Rean Thort
រៀនផតខាសន៍ Rean Podcast
Learn, earn, return.
Não deixe de visitar o site do podcast e apoiar quem o produz: reanthort.podbean.com
Autor
Rean Thort
Categoria
Site do podcast
Último episódio
6 de jul de 2026
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
កុំរស់ក្នុងអតីតកាល 14.03.2023 1:26:03
មនុស្សម្នាក់ៗមានខ្សែរជីវិត និង អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។ ភ្ញៀវកិត្ត...
កូន និង ពួកម៉ាកចូល Podcast 07.03.2023 15:39
ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny
មុជឲ្យជ្រៅទៅឲ្យឆ្ងាយ 14.02.2023 1:38:39
ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣! ភ្ញៀវកិត្តិយសៈ បង ណាថាន់ និង...
Relationship, Football, Family 07.02.2023 1:34:26
រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេសរឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់? ភ្ញៀវកិត្តិយសៈ Thierry Chantha Bin & Kate Sutherland ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Gamer ស្មោះស្នេហ៍? 31.01.2023 1:02:20
ប្រុសៗភាគច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយគ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពីប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ! ភ្ញៀវកិត្តិយសៈ @NoobieGMK និង ភរិយា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFI...
កីឡាត្រូវការអ្នកគាំទ្រ 24.01.2023 1:37:34
ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន! ភ្ញៀវកិត្តិយសៈ Nick Taylor ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត 05.11.2022 2:21:40
មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង រឿងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ @វណ្ណដា-VannDa Official & @RavenBlaze
គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន 01.11.2022 1:35:38
មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ @Pheap Sopheak & @Poly ratanak
ស្គាល់អ្វីដែលជារបស់យើង! 25.10.2022 1:37:20
អ្វីដែលឈឺចាប់បំផុតគឺ មិនស្គាល់ថារបស់យើងមានទម្រង់បែបណា រូបរាងយ៉ាងម៉េច! នេះតាមសាលលើកឡើងក្នុង Podcast នេះ! ការស្រលាញ់ ប្រពៃណី វប្បធម៌ អរិយធម៌ គឺចាប់ផ្តើមពីយើងគ្រប់រូប! យើងមានកាតព្វកិច្ចគ្រប់ៗគ្នា ក្នុងការថែរក្សារ និង អភិរក្ស! ភ្ញៀវកិត្តិយសៈ @SreyNea Nea & @Heng Visal
ធ្វើការជាមួយ មិត្តភ័ក្រ្ត ស្រួលឬអត់? 13.10.2022 1:37:01
ការងារ គឺជាទំនួលខុសត្រូវ ចុះបើមាន មិត្តភាព មកលាយឡំ? តើអ្នកនឹង មានវិធីណាដើម្បីធ្វើឲ្យ បរិស្ថានការងារនោះវា ងាយស្រួល នៅទៅមុខបានល្អ? ភ្ញៀវកិត្តិយសៈ @Seak Vlogger & Heng
បទពិសោធន៍ការងារជាគ្រូយើង 20.09.2022 1:48:13
គ្មានអ្នកណាចង់ធ្វើឲ្យគេមួយជីវិតទេ ប៉ុន្តែ កុំភ្លេចថាបើអ្នកចេះស្រូបយកចំណេះដឹង និងចាប់យកឳកាសដែលមាននៅនឹងកន្លែងធ្វើការនោះ អ្នកនឹងទទួលបាននូវមេរៀន ជាមួយបទពិសោធន៍ជាច្រើន ដែលលុយមិនអាចទិញបាន! ដំណើរជីវិតការងារម្នាក់ៗមាន ផ្លូវខុសៗគ្នា និង គោលដៅក៏ប្លែកពីគ្នា! ក្នុងវគ្គយើងទាំង៣ បានចែករំលែកពី អ្វីដែលធ្លាប់ឆ្លងកាត់ក្នុងវិស័យ Multimedia ឬ ប្រព័ន្ធផ្សព្វផ្សាយចំរុះ។ ភ្ញៀវកិត្តិយសៈ @Nov Sovannaroth & @Jinn កុសល ពុទ...
ទស្សនៈយើងនិងទស្សនៈអ្នក 06.09.2022 1:14:23
ការស្រលាញ់មានគ្រប់ប្រភេទ ប៉ុន្តែ តើអ្នកអោយអាតិភាព ទៅលើអ្វីមុន? ក្រពះ? សេដ្ឋកិច្ចគ្រួសារ? សុភមង្គលផ្លូវចិត្ត ឬ ទំនួលខុសត្រូវ? ទាំងនេះជាទស្សនៈរបស់យើងទាំង៣នាក់! ស្តាប់តាមការគួរ! ភ្ញៀវកិត្តិយសៈ Your Perspective ទស្សនៈរបស់អ្នក
ស្វែងរកខ្លួនឯង 23.08.2022 1:15:28
ពេលខ្លះយើងធ្វើការច្រើនជ្រុលពេក យើងគិតថាយើងកំពុងតែសប្បាយ ហើយ ក៏ភ្លេចខ្លួនថា ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់មកយើងក៏បាត់បង់អារម្មណ៍ល្អជាមួយការងារនោះ។ វាជារឿងធម្មតា ប៉ុន្តែ សំនួរសួរថា តើយើងគួរសម្រាកសិនឬ បន្តទៅមុខទៀត? សូមឆ្លើយខាងក្រោម។ ភ្ញៀវកិត្តិយសៈ ក្មេងខ្មែរ - KmengKhmer
គេជាគេ យើងជាយើង 16.08.2022 1:15:57
ការរើសអើង មានច្រើនទម្រង់ ការងារជាការងារ កុំយករឿងអីផ្សេងមក ដាក់ជាមួយ! បទពិសោធន៍មនុស្សម្នាក់ៗ ខុសៗគ្នា យើងមិនមែនគេ ហើយគេក៏មិនមែនយើង គ្មានអ្នកយល់ពីយើង ជាយើងទេ! រឿងខ្លះទាល់តែអ្នកធ្លាប់ឆ្លងកាត់ រស់នៅជាមួយវាទើបអ្នកយល់ច្បាស់ថាវាយ៉ាងម៉េច។ អរគុណ! ភ្ញៀវកិត្តិយសៈ Soy Senghour & ChaCha
ថោកអីនឹងដៃថ្លៃអីនឹងមាត់ 09.08.2022 1:09:14
ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត! ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia
ស្រលាញ់ខ្លួនឯង ជំនះខ្លួនឯង 02.08.2022 1:06:13
វគ្គនេះ បំណងខ្ញុំគឺចង់ដឹងថា ការងារពួកគាត់ឆ្លងកាត់អ្វីខ្លះ? តើផលិតវីដេអូ ឬ ចម្រៀងមួយបទៗ មានរឿងរ៉ាវអ្វីពីក្រោយ ហើយឆន្ទះក្នុងការតស៊ូរបស់ពួកគាត់យ៉ាងម៉េចដែរ។ ខ្ញុំមិនឈរនៅខាងណា ឬ ចង់មានបំណងអ្វីក្រៅពីជម្រុញឲ្យ មនុស្សស្រលាញ់ការងារខ្លួន ព្យាយាម ជំនះពាក្យមើលងាយពីអ្នកដ៏ទៃឲ្យបាន! ភ្ញៀវកិត្តិយសៈ @DIT WAY & @Patròn Cambodia
Podcast គុណភាព 26.07.2022 1:15:44
មនុស្សគុណភាពសំដៅលើអ្វី? ពួកយើងជជែកគ្នារឿងប្រភេទមនុស្ស Introvert ថាតើបទពិសោធន៍ជីវិតរបស់យើងបែបណា ចូលមើលទាំងអស់គ្នា ភ្ញៀវកិត្តិយសៈ @M.Megamind និង @SoPeaReach
ស៊ូមតិគ្នារឿង Review 19.07.2022 1:14:06
រឿងខ្លះយើងអ្នកក្រៅមិនដឹង ទាល់តែយើង វិភាគវែកញែក ហើយស្វែងរកចំណុចរឿងខ្លួន ទើបអាចយល់បានខ្លះ។ ដូចពាក្យគេថា អ្នកធ្វើតែងខុស សំខាន់ ខុសហើយចេះរៀនពីវាដែរឬអត់? សូមឆ្លើយ! ស្តាប់បានតាម៖ Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
ស្រ្តីក្នុងវិស័យនិពន្ធសៀវភៅ 12.07.2022 1:13:27
ទម្រាំបានមួយក្បាលៗ អ្នកនិពន្ធទាំងអស់ចំណាយពេលវេលាច្រើនណាស់! ចុះយើងអ្នកអានហេតុអ្វីមិនអានឲ្យចប់ ហើយ ជួយគាំទ្រស្នាដៃពួកគាត់ដោយ ជាវនៅសៀវភៅដើមដែលមិនចម្លង? ខ្លះលួចយកទៅធ្វើ e-book ឬ Audio Book ជាដើម។ សួរថា ធ្វើស្រែលើកម្លាំងអ្នកដទៃ អ្នកមានក្តីសុខទេ? តោះស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយស៖ អ្នកនាង ថុន ថាវរី (A Proper Woman នារីប្រពៃ) និង អ្នកនាង រៀម សុខ ចំរើន
ជំនាញជួសជុលទូរស័ព្ទដៃ 05.07.2022 1:02:29
ច្បាប់ធម្មជាតិគ្មានអ្នកណាអាចកំណត់បាន! ខ្លះកើតមកមានអាវៈជីវៈគ្រប់គ្រាន់ ខ្លះ ក៏មិនដូចគេ តែសំនួរសួរថា តើអ្នកអាចរស់នៅឲ្យល្អ ឬ ធ្វើឲ្យជីវិតអ្នកមានន័យដូចគេឬអត់? ចម្លើយគឹអាចនឹងមាននៅក្នុងវីដេអូនេះ! ភ្ញៀវកិត្តិយសៈ Mobile Solution និង Phearom
ឆ្នាំងបាយ និង ក្តីស្រមៃ 28.06.2022 1:16:33
មនុស្សគ្រប់រូបតែងមាន ទម្លាប់ និង ក្តីស្រមៃ ពេលខ្លះយើងភ្លេចខ្លួន ភ្លើតភ្លើន ក៏ធ្វើឲ្យយើង វិនាស ហើយបើយើងមានការគិតគូរច្បាស់លាស់ នោះយើងអាចរស់នៅក្នុងស្ថានភាពល្អបាន! អ្នកអាចទទួលយកនៅបទពិសោធន៍ខ្លះៗ ពីពួកខ្ញុំ នៅក្នុងវគ្គនេះ! ភ្ញៀវកិត្តិយស៖ @Frost ZK @Chavmeanup Samedy
លេងហ្គេមអត់កំណើតមែន? 21.06.2022 1:07:06
អាជីព និង ទម្លាប់ជារឿង២ផ្សេងគ្នា! លេងឲ្យចេះគិត ហើយ រៀនឲ្យចេះលេង កុំរៀនជ្រុល និង កុំលេងជ្រុល ត្រូវដឹងខ្លួនថាពេលណាគួរសម្រាក ហើយ ហាមបោះបង់ការសិក្សាដាច់ខាត! ចេះមកពីរៀន មានមកពីស្តាប់ ហើយ ហ៊ានធ្វើវា! កុំឲ្យស្តាយក្រោយថាមិនបានធ្វើ! ភ្ញៀវកិតិ្តយស៖ NorthKing & Senpai
ចិត្តល្អ ក្រមិនយូរ! 22.09.2021 49:15
ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!
ធ្លាក់កាន់តែជ្រៅ! ក្រោកឲ្យកាន់តែខ្ពស់! 01.07.2021 1:02:01
ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!
រៀននៅបរទេស ល្អត្រង់ណា? 26.05.2021 47:29
ការរៀនសូត្រ នៅកន្លែងណាក៏មានតម្លៃដែរ! សំខាន់ខ្លួនអ្នក តើអ្នកជាមនុស្សប្រភេទណា! តើអ្នកចង់ចេះចង់ដឹងដែរឬអត់? តោះស្តាប់ពួកខ្ញុំចែករំលែកបទពិសោធន៍រៀននៅបរទេសទាំងអស់គ្នា! អបអរដល់ Sakk ដែលក្លាយជាប៉ាៗ!
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos