SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ដំណើរទស្សនកិច្ច​ទិសឦសានដោយឥតគិតថ្លៃ ចាប់​ផ្តើម​ថ្ងៃទី​៧កញ្ញា 04.09.2024

ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ថ្ងៃទី៧ ខែកញ្ញា ចុងសប្តាហ៍។ កម្មវិធីទៅលេងខេត្តភាគឦសានជាប់ព្រំដែនវៀតណាម និងឡាវ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ បានទៅឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែង នៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋ ក្នុង...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ 03.09.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយក ASIO និយាយថា ការអត្ថាធិប្បាយរបស់លោកលើការពិនិត្យទិដ្ឋាការប៉ាឡេស្ទីន ត្រូវបានគេកាត់យល់ខុស។ ** អាកាសធាតុអាក្រក់បានកន្លងផុតទៅ ជាមួយមនុស្សស្លាប់ម្នាក់ ហើយប្រជាជនរដ្ឋវិចថូរៀជាងមួយសែននាក់គ្មានភ្លើងអគ្គិសនី។ ** បម្រាមហាមឃាត់ការប្រើប្រាស់កន្លែងស្នាក់នៅសង្គ្រោះបន្ទាន់ដែលមិនមានការទទួលស្គាល់ នៅក្នុងប្រព័ន្ធថែទាំរដ្ឋញូសៅវែល។

How to protect your home from Australia’s common pests - របៀបការពារផ្ទះសម្បែងរបស់អ្នកពីសត្វល្អិតចង្រៃទូទៅ នៅក្នុងប្រទេសអូស្រ្តាលី 03.09.2024

Cold weather does not mean a pest-free home. Some pests, like termites, remain active all-year round and winter is peak season for mice and rats preferring your house instead of outdoors. Bed bugs and cockroaches are also on the list of invaders to look out for. Infestations have wide-ranging consequences, including hygiene risks and even home devaluation. Learn how to prevent, identify, and deal...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ 30.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការិយាល័យស្ថិតិអូស្រ្តាលីកំពុងសាកល្បងសំណួរជំរឿនថ្មីស្តីពីទំនោរផ្លូវភេទសម្រាប់ឆ្នាំ 2026។ ** ការស៊ើបអង្កេតរបស់រដ្ឋវិចថូរៀរកឃើញថា កម្មករសំណង់ស្ទាក់ស្ទើរក្នុងការ រាយការណ៍អំពីកំហុសឆ្គងនៅក្នុងឧស្សាហកម្មនេះ។ ** ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកណ្តាលបានសម្លាប់សមាជិក ៩ នាក់នៃគ្រួសារមួយ។

#68 Discussing the news (Med) - សិក្សាភាសាអង់គ្លេសភាគទី68៖ ពិភាក្សាអំពីព័ត៌មាន 30.08.2024

Learn how to talk about news that makes us feel scared or hopeful. - រៀនពីរបៀបនិយាយអំពីព័ត៌មានដែលធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាច ឬមានសង្ឃឹម។

រដ្ឋាភិបាលកម្ពុជាឆ្លើយតបក្រុមប្រឆាំងចំពោះការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន 30.08.2024

កាលពីពេលថ្មីៗនេះ លោកសមរង្ស៊ី មេដឹកនាំក្រុមប្រឆាំង នៅក្រៅប្រទេស បានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយមានការលើកឡើងថា ជាគម្រោងរបស់រដ្ឋ បែរជារៃអង្គាសថវិកាពីប្រជាជន។ ហើយខ្លះទៀត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ អស់លុយហើយ ទើបបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាជនដូច្នេះ ជាដើម។ល។ និង។ល។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ 29.08.2024

** លោកនាយករដ្ឋមន្ត្រីត្រូវគេថតបានពេលនិយាយលេងជាមួយតំណាងសហរដ្ឋអាមេរិកអំពីការចែកថ្លៃចំណាយពាក់កណ្តាលនៃគំនិតផ្តួចផ្តើមប៉ូលិសប៉ាស៊ីហ្វិក។ ** ការិយាល័យឧតុនិយមកំពុងព្រមានពីខ្យល់បោកបក់ដ៏គ្រោះថ្នាក់បន្ថែមទៀតនៅក្នុងរដ្ឋវិចថូរៀ បន្ទាប់ពីបុរសម្នាក់បានស្លាប់។ ** នាយកប្រតិបត្តិធនាគារCommonwealth Bank ថាផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ និងអតិផរណាដ៏រឹងរូស ផ្តល់អារម្មណ៍មិនស្មើគ្នានៅទូទាំងសេដ្ឋកិច្ច។

បុគ្គលិកកម្មករអូស្រ្តាលី នៅពេលនេះអាចកាត់ផ្តាច់ចេញពីការងារ នៅក្រោយម៉ោងធ្វើការ 29.08.2024

បុគ្គលិកម្មករអូស្ត្រាលីរាប់លាននាក់ ឥឡូវនេះមានសិទ្ធិផ្តាច់ទំនាក់ទំនងពីការងាររបស់ពួកគេនៅក្រៅម៉ោងធ្វើការ ជាផ្លូវការហើយ ដោយសារតែកំណែទម្រង់ទំនាក់ទំនងឧស្សាហកម្មរបស់រដ្ឋាភិបាលចូលជាធរមាន។ ក្រុមធុរកិច្ចបានរិះគន់ការផ្លាស់ប្តូរនេះ ខណៈដែលអ្នកជំនាញទំនាក់ទំនងនៅកន្លែងធ្វើការនិយាយថា វាអាចមានការលំបាកក្នុងការអនុវត្ត។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ 28.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អូស្ត្រាលីទទួលបានការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមប៉ូលីសប៉ាស៊ីហ្វិក... ** ថ្លៃចំណាយអ្នកប្រើប្រាស់ប្រចាំខែបានកើនឡើង 3.5% ក្នុងឆ្នាំហិរញ្ញវត្ថុមុន... ** ប្រតិកម្មចំរុះពីអ្នកដឹកនាំសាកលវិទ្យាល័យចំពោះការដាក់កម្រិតលើចំនួននិស្សិតអន្តរជាតិ។

រដ្ឋាភិបាលកម្ពុជារៀបចំនាំមហាជនទៅកាន់​តំបន់អភិវឌ្ឍន៍ត្រីកោណ 28.08.2024

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃខួបគម្រប់ ១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ផ្តួចផ្តើមគំនិតរៀបចំ «កម្មវិធីកម្សាន្តទិសឦសាន ដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។

រដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ដីសម្បទាន ដល់អ្នកមិនមានដី ដើម្បីទប់ស្កាត់ការកាប់ទន្ទា្រនដីរដ្ឋ និងព្រៃឈើ 28.08.2024

កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយបន្ថែមទៀត ត្រូវបានប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ ដើម្បីដោះសា្រយតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ។ កម្មវិធីផ្តល់ដីដល់ប្រជាពលរដ្ឋនេះ ក៏ជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើ។

Embracing the wisdom of traditional Indigenous medicine - ការយល់ដឹង និងការគោរពចំពោះឱសថបុរាណរបស់ជនជាតិដើមអូស្រ្តាលី 27.08.2024

Understanding and respecting Indigenous knowledge of medicine may be the key to providing more holistic and culturally sensitive care in today's healthcare setting. - ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានរស់រានមានជីវិតរាប់ពាន់ឆ្នាំមកហើយ រស់នៅប្រកបដោយនិរន្តរភាព និងសុខដុមរមនា ដោយសារចំណេះដឹងជ្រៅជ្រះ និងការការពារប្រទេសរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ឱសថរបស់ប្រជាជាតិដើមដំបូង “...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ 27.08.2024

** រដ្ឋាភិបាលអូស្រ្តាលីកំណត់ចំនួននិស្សិតអន្តរជាតិសម្រាប់ឆ្នាំក្រោយ។ ** Singapore Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេដែលប្រតិបត្តិការចេញពីអាកាសយានដ្ឋាន Western Sydney។ ** មនុស្សជាង 1600 នាក់ត្រូវបានចាប់ខ្លួន ហើយថ្នាំញៀនតម្លៃ 93 លានដុល្លារត្រូវបានរឹបអូស ក្នុងមួយសប្តាហ៍។

សហរដ្ឋអាមេរិក បន្ដប្រគល់វត្ថុបុរាណខ្មែរមកឱ្យ​កម្ពុជាវិញ 23.08.2024

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរ ចំនួន ៧០រូប ត្រូវបានសហរដ្ឋអាមេរិក ប្រគល់ឱ្យកម្ពុជាវិញ។ ពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរទាំងនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើនៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ 23.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** AFP បានចោទប្រកាន់មនុស្សបីនាក់ ពីបទសមគំនិតក្នុងការប្រមូល និងលាក់បាំង ក្រុមអ្នកមកដល់តាមដែនសមុទ្រដោយខុសច្បាប់។ ** ចៅក្រមសម្រេចថា ការហាមឃាត់ស្ត្រីកែភេទ ពីកម្មវិធីappសម្រាប់តែស្ត្រី គឺជាការរើសអើង។ ** ប្រទេសថៃបានអះអាងថាករណី mpox ដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាអំបូរ clade 1b ។

ក្រសួងការពារជាតិកម្ពុជា ច្រានចោលឃ្លីបក្លែងក្លាយដែលថាមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 23.08.2024

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបដិសេធដាច់អហង្ការ ចំពោះឃ្លីបវីដេអូក្លែងកា្លយ ជាភាសាចិន ដែលបានចោទថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ 22.08.2024

** អង្គការសុខភាពពិភពលោកថា ការគំរាមកំហែងដែលបង្កឡើងដោយ mpox មិនធ្ងន់ធ្ងរដូច COVID-19ទេ។ ** អ៊ុយក្រែនថាខ្លួនបានប្រើអាវុធអាមេរិកបំផ្លាញស្ពានបណ្តែតទឹករុស្ស៊ីក្នុងតំបន់ Kursk... ** ប៉ូលិសធ្វើការស៊ើបអង្កេតឆ្លងរដ្ឋ លើករណីបាញ់ប្រហារនៅស៊ីដនីដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់។

#67 Complaining about kids (Med) - សិក្សាភាសាអង់គ្លេសភាគទី67៖ ការត្អូញត្អែរអំពីកូនៗ 22.08.2024

Learn how to talk about your kids when they are a bit challenging. - រៀនពីរបៀបនិយាយអំពីកូនៗរបស់អ្នក នៅពេលដែលពួកគេរាងពិបាកបន្តិច។

ការពិនិត្យសើរើសង្គមពហុវប្បធម៌ក្នុងប្រទេសអូស្រ្តាលី 21.08.2024

កាលពី 50 ឆ្នាំមុន រដ្ឋមន្ត្រីបក្សលេប័រ លោក Al Grassby បានជំរុញឱ្យប្រជាជនអូស្ត្រាលីទទួលយកអត្តសញ្ញាណពហុវប្បធម៌ដែលកំពុងរីកចម្រើន។ ឥឡូវនេះ ការពិនិត្យសើរើឡើងវិញដ៏ទូលំទូលាយមួយបានពិនិត្យមើលលើស្ថានភាពនៃសង្គមពហុវប្បធម៌របស់ប្រទេសអូស្ត្រាលី។ វាស្ថិតក្នុងចំណោមការពិនិត្យសើរើដ៏សំខាន់បំផុត ដែលមិនធ្លាប់មានពីមុនមក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ 21.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយនឹងត្រូវប្រឈមមុខនឹងការផាកពិន័យចំពោះទង្វើអាក្រក់ ក្រោមច្បាប់ថ្មីដែលដាក់ចូលក្នុងសភា... ** កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ទទួលបានការអនុម័តខាងបរិស្ថាន... ** រដ្ឋាភិបាលអូស្រ្តាលី បានបិទមហាវិទ្យាល័យខ្មោចជាង១៥០កន្លែង។

ក្មេងស្រីម្នាក់នៅស្រុកកញ្ចៀច ខេត្តព្រៃវែង ស្លាប់​ដោយសារជំងឺផ្តាសាយបក្សី 21.08.2024

ក្រសួងសុខាភិបាល បានប្រកាសនៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថា ជំងឺផ្ដាសាយបក្សី H5N1 បានសម្លាប់កុមារីម្នាក់ អាយុ ១៥ឆ្នាំ នៅភូមិពោធិ៍ម៉ិញ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

Is your child being bullied at school or online? Key steps you need to take - របៀបដោះស្រាយចំពោះការសម្លុតធ្វើបាបនៅសាលារៀន ឬតាមអនឡាញ 20.08.2024

Experts say that dealing with bullying behaviours is never easy but always necessary, as the harm caused can impact children for years. To provide up-to-date advice on supporting a child experiencing bullying at school or online, we consult specialists in education, psychology, and cyberbullying response. - តើឪពុកម្តាយគួរធ្វើយ៉ាងណា នៅពេលកូនរបស់ពួកគេត្រូវបានគេធ្វើបាបនៅសាលា? ហើយតើពួកគេគួរចាត់វិធានកា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ 20.08.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋានចំនួន 14 នៅរដ្ឋ New South Wales ត្រូវបានលុបចោលដោយសារតែខ្វះបេក្ខជន... ** ការវិភាគថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីក្នុងការងារធម្មតាភាគច្រើន មិនអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបានទេ... ** ជំនាញព្រមានថា ការប៉ះពាល់នឹងសារធាតុគីមីដែលមាននៅក្នុងផ្លាស្ទិចធម្មតា បង្កើនហានិភ័យសុខភាព។

មនុស្ស​យ៉ាងហោចណាស់៣១នាក់ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធគម្រោងបាតុកម្ម នាថ្ងៃទី ១៨សីហា 19.08.2024

យ៉ាងហោចណាស់ មានមនុស្ស ៣១នាក់ ដែលមានស្ត្រី ២នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ង់ធ្វើកុបកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល នាថ្ងៃអាទិត្យ ទី១៨សីហាម្សិលមិញ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យុវជនខ្មែរទាំង ៣១នាក់នោះ បានចូលរួមក្នុងផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានញុះញង់ពីក្រៅប្រទេស ឱ្យធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ 16.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Luxon ជួបលោក Anthony Albanese ក្នុងទីក្រុងខេនបេរ៉ា។ ** គណបក្សប្រឆាំងអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញនូវច្បាប់ទិដ្ឋាការ ចំពេលមានការអំពាវនាវរបស់លោក Peter Dutton ចំពោះការហាមឃាត់ទិដ្ឋាការប្រជាជនប៉ាឡេស្ទីន។ ** នាយកគណបក្ស Liberalsរដ្ឋញូសៅវែល លោក Richard Shields ត្រូវបានបណ្តេញចេញពីតំណែង។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos