Rean Thort
រៀនផតខាសន៍ Rean Podcast
Learn, earn, return.
Be sure to visit the podcast's website and support the creator: reanthort.podbean.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក 19.12.2023 1:46:38
ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត! ភ្ញៀវកិត្តិយសៈ Kaka42 & Brave
Normal is Boring 06.12.2023 2:28:38
ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ Max & Dom from Rising Giants Podcast
ស្រលាញ់ខ្មែរត្រង់ណា? 08.11.2023 1:53:57
យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ! ភ្ញៀវកិត្តិយសៈ Tinh & Uriah
សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា 31.10.2023 2:59:52
ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួនឯងបាន។ ភ្ញៀវកិត្តិយសៈ Ic3_fr0Gz & Mengly Gaming
រក្សាព្រៃគង់មិនខ្វះឧសដុតទេ 23.10.2023 1:52:03
កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ Sai & Den
រនាបបាក់គេយករនាបជួស 16.10.2023 1:51:58
ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ Changster Co-Host: RavenBlaze
អតីត បច្ចុប្បន្ន អនាគត 10.10.2023 1:48:58
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ វិសាល និង វាសនា ស្តាប់បានតាម៖ Spotify: https://spoti.f...
ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ 01.10.2023 1:58:02
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ Mariam និង Vitou
កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប 26.09.2023 2:09:43
គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់? ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ ភ្ញៀវកិត្តិយសៈ Travel with Rith - ធ្វើដំណើរជាមួយ...
ខ្ញីកាន់តែចាស់កាន់តែហិរ 29.08.2023 1:48:47
នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ ZK
ពត់ដែកទាន់នៅក្តៅ 22.08.2023 1:31:14
មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន...
ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច 15.08.2023 1:35:39
បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ ភ្ញៀវកិត្តិយសៈប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង
ចង្កឹះមួយបាច់កាច់មិនបាក់ 08.08.2023 1:50:28
កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ ភ្ញៀវកិត្តិយសៈប្អូន Chan Vathanaka និង ប្អូន តាំង ប៊ុនឆៃ
ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី 31.07.2023 1:40:22
គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន តាមដែលខ្លួនអាចធ្វើទៅបាន ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi
មុននិយាយគួរ ក្រលាស់អណ្តាតសិន 18.07.2023 1:59:13
ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។ ភ្ញៀវកិត្តិយសៈ Dalis និង Sam
ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង 11.07.2023 1:51:01
គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ! ភ្ញៀវកិត្តិយសៈ @JohnSey
ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ 20.06.2023 1:47:22
រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់ ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://a...
តើយើងគួរប្រើសំណាងឬ ចំណេះដឹង? 13.06.2023 2:01:33
វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប! ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ
ហាស្លាក់ ខ្ជាក់ស្លែង 06.06.2023 1:46:03
ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន Brave ពី EDM Cambodia
ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់ 30.05.2023 1:35:21
រំលឹករឿងអតីតលេងៗជាមួយប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបា...
សំនួរចាក់ដោត ចម្លើយចាក់ទ្រូង 23.05.2023 56:00
វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើកមុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!
ចេះឯងឲ្យក្រែងចេះគេ 26.04.2023 1:39:28
លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ! ភ្ញៀវកិត្តិយសៈ Athika និង Zac
មិត្ត១០០ឆ្នាំគុណភាព 18.04.2023 1:43:26
ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)
ទង្វើមានប្រសិទ្ធភាពជាងសម្តី 11.04.2023 1:52:03
មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ! ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer) Co-Host: @ravenblaze99
រៀនលើកទឹកចិត្ត 21.03.2023 1:40:21
ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ ប្អូន @...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.