Rean Thort

រៀនផតខាសន៍ Rean Podcast

Society KM ↓ 107 episodes

Learn, earn, return.

Author

Rean Thort

Category

Society

Podcast website

reanthort.podbean.com

Latest episode

Jul 6, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

កុំរស់ក្នុងអតីតកាល 14.03.2023

មនុស្សម្នាក់ៗមានខ្សែរជីវិត​ និង​ អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។    ភ្ញៀវកិត្ត...

កូន និង ពួកម៉ាកចូល Podcast 07.03.2023

ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny

មុជឲ្យជ្រៅទៅឲ្យឆ្ងាយ 14.02.2023

ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣! ភ្ញៀវកិត្តិយសៈ  បង ណាថាន់ និង...

Relationship, Football, Family 07.02.2023

រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេស​រឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់?  ភ្ញៀវកិត្តិយសៈ  Thierry Chantha Bin & Kate Sutherland ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk  

Gamer ស្មោះស្នេហ៍? 31.01.2023

ប្រុសៗភាគ​ច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយគ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពី​ប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ! ភ្ញៀវកិត្តិយសៈ  @NoobieGMK  និង ភរិយា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFI...

កីឡាត្រូវការអ្នកគាំទ្រ 24.01.2023

ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន! ភ្ញៀវកិត្តិយសៈ Nick Taylor ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត 05.11.2022

មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង​ រឿងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ  @វណ្ណដា-VannDa Official  &  @RavenBlaze 

គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន 01.11.2022

មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ  @Pheap Sopheak  &  @Poly ratanak 

ស្គាល់អ្វីដែលជារបស់យើង! 25.10.2022

អ្វីដែលឈឺចាប់បំផុតគឺ មិនស្គាល់ថារបស់យើងមានទម្រង់បែបណា រូបរាងយ៉ាងម៉េច! នេះតាមសាលលើកឡើងក្នុង Podcast នេះ! ការស្រលាញ់ ប្រពៃណី វប្បធម៌ អរិយធម៌ គឺចាប់ផ្តើមពីយើងគ្រប់រូប! យើងមានកាតព្វកិច្ចគ្រប់ៗគ្នា ក្នុងការថែរក្សារ និង អភិរក្ស! ភ្ញៀវកិត្តិយសៈ @SreyNea Nea & @Heng Visal

ធ្វើការជាមួយ មិត្តភ័ក្រ្ត ស្រួលឬអត់? 13.10.2022

ការងារ គឺជាទំនួលខុសត្រូវ ចុះបើមាន មិត្តភាព មកលាយឡំ? តើអ្នកនឹង មានវិធីណាដើម្បីធ្វើឲ្យ បរិស្ថានការងារនោះវា ងាយស្រួល នៅទៅមុខបានល្អ? ភ្ញៀវកិត្តិយសៈ @Seak Vlogger & Heng

បទពិសោធន៍ការងារជាគ្រូយើង 20.09.2022

គ្មានអ្នកណាចង់ធ្វើឲ្យគេមួយជីវិតទេ ប៉ុន្តែ កុំភ្លេចថាបើអ្នកចេះស្រូបយកចំណេះដឹង និងចាប់យកឳកាសដែលមាននៅនឹងកន្លែងធ្វើការនោះ អ្នកនឹងទទួលបាននូវមេរៀន ជាមួយបទពិសោធន៍ជាច្រើន ដែលលុយមិនអាចទិញបាន! ដំណើរជីវិតការងារម្នាក់ៗមាន ផ្លូវខុសៗគ្នា និង គោលដៅក៏ប្លែកពីគ្នា! ក្នុងវគ្គយើងទាំង៣ បានចែករំលែកពី​ អ្វីដែលធ្លាប់ឆ្លងកាត់ក្នុងវិស័យ Multimedia ឬ ប្រព័ន្ធផ្សព្វផ្សាយចំរុះ។ ភ្ញៀវកិត្តិយសៈ @Nov Sovannaroth & @Jinn កុសល ពុទ...

ទស្សនៈយើងនិងទស្សនៈអ្នក 06.09.2022

ការស្រលាញ់មានគ្រប់ប្រភេទ ប៉ុន្តែ តើអ្នកអោយអាតិភាព ទៅលើអ្វីមុន? ក្រពះ? សេដ្ឋកិច្ចគ្រួសារ? សុភមង្គលផ្លូវចិត្ត ឬ ទំនួលខុសត្រូវ? ទាំងនេះជាទស្សនៈរបស់យើងទាំង៣នាក់! ស្តាប់តាមការគួរ! ភ្ញៀវកិត្តិយសៈ Your Perspective ទស្សនៈរបស់អ្នក

ស្វែងរកខ្លួនឯង 23.08.2022

ពេលខ្លះយើងធ្វើការច្រើនជ្រុលពេក យើងគិតថាយើងកំពុងតែសប្បាយ ហើយ ក៏ភ្លេចខ្លួនថា ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់មកយើងក៏បាត់បង់អារម្មណ៍ល្អជាមួយការងារនោះ។ វាជារឿងធម្មតា ប៉ុន្តែ សំនួរសួរថា តើយើងគួរសម្រាកសិនឬ បន្តទៅមុខទៀត? សូមឆ្លើយខាងក្រោម។ ភ្ញៀវកិត្តិយសៈ ក្មេងខ្មែរ - KmengKhmer

គេជាគេ យើងជាយើង 16.08.2022

ការរើសអើង មានច្រើនទម្រង់ ការងារជាការងារ កុំយករឿងអីផ្សេងមក ដាក់ជាមួយ! បទពិសោធន៍មនុស្សម្នាក់ៗ ខុសៗគ្នា យើងមិ​នមែនគេ ហើយគេក៏មិនមែនយើង គ្មានអ្នកយល់ពីយើង ជាយើងទេ! រឿងខ្លះ​ទាល់តែអ្នកធ្លាប់ឆ្លងកាត់ រស់នៅជាមួយវាទើបអ្នកយល់ច្បាស់ថាវាយ៉ាងម៉េច។ អរគុណ! ភ្ញៀវកិត្តិយសៈ Soy Senghour & ChaCha

ថោកអីនឹងដៃថ្លៃអីនឹងមាត់ 09.08.2022

ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក ​អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត! ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia

ស្រលាញ់ខ្លួនឯង ជំនះខ្លួនឯង 02.08.2022

វគ្គនេះ បំណងខ្ញុំគឺចង់ដឹងថា ការងារពួកគាត់ឆ្លងកាត់អ្វីខ្លះ? តើផលិតវីដេអូ ឬ ចម្រៀងមួយបទៗ មានរឿងរ៉ាវអ្វីពីក្រោយ ហើយឆន្ទះក្នុងការតស៊ូរបស់ពួកគាត់យ៉ាងម៉េចដែរ។ ខ្ញុំមិនឈរនៅខាងណា ឬ ចង់មានបំណងអ្វីក្រៅពីជម្រុញឲ្យ មនុស្សស្រលាញ់ការងារខ្លួន ព្យាយាម ជំនះពាក្យមើលងាយពីអ្នកដ៏ទៃឲ្យបាន! ភ្ញៀវកិត្តិយសៈ @DIT WAY & @Patròn Cambodia

Podcast គុណភាព 26.07.2022

មនុស្សគុណភាពសំដៅលើអ្វី? ពួកយើងជជែកគ្នារឿងប្រភេទមនុស្ស Introvert ថាតើបទពិសោធន៍ជីវិតរបស់យើងបែបណា ចូលមើលទាំងអស់គ្នា ភ្ញៀវកិត្តិយសៈ @M.Megamind និង @SoPeaReach

ស៊ូមតិគ្នារឿង Review 19.07.2022

រឿងខ្លះយើងអ្នកក្រៅមិនដឹង ទាល់តែយើង វិភាគវែកញែក ហើយស្វែងរកចំណុចរឿងខ្លួន ទើបអាចយល់បានខ្លះ។ ដូចពាក្យគេថា អ្នកធ្វើតែងខុស សំខាន់ ខុសហើយចេះរៀនពីវាដែរឬអត់? សូមឆ្លើយ! ស្តាប់បានតាម៖ Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

ស្រ្តីក្នុងវិស័យនិពន្ធសៀវភៅ 12.07.2022

ទម្រាំបានមួយក្បាលៗ អ្នកនិពន្ធទាំងអស់ចំណាយពេលវេលាច្រើនណាស់! ចុះយើងអ្នកអានហេតុអ្វី​មិនអានឲ្យចប់ ហើយ ជួយគាំទ្រស្នាដៃពួកគាត់ដោយ ជាវនៅសៀវភៅដើមដែលមិនចម្លង? ខ្លះលួចយកទៅធ្វើ e-book ឬ Audio Book ជាដើម។ សួរថា ធ្វើស្រែលើកម្លាំងអ្នកដទៃ អ្នកមានក្តីសុខទេ? តោះស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយស៖ អ្នកនាង ថុន​ ថាវរី (A Proper Woman នារីប្រពៃ) និង អ្នកនាង រៀម សុខ ចំរើន

ជំនាញជួសជុលទូរស័ព្ទដៃ 05.07.2022

ច្បាប់ធម្មជាតិគ្មានអ្នកណាអាចកំណត់បាន! ខ្លះកើតមកមានអាវៈជីវៈគ្រប់គ្រាន់ ខ្លះ ក៏មិនដូចគេ​ តែសំនួរសួរថា តើអ្នកអាចរស់នៅឲ្យល្អ ឬ ធ្វើឲ្យជីវិតអ្នកមានន័យដូចគេឬអត់? ចម្លើយគឹអាចនឹងមាននៅក្នុងវីដេអូនេះ! ភ្ញៀវកិត្តិយសៈ Mobile Solution និង Phearom

ឆ្នាំងបាយ និង ក្តីស្រមៃ 28.06.2022

មនុស្សគ្រប់រូបតែងមាន ទម្លាប់ និង ក្តីស្រមៃ ពេលខ្លះយើងភ្លេចខ្លួន ភ្លើតភ្លើន ក៏ធ្វើឲ្យយើង វិនាស ហើយបើយើងមានការគិតគូរច្បាស់លាស់ នោះយើងអាចរស់នៅក្នុងស្ថានភាពល្អបាន! អ្នកអាចទទួលយកនៅបទពិសោធន៍ខ្លះៗ ពីពួកខ្ញុំ នៅក្នុងវគ្គនេះ! ភ្ញៀវកិត្តិយស៖ @Frost ZK @Chavmeanup Samedy

លេងហ្គេមអត់កំណើតមែន? 21.06.2022

អាជីព និង ទម្លាប់ជារឿង២ផ្សេងគ្នា! លេងឲ្យចេះគិត ហើយ រៀនឲ្យចេះលេង កុំរៀនជ្រុល និង កុំលេងជ្រុល ត្រូវដឹងខ្លួនថាពេលណាគួរសម្រាក ហើយ ហាមបោះបង់ការសិក្សាដាច់ខាត! ចេះមកពីរៀន មានមកពីស្តាប់ ហើយ ហ៊ានធ្វើវា! កុំឲ្យស្តាយក្រោយថាមិនបានធ្វើ! ភ្ញៀវកិតិ្តយស៖ NorthKing & Senpai

ចិត្តល្អ ក្រមិនយូរ! 22.09.2021

ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!

ធ្លាក់កាន់តែជ្រៅ! ក្រោកឲ្យកាន់តែខ្ពស់! 01.07.2021

ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!

រៀននៅបរទេស ល្អត្រង់ណា? 26.05.2021

ការរៀនសូត្រ នៅកន្លែងណាក៏មានតម្លៃដែរ! សំខាន់ខ្លួនអ្នក តើអ្នកជាមនុស្សប្រភេទណា! តើអ្នកចង់ចេះចង់ដឹងដែរឬអត់? តោះស្តាប់ពួកខ្ញុំចែករំលែកបទពិសោធន៍រៀននៅបរទេសទាំងអស់គ្នា! អបអរដល់ Sakk ដែលក្លាយជាប៉ាៗ!

Listen to the រៀនផតខាសន៍ Rean Podcast podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.