វីអូអេ

សិល្បៈនិងវប្បធម៌ - វីអូអេ

News KM ↓ 46 episódios

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Não deixe de visitar o site do podcast e apoiar quem o produz: khmer.voanews.com

Autor

វីអូអេ

Categoria

News

Site do podcast

khmer.voanews.com

Último episódio

22 de dez de 2023

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

បទសម្ភាសន៍VOA៖ ខ្មែរ​អាមេរិកាំង​ម្នាក់​អំពាវនាវ​ឲ្យ​ខ្មែរ​កសាង​ប្រទេស​ក្នុង​ថ្ងៃ​រំឭក​ពី​ខួប​៤៣ឆ្នាំ​នៃ​ការចូល​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម - មេសា 17, 2018 16.04.2018

នៅ​ថ្ងៃទី១៧ ខែមេសា​នេះ កាលពី​៤៣ ឆ្នាំមុន​ក្រុម​ខ្មែរ​ក្រហម​ បាន​ចូល​ដណ្តើម​កាន់ កាប់​អំណាច ​ក្រោយពី​បាន​ទទួល​ជ័យជម្នះ​ពី​កងទ័ព​ដឹកនាំ​ដោយ​លោក​ សេនា​ប្រមុខ លន់ ណុល ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។​ ក្រុមខ្មែរ​ក្រហម​ត្រូវ​គេ​ស្តីបន្ទោស​ថា​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ តាម​រយៈ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​...

បទ​សម្ភាសន៍ VOA៖ មន្រ្តី​ខាង​ចរាចរណ៍​អះអាង​ថា សមត្ថកិច្ច​កំពុង​ទប់ស្កាត់​​អំពើ​ហិង្សា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ - មេសា 07, 2018 06.04.2018

មួយ​រយៈ​កន្លង​មក​នេះ​ គេ​សង្កេត​ឃើញ​ថា ​អំពើ​ហិង្សា​តែងតែ​កើត​មាន​ ​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង។​ ការ​វាយ​ដំ​ឲ្យ​របួស​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​គេ​យល់​ថា ​ដោយ​សារ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ​ក៏​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ចរាចរណ៍​អះអាង​ថា​ បណ្តាល​មក​ពី​ជន​ឆ្លៀត​ឱកាស​ស្រែក​ញុះញង់​ដើម្បី​បង្កើត...

បទសម្ភាសន៍ VOA៖ សិល្បករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ថ្នាក់​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន - មីនា 27, 2018 27.03.2018

លោក​ ស្វាយ សារ៉េត ​ដែល​ជា​ជាង​ចម្លាក់​និង​ជា​សិល្បករ​សហសម័យ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ជ្រើសរើស​មក​ធ្វើ​បទបង្ហាញ និង​តាំង​ចម្លាក់​របស់​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ទីកន្លែង​ដែល​អ្នកជំនាញ​ពហុវិស័យ​និង​អ្នកចូលរួម​ជាង​៣.០០០នាក់ ជួបប្រជុំគ្នា។ កម្មវិធី​នេះ រៀបចំ​ដោយ​សមាគម​ការសិក្សា​តំបន់​អាស៊ី​ ឬ ​Association of Asian ​Studies ​ចាប់ពី​ថ្ងៃទី២២ ​ដល់​ថ្ងៃ​ទី ២៥ មីនា ឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បាន​ស...

បទ​សម្ភាសន៍ ​VOA៖ ​អ្នក​តស៊ូ​មតិ​ថា ​ក្នុង​វិបត្តិ​នយោបាយ ស្ត្រី​ជា​អ្នក​រង​គ្រោះ​មុនគេ - មីនា 07, 2018 07.03.2018

ពិភព​លោក​នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ក្នុង​សប្ដាហ៍​នេះ។ នៅ​កម្ពុជា​វិញ ​អ្នក​ឃ្លាំ​មើល ​និង​តស៊ូ​មតិដើម្បី​ស្ត្រី​បាន​និយាយ​ថា ​បញ្ហា​ស្ត្រី​នៅ​តែ​មាន​លក្ខណៈប្រឈម​ដូច​ឆ្នាំ​មុនៗ​ដែរ ​ក៏​ប៉ុន្តែ​គេ​បាន​សង្កេត​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ជាង​មុន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​ការងារ​  ហើយ​នៅ​ពេល​មានវិបត្តិ​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​នេះ ស្ត្រីងាយ​រង​គ្រោះ​ជាង​បុរស។ ​លោក អូន​ ឆេងប៉រ ​នៃ​ VOA ​បាន​សម្ភា...

បទ​សម្ភាសន៍ VOA៖ ​យុវជន​​​​​​គួរ​​ព្យាយាម​ដក​ពិសោធន៍​ក្រៅសាលា​និង​ក្រៅប្រទេស - មីនា 02, 2018 02.03.2018

លោក រឹម សារ៉ែម អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ដើម​គួយ​មួយ​រូប​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​យុវជន​ជនជាតិ​ដើមភាគ​តិច​កម្ពុជា។ កាល​ពី​ឆ្នាំ​ចុងឆ្នាំ ២០១៧ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program ដែល​បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ក្ន...

បទ​សម្ភាសន៍ VOA៖ ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​ទី​២០​ពង្រឹង​​ការ​ចូលរួម​របស់​យុវជន - កុម្ភៈ 24, 2018 23.02.2018

ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​២០​នៃ​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ប្រចាំ​ឆ្នាំ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៦ខែ​មីនា។ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ដល់​យុវជន​ដោយ​បំផុស​ទឹកចិត្តពួកគេ​ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​និង​លើកស្ទួយ​វប្បធម៌​ជាតិ​នៅ​ក្នុង​សម័យ​កាល​ដែល​ប្រទេសនេះកំពុង​ទទួល​ឥទ្ធិពល​ពី​សាកលភាវូបនីយកម្ម។ លោក ម៉ែន គឹមសេង​ នៃ VOA ​បាន​សម្ភាស​លោក​ ថៃ នរៈសត្យា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធ...

Hello VOA៖ ការ​ជំរុញ​ឲ្យ​មាន​ផលិតករ​​ជា​ស្ត្រី​កាន់​តែ​ច្រើន​នឹងជួយ​ឲ្យ​ភាពយន្ត​ខ្មែរ​​​កាន់​តែ​ឆ្លុះ​បញ្ចំាង​​​ពី​រឿង​ពិតៗ​ក្នុង​​សង្គម - កុម្ភៈ 20, 2018 19.02.2018

​ការ​កើន​ប្រជាប្រិយភាព​នៃ​ភាពយន្តរឿង​ភាគខ្មែរ​ក្នុង​ចំណោម​ទស្សនិកជន​ខ្មែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរជា​ច្រើន ទាំង​បុរសនិងស្ត្រី ​ឲ្យ​ចូល​ចាប់​អាជីព​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ នេះ​បើ​តាមប្រសាសន៍​របស់​ កញ្ញា សុធា អ៊ីណែស អាយុ​២៩ឆ្នាំ ស្ថាបនិកនិងជានាយប្រតិបត្តិនៃក្រុមហ៊ុនផលិតកម្ម ComeTogether Films និង​ផលិតករ​រឿង«វិបល្លាស‍»។ ប៉ុន្តែ​កញ្ញាថ្លែង​ក្នុង​កម្មវិធី Hello...

បទសម្ភាសន៍ VOA៖ ការប្រើប្រាស់​សិល្បៈ​ជា​ឧបករណ៍​សម្រាប់​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​ក្នុង​សង្គម​​ - មករា 12, 2018 11.01.2018

លោក ទោ លឿត ដែល​ជា​ប្រធានគ្រប់គ្រង​កម្មវិធី និង​ត្រួតពិនិត្យ វាយតម្លៃ នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​គំនិត​មេដឹកនាំ​វ័យក្មេង​ដែល​ហៅ​កាត់​ថា YSEALI ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ លោក លឿត បាន​អញ្ជើញ​មក​កាន់​ VOAដើម្បី​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ហុង ចិន្តា អំពី​អត្ថប្រយោជន៍​នៃ​ការ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​សិក្សា​នៅ​អាមេរិក​និង...

បទសម្ភាសន៍ VOA៖ សារៈសំខាន់​នៃ​ការ​រួម​ចំណែក​របស់​សិល្បៈ​ទៅ​ក្នុង​សង្គម​​ - មករា 12, 2018 11.01.2018

លោក ឈិន វ៉ាន់នឿន ដែល​ជា​អ្នក​សម្របសម្រួល​ផ្នែកទីផ្សារ​ជាន់ខ្ពស់​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​គំនិត​មេដឹកនាំ​វ័យក្មេង​ដែល​ហៅ​កាត់​ថា YSEALI ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ លោក វ៉ាន់នឿន បាន​អញ្ជើញ​មក​កាន់​ VOAដើម្បី​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ហុង ចិន្តា អំពី​បទពិសោធន៍​របស់​លោក​នៅ​ក្នុង​កម្មវិធី​នេះ​និង​សារៈសំខាន់​នៃ​ការ​រួម​ចំណែក​របស់​សិល្បៈ...

បទសម្ភាសន៍ VOA៖ សិលាចារឹក​មួយ​បញ្ជាក់​ថា ដែន​ដី​សុវណ្ណភូមិ​គឺ​គ្រប់គ្រង​ដោយ​ស្តេច​ខ្មែរ - មករា 05, 2018 05.01.2018

ពាក្យ​ថា​ ​ដែន​ដី​សុវណ្ណភូមិ​ត្រូវ​គេ​ដឹង​ថា​ជា​អាណាចក្រ​មួយ​ដ៏រុង​រឿង​ក្នុង​តំបន់​អាស៊ី​កាល​ពី​សម័យ​បុរាណ។ ពាក្យ​នេះ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យក​ទៅ​ប្រើប្រាស់ ​ហើយ​អះអាង​ថា ​ជា​ប្រទេស​របស់​ផង​ខ្លួន។ ទោះយ៉ាង​ណា​មិញ​ ​អ្នក​ជំនាញ​ខាង​សិលា​ចារឹក​ខ្មែរ​មួយ​រូប គឺ​លោក​បណ្ឌិត​ ​វង្ស សុធារ៉ា​អះអាង​ថា​ លោក​បាន​រក​ឃើញ​សិលា​ចារឹក​បុរាណ​របស់​ខ្មែរ​មួយដែល​ចារ​នៅ​ឆ្នាំ​៦៣៣​នៃ​គ្រឹស...

Hello VOA៖ ការ​សហការ​របស់​ពលរដ្ឋ​​​ជាមួយ​អាជ្ញាធរ​ចាំបាច់​ដល់​​​ប្រសិទ្ធភាព​នៃ​វិធានការ​​គ្រប់គ្រង​សំរាម​និង​អនាម័យ​ក្នុង​ទី​ក្រុង - ធ្នូ 25, 2017 25.12.2017

បញ្ហា​ការ​គ្រប់គ្រង​សំរាម​និង​បង្កើន​អនាម័យនៅ​តាម​ទី​ក្រុង ជា​បញ្ហា​ចោទ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ហើយធនាគារ​ពិភពលោក​នៅ​ក្នុង​ពេល​ថ្មីៗ​នេះបាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​គ្រប់គ្រង​សំរាម​និង​អនាម័យ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​បាន​ថ្លែងក្នុង​កម្មវិធី Hello VOA «អភិបាលកិច្ច​ល្អ‍» ​ថា ស្ថានភាព​អនាម័យ​និង​ការ...

Hello VOA៖ ភាពយន្ត​​​ហូលីវូដ​ថ្មី​របស់​លោកស្រី Jolie ជួយ​បង្កើន​​សមត្ថភាព​​និង​ឱកាស​​​ដល់​​​ផលិតករ​វ័យ​ក្មេង​កម្ពុជា​ - កញ្ញា 19, 2017 18.09.2017

ភាពយន្ត​«ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» First They Killed My Father ដែល​ដឹកនាំ​ដោយ​លោកស្រី Angelina Jolie និង​សហការ​ផលិត​ជាមួយ​លោក ប៉ាន់ រិទ្ធី ជាភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ត្រូវ​ផ្សាយ​តាម​គេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នក​ជំនួយការខាង​អត្ថបទ​កុងនិង​បក​ប្រែ​ជា​ភាសា​ខ្មែរ​នៃ​ភាពយន្ត ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ​ ថ្លែង​ថា ​ការ​ដែល​មាន​ភាពយន្ត​ហូល...

បទសម្ភាសន៍​ VOA៖​ តួ​អង្គ​កាកី​ទទួល​បាន​អយុត្តិធម៌​ផ្លូវ​ភេទ - សីហា 23, 2017 23.08.2017

ទស្សនៈ​ថ្មី​មួយ​ចំពោះ​ការ​វាយ​តម្លៃ​លើ​តួអង្គ​កាកី​ និង​ឥទ្ធិពល​រឿង​នេះ​មក​លើ​តម្លៃ​ស្រ្តី​ខ្មែរ​ ត្រូវបាន​លើក​យក​មក​សម្តែង​តាមរយៈ​ល្ខោន​យីកេ​នា​ពេលថ្មីៗ​នេះ​ ដោយ​អង្គការ​សិល្បៈ​ខ្មែរអមតៈ។ កញ្ញា​ នូវ ពៅលក្ខិណា​ នៃ​ VOA បាន​សម្ភាសន៍​អ្នក​គ្រូ​ អ៊ុយ លតាវណ្ណ​ ជា​អ្នក​ដឹក​នាំ​ការ​សម្តែង​នេះ។ អ្នកគ្រូ​ចង់​ឃើញ​យុវជន​កម្ពុជា​ ពិភាក្សា​រក​ឬស​គល់​នៃ​បញ្ហា​ រក​យុត្តិធម៌​ឲ្យ​ស្រ្តី​ភេទ​ ដែល​ភាគ​ច្រើន​ដាក់​ទោ...

ដំណើរ​ស្វែង​រក​ឪពុក​បង្កើត​របស់​កុមារ​កូន​កាត់​វៀតណាម​៣​នាក់​នៅ​សហរដ្ឋ​អាមេរិក - មេសា 21, 2017 20.04.2017

ក្រោយ​ពី​ហោះ​ឡើង​បាន​បន្តិច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៧៥ យន្តហោះ​ដឹក​អ្នក​ដំណើរAmerican C-5 បាន​ធ្លាក់​ពេល​កំពុង​ចុះចត​វិញ​នៅ​គ្រា​មាន​អាសន្ន​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន Tan Son Nhut ក្នុង​ទីក្រុង Saigon។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៣៨​នាក់​ស្លាប់ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​៧៨​នាក់​ផង​ដែរ។ ជើង​ហោះហើរ​នោះ​គឺ​ជា​ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ជា​លើក​ដំបូង​បង្អស...

Follow the Moon - មេសា 18, 2017 18.04.2017

Follow the Moon is an account of how a remarkable series of circumstances brought closure to a story of genocide and suffering that had begun forty years earlier. It’s the story of how unseen forces re-united four people who had never met, but had witnessed the same moment in time—and the experiences that brought them together. An American journalist and three survivors of the tragedy, two men and...

បទសម្ភាសន៍ VOA៖ ព្រះចៅ​អធិការវត្ត​នៅ​កាណាដា​វាយ​តម្លៃ​ពី​ការធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរ - មីនា 16, 2017 15.03.2017

ព្រះតេជគុណ​បណ្ឌិត ​ហុក សុវណ្ណ​ព្រះចៅ​អធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា បាន​មាន​សង្ឃ​ដីកា​អំពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរ ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ម៉ុងរ៉េអាល់ ​ជាមួយ​លោក ​សុខ ខេមរា ​នៃ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ព្រះតេជគុណ​បាន​សង្កេត​ឃើញ​ថា ការធ្លាក់​ចុះ​សីលធម៌ និង​ការមិន​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ​នេះ គឺ​រាប់​ទាំង...

បទសម្ភាសន៍​ផ្តាច់មុខ៖ ក្រោយ​ការ​បញ្ចាំង​ភាពយន្ត លោកស្រី Jolie គ្រោង​នឹង​បន្ត​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា - កុម្ភៈ 27, 2017 27.02.2017

តារា​ហូលីវូដ​ដ៏​ល្បី​របស់​អាមេរិក​និង​ជា​អ្នក​ដឹកនាំ​ភាពយន្តគឺ​លោកស្រី Angelina Jolie បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ឯ​ពិធី​សម្ពោធ​ការ​បញ្ចាំង​ជា​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជានូវ​ខ្សែ​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» (First They Killed My Father) ថា ភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​នេះ ជា​អំណោយ​របស់​លោកស្រី​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​លោ...

បទសម្ភាសន៍ VOA៖ ពីកុមារនៅហ្វារក្លាយជាសិល្បករសៀកនៅក្រុមហ៊ុនសៀកដ៏ធំបំផុតលើពិភពលោក - កុម្ភៈ 01, 2017 31.01.2017

បទសម្ភាសន៍៖ កើតនៅឃុំអូចារ ខេត្តបាត់ដំបង យុវជន សុខ ឌីណា ដែលមានវ័យទើបតែ២២ឆ្នាំមកពីគ្រួសារដែលមានជីវភាពលំបាកនិងធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុងសមាគមហ្វារពន្លឺសិល្បៈនោះ មិនត្រឹមតែបានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងសាលាបង្ហាត់បង្រៀនសៀកដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Montreal ប្រទេសកាណាដាប៉ុណ្ណោះនោះទេ ឌីណាថែមទាំងត្រូវបានជ្រើសរើសឲ្យចូលបម្រើការនៅក្នុងក្រុមហ៊ុន សៀកដ៏ធំបំផុតរបស់ពិភពលោកដ...

Hello VOA៖ ​បច្ចេកវិទ្យា​អាច​ជួយ​ឲ្យ​តម្លៃ​សំបុត្រ​រថយន្ត​​ចុះ​ថោក​​​​អំឡុង​​ពេល​បុណ្យ​ទាន - សីហា 15, 2016 15.08.2016

លោក​ ជា ឡង់ដា ស្ថាបនិក​និង​ប្រធាន​ក្រុមហ៊ុន​ BookMeBus ថ្លែង​ថា បច្ចេកវិទ្យា​អ៊ីនធឺណិត​មិន​ត្រឹម​តែ​ជួយអ្នក​ធ្វើ​ដំណើរ​កម្ពុជា​អាច​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំងទទួល​បាន​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​ល្អ​ជាង​មុន ​រួម​ទាំង​តម្លៃ​សម​រម្យ​ក្នុងអំឡុង​ពេល​ថ្ងៃ​បុណ្យ​ជាតិ​ទៀត​ផង។ ការ​យឺតយ៉ាវ​របស់​អ្នក​ធ្វើ​ដំណើរ​និងក្រុមហ៊ុនដឹក​ជញ្ជូន​អ្នក​ដំណើរក្នុង​ការសម្រប​ខ្លួន​ទៅ​នឹង​របត់​បច្ចេកវិទ្យា​...

បទ​សម្ភាសន៍ VOA៖ អ្នក​បណ្តុះបណ្តាល​​​ថា យុវតី​ខ្មែរ​មាន​សមត្ថភាព​ខ្ពស់​​​​ក្លាយ​ជា​សហគ្រិន​ខាង​បច្ចេកវិទ្យា - សីហា 13, 2016 12.08.2016

លោក ពិដោរ លីដែត អ្នក​បណ្តុះបណ្តាល​ម្នាក់​នៃកម្មវិធី​ Technovation ដែល​ជា​កម្មវិធីលើក​ទឹក​ចិត្ត​ក្មេង​ស្រី​ឲ្យ​ទទួល​ការ​បណ្តុះ​បណ្តាល​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ឬ​ហៅ​ថា ICT ច្រើន​ជាង​មុន។ ពួក​គេ​បង្កើត​ជា​ក្រុមតូចៗ​ដើម្បី​ផលិតកម្មវិធី​បច្ចេកវិទ្យាទូរស័ព្ទ​ app មួយក្នុង​គោលបំណង​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក...

អ្នកវិភាគ៖ កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​រវាង​«បដិវត្តន៍​ពណ៌»​និង​«បដិវត្តន៍​គំនិត» - កក្កដា 21, 2016 20.07.2016

អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ស្លាប់​លោក​បណ្ឌិត​ កែម ឡី បាន​ញ៉ាំង​ឲ្យ​មាន«បដិវត្តន៍​គំនិត»ថ្មី​មួយ ផ្ទុយ​នឹង​ការ​គិត​របស់​រដ្ឋាភិបាល ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងាត់ស្ងៀម​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​សព​អ្នកវិភាគ​សង្គម​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​រូប​នេះ។ លោក សាយ មុន្នី នៃVOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី វ៉ាស៊ីនតោន​ដូចតទៅ៕

Ouça o podcast សិល្បៈនិងវប្បធម៌ - វីអូអេ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos