Rean Thort

រៀនផតខាសន៍ Rean Podcast

Learn, earn, return.

Não deixe de visitar o site do podcast e apoiar quem o produz: reanthort.podbean.com

Autor

Rean Thort

Categoria

Society

Site do podcast

reanthort.podbean.com

Último episódio

6 de jul de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក 19.12.2023

ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត! ភ្ញៀវកិត្តិយសៈ​ Kaka42 & Brave

Normal is Boring 06.12.2023

ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ​ Max & Dom from Rising Giants Podcast

ស្រលាញ់ខ្មែរត្រង់ណា? 08.11.2023

យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ! ភ្ញៀវកិត្តិយសៈ​ Tinh & Uriah

សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា 31.10.2023

ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួន​ឯងបាន។​   ភ្ញៀវកិត្តិយសៈ​ Ic3_fr0Gz & Mengly Gaming  

រក្សាព្រៃគង់មិនខ្វះឧសដុតទេ 23.10.2023

កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ​ Sai & Den

រនាបបាក់គេយករនាបជួស 16.10.2023

ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ​ Changster Co-Host: RavenBlaze

អតីត បច្ចុប្បន្ន អនាគត 10.10.2023

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ វិសាល​ និង វាសនា ស្តាប់បានតាម៖ Spotify: https://spoti.f...

ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ 01.10.2023

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ Mariam និង Vitou

កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប 26.09.2023

គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់?   ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ   ភ្ញៀវកិត្តិយសៈ​ Travel with Rith - ធ្វើដំណើរជាមួយ...

ខ្ញីកាន់តែចាស់កាន់តែហិរ 29.08.2023

នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ​ ZK

ពត់ដែកទាន់នៅក្តៅ 22.08.2023

មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ​ប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន...

ទន្សាយក៏រួច ត្រី​រ៉ស់​ក៏​រួច 15.08.2023

បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ ភ្ញៀវកិត្តិយសៈ​ប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង

ចង្កឹះមួយបាច់កាច់មិនបាក់ 08.08.2023

កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ ភ្ញៀវកិត្តិយសៈ​ប្អូន Chan Vathanaka  និង ប្អូន តាំង ប៊ុនឆៃ

ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី 31.07.2023

គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន​ តាមដែលខ្លួនអាចធ្វើទៅបាន   ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi

មុននិយាយគួរ ក្រលាស់អណ្តាតសិន 18.07.2023

ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។   ភ្ញៀវកិត្តិយសៈ Dalis និង Sam

ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង 11.07.2023

គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ!   ភ្ញៀវកិត្តិយសៈ  @JohnSey 

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ 20.06.2023

រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់   ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ   ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://a...

តើយើងគួរប្រើសំណាងឬ ចំណេះដឹង? 13.06.2023

វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប! ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ

ហាស្លាក់ ខ្ជាក់ស្លែង 06.06.2023

ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន​ Brave ពី EDM Cambodia

ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់ 30.05.2023

រំលឹករឿងអតីតលេងៗជាមួយ​ប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។​ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបា...

សំនួរចាក់ដោត ចម្លើយចាក់ទ្រូង 23.05.2023

វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើក​មុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!

ចេះឯងឲ្យក្រែងចេះគេ 26.04.2023

លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ!   ភ្ញៀវកិត្តិយសៈ Athika និង Zac      

មិត្ត១០០ឆ្នាំគុណភាព 18.04.2023

ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន  @MMegamind  និង ប្អូន ធីតា (Thyda)

ទង្វើមានប្រសិទ្ធភាពជាងសម្តី 11.04.2023

មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ! ភ្ញៀវកិត្តិយសៈ ប្អូន  @REEZYnotREZZY  និង KWOK (Music Producer) Co-Host:  @ravenblaze99   

រៀនលើកទឹកចិត្ត 21.03.2023

ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ​៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ ប្អូន  @...

Ouça o podcast រៀនផតខាសន៍ Rean Podcast no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos