Hout Sengkea
វិភាគរឿងសាមកុក
Podcast ដែលវែកញែកពីរឿងបុរាណចិន សាមកុក ឬនគរទាំងបី
Author
Hout Sengkea
Category
Podcast website
Latest episode
Sep 17, 2023
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក 17.09.2023 13:12
អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។
ប្រវត្តិរបស់ម៉ាឆាវ 17.09.2023 8:48
ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?
ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត 25.08.2023 11:24
ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។
អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន 25.08.2023 8:27
គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។
លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ) 25.08.2023 11:06
នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?
តើពេទ្យទេវតាហួធួមានមែនឬអត់? 24.08.2023 8:27
នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។ តើហួធួជាគ្រូពេទ្យបែបណា?
អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន 24.08.2023 12:19
ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។ តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?
យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ 24.08.2023 12:20
យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។ តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?
តើវ៉ាងអុីងជាអ្នកណា? 23.08.2023 11:27
វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?
ប្រវត្តិរបស់ធានហ្វឹង ទីប្រឹក្សាយានសាវ 23.08.2023 9:04
តើធានហ្វឹងមានប្រវត្តិបែបណា មុននឹងត្រូវជួបនឹងគ្រោះដល់ជីវិតក្រោមបញ្ជារបស់យានសាវ?
ប្រវត្តិរបស់ស៊ីយ៉ូវ 17.08.2023 9:32
ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?
ម្តាយរបស់ស៊ីស៊ូ 17.08.2023 13:13
ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។ ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?
តើចាងហ្វីមានគុណសម្បត្តិអ្វីខ្លះ? 17.08.2023 9:45
ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។
ទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវ 13.08.2023 6:40
ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។
ចាវជឺឡុង មេទ័ពដែលមកជំនួសកន្លែងលីពូ 12.08.2023 14:20
ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។ ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។
ហេតុអ្វីគួនអ៊ីមិនសម្លាប់ឆាវឆាវនៅផ្លូវហួយ៉ុង? 11.08.2023 5:54
ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។ តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?
ហេតុអ្វីឆាវឆាវមិនដាច់ចិត្តសម្លាប់គួនអ៊ី? 11.08.2023 8:21
សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត? គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។
គួនអ៊ី និងទោសរបស់អំណួត 10.08.2023 15:25
គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។ ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។
ប្រវត្តិរបស់យានស៊ូ 07.08.2023 10:43
យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។ តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?
យានសាវ និងមូលហេតុដែលគាត់បរាជ័យក្រោមដៃឆាវឆាវ 06.08.2023 9:22
តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ? យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។ តើយានសាវចាញ់ដោយរបៀបណា?
ការជួបគ្នារបស់បងប្អូនបីនាក់ (ក្នុងសៀវភៅ) 05.08.2023 12:42
តើលីវប៉ី គួនអ៊ី និងចាងហ្វីជួបគ្នាដោយរបៀបណា ហើយមូលហេតុអ្វីបានជាពួកគេសម្រេចថាយកគ្នាជាបងប្អូន? ក្នុង episode នេះខ្ញុំនឹងលើកយកពីគុណសម្បត្តិក្នុងសង្គ្រាមដំបូងរបស់ពួកគេផងដែរ។
ចិត្តធម៌របស់លីវប៉ី ជាគ្រោះ ឬក៏ជាលាភ? 03.08.2023 14:15
តើការប្រើប្រាស់ចិត្តធម៌ជាគោលការណ៍ក្នុងការដឹកនាំ ជារឿងល្អ ឬមិនល្អ?
តើជូកឺលៀងបម្រើលីវប៉ី ឬបម្រើហាន? 03.08.2023 7:18
ជូកឺលៀងចុះពីលើភ្នំ ដើម្បីអ្នកណាឱ្យប្រាកដ? បើដើម្បីហាន ហេតុអ្វីមិនចុះតាំងពីយូរមក?
នាគដេក និងកូនហង្ស អ្នកណាឆ្លាតជាង? 14.07.2023 12:37
ជូកឺលៀង និងផាងថុង សុទ្ធតែមានឈ្មោះល្បី ហើយត្រូវបានគេចាត់ទុកជាកំពូលមនុស្ស។ ជូកឺលៀង និងផាងថុង សុទ្ធតែធ្វើជាទីប្រឹក្សារបស់លីវប៉ី និងបានកសាងស្នាដៃដែលជាគ្រឹះរបស់នគរស៊ូដូចគ្នា។ ក្នុង episode នេះខ្ញុំនឹងប្រៀបធៀបតួអង្គទាំងពីរនេះដោយប្រើប្រាស់៥ចំណុចដែលខ្ញុំគិតថា អាចវាយតម្លៃថាអ្នកម្នាក់ឆ្លាតបាន។
ស៊ឺម៉ាចាវ កាត់តាមឆាវឆាវ 10.07.2023 13:25
ក្នុង episode នេះ ខ្ញុំនឹងប្រៀបធៀបកូនទី២របស់ស៊ឺម៉ាអ៊ី ទៅនឹងឆាវឆាវ ដោយផ្អែកលើ៥ចំណុចដែលឆាវឆាវតែងតែបញ្ចេញមកនៅក្នុងរឿង។ ស៊ឺម៉ាចាវ ជាត្រកូលស៊ឺម៉ាដែលគួរឱ្យខ្លាចជាងគេ គាត់គឺជាឆាវឆាវដែលមានខួរក្បាលរបស់ត្រកូលស៊ឺម៉ា។
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.