SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ 17.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចាប់ខ្លួនកីឡាករ A-League បីនាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់អំពើពុករលួយកាតលឿង។ ** ផែនការរបស់គណបក្សប្រឆាំង ក្នុងការបន្ធូរបន្ថយវិបត្តិលំនៅដ្ឋាន ដោយអំពាវនាវឱ្យកាត់បន្ថយអន្តោប្រវេសន៍អចិន្ត្រៃយ៍។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអង្គភាពដែលមានទំនាក់ទំនងនឹងការនាំចេញអាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី។

កម្ពុជា​ប្រកាសជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺ​ដើម្បី​ឯករាជ្យភាព​ខាង​នយោបាយដឹកជញ្ជូន 17.05.2024

ជាថ្មីម្តងទៀត កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើតឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។

ម្ចាស់អាជីវកម្មខ្នាតតូចខកចិត្តចំពោះកញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០២៤ 16.05.2024

ម្ចាស់អាជីវកម្មខ្នាតតូចនិយាយថា ពួកគេមានការខកចិត្តជាមួយនឹងអ្វីដែលមាននៅក្នុងកញ្ចប់ថវិកាសហព័ន្ធ ដែលបានប្រកាសកាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ តើពួកគេទទួលបាននូវជំនួយអ្វីខ្លះ នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២៤នេះ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ 16.05.2024

** នៅមុនការឆ្លើយតបកញ្ចប់ថវិកា មន្ត្រីហិរញ្ញិកបក្សប្រឆាំងព្រមានថា ក្តីសុបិនរបស់ប្រជាជនអូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យ។ ** បក្សសម្ព័ន្ធថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភាបក្សលេប័រ ជុំវិញសង្គ្រាមនៅហ្គាហ្សា គឺជាការធ្វើតេស្ត ភាពជាមេដឹកនាំរបស់លោក Albanese ។ ** ក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវបានរាជអាជ្ញាដកបទចោទប្រកាន់ពីបទឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅភាគខាងលិចក្រុងម៉ែលប៊ន។

លោកហេរញ្ញិក Jim Chalmers ប្រគល់កញ្ចប់ថវិកាសហព័ន្ធឆ្នាំ 2024 15.05.2024

លោកហេរញ្ញិក Jim Chalmers បានបង្ហាញកញ្ចប់ថវិកាសហព័ន្ធរបស់លោកសម្រាប់ឆ្នាំហិរញ្ញវត្ថុបន្ទាប់ ហើយបានប្រកាសពីអតិរេកថវិកាជាលើកទីពីរជាប់ៗគ្នា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ 15.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំបក្សប្រឆាំងលោក Peter Dutton និយាយថា កញ្ចប់ថវិការបស់រដ្ឋាភិបាលសហព័ន្ធ មិនផ្តល់ដំណោះស្រាយរយៈពេលវែងចំពោះអតិផរណាទេ។ ** ក្រុមអ្នកតស៊ូមតិផ្នែកសុខុមាលភាព ចង្អុលបង្ហាញគម្លាតយ៉ាងសំខាន់នៅក្នុងវិធានការចំណាយក្នុងការរស់នៅ។ ** សភារដ្ឋវិចថូរៀ បានហាមឃាត់មិនឱ្យពាក់កន្សែងរុំក្បាល Keffiyehs ចូលក្នុងសភា។

កម្ពុជា-ចិន ធ្វើសមយុទ្ធយោធារួមគ្នា នៅដែនគោកនិងដែនសមុទ្រ 15.05.2024

កងទ័ពកម្ពុជា និងកងទ័ពចិន នឹងត្រូវធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “នាគមាស-ឆ្នាំ២០២៤” ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ សមយុទ្ធនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង និងនៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ 14.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក David McBride ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 5ឆ្នាំ 8 ខែ។ ** ហេរញ្ញិក Jim Chalmers ថានឹងមានការកាត់បន្ថយពន្ធសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់នៅក្នុងថវិកាសហព័ន្ធដែលនឹងប្រកាសយប់នេះ។ ** ជនប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារក្នុងរដ្ឋញូសៅវែល កាន់តែពិបាកសុំធានាឱ្យនៅក្រៅឃុំ។

Mushroom foraging in Australia: Is it safe? - ការដើរដកផ្សិតយកមកបិរភោគនៅក្នុងប្រទេស​អូស្រ្តាលី៖ តើវាមានសុវត្ថិភាពដែរឬទេ? 14.05.2024

In Australia, authorities strongly advise against eating mushrooms that have not been expertly identified or purchased from a supermarket or grocer, as some fungi can be toxic or deadly if consumed. In each State and Territory, rules and regulations vary, and mushroom foraging is not allowed in some areas. - ការដើរដកផ្សិតយកមកបរិភោគ មានប្រជាប្រិយភាពនៅក្នុងតំបន់ជាច្រើនលើពិភពលោក ប៉ុន្តែជនចំណាកស្រុកដែ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ 13.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីនឹងកំណត់ចំនួននិស្សិតអន្តរជាតិ ដែលខាងសាកលវិទ្យាល័យអាចទទួលយកបាន។ ** លោកហិរញ្ញិក Jim Chalmers និយាយថា វិធានការកញ្ចប់ថវិកាចេញនៅយប់ថ្ងៃអង្គារ នឹងជួយជំរុញអតិផរណាឱ្យធ្លាក់ចុះ។ ** រដ្ឋអូស្ត្រាលីខាងត្បូងជំរុញឱ្យមានការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម 14 ឆ្នាំ។

#61 Tackling a DIY project (Med) - សិក្សាភាសាអង់គ្លេសភាគទី61៖ ដោះស្រាយគម្រោងធ្វើដោយខ្លួនឯង DIY 13.05.2024

Learn how to talk about doing do-it-yourself (DIY) projects. - ស្វែងយល់ពីរបៀបនិយាយអំពីការធ្វើគម្រោង”ធ្វើវាដោយខ្លួនឯង - DIY” ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ 10.05.2024

** អ្នកជាប់ឃុំអន្តោប្រវេសន៍រាប់រយនាក់ នៅតែស្ថិតក្រោមការឃុំខ្លួន ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូល។ ** ហិរញ្ញិក Jim Chalmers ផ្តល់នូវការប្រមើលមើលព្រាលៗនូវអ្វីដែលកញ្ចប់ថវិកាកំណត់ចេញផ្សាយនៅសប្តាហ៍ក្រោយ ។ ** ជំហររបស់អូស្ត្រាលីលើការប៉ុនប៉ងរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពអង្គការសហប្រជាជាតិ នៅតែមិនច្បាស់លាស់។

គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ 10.05.2024

ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរប...

មេបក្ស​នយោបាយ​ម្នាក់​ដែល​បំបែកខ្លួន​ចេញ​ពី​បក្ស​ភ្លើង​ទៀន ត្រូវ​បាន​ចាប់​ខ្លួន 10.05.2024

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានប៉ូលិស ចាប់ខ្លួន តាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ម៉ោង ៩ ម៉ោងនៅកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលបានបំបែកខ្លួន ចេញពីបក្សភ្លើងទៀន នៅពេលវិលត្រឡប់មកពីប្រទេសជប៉ុននេះ បានធ្វើឡើង ក្រោយពីលោក បានថ្លែងប្រាប់សកម្មជនគណបក្សរបស់លោក នៅប្រទេសជប៉ុន ដោយវាយប្រហារ លើរាជ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ 09.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលរងការចោទថាបានចាក់អតីតដៃគូនៅខាងក្រៅកន្លែងហាត់ប្រាណ នៅក្រុងស៊ីដនី ត្រូវបានចាប់ខ្លួន។ ** ប៉ូលីសរដ្ឋវិចថូរៀកំណត់ឱ្យសុំទោសចំពោះតួនាទីរបស់ខ្លួននៅក្នុង Stolen Generations។ ** ថ្លៃចំណាយលើការដឹកជញ្ជូនឯកជនរបស់ក្រុមគ្រួសារអូស្រ្តាលីកើនឡើងខ្លាំង ទាំងនៅជនបទ និងទីក្រុង។

អូស្រ្តាលីធ្លាក់ចេញពីដំណែងគោលដៅដ៏ពេញនិយមបំផុតសម្រាប់និស្សិតអន្តរជាតិ 09.05.2024

ប្រទេសអូស្ត្រាលីបានធ្លាក់ចេញពីតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ សម្រាប់និស្សិតអន្តរជាតិ។ ទីតាំងរបស់អូស្រ្តាលីដែលធ្លាប់ជាគោលដៅសិក្សាឈានមុខគេ ត្រូវបានប្រឈមនឹងបញ្ហា ថ្លៃចំណាយរស់នៅខ្ពស់ ថ្លៃសិក្សា និងភាពមិនច្បាស់លាស់នៃគោលនយោបាយទិដ្ឋាការ ដែលនាំឱ្យមានការធ្លាក់ចុះនូវចំណាត់ថ្នាក់សាកលវិទ្យាល័យរបស់ខ្លួន និងការធ្លាក់ចុះចំនួនពីរភាគរយ នៃចំណូលចិត្តនិស្សិតអន្តរជាតិ។

ទិវាអ្នកម្តាយអន្តរជាតិនៅក្នុងប្រទេស​អូស្រ្តាលី 08.05.2024

ទិវាអ្នកម្តាយនៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមេសា។ នេះជាពិធីអន្តរជាតិមួយ ដើម្បីគោរពដឹងគុណដល់មាតាទាំងអស់ ដែលជាបុគ្គលសំខាន់ក្នុងគ្រួសារ។ តើមានកិច្ចអ្វីខ្លះដែលអ្នកម្តាយទទួលបានក្នុងថ្ងៃនេះ? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកម្តាយកម្ពុជាអូស្រ្តាលីបីរូប ដែលនឹងរៀបរាប់អំពីបទពិសោធន៍របស់ពួកគេក្នុងថ្ងៃទិវាអ្នកម្តាយ។

វៀតណាមបន្តទាមទារឱ្យកម្ពុជា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ 08.05.2024

វៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Pham Thu Hang បានថ្លែងតាមកាសែត The Saigon Times របស់វៀតណាម ផ្សាយថា វៀតណាម ត្រូវការឱ្យកម្ពុជា ចែករំលែកព័ត៌មាន អំពីគម្រោងជីកព្រែក ហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ពីភ្នំពេញ ទៅកាន់សមុទ្រ នៅក្នុងទឹកដីកម្ពុជា។

ចិនបញ្ជូននាវា២គ្រឿង ចូលចតនៅ​កំពង់ផែរាម ក្នុងទឹកដីកម្ពុជា 08.05.2024

កងទ័ពចិន បានបញ្ជូននាវាយោធា ២គ្រឿង ចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា។ កំពង់ផែនេះ ចិនជាអ្នកជួយកសាង ទើបតែរួច កាលពីពេលថ្មីៗនេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ 07.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអូស្រ្តាលី បានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅ4.35%ដដែល។ **ហេរញ្ញិកសហព័ន្ធសន្យាថា នឹងផ្តល់ការសង្គ្រោះបន្ថែមលើថ្លៃចំណាយការរស់នៅ ក្នុង កញ្ចប់ថវិកាខែឧសភានេះ។ ** លោកនាយករដ្ឋមន្ត្រី ថ្កោលទោសចំពោះទង្វើរបស់យន្តហោះចម្បាំងចិន ដែលបង្កគ្រោះថ្នាក់ដល់នាវិកអាកាសចរណ៍អូស្ត្រាលី។

Should you consider private health insurance? - តើអ្នកគួរពិចារណាទិញធានារ៉ាប់រងសុខភាពឯកជនដែរឬទេ? 07.05.2024

Australians have access to a quality and affordable public healthcare system. There's also the option to pay for private health insurance, allowing shorter waiting times and more choices when visiting hospitals and specialists. - ប្រជាជនអូស្ត្រាលីមានសំណាងដែលមានលទ្ធភាពទទួលបានប្រព័ន្ធថែទាំសុខភាពសាធារណៈ ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ លើសពីនេះទៀត មានជម្រើសក្នុងការបង់ប្រាក់សម្រាប់ការធានារ៉ាប់រងសុខភាពឯក...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ 06.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គ្រួសារ Robinson បានកំណត់អត្តសញ្ញាណសាកសពដែលបានរកឃើញនៅប្រទេសម៉ិកស៊ិក ថាជាកូនប្រុសរបស់ពួកគេ។ ** កញ្ចប់ថវិកាបង្ការអំពើហឹង្សាក្នុងគ្រួសារ និងជំនួយគាំទ្រ ចំនួន 230 លានដុល្លារសម្រាប់រដ្ឋញូសៅវែល។ ** គេរំពឹងថាប្រាក់ចំណូលពន្ធនឹងកើនឡើង 25 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំខាងមុខ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ២០២៤ 01.05.2024

**រដ្ឋាភិបាលសហព័ន្ធនឹងបោះទុនរាប់រយលានដុល្លារ ចូលទៅក្នុងកម្មវិធីគេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។ ** លោកហេរញ្ញិក Jim Chalmers និយាយថា អូស្ត្រាលីនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ទោះបីជាមានការបណ្តេញសំបុកចារកម្មឥណ្ឌាចេញពីប្រទេសក៏ដោយ។ ** Qantas ស៊ើបអង្កេតលើកម្មវិធីAppរបស់ខ្លួន ខណៈដែលអតិថិជនរាយការណ៍ថា មានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកដទៃ។

ត្រៀមលក្ខណៈក្នុងការប្រឡង IELTS ដើម្បីបំពេញតាមលក្ខខណ្ឌផ្លាស់ប្តូរថ្មីរបស់អូស្រ្តាលី 01.05.2024

រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរចំពោះតម្រូវការភាសាអង់គ្លេសសម្រាប់ទិដ្ឋាការនិស្សិត និងទិដ្ឋាការនិស្សិតដែលបញ្ចប់ការសិក្សាបណ្តោះអាសន្ន។ ឥលូវនេះ ដើម្បីទទួលបានទិដ្ឋាការនិស្សិតលេខ ៥០០ និស្សិតគ្រប់រូបត្រូវមានពិន្ទុ IELTS សរុប ៦.០ ហើយទិដ្ឋាការលេខ ៤៨៥ ត្រូវមានពិន្ទុ IELTS សរុប ៦.៥ ។ ការផ្លាស់ប្តូរនេះទាមទារឲ្យនិស្សិតអន្តរជាតិទាំងអស់ ត្រូវតែត្រៀមលក្ខណៈឲ្យបានល្អក្នុងការប្រឡង ទើបអាចទទួលបានពិន្ទុគ្រប់ត...

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos