SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ 28.10.2025

**លោក ដូណាល់ ត្រាំ ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ អាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីនិងចិនជួបគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ាន។ ** រដ្ឋអូស្ត្រាលីខាងលិច សុំទោសចំពោះការសម្លាប់រង្គាលនៅ Pinjarra ឆ្នាំ១៨៣៤។

លោក ត្រាំ ពាណិជ្ជកម្ម និងសន្តិសុខ៖ កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី 27.10.2025

កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំលើកទី៤៧ កំពុងដំណើរការនៅប្រទេសម៉ាឡេស៊ី ដោយ គេរំពឹងថា កិច្ចពិភាក្សានេះ នឹងផ្តោតលើពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ - ដោយមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈដែលកម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់។ លោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស ក៏អញ្ជើញទៅចូលរួមផងដែរ ហើយមានប្រសាសន៍ថា ការផ្តោតអារម្មណ៍របស់លោកសម្រាប់ដំណើរទស្សនកិច្ចនេះនឹងជា វ...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ 24.10.2025

** រដ្ឋាភិបាលរដ្ឋញូសៅវែលដាក់ចេញយុទ្ធសាស្ត្រឧក្រិដ្ឋកម្មលក់រាយ នៅមុនរដូវកាលបុណ្យណូអែលដ៏មមាញឹក។ ** នាយកប្រតិបត្តិ Optus ពីររូប នឹងចាកចេញពីក្រុមហ៊ុនទូរគមនាគមន៍នេះនៅឆ្នាំក្រោយ។ ** តារា NBA ស្ថិតក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួនក្នុងការស៊ើបអង្កេតល្បែងស៊ីសងរាប់លានដុល្លាររបស់សហរដ្ឋអាមេរិក។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ 24.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិនត្រូវបានបញ្ជាក់អះអាងឡើង។ ** អ្នកជំនាញផ្នែកច្បាប់ វិស្វករ ព្រមទាំងប្រជាជន រិះគន់ ផែនការកម្ទេចចោលអគារលំនៅដ្ឋានសាធារណៈ របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។ ** ប៉ូលីសចោទប្រកាន់ថាក្រុមឧក្រិដ្ឋជន តែងតែមានបំណងចាប់ជំរិត និងសម្លាប់អ្នកម្តាយមួយរូបនៅក្រុងស៊ីដនី។

កម្ពុជា និងថៃ ឯកភាពសាងសង់បង្គោលព្រំដែនចំនួន ១៥ឡើងវិញ 23.10.2025

កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែននៃប្រទេសទាំងពីរ ដើម្បីសាងសង់ឡើងវិញ នូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដែល ភាគីទាំងពីរ បានឯកភាពគ្នា លើទីតាំងដើម។ ការឯកភាពគ្នានេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ JBC នៅខេត្តចន្ទបុរី ប្រទេសថៃ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ 23.10.2025

** ក្រុមប្រឹក្សាជាតិតស៊ូ ប្រកាសដើរតួនាទីជារដ្ឋាភិបាលក្រោមឈ្មោះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា។ ** Telstra និង Optus ព្រមានថា ទូរសព្ទ Samsung សេរ៊ីចាស់ៗមួយចំនួន ប្រហែលជាមិនអាចភ្ជាប់ទៅការហៅទូរសព្ទសង្រ្គោះបន្ទាន់ លេខសូន្យបីដងបានទេ។ ** តម្លៃផ្ទះនៅទីក្រុងស៊ីដនី នឹងឈានដល់ ពីរលានដុល្លារជាមធ្យម នៅចុងឆ្នាំក្រោយ។

Helping young people overcome extremism: What works? - ការជួយដល់យុវជនវ័យក្មេងឱ្យជម្នះភាពជ្រុលនិយម៖ តើអ្វីដែលមានប្រសិទ្ធភាព? 22.10.2025

Addressing violent extremism has typically been seen as an issue for law enforcement. But experts say local communities could be the key to change. - ការដោះស្រាយបញ្ហាជ្រុលនិយមដោយហិង្សា ជាធម្មតាត្រូវបានគេមើលឃើញថាជាបញ្ហាសម្រាប់ការអនុវត្តច្បាប់។ ប៉ុន្តែអ្នកជំនាញនិយាយថាសហគមន៍មូលដ្ឋានអាចជាគន្លឹះក្នុងការផ្លាស់ប្តូរវា។

ការ​ប្រារព្ធពិធីបុណ្យ​កឋិនទាន​សាមគ្គី និង​ការសិក្សា​ពុទ្ធឱវាទនៅ​វត្ត​ខ្មែរ​មៀលយូរ៉ា 22.10.2025

វត្តខ្មែរមៀលយូរ៉ា ជាវត្តខ្មែរថ្មីមួយ ដែលទើបតែកសាងឡើងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ឆ្នាំនេះ គណៈកម្មការនិងពុទ្ធបរិស័ទបានមូលមតិគ្នារៀបចំ បុណ្យកឋិនទានសាមគ្គីនៅថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ក្រៅពីកម្មវិធីបុណ្យ ប្រជាពុទ្ធបរិស័ទក៏មានការជួបជុំគ្នាប្រចាំថ្ងៃ ដោយមានព្រះសង្ឃជាប្រធាន ដឹកនាំក្នុងការសិក្សាពុទ្ធឱវាទ។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុ ស្វាយ សុ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ 22.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រទេសចិនជំរុញឱ្យអូស្ត្រាលីជៀសវាងការធ្វើឱ្យខូចទំនាក់ទំនងនៃសម្ព័ន្ធមិត្តទាំងពីរ។ ** រដ្ឋាភិបាលសហព័ន្ធនិយាយថា កិច្ចព្រមព្រៀងរ៉ែសំខាន់ៗថ្មីរវាងអាមេរិក និងអូស្ត្រាលី នឹងអនុវត្តតាមច្បាប់បរិស្ថានរបស់ប្រទេសអូស្ត្រាលី។ ** យោធាមីយ៉ាន់ម៉ាបានបិទប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដ៏ធំមួយ នៅជិតព្រំដែនជាមួយប្រទេសថៃ។

មន្ត្រីជំនាញកម្ពុជា-ថៃ បើកកិច្ចប្រជុំរឿងព្រំដែននិងត្រួតពិនិត្យបទឈប់បាញ់ 21.10.2025

នៅដើមសប្តាហ៍នេះ មន្ត្រីជំនាញព្រំដែន និងខាងកងទ័ពកម្ពុជា-ថៃ បានជួបប្រជុំដាច់ដោយឡែកពីគ្នា ដើម្បីជជែកពិភាក្សារឿងព្រំដែន និងត្រួតពិនិត្យនូវការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ធ្វើជាសាក្សី នាចុងសប្តាហ៍នេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ 21.10.2025

** លោកនាយករដ្ឋមន្រ្តី Albanese និយាយថា មានកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើជាមួយលោកដូណាល់ត្រាំ។ ** អូស្ត្រាលីរិះគន់ចិនចំពោះទង្វើយោធាគ្មានសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុលើអាកាសមួយទៀតនៅសមុទ្រចិនខាងត្បូង។ ** សហជីពប៉ូលីសរដ្ឋវិចថូរៀ ការពារការប្រើប្រាស់គ្រាប់បែកផ្សែង ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកហ្វូងបាតុករកាលពីថ្ងៃអាទិត្យ។

How to donate blood in Australia - របៀបបរិច្ចាគឈាមនៅក្នុងប្រទេសអូស្រ្តាលី 21.10.2025

Each time you donate blood, you can save up to three lives. In Australia, we rely on strangers to donate blood voluntarily, so it’s a truly generous and selfless act. This ensures that it’s free when you need it—but it also means we need people from all backgrounds to donate whenever they can. Here’s how you can help boost Australia’s precious blood supply. - រាល់ពេលដែលអ្នកបរិច្ចាគឈាម អ្នកអាចជួយសង...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ 17.10.2025

** អត្រាគ្មានការងារធ្វើរបស់ប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021។ ** គណបក្សប្រឆាំងសហព័ន្ធស្ថិតក្រោមសម្ពាធក្នុងការគូសបញ្ជាក់នូវគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។ ** ជនជាតិដើមអូស្ត្រាលីមួយក្រុម បានជួបស្តេច Charles នៅឯវិមានអូស្ត្រាលី ក្នុងទីក្រុងឡុងដ៍ ដើម្បីប្រារព្ធខួបលើកទី 40 ឆ្នាំ នៃការប្រគល់មកវិញនូវឧទ្យានជាតិ Uluru ។

ទម្លាប់សន្សំសំចៃទឹករបស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី 17.10.2025

ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់អូស្រ្តាលីបានបង្ហាញថា យកតាមព័ត៌មានរបស់អង្គាសហប្រជាជាតិ នៅចន្លោះឆ្នាំ ២០១៥ និង ២០២២ ប្រជាពលរដ្ឋ ២.២ ពាន់លាននាក់ នៅទូទាំងពិភពលោក មិនទាន់ទទួលបានសេវាកម្មទឹកស្អាតសម្រាប់ប្រើប្រាស់។ ថ្វីត្បិតតែ នៅអូស្ត្រាលីបច្ចុប្បន្ន មិនមានសញ្ញាណាមួយដែលបង្ហាញថា នឹងមានភាពខ្វះខាតទឹកស្អាត ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើន តែងតែមានទម្លាប់ប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត។ សូមស្តាប់បទសម្ភាស...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ 17.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចប្រជុំកំពូលរវាងរដ្ឋមន្រ្តីគមនាគមន៍និងស្នងការ eSafety នៅមុនការហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គមចូលជាធរមាន។ **A-D-F ត្រៀមសម្រាប់សំណើដែលអាចធ្វើទៅបាន ដើម្បីគាំទ្រដល់កម្លាំងស្ថិរភាពអន្តរជាតិនៅហ្គាហ្សា។ ** លោកហិរញ្ញិក និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន។

កម្ពុជា និងកូរ៉េខាងត្បូង បន្តសហការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 17.10.2025

អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី គីម ជីណា បានដឹកនាំប្រតិភូ មកកាន់កម្ពុជា និងបានជួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ 16.10.2025

** អាមេរិកសង្ឃឹមថានឹងទាញអូស្រ្តាលីចូលក្នុងសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយចិនជុំវិញការគ្រប់គ្រងការផ្គត់ផ្គង់រ៉ែសំខាន់ៗ។ ** ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចយឺតសម្រាប់ អូស្ត្រាលីត្រូវបានបញ្ជាក់អះអាងនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ ** កងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់ស្លាប់ បន្ទាប់ពីមានឧបទ្ទវហេតុក្រឡាប់រថយន្ត ក្នុងរដ្ឋគ្វីនស្លេន។

How extremist groups are targeting and recruiting young people - វិធីដែលក្រុមជ្រុលនិយមកំពុងកំណត់គោលដៅលើយុវជនវ័យក្មេងនិងជ្រើសសមាជិកថ្មី 16.10.2025

Violent extremist recruiters are targeting and radicalising young people looking for belonging and connection — and it's not only happening in the dark corners of the internet. - ពួកអ្នកជ្រើសរើសសមាជិកក្រុមជ្រុលនិយមដ៏ហិង្សា កំពុងកំណត់គោលដៅ និង ធ្វើមូលវិវដ្តនិយមលើមនុស្សវ័យក្មេងដែលកំពុងស្វែងរកភាពជាម្ចាស់ និងទំនាក់ទំនង- ហើយវាមិនគ្រាន់តែកើតឡើងនៅក្នុងជ្រុងងងឹតនៃអ៊ីនធឺណិតប៉ុណ្ណោះទេ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ 15.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាជ្ញាធរថា ប្រព័ន្ធទូរសព្ទសូន្យបីដងក្នុងរដ្ឋវិចថូរៀ បានវិលមកប្រក្រតីវិញ បន្ទាប់ពីដាច់សេវាកាលពីព្រឹកព្រលឹមព្រឹកនេះ។ ** ដំណាក់កាលដ៏ក្រៀមក្រំមួយនៃការស្លាប់ជនជាតិដើមភាគតិចនៅក្នុងមន្ទីរឃុំឃាំងនៃរដ្ឋញូសៅវែល។ **ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់អះអាងការគ្រប់គ្រងតំបន់នេះ។

លោកដូណាល់ ត្រាំ នឹងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ 14.10.2025

កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក មូហាម៉េដ ហាសាន់ (Mohamad Hasan ) បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡ...

ក្រសួងមហាផ្ទៃបង្ហាញលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូងនៅ​ក្រុងបូកគោ 14.10.2025

ក្រសួងមហាផ្ទៃកម្ពុជាបានបង្ហាញលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅក្រុងបូកគោ ខេត្តកំពត។ ក្នុងនោះ ជនជាតិចិន ៣នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅពន្ធនាគារ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ 14.10.2025

** ឈុតឆាករីករាយនៅហ្គាហ្សា និងអ៊ីស្រាអែល ពេលចំណាប់ខ្មាំង និងអ្នកទោសវិលត្រឡប់ទៅផ្ទះវិញ។ ** ស្នងការប៉ូលីសរដ្ឋវិចថូរៀគូសបញ្ជាក់អំពីការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីទប់ទល់នឹងការកើនឡើងនៃអត្រាឧក្រិដ្ឋកម្មរបស់រដ្ឋនេះ។ ** ការបំពានទិន្នន័យមួយ អាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Qantas ខាតបង់រាប់ពាន់លានដុល្លារ។

#96 At a swimming lesson (Med) - សិក្សាភាសាអង់គ្លេសភាគទី96៖ នៅកន្លែងរៀនហែលទឹក 14.10.2025

Learn how to talk about swimming in English. - រៀនរបៀបនិយាយអំពីការហែលទឹកជាភាសាអង់គ្លេស។

ការយកចិត្តទុកដាក់ចំពោះអ្នកមើលថែទាំ៖ សេវាកម្មជំនួយ “Carer Support”នៅក្នុងប្រទេសអូស្រ្តាលី 14.10.2025

ប្រមាណជាម្នាក់ក្នុងចំណោមមនុស្សប្រាំបួននាក់នៅក្នុងប្រទេសអូស្ត្រាលី គឺជាអ្នកមើលថែទាំ-Carer ជាអ្នកដែលមើលថែទាំសាច់ញាតិ ឬមិត្តភ័ក្តិដែលមានវ័យចំណាស់ ឬទន់ខ្សោយ ឬសម្រាប់អ្នកដែលមានស្ថានភាពសុខភាព ឬពិការភាព។ ប៉ុន្តែជារឿយៗ អ្នកថែទាំជាច្រើនមិនទទួលស្គាល់ខ្លួនឯងថាជាCarerទេ ហើយក៏មិនដឹងថាមាន សេវាកម្មជំនួយឥតគិតថ្លៃជាច្រើន ដែលមានសម្រាប់ពួកគេនោះដែរ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ 10.10.2025

** អូស្រ្តាលី និងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីរវាងប្រទេសទាំងពីរ។ ** មេដឹកនាំ P-N-G និងអូស្ត្រាលី សាទរចំពោះកិច្ចព្រមព្រៀងសន្ធិសញ្ញា Pukpuk ។ ** ប្រជាជនរដ្ឋវិចថូរៀនឹងអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានដោយឥតគិតថ្លៃ នៅទូទាំងរដ្ឋ រៀងរាល់ចុងសប្តាហ៍ នារដូវក្តៅនេះ។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos