SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ខួប៥០ឆ្នាំរបស់SBS៖ ជួបជាមួយអតីតប្រធានផលិតកម្មវិធីខ្មែរដំបូងគេនៅទីក្រុងស៊ីដនី 24.06.2025

តើលោកអ្នកធ្លាប់បានស្តាប់កម្មវិធីផ្សាយដំបូងៗរបស់វិទ្យុ 2EA នៅទីក្រុងស៊ីដនីដែរឬទេ? តើលោកអ្នកនៅចាំសំឡេងរបស់លោក ទុយ សាបុប្ផារី្យ និងអ្នកស្រី ទុយ ផលលីន ដែរឬទេ? តើSBS ខ្មែរយើងចាប់ផ្តើមឡើងដំបូងតាមរបៀបណា? សូមស្តាប់បទសម្ភាសន៍ជាមួយ អតីតប្រធានផលិតកម្មវិធីជាភាសាខ្មែរដំបូងគេនៅទីក្រុងស៊ីដនី ដូចតទៅ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ 24.06.2025

** អ៊ីរ៉ង់បដិសេធបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ ** គេហទំព័រ smartraveller របស់រដ្ឋាភិបាលអូស្រ្តាលី ចេញសេចក្តីក្រើនរំលឹកថា ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា អាចជះឥទ្ធិពលដល់សុវត្ថិភាព សន្តិសុខ និងផែនការធ្វើដំណើរទូទាំងសកលលោក។ ** ព្រំដែនកម្ពុជាថៃ ត្រូវបានបិទទាំងស្រុង លើកលែងតែហេតុផលមនុស្សធម៌។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ 20.06.2025

** កងកម្លាំងការពារជាតិអូស្ត្រាលី បានដាក់ពង្រាយដើម្បីជួយប្រជាជនអូស្ត្រាលី ដែលព្យាយាមចាកចេញពីអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ** លោកនាយករដ្ឋមន្ត្រីនឹងមិនទៅចូលរួមកិច្ចប្រជុំអង្គការណាតូនៅសប្តាហ៍ក្រោយទេ។ ** បុគ្គលិកជាន់ខ្ពស់របស់រដ្ឋាភិបាលញូសៅវែលប្រាំនាក់ប្រឈមមុខនឹងការចាប់ខ្លួន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ 20.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបសមភាគីអឺរ៉ុប ខណៈជម្លោះជាមួយអ៊ីស្រាអែលកាន់តែតានតឹង។ ** រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបពិភាក្សាជាមួយសមភាគីអាមេរិក ស្តីពីវិបត្តិមជ្ឈិមបូព៌ា។ ** មេដឹកនាំជនជាតិដើម Aboriginalនិងអ្នកកោះ Torres Strait បានប្រមូលផ្តុំគ្នានៅ Darwin ដើម្បីជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនជាតិដើមមកពីកម្រិតរដ្ឋាភិបាល។

ថៃកោះហៅទូតខ្មែរទៅទទួលលិខិតតវ៉ា ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនានាយករដ្ឋមន្រ្តីថៃនិងលោកហ៊ុន សែន 20.06.2025

ក្រសួងការបរទេសថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានកោះហៅឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយ លើបណ្តាញសង្គម កាលពីថ្ងៃទី១៨ មិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រកាស នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៩ ខែមិថុនាថា ការបែកធ្លាយន...

This slur was used to abuse Concetta's father. For her, it's a proud identity - SBS Examines៖ ពាក្យអសុរោះនេះធ្លាប់ត្រូវបានគេប្រើដើម្បីបំពានឳពុករបស់ Concetta តែវាជាអត្តសញ្ញាណសម្រាប់នាង 19.06.2025

The term was used as an insult towards Greek and Italian migrants who arrived after the Second World War. But the generations that follow have reclaimed 'wog', redefining their cultural identity. - ពាក្យនេះត្រូវបានគេប្រើជាការប្រមាថចំពោះជនចំណាកស្រុកក្រិច និងអ៊ីតាលី ដែលបានមកដល់ប្រទេសអូស្រ្តាលីក្រោយសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែមនុស្សជំនាន់ក្រោយ បានទាមយកពាក្យ 'wog' នេះមកវិញ ដោយកំណត់ជាអត្តសញ្ញាណវប្បធម៌រ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ 19.06.2025

** ក្រសួងការបរទេសអ៊ីស្រាអែលនិយាយថា មន្ទីរពេទ្យមួយនៅភាគខាងត្បូងប្រទេសត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។ ** ជនជាតិអូស្ត្រាលីក្រុមដំបូងដែលភៀសខ្លួនចេញពីជម្លោះ បានឆ្លងកាត់ព្រំដែនគោកចេញពីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ក្រោមជំនួយរដ្ឋាភិបាលសហព័ន្ធ។ ** អ្នកតស៊ូមតិផ្នែកយុត្តិធម៌ថ្កោលទោសផែនការចុងក្រោយរបស់រដ្ឋាភិបាលដែនដីភាគខាងជើងសម្រាប់កំណែទម្រង់ប៉ូលីស។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ 18.06.2025

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា ប្រចាំកម្ពុជា ចំនួន ២៧ប្រទេស ចូលរួមស្តាប់នូវការពន្យល់ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជូនអង្គទូតថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយ...

លោក សម រង្ស៊ី ចូលរួមក្នុងសមាជមហាជនគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសអូស្រ្តាលី 18.06.2025

បទសម្ភាសន៍ជាមួយ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយនៅឆ្នាំ២០១៧ នោះ ដែលបានធ្វើទស្សនកិច្ចមកកាន់ប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ កាលពីចុងសប្តាហ៍កន្លងទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ 18.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា យោធាសហរដ្ឋអាមេរិកកំពុងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា។ ** លោក Anthony Albanese ជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅ G-7 បន្ទាប់ពីលោកប្រធានាធិបតី Trump លុបចោលការប្រជុំ។ **រដ្ឋាភិបាលញូសៅវែល នឹងផ្តល់ថវិកាដល់ប៉ូលិស ចំនួន 125 លាន ដុល្លារ សម្រាប់សុវត្ថិភាព និងសន្តិសុខនៃប្រព័ន្ធនេះ។

'I'm not the only one': A painful anniversary for members of the Cambodian community - “មិនមែនមានតែខ្ញុំម្នាក់ឯងទេ”៖ ខួប៥០ឆ្នាំ - ខួបដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនខ្មែរ 18.06.2025

It's been 50 years since the Khmer Rouge, led by Pol Pot, took control of Cambodia in 1975, following a five-year civil war. Australia accepted several thousand Cambodian refugees from the late 1970s to the mid 1980s. As SBS marks its 50th anniversary, some say the broadcaster's in-language programs helped them feel at home in Australia. - អស់ពេល 50 ឆ្នាំហើយ ចាប់តាំងពីរបបខ្មែរក្រហម ដឹកនាំដោយ ប៉ុល...

#88 Celebrating an anniversary (Med) - សិក្សាភាសាអង់គ្លេសភាគទី88៖ ការអបអរសាទរទិវាបុណ្យខួប 17.06.2025

Learn how to congratulate someone on their work or wedding anniversary. - រៀនពីរបៀបអបអរសាទរនរណាម្នាក់នៅថ្ងៃខួបអាពាហ៍ពិពាហ៍ ឬខួបការងាររបស់ពួកគេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ 17.06.2025

** ជំនួបរបស់លោក Anthony Albanese ជាមួយលោក Donald Trump ត្រូវបានលុបចោល។ ** ជនបរទេសជម្លៀសខ្លួនចេញពីទីក្រុងតេហេរ៉ង់ ខណៈការវាយប្រហារតាមអាកាសនៅតែបន្ត ក្នុងថ្ងៃទី៤។ ** ប្រជាជនបន្តប្តឹងរដ្ឋាភិបាលរដ្ឋវិចថូរៀ ដែលគ្រោងកម្ទេច ហើយសង់ឡើងវិញ នូវអគារលំនៅដ្ឋានរដ្ឋទាំងអស់នៅជុំវិញទីក្រុងម៉ែលប៊ន។

យុវតីខ្មែរ​ទទួលពានរង្វាន់​​អ្នកដឹកនាំ​វ័យក្មេង​ប្រចាំ​ឆ្នាំ​របស់​សាលាក្រុង Dandenong 17.06.2025

កញ្ញា ហឿង មានទេពី ជានិស្សិតអន្តរជាតិខ្មែរ ដែលបានក្លាយជាម្ចាស់ពាន់រង្វាន់អ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ ២០២៥ របស់សាលាក្រុងដែនដឺណង់ (Dendenong) នៃរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី។ តើកត្តាអ្វីដែលនាំឲ្យកូនខ្មែររូបនេះទទួលបានពាន់រង្វាន់ជាទីមោទកភាពនេះ?

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ 13.06.2025

** ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអូស្ត្រាលីចេញសេចក្តីថ្លែងការណ៍ការពារ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ ថាជាសកម្មភាពបង្ការ។ ** អូស្ត្រាលីបានប្រកាសភាពជាដៃគូជាមួយប្រទេសហ្ស៊កដានី ដើម្បីផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សា។ ** កាកបាទក្រហមអូស្ត្រាលីកំពុងជំរុញឱ្យមនុស្សកាន់តែច្រើន ផ្តល់ឈាមឱ្យបានទៀងទាត់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ 13.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនៅរស់រានមានជីវិតតែម្នាក់គត់ពីឧប្បត្តិហេតុធ្លាក់យន្តហោះ Air India រៀបរាប់ពីពេលកើតហេតុ។ ** អ៊ីស្រាអែលវាយប្រហាររដ្ឋធានីអ៊ីរ៉ង់ និងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។ ** ប៉ូលិសញូសៅវែល ចាប់ខ្លួនបុរសប្រាំនាក់ បន្ទាប់ពីការបាញ់ប្រហារជាសាធារណៈមួយនៅកណ្តាលថ្ងៃចែស ក្នុងទីក្រុងស៊ីដនី។

លោក ហ៊ុន ម៉ាណែត ប្រកាសថាកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនពឹងថៃឡើយ 13.06.2025

កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គម ដើម្បីឆ្លើយតបទៅនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ិនធឺណិន ដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង»។

កញ្ញា សេង ធារី សកម្មជននយោបាយគណបក្សជំទាស់ បង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារ 13.06.2025

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័ន ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងកញ្ញា សេ...

How do Australia's new laws help prevent and respond to hate speech? - SBS Examines: តើច្បាប់ថ្មីរបស់អូស្ត្រាលីជួយទប់ស្កាត់ និងឆ្លើយតបចំពោះពាក្យសំដីស្អប់ខ្ពើមដោយរបៀបណា? 12.06.2025

According to the United Nations, governments around the world are struggling to counter hate speech. - យោងតាមអង្គការសហប្រជាជាតិ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងតស៊ូប្រឆាំងនឹងពាក្យសំដីស្អប់ខ្ពើម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ 12.06.2025

** អូស្ត្រាលីកំពុងបន្ធូរបន្ថយការព្រួយបារម្ភអំពីអនាគតរបស់ Aukus **កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការបោះឆ្នោតនៅរដ្ឋថាសម៉ាញៀ។ ** នាយកប្រតិបត្តិនៃ Monash IVF បានលាលែងពីតំណែង បន្ទាប់ពីមាន ករណីទីពីរនៃកំហុសដែលពាក់ព័ន្ធនឹងការផ្ទេរអំប្រ៊ីយ៉ុង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ 11.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្ស ១១នាក់ស្លាប់ រួមទាំងអ្នកវាយប្រហារនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅប្រទេសអូទ្រីស។ ** បម្រាមគោចរបានប្រកាសនៅទីក្រុង Los Angeles បន្ទាប់ពីមានការតវ៉ាអស់ជាច្រើនថ្ងៃ។ ** ក្រុមហ៊ុន Qantas បានប្រកាសថាខ្លួននឹងបិទ Jetstar Asia នៅចុងខែកក្កដា។

ប្រតិកម្មពីថ្នាក់ដឹកនាំកម្ពុជាចំពោះសកម្មជនបក្សប្រឆាំង ស្លៀកពាក់ឯកសណ្ឋានកងទ័ពថតវិដេអូបង្ហោះតាមបណ្តាញសង្គម 11.06.2025

យុវជនម្នាក់ ឈ្មោះ អែម ពិសិដ្ឋ ដែលជាសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ បានថតសម្តែងដោយស្លៀកពាក់ឯកសណ្ឋានកងទ័ពកម្ពុជា ហើយត្រូវបានថ្នាក់ដឹកនាំកំពូលៗកម្ពុជា លោកហ៊ុនសែន លោកហ៊ុនម៉ាណែត ប្រតិកម្ម និងថ្កោលទោស ដោយលើកឡើងថា យុវជននោះ ក្លែងខ្លួនជាទាហាន ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងខ្លឹមសារញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ពកម្ពុជា និងធ្វើឱ្យសាធារណជន មានការយល់ច្រឡំ ខណៈពេលកម...

កម្ពុជាបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ 11.06.2025

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ លើករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ សេចក្តីសម្រេចបង្កើតគណៈកម្មការនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះហត្ថលេខា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ និងទើបត្រូវបានគេផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

អ្វីទៅជាគោលនយោបាយប្រាក់សោធននិវត្តន៍របស់បក្សលេប័រ? ហើយហេតុអ្វីបានជាវាបង្កនូវភាពចម្រូងចម្រាស់? 10.06.2025

នៅប្រទេសអូស្ត្រាលី អ្នកត្រូវបានបង្ខំឱ្យសន្សំប្រាក់មួយចំនួននៃប្រាក់ចំណូលរបស់អ្នកនៅក្នុងអ្វីដែលគេហៅថាប្រាក់សោធននិវត្តន៍ ឬហៅកាត់ខ្លីថាជាប្រាក់ស៊ុបភើរ។ ការផ្លាស់ប្តូររបស់រដ្ឋាភិបាលបក្សលេប័រចំពោះវិធីដែលប្រាក់សោធននិវត្តន៍ ឬប្រាក់ស៊ុបភើរនឹងត្រូវបង់ពន្ធ បានបង្កឱ្យមានចលាចលនៅក្នុងផ្នែកខ្លះនៃសហគមន៍។ គោលនយោបាយនេះមិនមែនជារឿងថ្មីទេ ដូច្នេះតើអ្វីទៅជាបញ្ហាធំនៅពេលនេះ? ហើយតើការផ្លាស់ប្តូរទាំងនេះមានន័យយ៉ាងណា?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ 10.06.2025

** លោកនាយករដ្ឋមន្ត្រីរងសម្ពាធចំពោះចំណាត់ការលើករណីដែលអ្នកកាសែតអូស្រ្តាលីត្រូវប៉ូលិសអាមេរិកបាញ់ដោយគ្រាប់កៅស៊ូ។ ** សេចក្តីអំពាវនាវឱ្យស្ត្រីបន្តពិនិត្យសុខភាព បន្ទាប់ពីអភិបាលរងនៃរដ្ឋញូសៅវែល ធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ** ប៉ូលិសបានកំចាត់បណ្តាញលាងលុយកខ្វក់ដែលចោទប្រកាន់ថា គ្រប់គ្រងដោយក្រុមហ៊ុនសន្តិសុខដោយប្រើប្រាស់សេវាកម្មរថពាសដែក។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos