SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

យ៉ាងហោចណាស់ មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែចោទរដ្ឋាភិបាលកម្ពុជាថា កាត់ទឹកដី ៤ខេត្ត ឱ្យវៀតណាម 24.07.2024

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV។

តើយើងអាចចៀសវាងកុំឱ្យភាពចលាចលកើតឡើងម្តងទៀត ដោយសារតែ CrowdStrike មិនដំណើរការ ដែរឬទេ? 23.07.2024

ប្រជាជនអូស្ត្រាលីត្រូវបានគេព្រមានថា វាអាចចំណាយពេលដល់ទៅ 2 សប្តាហ៍ ដើម្បីដោះស្រាយទាំងស្រុង នូវការរំខានដល់ប្រព័ន្ធកុំព្យូទ័រដែលរងផលប៉ះពាល់ដោយការដាច់បច្ចេកវិទ្យាសកល។ ក្រុមហ៊ុន Microsoft និយាយថា ឧបករណ៍រហូតដល់ទៅ 8.5 លានគ្រឿងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន បានរងផលប៉ះពាល់ដោយការកាត់ផ្តាច់នេះ ដែលបង្កឡើងដោយការធ្វើបច្ចុប្បន្នភាពកម្មវិធី softwareមិនត្រឹមត្រូវមួយពី CrowdStrike ។ ប៉ុន្តែតើវាមានផលប៉ះព...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ 23.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសនៅទីក្រុងប៉ារីសកំពុងស៊ើបអង្កេតការចោទប្រកាន់ករណីរំលោភបូកលើស្ត្រីជនជាតិអូស្ត្រាលីម្នាក់។ ** ច្បាប់ថ្មីមានបំណងបង្រ្កាបការចែករំលែករូបភាពផ្លូវភេទដែលកែដោយប្រព័ន្ធឌីជីថល ដោយគ្មានការយល់ព្រម។ ** អភិបាលរដ្ឋញូសៅវែលពិចារណានូវលទ្ធភាពដែលអាចធ្វើទៅបានដើម្បីការពារកុំឱ្យមានសោកនាដកម្មនៅស្ថានីយរថភ្លើង។

#66 What to ask when looking to rent (Med) - សិក្សាភាសាអង់គ្លេសភាគទី66៖ សំណួរដែលត្រូវសួរ នៅពេលស្វែងរកផ្ទះជួល 23.07.2024

Learn how to ask questions when looking for a home to rent. - រៀនពីរបៀបសាកសួរសំណួរនានា នៅពេលស្វែងរកផ្ទះជួល។

ការរក្សាសុវត្ថិភាពនៅពេលអ្នកព្យាយាមអុជកំដៅផ្ទះសម្បែងរបស់អ្នក ក្នុងអាកាសធាតុរដូវរងា 19.07.2024

នៅពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះត្រជាក់នៅទូទាំងប្រទេស មានការព្រមានថ្មីៗសម្រាប់ប្រជាជនអូស្ត្រាលី ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើង នៃការអុជកំដៅផ្ទះរបស់អ្នក។ វាកើតឡើងបន្ទាប់ពីមានករណីភ្លើងឆេះផ្ទះជាហូរហែ និងការពុលកាបូនម៉ូណូអុកស៊ីតនៅក្នុងរដូវរងានេះ។

khmer_240719_criminal_record_digital 19.07.2024

ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាព ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ 18.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វីដេអូមួយបង្ហាញពីកុមារកំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលីសឃ្វីនស្លេន។ ** អាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់ការដឹកជញ្ជូនថ្នាំញៀន មេតំហ្វេតាមីន ជាង១០០គីឡូក្រាម ឆ្ពោះមកកាន់ប្រទេសអូស្ត្រាលី។ ** ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់មនុស្ស៦នាក់ដែលរកឃើញក្នុងបន្ទប់សណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក។

ការបើកថ្នាក់សិក្សាភាសាខ្មែរថ្មីដោយឥតគិតថ្លៃ នៅវត្តសមណគោតមារាម ទីក្រុងម៉ែលប៊ន 17.07.2024

អូស្រ្តាលីជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ ដែលប្រើប្រាស់ភាសាជាង៣០០ភាសា រាប់ទាំងភាសារបស់ជនជាតិដើម ជាង១០០ភាសា។ ទោះបីជាភាសាអង់គ្លេស ជាភាសាផ្លូវការក៏ដោយ ក៏ភាសាកំណើតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងនោះក៏មានភាសាខ្មែរយើងដូចគ្នាដែរ។ ដោយទទួលបានការស្នើរសុំ និងមើលឃើញពីភាពចាំបាច់ កាលពីពេលថ្មីៗនេះ វត្តសមណគោតមារាមដែលស្ថិតនៅភាគខាងកើតក្រុងម៉ែលប៊ន បានបង្កើតនូវថ្នាក់រៀនភាសាខ្មែរកម្រិតដំបូង សម្រា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ 17.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អ្នកគ្រប់គ្រងឯករាជ្យដែលទើបតែតែងតាំងថ្មី នៃសហជីពសំណង់ CFMEU នឹងមានអំណាច "បោសសម្អាត" អង្គភាពនេះ។ ** ការរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 ក្នុងខួប១០ឆ្នាំ។ ** IMFព្រមានថា អតិផរណាអាចធ្វើឱ្យអត្រាការប្រាក់ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅខ្ពស់ក្នុងរយៈពេលយូរទៀត។

ឧទ្ធម្ភាគចក្រយោធា និងអាកាសយានិក ២នាក់ បាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ នៅ​មិនទាន់មានដំណឹង 17.07.2024

រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៤ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងអាកាសយានិក ជាកងទ័ពអាកាស ២នាក់ បានបាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ កងទ័ពកម្ពុជារុករក មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ បាត់ខ្លួននោះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ 16.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Donald Trump ជ្រើសរើសប្រធានាធិបតីអាមេរិករងសម្រាប់បក្សលោក។ ** ធនាគារធំៗរបស់អូស្ត្រាលីរងការចោទប្រកាន់ថាមិនបានបំពេញតាមគោលដៅអាកាសធាតុ។ ** ការស្ទង់មតិថ្មី៖ វិបត្តិថ្លៃចំណាយការរស់នៅកំពុងធ្វើឱ្យគណបក្សលេប័រសហព័ន្ធ បាត់បង់ប្រជាប្រិយភាព។

What is road rage and how to deal with it? - តើអ្នកដឹងពីរបៀបដោះស្រាយកំហឹងដែលកើតឡើងនៅលើដងវិថីដែរឬទេ? 16.07.2024

Aggressive driving is a continuum of bad driving behaviours which increase crash risk and can escalate to road rage. People who engage in road rage may be liable for traffic offences in Australia, have their car insurance impacted and most importantly put their lives and those of others at risk. Learn about the expectations around safe, responsible driving and what to do when you or a loved one ar...

សេវាឡានក្រុងសាធារណៈនៅភ្នំពេញដំណើរការច្រើនឆ្នាំ តែមានអ្នកជិះតិចតួច 12.07.2024

ឡានក្រុងសាធារណៈ នៅភ្នំពេញ បានបើកឱ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែទោះជាដំណើរការ ១០ឆ្នាំមកហើយ តែចំនួនអ្នកជិះឡានក្រុងរបស់រដ្ឋ នៅមានចំនួនតិចតួចនៅឡើយ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ 12.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលីដើមកំណើតរុស្សីពីរនាក់ ដែលម្នាក់ជាសមាជិកនៃកងកម្លាំងការពារប្រទេសអូស្ត្រាលី ត្រូវបានចោទប្រកាន់ពីបទចារកម្ម។ ** លោក Joe Biden នៅតែទទូចថា លោកជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ការងារជាប្រធានាធិបតីអាម៉េរិក។ ** ប៉ូលិសហ្វីលីពីនកំពុងស៊ើបអង្កេត បន្ទាប់ពីប្តីប្រពន្ធជនជាតិអូស្ត្រាលីស្លាប់នៅក្នុងសណ្ឋាគារប្រណិតមួយ ។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី AMMA លើកទី២ 12.07.2024

ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ AMMA បានបើកធ្វើហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនី មកពី ១៨ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ 11.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ភ្លើងឆេះរោងចក្រមួយកន្លែងនៅមែលប៊ន បង្កជាវិបត្តិបរិស្ថាន។ ** ឪពុកម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើកូនបីនាក់ បន្ទាប់ពី រារាំងការជួយសង្គ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅស៊ីដនី។ * អាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងលឿនជាងសំឡេងនៅប្រទេសអាល្លឺម៉ង់។

ការបង្រ្កាបការលាងលុយកខ្វក់ កំណត់គោលដៅលើភ្នាក់ងារអចលនទ្រព្យ មេធាវី និងគណនេយ្យករ 11.07.2024

នៅពេលអ្នកគិតអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលមានការរៀបចំទុកជាមុន អ្នកប្រហែលជាមិនបានគិតដល់ គណនេយ្យករ មេធាវី និងភ្នាក់ងារអចលនវត្ថុនោះទេ។ ប៉ុន្តែឧស្សាហកម្មទាំងបីនេះ កំពុងត្រូវបានរដ្ឋាភិបាលកំណត់គោលដៅ ខណៈពេលដែលពួកគេព្យាយាមលុបបំបាត់លុយកខ្វក់ ចេញពីប្រទេសអូស្ត្រាលី។

ការផ្លាស់ប្តូរសំខាន់ៗនៃច្បាប់អន្តោប្រវេសន៍ ក្នុងឆ្នាំហិរញ្ញវត្ថុថ្មី ២០២៤-២៥ 10.07.2024

ចាប់តាំងពីថ្ងៃទី១ ខែកក្កដា មានការផ្លាស់ប្តូរមួយចំនួនលើច្បាប់អន្តោប្រវេសន៍ រួមទាំង លក្ខខណ្ឌ និងថ្លៃចំណាយលើការដាក់ពាក្យសុំទិដ្ឋាការ និងការចូលសញ្ជាតិអូស្រ្តាលី សម្រាប់ឆ្នាំហិរញ្ញវត្ថុថ្មី ២០២៤-២៥។ លោក យឹម ថៃហ៊ន ភ្នាក់ងារអន្តោប្រវេសន៍នៅ Yim Migration Service នឹងជម្រាបពីការផ្លាស់ប្តូរសំខាន់ៗ ដែលប៉ះពាល់ដល់ប្រជាជនខ្មែរយើង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ 10.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Richard Marles និយាយថាសម្ព័ន្ធភាព AUKUS នឹងមិនមានបញ្ហាអ្វីទេ ទោះបីជាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ដោយ... ** លោក Joe Biden បើកកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងវ៉ាស៊ីនតោន... ** មានការប្រកាសអាសន្នផ្សែងពុល ខណៈក្រុមសង្រ្គោះប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅរោងចក្រមួយនៅភាគខាងលិចក្រុងម៉ែលប៊ន។

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលកម្ពុជា អះអាងពីប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​ដែលមិនចាំបាច់​ត្រូវប្រកាស 10.07.2024

ក្រុមអ្នកជំនាញ បញ្ជាក់ពីប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ឬសូឡា ដែលមិនភ្ជាប់ជាមួយបណ្តាញភ្លើងអគ្គិសនីរដ្ឋ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ គឺមិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។

#65 Talking about the Olympics (Med) - សិក្សាភាសាអង់គ្លេសភាគទី65៖ និយាយអំពីការប្រកួតកីឡាអូឡាំពិក 09.07.2024

Learn how to talk about the success of athletes during a big sporting event like the Olympic Games. - រៀនពីរបៀបនិយាយអំពីភាពជោគជ័យរបស់អត្តពលិក ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាដ៏ធំមួយ ដូចជាកីឡាអូឡាំពិក។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ 09.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចោទប្រកាន់ដោយផ្ទាល់ទៅលើប្រទេសចិន ពីបទចារកម្មតាមអ៊ីនធឺណិតជាលើកដំបូង។ ** អគ្គមេធាវីសហព័ន្ធថា ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពច្បាប់ជាបន្ទាន់ ដើម្បីបញ្ឈប់អ្នកជួញដូរគ្រឿងញៀន និងភេរវករ ពីការស្វែងរកប្រាក់ចំណេញ។ ** មូលនិធិរដ្ឋាភិបាលថ្មី នឹងផ្តល់ទីសុវត្ថិភាពបន្ថែមដល់ប្រជាជនដែលរត់គេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។

Why are Indigenous protocols important for all Australians? - ហេតុអ្វីបានជាពិធីការជនជាតិដើមមានសារៈសំខាន់សម្រាប់ពលរដ្ឋអូស្រ្តាលីគ្រប់រូប? 09.07.2024

Observing the cultural protocols of Aboriginal and Torres Strait Islander peoples is an important step towards understanding and respecting the First Australians and the land we all live on. - ការសង្កេតមើលពិធីការវប្បធម៌នៃជនជាតិដើមភាគតិចអូស្ត្រាលី Aboriginal និងអ្នកកោះ Torres Strait គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹង និងការគោរពចំពោះម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃទឹកដីដែលយើងទាំងអស់គ្នារស់នៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ 05.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តី និយាយថា លោកស្រី Fatima Payman បានធ្វើការសម្រេចចិត្តខ្លួនឯងក្នុងការចាកចេញពីគណបក្សលេប័រ ** រដ្ឋាភិបាលសហព័ន្ធប្រកាសផ្តល់ថវិកា 100 លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសុខភាពជនជាតិដើមភាគតិច នៅទូទាំងប្រទេស។ ** លោក Keir Starmer ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។

កម្ពុជា នឹងបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់ក្នុងពន្ធនាគារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ 05.07.2024

នៅថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព មាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ នៅក្នុងពន្ធនាគារ។ ពោលគឺត្រូវបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos