វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

News KM ↓ Episoade: 21

កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកមានគំនិតឯករាជ្យ​និង​ច្នៃប្រតិដ្ឋនានានៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស អភិបាលកិច្ច និងដំណើរជីវិតផ្ទាល់ខ្លួនរបស់ពួកគេជាដើម។

Vizitează neapărat site-ul podcastului și susține-i creatorul: khmer.voanews.com

Autor

វីអូអេ

Categorie

News

Site-ul podcastului

khmer.voanews.com

Cel mai nou episod

15 dec. 2023

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

រដូវកាលទី២ ភាគទី៣៖ ផល​វិបាក​និង​វិធានការ​ទប់ស្កាត់​ការ​យាយី​តាម​អនឡាញ - ធ្នូ 16, 2023 15.12.2023

សម្រាប់​ភាគទី ៣ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​អ្នកនាង​ វិញ​ សុជាតា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​យាយី​តាម​អនឡាញ​ដែល​កំពុង​កើន​ឡើង​ និង​វិធានការ​ទប់ស្កាត់​សកម្មភាព​នេះ។ អ្នកនាង សុជាតា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក...

រដូវកាលទី២ ភាគទី២៖ ការបៀតបៀននិងកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត - ធ្នូ 09, 2023 08.12.2023

សម្រាប់​ភាគទី ២ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ (Digital Culture Podcast) កញ្ញា ធេង សុរិយា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៃ​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍អំពីការ​បៀតបៀន​និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​និង​រូបរាងកាយ​លើ​ក្មេងស្រី​និង​ស្ត្រីវ័យ​ក្មេង​តាម​អនឡាញ​ ឬ​អ៊ីនធឺណិត។ កញ្ញា ចរិយា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធាន...

រដូវកាលទី២ ភាគទី១៖ វិសមភាពយេនឌ័រក្នុងប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យា - ធ្នូ 02, 2023 01.12.2023

សម្រាប់​ភាគទី ១ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​កញ្ញា វណ្ណលី កែវមុត្តា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ភាព​មិនស្មើគ្នា ឬ​វិសមភាព​នៃ​ជំនាញនិង​អក្ខរកម្ម​ឌីជីថល រវាង​បុរស​និង​ស្ត្រី​នៅ​កម្ពុជា និង​ផល​ប្រយោជន៍​ដែល​សង្គម​កម្ពុជា​អាច​ទទួលបាន​ នៅពេល​ដែល​វិសមភាព​នេះ​ត្រូវបាន​បង្រួម ។ កញ្ញា មុត្ត...

កម្ពុជាសម្លឹងទៅមុខ រដូវកាលទី២ វប្បធម៌​ឌីជីថល - តុលា 25, 2023 25.10.2023

ខណៈ​កំពុង​បណ្តាក់ទុន​និង​បង្កើត​ទស្សនវិស័យ​ថ្មី​ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន កម្ពុជាក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួមមាន​កង្វះ​ធនធានមនុស្ស ហេដ្ឋារចនា​សម្ព័ន្ធ និងប្រព័ន្ធ​និយ័តកម្ម​ ស្របពេល​ដែល​បច្ចេកវិទ្យា​នីមួយៗ​តែង​បង្កើត​ជា​បញ្ហា​នានាក្នុង​សង្គមផងដែរ។ ដើម្បី​ស្វែង​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​ផលវិបាក និង​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់កម្មវិធី​ផតខាស...

រដូវកាលទី១ ភាគទី១៦៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក - មិថុនា 16, 2021 15.06.2021

នៅក្នុងភាគទី ១៦ ដែល​ជា​ភាគ​ចុងក្រោយ​របស់​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» លោក​អ្នក​នាង​ឈ្វេង​យល់​ដឹង​អំពីលំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​ និង​ឥទ្ធិពល​របស់​វា​មក​លើ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ «វេទិកា​អនាគត»។ លោ...

រដូវកាលទី១ ភាគទី ១៥៖ វិស័យ​សុខាភិបាល​កម្ពុជា - មិថុនា 02, 2021 01.06.2021

នៅក្នុង​ភាគទី ១៥ នេះ លោក​អ្នក​នាង​អាច​ឈ្វេង​យល់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​អនាគត​នៃ​វិស័យ​មួយ​នេះ​មាន​ភាព​ប្រសើរ​ឡើង តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជា​សាស្ត្រាចារ្យ​ផ្នែក​សិត្ថិ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក...

រដូវកាលទី១ ភាគទី ១៤៖ សារៈសំខាន់​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈនៅកម្ពុជា - ឧសភា 19, 2021 18.05.2021

នៅ​ក្នុង​ភាគទី ១៤ នេះ​ លោក​អ្នក​នាង​ឈ្វេងយល់​អំពី​ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅកម្ពុជា តាមរយៈ​កិច្ច​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក សឹង សុផាត អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ។ លោក សុផាត ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​ស្តី​អំពី​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤...

រដូវកាលទី១ ភាគទី១៣៖ សុវត្ថិភាព​ចំណី​អាហារនៅ​កម្ពុជា - ឧសភា 04, 2021 03.05.2021

នៅក្នុងភាគទី ១៣ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា កាន់ វិច្ឆិកា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ហ៊ុយ សុខគា។ កញ្ញា​ សុខគា គឺជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុវត្ថ...

រដូវកាលទី១ ភាគទី ១២៖ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា - មេសា 20, 2021 19.04.2021

នៅក្នុងភាគទី ១២ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​ទស្សន​វិស័យ​នៃ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិអូស្ត្រាលី ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោក​បាន​ស្រាវ...

រដូវកាលទី១ ភាគទី១១៖ កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ - មេសា 06, 2021 05.04.2021

នៅ​ក្នុង​ភាគទី ១១ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​អនាគតរបស់​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ និង​កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក នៅក្នុង...

រដូវកាលទី១ ភាគទី ១០៖ ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ីជម្រៅ - មីនា 17, 2021 16.03.2021

នៅក្នុងភាគទី ១០ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ី​ជម្រៅ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី។ កញ្ញា​ ពេជ្រពណ្ណរង្សី ជា​និស្សិត​ជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។ កញ្ញា​ ពេជ្រពណ្ណរង្សី បានស្រាវជ្រា...

រដូវកាលទី១ ភាគទី ៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា? - មីនា 03, 2021 02.03.2021

នៅ​ក្នុង​ភាគទី ៩ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​ឧស្សាហូបនីយកម្ម​របស់​កម្ពុជា ជាពិសេស​ឧស្សាហកម្ម​ជំនាន់ទី ៤ និង​អំពី​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​និង​មាន ដើម្បី​សម្រេច​បាន​ឧស្សាហកម្ម​ជំនាន់​ទី ៤ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក លោក ​ភូ លីវុឌ្ឍ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្...

រដូវកាលទី១ ភាគទី ៨៖ សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុងការ​ធ្វើ​ការទូត​សេដ្ឋកិច្ច - វិច្ឆិកា 18, 2020 17.11.2020

នៅ​ក្នុង​ភាគទី ៨ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពីវិស័យ​ការទូត​សេដ្ឋកិច្ច និង​វិធីសាស្ត្រ​នានា ដែល​ទីក្រុងធំៗ​ដូចជា​ទីក្រុង​ភ្នំពេញ និង​ពលរដ្ឋ​ក្នុង​សហគមន៍ អាច​ធ្វើ​បាន ដើម្បី​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​ការធ្វើ​ការទូត​សេដ្ឋកិច្ច តាមរយៈ​កិច្ច​ពិភាក្សា​រវាង​លោក សឹង សុផាត អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និង​លោក សិទ្ធី រត្នដារ៉ាវុធ ដែល​លោក​គឺជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្...

រដូវកាលទី១ ភាគទី ៧៖ សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ - វិច្ឆិកា 04, 2020 03.11.2020

នៅក្នុងភាគទី ៧ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃការ​លើក​កម្ពស់​សមភាព​េយនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្តពូជ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សមភាព​ និង​ចីរភាព​ តាមរយៈ​កិច្ចពិភាក្សា​រវាងអ្នកស្រី ស៊ូ​ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ពិភាក្សា​ជាមួយ​កញ្ញា Catherine Harry សកម្មជន​សិទ្ធិ...

រដូវកាលទី១ ភាគទី៦៖ អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ - តុលា 21, 2020 20.10.2020

នៅក្នុងភាគទី ៦ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ និង​អំពី​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​កម្ពុជា​គួរធ្វើ ដើម្បី​សម្រេច​បាន​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បង់ពន្ធ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ជាន សិទ្ធិគុណ អ្នក​សិក្សា​ឯ...

រដូវកាលទី១ ភាគទី៥៖ សក្តានុពល​និង​កត្តា​ប្រឈម​ក្នុងការ​ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​​​កម្ពុជានាពេលអនាគត - តុលា 07, 2020 06.10.2020

នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តា​ប្រឈម​ និង​អនុសាសន៍​បែប​កែទម្រង់​សំខាន់ៗ​មួយ​ចំនួន ក្នុងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​អំពី​ឥទ្ធិពល​នៃ​ទិន្នាការ​សេដ្ឋកិច្ច​សកលលោក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នា​ពេល​អនាគត​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្របសម្រួល​កម្មវិធី​ឲ្...

រដូវកាលទី១ ភាគទី៤៖ ឥទ្ធិពល​​វប្បធម៌​និង​​កេរ្តិ៍បន្សល់ទុក​លើ​ការកំណត់​អត្តសញ្ញាណ​និង​អនាគត​នៃ​អត្តសញ្ញាណ​កម្ពុជា - កញ្ញា 16, 2020 15.09.2020

សម្រាប់ភាគទី ៤ នេះ លោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា ឌិន ដារ័ត្នតី អំពីឥទ្ធិពលវប្បធម៌និង​កេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ និងអំពីថាតើអត្តសញ្ញាណរបស់កម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីនាំមកនូវកម្ពុជាជំនាន់ថ្មីមួយ ដែលពោរពេញដោយភាពជឿនលឿន រឹងមាំ ក្លាហាន និងច្នៃប្រឌិត នាពេលអនាគត៕

រដូវកាលទី១ ភាគទី៣៖ ប្រព័ន្ធគាំពារសង្គម និងគោលនយោបាយទ្រទ្រង់ជីវភាពពលរដ្ឋក្រីក្រនិងងាយរងគ្រោះ - កញ្ញា 02, 2020 01.09.2020

សម្រាប់ភាគទី ៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរដល់ណា និងអំពីកិច្ចការសេសសល់ដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមដ៏សំខាន់មួយនេះ» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងកញ្ញា យូ សុធារី អ្នកស្រាវជ្រាវ និងសកម្មជនគាំពារសមភាពយេនឌ័រ និងយុត្តិធម៌សង្គមន...

រដូវកាលទី១ ភាគទី២៖ បែបផែននិងទស្សនវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា - សីហា 19, 2020 18.08.2020

សម្រាប់​ភាគទី ២​ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នក​នាង​ស្វែង​យល់​ដឹង​អំពី​ថា «តើ​កម្ពុជា​កំពុង​ដើរ​និង​គួរ​ដើរ លើ​មាគ៌ា​ការទូត​សេដ្ឋកិច្ច​បែបណា ដើម្បី​អភិវឌ្ឍ​ទម្រង់​បែប​ផែន​សេដ្ឋកិច្ចដ៏​ប្រសើរ​មួយ​នាពេល​អនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ​ប្រចាំ​រាជធានី​ភ្នំពេញ និង​លោក វីរៈ​ ថានិត សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច​ប្រចាំ​វិទ...

រដូវកាលទី១ ភាគទី១៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងកិច្ចការដែលកម្ពុជាគួរធ្វើ - សីហា 05, 2020 04.08.2020

សម្រាប់​ភាគទី ១ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia»​ លោក​អ្នក​នាង​ស្វែងយល់​ដឹង​ថា «តើ​កម្ពុជា​គួរ​ដឹង​និង​ធ្វើអ្វីខ្លះ ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​បរិស្ថាន​ដ៏​មហន្តរាយ​នា​ពេលអនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធី​ឲ្យ​ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក​ អ៊ួង ទីកេត្យា អ្នកស្រាវ​ជ្រាវ​ឯករាជ្យ​កម្ពុជ...

កម្មវិធីផតខាសថ៍ កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ១ - សីហា 01, 2020 31.07.2020

វីអូអេបានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយ ឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។ តាមរយៈការសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» កម្មវិធីផតខាសថ៍ថ្មីនេះ នាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២...

Ascultă podcastul កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice