃយើងបាន 🙏   ភ្ញៀវកិត្តិយសៈ មេធាវី ម៉េង មុនីរួត្ន | លោកស្រី ឡៅ ផានី | លោកលៀក លីដា

ខាងនេះឬខាងនោះ? 16.06.2026

បើដើកាត់ភ្លៀងយើងនឹងទទឹកភ្លៀង ទោះក្នុងបរិបទអ្វីក៏ដោយ។ រឿងដែលយើងចូលរួមជាផ្នែកមួយនៃខឿនការពារ កឺល្អប្រពៃហើយ។ មិនថាយើងនៅខាងនេះឬខាងនោះទេ សំខាន់តើស្មារតី និងឆន្ទៈយើងគិតអ្វីជាធំ?   ភ្ញៀវកិត្តិយសៈ  @theeverydaysam408  & Midnight

67 SixSeven 07.06.2026

កត្តាជាច្រើននាំឲ្យយើងគិតគូរពីបច្ចុប្បន្ន និង អនាគត។​ ទាំងអស់នេះអាស្រ័យលើយើងតើ យើងធ្វើអ្វីដើម្បីឲ្យស្ថានភាពល្អ ឬ មានអំណោយផល? ម្នាក់ៗ គួរគិតពីស្ថានភាពខ្លួន រួចបន្តទៅគិតពីសង្គម។   ភ្ញៀវកិត្តិយសៈ  @PanhaCHEZDA  &  @myfilmreel 

សិស្សពូកែដោយសារអ្នកណា? 01.06.2026

គាត់ជាគ្រូខ្ញុំដែលបានផ្លាស់ប្តូរជីវិតខ្ញុំមុនគេ ជាហេតុផលដែលខ្ញុំបានតំណឹងអាហារូបករណ៍ទៅក្រៅប្រទេស។ ខ្ញុំមិនភ្លេចដាច់ខាតនូវអ្វីដែលគាត់បានលើកមកកាន់ខ្ញុំ បើចង់ជាប់ប្រឹងរៀន និង បានលទ្ធផលល្អ!   ភ្ញៀវកិត្តិយសៈ លោកគ្រូ ម៉ៅ សុផល នាយកវិទ្យាល័យសម្តេចឪ (ប.ជ)

ទំនៀមទម្លាប់បុណ្យចូលឆ្នាំ 27.03.2026

អ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង

អាកោត្នោត​ឬ នំបញ្ចុក? 19.02.2026

សម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ ភ្ញៀវកិត្តិយសៈ  @myfilmreel   

ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់ 04.12.2025

ខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️   ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី

ជីវិតសិល្បៈករឯករាជ្យ 18.11.2025

ផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា! ភ្ញៀវកិត្តិយសៈ  @SulyPhengOFFICIAL 

អ្នកដាំ និង អ្នកបេះ 11.11.2025

មិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។   ភ្ញៀវកិត្តិយសៈ  @manithjupiter_25   

Have Faith 08.08.2025

The living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ  @ChinaMacTV 

បន្ទប់តូចសំឡេងធំ 06.08.2025

ពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ​ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា!   ភ្ញៀវកិត្តិយសៈ  នារីចល័តចរ - Neary Chalat Chor   PichSourly   SAVEN - សាវែន

រក្សារបណ្តូលខ្លួនឯង 12.06.2025

វគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។   ភ្ញៀវកិត្តិយសៈ  @kwan6 

ជីវិតនៅលើកង់ 30.05.2025

ក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប   ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ

Lights, camera, action! 15.05.2025

វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen 

ស៊ីជម្រៅជាមួយអ្នកផលិតមាតិកា 08.05.2025

វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣​បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។   ភ្ញៀវកិត្តិយសៈ  @JomnotExplore  និង  @KHEMRA 

Why Cambodia? 10.04.2025

យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ​ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ  @Travelwithchris  &  @GladysSeara 

ជិវិតក្នុងវិស័យសិល្បៈតន្ត្រី 23.12.2024

លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ   ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត

The world is my playground 03.12.2024

គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង​ ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។   ភ្ញៀវកិត្តិយសៈ  @jply 

បើចិត្តយើងហ៊ានអ្វីក៏សម្រេចបាន 26.11.2024

បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី  @CambodiaCarCulturesofficial  Audio Mixed by:  @vitovvs666 

យកសមត្ថភាពឲ្យ អ្នកស្តាប់ចម្រៀងខ្ញុំ 17.11.2024

ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង  @AokSokunkanhaOfficially Audio Mixed by:  @vitovvs666 

ស៊ីជម្រៅពីបាល់ទាត់កម្ពុជា 12.11.2024

ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។   ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed...

ហាមបោះបង់ការសិក្សា 05.11.2024

Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona &  @zedesofficial  Audio Mixed by:  @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://ap...

Asian Creator Roundtable 28.10.2024

There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from  @Dkid  , Zy from  @zy_cheng  Audio Mixed by:  @vitovvs666   

Listen to the រៀនផតខាសន៍ Rean Podcast podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.