SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

នាទីព័ត៌មានរបស់SBS ខ្មែរ​សម្រាប់ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ​២០២៥ 12.03.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីថា អូស្ត្រាលីនឹងមិនដាក់ពន្ធបកត្រឡប់ទៅវិញ លើសហរដ្ឋអាមេរិកទេ។ ** មេដឹកនាំពិភពលោកស្វាគមន៍ចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល 30 ថ្ងៃនៅក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។ ** រដ្ឋវិចថូរៀបានណែនាំឡើងនូវអ្វីដែលលោកស្រីអភិបាលរដ្ឋពណ៌នាថាជា "ច្បាប់នៅក្រៅឃុំដ៏តឹងរឹងបំផុត" នៅក្នុងប្រទេសអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រីឆ្លើយតបចំពោះការរិះគន់ដល់ការរៀបចំ «អង្គរសង្ក្រាន្ត» នៅខេត្តសៀមរាប 12.03.2025

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លើយតប នឹងការរិះគន់ ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។ តាមលោកនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប គឺដើម្បីជំរុញជីវភាពពលរដ្ឋ អ្នកខេត្តសៀមរាប និងដើម្បីទាក់ទាញទេសចរ តាមរយៈការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងកា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ 11.03.2025

** មានការចោទប្រកាន់បន្ថែមទៀត លើការវាយប្រហារប្រឆាំងសាសនានៅទីក្រុងស៊ីដនី។ ** ដំណើរការបោសសម្អាតចាប់ផ្តើមឡើង បន្ទាប់ពីព្យុះស៊ីក្លូន Alfred។ ** បុគ្គលិកថែទាំសុខភាពប្រារព្ធខួបប្រាំឆ្នាំនៃការរាតត្បាតជំងឺកូវីដ។

#81 Talking about elections | Voting in Australia - សិក្សាភាសាអង់គ្លេសភាគទី81៖ និយាយអំពីការបោះឆ្នោតនៅក្នុងប្រទេសអូស្រ្តាលី 11.03.2025

Learn to talk with confidence about voting and elections in Australia. Plus, find out about the voting system in the country. - រៀននិយាយដោយទំនុកចិត្តអំពីការបោះឆ្នោត និងការជ្រើសតាំងនៅក្នុងប្រទេសអូស្ត្រាលី។ លើសពីនេះ ស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសអូស្រ្តាលី។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ 07.03.2025

** គេរំពឹងថា ខ្យល់ព្យុះស៊ីក្លូនAlfred នឹងបាត់បង់កម្លាំង ខណៈវាបោកបក់ទៅដល់ដីគោកនៅព្រឹកថ្ងៃសៅរ៍នេះ។ ** ទិន្នន័យថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត បន្តមានឡើងៗ។ ** អាម៉េរិកពន្យារពេលពន្ធ 25 ភាគរយលើទំនិញភាគច្រើនពីម៉ិកស៊ិកក្នុងរយៈពេលមួយខែ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី7 ខែមីនា ឆ្នាំ២០២៥ 07.03.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកស្រុកនាំគ្នាប្រុងប្រយ័ត្ន ខណៈព្យុះស៊ីក្លូន Alfred ខិតចូលកាន់តែកៀកមកដល់ដីគោក។ ** អ្នកចែវទូកជនជាតិលីទុយអានីម្នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកអូស្ត្រាលី។ ** ក្មេងជំទង់ម្នាក់រងការចោទប្រកាន់ថាបានឡើងតាមរបងអាកាសយានដ្ឋាន Avalon ហើយបានយកកាំភ្លើងបាញ់ទៅលើយន្តហោះ Jetstar កាលពីម្សិលមិញ។

ក្រសួងមហាផ្ទៃកម្ពុជាប្រកាសថា ជនជាតិចិនដែលបង្ហោះពីការសូកលុយប៉ូលិសនៅព្រលានយន្តហោះ គឺជាការក្លែងព័ត៌មាន 07.03.2025

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសថា ថ្មីៗនេះ មានជនបរទេសមួយចំនួនតូច បានព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការអនុវត្តការងាររបស់នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក្នុងនោះ រួមទាំង ករណីបុរសជនជាតិចិនម្នាក់ បានថតរូបភាពក្រដាសប្រាក់ ១០០ដុល្លារអាម៉េរិក ចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គម ភ្ជាប់ដោយសារថា សម្រាប់ «ថ្លៃទឹកតែមន្ត្រីអន្តោប្រវេសន៍» ពេលមកដល់កម្ពុជា។

The AI Election: Will artificial intelligence influence how Australia votes? - SBS Examines: ការបោះឆ្នោត AI៖ តើបញ្ញាសិប្បនិម្មិតជះឥទ្ធិពលបែបណាដល់ការបោះឆ្នោតអូស្រ្តាលី? 06.03.2025

Experts say AI could have significant impacts on democracy and trust. - ក្រុមអ្នកជំនាញនិយាយថា AI អាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើលទ្ធិប្រជាធិបតេយ្យ និងសេចក្តីទុកចិត្ត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ 06.03.2025

** គេរំពឹងថាខ្យល់ព្យុះស៊ីក្លូនAlfred នឹងបោកបក់មកលើដីគោលនៅយប់ថ្ងៃសុក្រ ឬឆ្លងចូលដល់ព្រឹកព្រលឹមថ្ងៃសៅរ៍។ ** នៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយស្តីពីការលើកលែងពន្ធរបស់សហរដ្ឋអាម៉េរិកសម្រាប់ប្រទេសអូស្ត្រាលីនោះទេ។ ** លោកដូណាល់ត្រាំ ចេញនូវអ្វីដែលលោកហៅថាជា "ការព្រមានចុងក្រោយ" ដល់ក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់។

ការបរិច្ចាគអំប្រ៊ីយ៉ុងជូនដល់អ្នកដែលចង់បានកូនតាមរយៈការធ្វើIVF 05.03.2025

អាយវីអែហ្វអូស្រ្តាលី (IVF Australia) មានភាពទូលំទូលាយណាស់សម្រាប់ម្ចាស់ជំនួយក្នុងការបរិច្ចាគមេជីវិត ស៊ុត ឬអំប្រ៊ីយ៉ុង។ តើការបរិច្ចាគមានដំណើរការបែបណាខ្លះ? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី ឈុត សុផារី ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលមានកូន២នាក់តាមរយៈការធ្វើអាយវីអែហ្វ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ 05.03.2025

** ប្រជាជននៅភាគខាងជើងរដ្ឋញូសៅវែលកំពុងត្រៀមសម្រាប់ព្យុះស៊ីក្លូន Alfred ដ៏អាក្រក់បំផុត។ ** ប៉ូលីសរដ្ឋអូស្ត្រាលីខាងលិចចោទប្រកាន់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ពីបទគំរាមកំហែងតាមអ៊ីនធឺណិត ទៅលើវិហារអ៊ីស្លាមមួយកន្លែងនៅភាគនិរតីនៃទីក្រុងស៊ីដនី។ ** ព្រឹត្តិការណ៍ផ្លាស់ប្តូរសៀវភៅ Great Book Swap សម្រាប់សហគមន៍ជនជាតិដើម កំពុងតែដំណើរការនៅក្នុងសាលារៀន និងអង្គភាពនានាទូទាំងប្រទេសអូស្ត្រាលី។

ក្រុមហ៊ុនអាកាសចរណ៍​អន្តរជាតិ​បង្កើនជើងហោះហើរ​ផ្ទាល់​មកកម្ពុជា 05.03.2025

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីវឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ ចូលមកកម្ពុជា ដែលលោកអះអាងថា បានរីកចម្រើនគួរជាទីមោទន:។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានប្រកាសថា៖ ១/ ជើងហោះហើរតួគីអ៊ែរឡាញ នឹងចាប់ដំណើរការត្រង់មកកម្ពុជា នៅចុងឆ្នាំ២០២៥ និង២/ ជើងហោះហើរ អ៊ីមមឺរ៉េត អ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហើរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។

លោក ហ៊ុន សែន ជាសះស្បើយ​ពីកូវីដ ប៉ុន្តែ​មិនជួប​អគ្គរដ្ឋទូត​បរទេស 05.03.2025

កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន សែន បានប្រកាសថា លោកបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែក្រោយមកមួយថ្ងៃ នៅយប់មិញនេះ លោកបានប្រកាសថា លោក ត្រូវការសម្រាកបន្ថែមទៀត ដោយមិនជួបមិត្តភក្តិបរទេស ជាពិសេសអគ្គរដ្ឋទូតឡើយ។

How can government payments support you? - តើអ្នកមានសិទ្ធិទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាលដែរឬទេ? 04.03.2025

The Australian government has a social security system that provides a range of income support to those who are eligible . In fact, most people will receive a government payment at some stage in their lives. Strict rules determine who can receive these payments and how much they are paid. In this episode of Australia Explained we break down some of the most common government payments you may be en...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ 04.03.2025

** អាមេរិកប្រកាសផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ** ទំហំនៃគម្លាតយេនឌ័រនៅប្រទេសអូស្ត្រាលី បានបើកបង្ហាញ។ ** មានការជំរុញកុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោទិញទំនិញ ខណៈមានការត្រៀមខ្លួនជាបន្តនៅមុនព្យុះស៊ីក្លូនអាល់ហ្វ្រេដមកដល់។

ក្រសួងពាណិជ្ជកម្ម​ច្រានចោល​ការសង្ស័យ​ថាមានក្រុមហ៊ុនកូរ៉េខាង​ជើង​បើកអាជីវកម្មនៅកម្ពុជា 28.02.2025

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសបដិសេធ ដោយច្រានចោលទាំងស្រុងនូវការផ្សាយរបស់បណ្តាញសារព័ត៌មាន NK News ដែលដាក់ការសង្ស័យថា មានក្រុមហ៊ុនកូរ៉េខាងជើង បើកអាជីវកម្មនៅកម្ពុជា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ 28.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយជាន់ខ្ពស់អូស្ត្រាលីនិយាយថា កិច្ចព្រមព្រៀងការពារជាតិត្រីភាគីជាមួយ អាមេរិក និងអង់គ្លេស គឺស្ថិតនៅលើមូលដ្ឋានរឹងមាំ។ ** ការស៊ើបអង្កេតមួយកំពុងដំណើរការ បន្ទាប់ពីក្មេងជំទង់ម្នាក់បានស្លាប់ បន្ទាប់ពីការដេញតាមចាប់របស់ប៉ូលីសនៅរដ្ឋញូសៅវែល។ ** គេរំពឹងថា មនុស្សជាងមួយម៉ឺនមួយពាន់នាក់ នឹងដើរនៅក្នុងក្បួនដង្ហែ Mardi Gras ប្រចាំឆ្នាំ នៅថ្ងៃសៅរ៍ស្អែកនេះ។

រដ្ឋាភិបាលអូស្ត្រាលីបន្តផ្តល់ជំនួយដល់ប្រព័ន្ធថែទាំសុខភាពកម្ពុជា 28.02.2025

ក្រសួងសុខាភិបាល បានប្រកាសថា កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូត ប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា និងគណៈប្រតិភូ។

The AI Election: How artificial intelligence impacted the world's biggest ballots - SBS Examines: ការបោះឆ្នោត AI៖ របៀបដែលបញ្ញាសិប្បនិម្មិតមានឥទ្ធិពលលើការបោះឆ្នោតធំៗបំផុតរបស់ពិភពលោក 27.02.2025

From "Communist Kamala" to Bollywood endorsements, artificial intelligence and disinformation played a big role in some of the biggest democratic elections last year. - រាប់ចាប់ពី "ជនកុម្មុយនិស្ត Kamala" នៅសហរដ្ឋអាម៉េរិក រហូតដល់ការបញ្ជាក់អះអាងពីតារាបូលីវូដនៅឥណ្ឌា បញ្ញាសិប្បនិមិត្តនិងព័ត៌មានមិនពិត បានដើរតួយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដ៏ធំៗបំផុតមួយចំនួនកាលពីឆ្នាំមុន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ 27.02.2025

** បិទឆ្នេរនៅ Gold Coast បន្ទាប់ពីសង្ស័យថា មានគ្រាប់បែកបោកបក់មកលើច្រាំងឆ្នេរ សមុទ្រ។ ** រដ្ឋាភិបាលអូស្រ្តាលីថាខ្លួនកំពុងតែបន្តស្វែងរកដំណោះស្រាយលើទិដ្ឋាការធានាឳពុកម្តាយដែលនៅជាប់គាំង។ ** អ្នកជំនាញថា ទិដ្ឋាការមាសប្រាំលានដុល្លាររបស់លោកត្រាំ ទំនងជាគ្មានឥទ្ធិពល។

យុវជនខ្មែរត្រៀមខ្លួនចូលរួមសម្តែងរបាំក្នុងទិវាវប្បធម៌ចម្រុះជាតិសាសន៍អូស្រ្តាលី 26.02.2025

ក្រុមយុវជនខ្មែរអូស្រ្តាលីមួយក្រុមដែលកំពុងធ្វើការស្ម័គ្រចិត្តជាមួយមជ្ឈមណ្ឌលសិក្សានិងសកម្មភាពតំបន់ព្រីងវែល កំពុងហាត់រៀនរបាំខ្មែរយ៉ាងយកចិត្តទុកដាក់ ដើម្បីចូលរួមសម្តែងក្នុងទិវាវប្បធម៌ចម្រុះជាតិសាសន៍របស់សាលាក្រុងដាឌីណង់ក្នុងខែមីនា។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយអ្នកគ្រូ អ៊ិន សុគន្ធមុន្នី អ្នកស្រី ជាតិ សុច្ឆកា និងកញ្ញាបេ ស៊ីវម៉ី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ 26.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា អ៊ុយក្រែន និងអាមេរិកបានព្រមព្រៀងលើសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ។ ** គិលានុបដ្ឋាយិកានៅទីក្រុងស៊ីដនីម្នាក់ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងហឹង្សា។ ** ការរុករកថ្មីមួយ សម្រាប់ជើងហោះហើរ MH370 បានចាប់ផ្តើមឡើង បន្ទាប់ពីយន្តហោះបានបាត់ខ្លួនជាងមួយទសវត្សរ៍ ។

លោកហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ប្រែក្លាយ​ការ​ភ័យខ្លាច​បាត់បង់​ទឹកដី ទៅជា​សាមគ្គីភាព​ផ្ទៃក្នុង 25.02.2025

ឆ្លើយតបទៅនឹងក្តីព្រួយបារម្ភមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសខ្លាចបាត់បង់ទឹកដី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ត្រូវប្រែក្លាយភាពភ័យខ្លាច និងការព្រួយបារម្ភទាំងនោះ ទៅជាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីពង្រឹងម្ចាស់ការខ្លួនឯង ក្នុងការអភិវឌ្ឍប្រទេស។

លោក ហ៊ុន សែន ប្រកាសថា លោកកើតជំងឺ​កូវីដ-១៩ 25.02.2025

នៅស្ងាត់ៗ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ស្រាប់តែប្រកាសថា លោកកើតជំងឺកូវីដ១៩ ដែលនាំឱ្យលោក មិនអាចដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី២៦ កុម្ភៈ ព្រមទាំងលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសលោក មិនអាចចូលគាល់ព្រះមហាក្សត្របានឡើយ នាថ្ងៃសុក្រចុងសប្តាហ៍នេះ។

Finding affordable and inclusive after-school activities - ស្វែងរកសកម្មភាពក្រៅម៉ោងសិក្សាដែលមានតម្លៃសមរម្យនិងរាប់បញ្ចូល 25.02.2025

After-school activities offer children and teenagers many benefits, but the costs can quickly add up. Fortunately, Australia has many affordable and inclusive options, you just need to know where to look. - សកម្មភាពក្រៅម៉ោងសិក្សាផ្តល់ឱ្យកុមារនិងក្មេងជំទង់នូវអត្ថប្រយោជន៍ជាច្រើន រាប់ចាប់ពីការរៀនសូត្រជំនាញថ្មីៗ រហូតដល់ការបង្កើតមិត្ត។ ខណៈដែលវាមានជម្រើសជាច្រើននៅក្នុងប្រទេសអូស្រ្តាលី សកម្មភាពទាំងនោះអាចថ...

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos