SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ 14.11.2024

** នាយករដ្ឋមន្ត្រីអូស្រ្តាលីថា ការជំរុញពាណិជ្ជកម្មគឺជាអាទិភាពរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ។ ** របាយការណ៍ថ្មីមួយបានរកឃើញថា ជាងពាក់កណ្តាលនៃស្ត្រីចំណាកស្រុកបានជួបប្រទះការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ ** សេតវិមានពិពណ៌នាជំនួបរវាងលោក Donald Trump និងលោក Joe Biden ស្តីពីការផ្លាស់ប្តូរប្រធានាធិបតី ថាមានភាពស្និទ្ធស្នាលបំផុត។

តើអូស្រ្តាលីជាប្រជាជាតិដែលមានផ្ទះជាកម្មសិទ្ធិរបស់ខ្លួនឯង ឬជួលគេនៅអស់មួយជីវិត? 14.11.2024

ការស្រាវជ្រាវថ្មីបានបង្ហាញពីការកើនឡើងនៃថ្លៃឈ្នួលដែលអ្នកជួលផ្ទះគេរស់នៅបានជួបប្រទះក្នុងរយៈពេល 12 ខែចុងក្រោយនេះ ជាមួយនឹងការដំឡើងថ្លៃឈ្នួល ពាក់កណ្តាលកើតឡើងចំពោះអ្នកជួលស្រាប់ គឺឡើងថ្លៃជាង10 ភាគរយ ហើយម្នាក់ក្នុងចំណោមប្រាំមួយនាក់ ឡើងថ្លៃជាង 25 ភាគរយ។ ទោះបីជាថ្លៃជួលឡើងថ្លៃយ៉ាងនេះក្តី អូស្ត្រាលីហាក់ដូចជាកំពុងផ្លាស់ប្តូរពីប្រជាជនដែលមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ទៅជាអ្នកជួលផ្ទះគេរស់នៅជារៀងរហូត។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ 13.11.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីមានបំណងសម្រុះសម្រួលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រោមរដ្ឋបាលលោកត្រាំ។ ** ជើងហោះហើរអូស្ត្រាលី-ឥណ្ឌូណេស៊ីត្រូវអាក់ខាន ដោយសារផេះភ្នំភ្លើង។ ** គិលានុបដ្ឋាយិកា និងឆ្មបជាងប្រាំម៉ឺននាក់ នៅរដ្ឋញូសៅវែលធ្វើកូដកម្មរយៈពេល 24 ម៉ោងនៅថ្ងៃនេះ។

មន្ត្រី និងឧកញ៉ា យ៉ាងហោច៦នាក់ ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹងទីប្រឹក្សា និងជំនួយការរបស់លោកហ៊ុន 12.11.2024

កាលពីថ្ងៃទី១២ ខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់បញ្ជូន លោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ ទៅតុលាការ ក្នុងសំណុំរឿងឆបោក ពាក់ព័ន្ធនឹងលោក លី សាម៉េត ទីប្រឹក្សាម្នាក់ របស់លោកហ៊ុនសែន។ អភិបាលរងខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ បានសូកលុយ ៥៧ម៉ឺនដុល្លារ ដល់លោក លី សាម៉េត ដើម្បីរត់ការ ឡើងធ្វើជាអភិបាលខេត្ត។

ប្រតិកម្មនៃអាកាសធាតុគួបផ្សំនិងលំអងផ្កា បង្កើតជាជំហឺតគួរឲ្យព្រួយបារម្ភ 12.11.2024

ជំងឺហឺតធ្ងន់ធ្ងរអាចកើតឡើងចំពោះគ្រប់គ្នា នៅពេលដែលរន្ទះ កំដៅ ភ្លៀង ប្រតិកម្មជាមួយលំអងផ្កា ដែលគេហៅថា Thunderstorm Asthma។ វាអាចបណ្តាលឲ្យមានផលប៉ះពាល់ផ្លូវដង្ហើមយ៉ាងខ្លាំង ប្រសិនបើមិនបានការពារខ្លួនត្រឹមត្រូវ។ សូមស្តាប់បទសម្ភាសន៍ជាមួយលោកឱថសការី លឹម សួរ ប្រធានឱសថស្ថានលឹមហ្វាមម៉ាស៊ី។

Country-led design in Australian cities: what is it and why does it matter? - ការរចនាដែលសំដៅឆ្ពោះទៅកាន់ប្រទេសរបស់ជនជាតិដើម”Country-led” ជាអ្វី? ហេតុអ្វីវាសំខាន់? 12.11.2024

Country is the term at the heart of Australian Indigenous heritage and continuing practices. The environments we are part of, carry history spanning tens of thousands of years of First Nations presence, culture, language, and connection to all living beings. So, how should architects, government bodies and creative practitioners interact with Indigenous knowledge when designing our urban surroundi...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ 12.11.2024

** អង្គការឧតុនិយមពិភពលោក៖ ឆ្នាំ 2024 កំណត់ថាជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ។ ** តម្លៃ Bitcoin ឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការឈ្នះឆ្នោតរបស់លោក Donald Trump ។ ** លោក Chris Evans ត្រូវបានតែងតាំងជាស្នងការប្រឆាំងទាសភាពដំបូងគេរបស់ប្រទេសអូស្ត្រាលី។

#74 Talking about your pet peeves (Med) - សិក្សាភាសាអង់គ្លេសភាគទី74៖ និយាយអំពីរឿងដែលធ្វើឱ្យអ្នកមួម៉ៅ 11.11.2024

Learn how to talk about things that annoy you. - រៀនពីរបៀបនិយាយ អំពីអ្វីដែលរំខានចិត្តអ្នក ធ្វើឱ្យអ្នកមួម៉ៅក្តៅក្រហាយ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ 08.11.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនទូទាំងប្រទេសមិនដំណើរការ បណ្តាលឱ្យមានការពន្យារពេលនៅព្រលានយន្តហោះ។ ** Meta ត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលអូស្រ្តាលីលើផែនការហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ប្រធានធនាគារកណ្តាលអាមេរិក សន្យាមិនចុះចេញពីតំណែង បើទោះជាលោក ដូណាល់ ត្រាំ ស្នើឱ្យលោកលាលែងក៏ដោយ។

រដ្ឋាភិបាលកម្ពុជាអបអរសាទរ លោក ដូណាល់ ត្រាំ ខណៈដែលអ្នកវិភាគនយោបាយ លើកឡើងពីទំនាក់ទំនងល្អ និងបញ្ហាពិភពលោក 07.11.2024

ភ្លាមៗ ក្រោយជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀត មេដឹកនាំកំពូលកម្ពុជា បានផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ខណៈដែលអ្នកវិភាគនយោបាយ រំពឹងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងកាន់តែមានភាពល្អប្រសើរ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ 07.11.2024

** ប្រធានាធិបតីរងសហរដ្ឋអាមេរិក លោកស្រី Kamala Harris សន្យាផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក Donald Trump ។ ** រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អបអរសាទរលោក ដូណាល់ ត្រាំ ខណៈដែលលោកខេវិន រ៉ាដ្ត លុបចោលទ្វីតចាស់ៗដែលរិះគន់លោកត្រាំ។ ** ទីផ្សារភាគហ៊ុនអាម៉េរិក Wall Street កើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រា។

Migrants aren't being hired in the jobs they're qualified for. It's costing Australia billions - ជនអន្តោប្រវេសន៍មិនត្រូវបានគេជួលឱ្យធ្វើការងារតាមចំណេះជំនាញដែលមាន ធ្វើឱ្យអូស្រ្តាលីខាតបង់អស់រាប់ម៉ឺនលានដុល្លារ 07.11.2024

Australia is facing a skills shortage. So why are migrants struggling to find work in line with their education and experience? - ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការខ្វះខាតជំនាញ។ ដូច្នេះ ហេតុអ្វីបានជាជនអន្តោប្រវេសន៍ពិបាកក្នុងការស្វែងរកការងារធ្វើទៅតាមមុខជំនាញដែលពួកគេបានសិក្សា និងធ្លាប់មានបទពិសោធន៍រួចស្រាប់ទៅហើយនោះ?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ 06.11.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតនៅអាម៉េរិកបានបញ្ចប់ ខណៈដែលការរាប់សន្លឹកឆ្នោតកំពុងតែបន្ត។ ** គេរំពឹងថា លទ្ធផលការបោះឆ្នោតនៅអាម៉េរិក នឹងមានឥទ្ធិពលសម្រាប់នយោបាយក្នុងស្រុក និងបរទេសរបស់អូស្ត្រាលី ។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ចេញពីតំណែង។

កម្ពុជាចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ព្រំដែនវៀតណាមប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ 05.11.2024

កាលពីចុងសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែននេះ ធ្វើឡើងស្របពេលដែលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានបិទបញ្ចប់ កាលពីថ្ងៃទី៣១តុលា ដោយប្រមូលបានថវិកាជិត ២៧លានដុល្លាអាមេរិក។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរហែទៅវត្តខ្មែរក្រោម ប្រមូលបច្ច័យបានជាង ២លាន៣សែនដុល្លារអាម៉េរិក 05.11.2024

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដឹកនាំផ្ទាល់ដោយភរិយារបស់លោក ហ៊ុន សែន និងកូនប្រុស ២នាក់ គឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ហែពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ទៅកាន់វត្តខ្មែរ នៅទឹកដីខ្មែរកម្ពុជាក្រោម នៅខេត្តព្រះត្រពាំង បានបិទបញ្ចប់ហើយ តាមប្រពៃណីព្រះពុទ្ធសាសនា កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ 05.11.2024

** ធនាគារកណ្តាលអូស្រ្តាលី រក្សាអត្រាការប្រាក់ឱ្យនៅស្ថិតនៅ 4.35% ភាគរយ។ ** ASIO និយាយថាឧប្បត្តិហេតុទាក់ទងនឹងភេរវកម្មប្រាំបួនដង ក្នុងឆ្នាំនេះ មិនទាក់ទងនឹងមជ្ឈិមបូព៌ាទេ។ ** ឧបនាយករដ្ឋមន្ត្រី Richard Marles និយាយថា សម្ព័ន្ធភាពអាមេរិក-អូស្ត្រាលីនឹងនៅតែរឹងមាំ មិនថានរណាជាប្រធានាធិបតីអាម៉េរិកបន្ទាប់ឡើយ។

ទិវាប្រណាំងសេះ Melbourne Cup៖ ការប្រារព្ធពិធី ការរិះគន់ និងការភ្នាល់ល្បែងស៊ីសង 05.11.2024

Melbourne Cup គឺជាការប្រកួតប្រណាំងសេះដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី អស់រយៈពេលជាង 160 ឆ្នាំមកហើយ។ ក្រៅពីជាថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋវិចថូរៀ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃអង្គារ សប្តាហ៍ទីមួយនៃខែវិច្ឆិកានោះ Mebourne Cup បានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន កុះករដែលអបអរដល់សេះ និងអ្នកជិះសេះដ៏ល្អបំផុតរបស់ពិភពលោក។ ប៉ុន្តែ វាក៏នាំមកនូវការរិះគន់ខ្លាំងឡើងៗ ជុំវិញក្រមសីលធម៌ នៃឧស្សាហកម្មប្រណាំងនេ...

Understanding vaccination rules for children in Australia - ច្បាប់នៃការចាក់ថ្នាំបង្ការសម្រាប់កុមារនៅក្នុងប្រទេសអូស្រ្តាលី 05.11.2024

Did you know that one in five children is at risk of dying from a disease that is now preventable through vaccination? Australia’s vaccination program helps to prevent severe outcomes from many childhood infections. To access family support payments—and in some states, childcare services—your child must be fully immunised according to the national schedule. - តម្រូវការឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារគ...

#73 When public transport goes wrong (Med) - សិក្សាភាសាអង់គ្លេសភាគទី73៖ នៅពេលដែលសេវាដឹកជញ្ជូនសាធារណៈមានបញ្ហា 04.11.2024

Learn how to communicate when using public transport, particularly when there are disruptions. - សិក្សាពីរបៀបប្រាស្រ័យទាក់ទងនៅពេលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ជាពិសេសនៅពេលដែលមានការអាក់ខាន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ 01.11.2024

** ចៅក្រមរកឃើញថា លោកស្រីPauline Hanson បានធ្វើអត្ថាធិប្បាយប្រកាន់ពូជសាសន៍មកលើសមាជិកព្រឹទ្ធសភាមូស្លីម។ ** ច្បាប់ការងារថ្មីដែលចូលជាធរមាននៅថ្ងៃនេះ ផ្តល់ការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកកម្មករ រាប់ពាន់នាក់។ ** ជនស្វែងសុំសិទ្ធិជ្រកកោនជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ប្រាំមួយនាក់ ស្លាប់នៅឆ្នេរសមុទ្រនៃខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ី។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជា ទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក 01.11.2024

នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់លោកថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ លោកបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន" ហើយចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរ គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ។

SBS Examines: In Conversation with the Governor-General - SBS Examines: បទសន្ទនាជាមួយលោកស្រីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលី 31.10.2024

Australia's Governor-General is hopeful about Australia's future, despite conflict and difficulty dominating headlines. - អគ្គទេសាភិបាលនៃប្រទេសអូស្ត្រាលីមានក្តីសង្ឃឹមចំពោះអនាគតរបស់អូស្ត្រាលី បើទោះបីជាពិភពលោកពោរពេញទៅដោយជម្លោះ និងការលំបាកក៏ដោយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ 31.10.2024

** រដ្ឋាភិបាលសហព័ន្ធ បង្ហាញផែនការក្នុងការបង្កើនស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេសអូស្ត្រាលី។ ** របាយការណ៍មួយរកឃើញថា អាកាសធាតុរបស់អូស្ត្រាលីកាន់តែអាក្រក់ ជំរុញឱ្យកាត់បន្ថយការបំភាយឧស្ម័នឱ្យកាន់តែឆាប់។ ** អនុរក្សជនជាតិដើមភាគតិចជាងមួយពាន់នាក់ នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងគ្រប់គ្រងដីគោក និងសមុទ្រ ទូទាំងប្រទេសអូស្ត្រាលី។

ពុទ្ធសាសនិកខ្មែរ​ប្រារព្ធពិធីបុណ្យកឋិននៅក្នុងប្រទេសអូស្រ្តាលី 30.10.2024

បុណ្យកឋិន គឺជាបុណ្យមួយក្នុងព្រះពុទ្ធសាសនាដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ គេតែងប្រារព្ធពិធីបុណ្យនេះបន្ទាប់ពីថ្ងៃចេញព្រះវស្សារបស់ព្រះសង្ឃ ដែលមានរយៈពេល៣ខែ។ សូមស្តាប់បទពិសោធន៍របស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងការចូលរួមប្រារព្ធបុណ្យកឋិន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ 30.10.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាអតិផរណារបស់អូស្រ្តាលីធ្លាក់ចុះមកនៅកម្រិតគោលដៅដែលធនាគារកណ្តាលចង់បានជាយូរមកហើយ។ ** អភិបាលរដ្ឋវិចថូរៀ ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់បុករថយន្តនៅសាលាបឋមសិក្សាមួយ ដែលបានសម្លាប់កុមារម្នាក់។ ** សម្ព័ន្ធមិត្ត លោក ដូណាល់ ត្រាំ គឺលោក Steve Bannon ត្រលប់មកធ្វើយុទ្ធនាការវិញ បន្ទាប់ពីចេញពីពន្ធនាគារ។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos