Hout Sengkea
វិភាគរឿងសាមកុក
Podcast ដែលវែកញែកពីរឿងបុរាណចិន សាមកុក ឬនគរទាំងបី
Author
Hout Sengkea
Category
Podcast website
Latest episode
Sep 17, 2023
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ហេតុអី្វស៊ីងអ៊ីប្រឆាំងនឹងឆាវឆាវ? 10.07.2023 17:24
តើមូលហេតុអ្វីបានជាស៊ីងអ៊ីដែលជាមនុស្សជំនិតរបស់ឆាវឆាវប្រែជាប្រឆាំងនឹងគាត់ទៅវិញ? តើឆាវឆាវសម្លាប់ស៊ីងអ៊ីមែនទេ? ហើយហេតុអ្វីបានជាស៊ីងអ៊ីមិនចុះចូលនឹងលីវប៉ី? ចម្លើយមានក្នុង episode នេះ។
ស៊ឺម៉ាអ៊ី - សត្រូវធំរបស់គ្រួសារឆាវ 10.07.2023 14:03
អ្នកមើលរឿងសាមកុកគិតថា លីវប៉ីជាសត្រូវធំរបស់ឆាវឆាវ តែខ្ញុំយល់ថា ស៊ឺម៉ាអ៊ីទៅវិញទេដែលជាសត្រូវធំពិតប្រាកដ។ ក្នុង episode នេះខ្ញុំនឹងលើកពីមូលហេតុដែលបង្ហាញថាស៊ឺម៉ាអ៊ីទើបជាមនុស្សគួរឱ្យខ្លាចសម្រាប់គ្រួសារឆាវ។
រៀនបញ្ចេញសមត្ថភាពតាមស៊ុនឆឹ 03.07.2023 14:26
នេះជា episode បន្តពីវគ្គមុនដែលនិយាយពីប្រវត្តិស៊ុនឆឹ។ ក្នុងនេះ ខ្ញុំនឹងលើកយកគន្លឹះ៦ចំណុចដែលជួយឱ្យអ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពបាន។ ស៊ុនឆឺ មានសមត្ថភាព ហើយមានឱកាសបញ្ចេញសមត្ថភាពនោះ ទើបគាត់អាចវាយយកទឹកដីតុងអ៊ូមកឱ្យគ្រួសារស៊ុនវិញបាន។
ស៊ុនឆឺ បង្កើតតុងអ៊ូដោយរបៀបណា? 03.07.2023 20:13
ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រវត្តិរបស់ស៊ុនឆឺ និងការបង្កើតទឹកដីតុងអ៊ូ។ ស៊ុនឆឺ ត្រូវជួបសង្គ្រាមជាច្រើនដើម្បីមានទឹកដីឈរជើង និងបង្កើតអំណាចឱ្យត្រកូលស៊ុនឡើងវិញ។ ក្រោយពីឪពុកស្លាប់បាត់ តើស៊ុនឆឺត្រូវធ្វើអ្វីខ្លះ?
ល្បិចក្រុងទទេ បំភ័យចុងតា 03.07.2023 16:47
ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។
ប្រវត្តិរបស់ឧបរាជឆាវឆាវ 26.05.2023 36:34
តើអ្នកស្គាល់តួអង្គឆាវឆាវបានដល់កម្រិតណា? ក្នុង episode នេះ ខ្ញុំនឹងបន្ថែមពីផ្នែកផ្សេងទៀតនៃជីវិតឆាវឆាវដែលគេមិនបានបញ្ចូលក្នុងរឿង។
ល្បិចក្រុងទទេរបស់ជូកឺលាង និងភាពកំសាករបស់ស៊ឺម៉ាអ៊ី 26.05.2023 16:47
ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។
ទ្រឹស្តីអាក្រក់របស់ឆាវឆាវ និងទ្រឹស្តីធ្វើបាបខ្លួនរបស់លីវប៉ី 21.05.2023 9:08
ឆាវឆាវ និងលីវប៉ីជាតួអង្គដែលសំបូរទ្រឹស្តី ហើយត្រូវអ្នកមើលរឿងសាមកុកយកមកនិយាយតគ្នា ដើម្បីបង្ហាញថាពួកគេឆ្លាតដូចឆាវឆាវ ឬចិត្តល្អដូចលីវប៉ី។ ទ្រឹស្តីដែលល្បីជាងគេរបស់ឆាវឆាវ គឺ សុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ។ ចំណែកទ្រឹស្តីលីវប៉ី គឺផ្ទុយគ្នាវិញ។ សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកឡើយ។ ក្រោយពីចំណាយពេលមើលរឿងប៉ុន្មានដងមក ខ្ញុំហ៊ានសន្និដ្ឋាន ទ្រឹស្ត...
លូស៊ីង - អ្នកសិក្សាដែលអាចក្លាយជាឧបរាជរបស់នគរអ៊ូ 21.05.2023 12:35
Episode នេះតពី episode មុន ដោយលើកឡើងពីជីវិតនយោបាយរបស់លូស៊ីង បន្ទាប់ពីឈ្នះសង្គ្រាមលីវប៉ី។
លូស៊ីង - អ្នកសិក្សាដែលអាចបង្ក្រាបអំណាចលីវប៉ី 21.05.2023 14:31
តើលូស៊ីងជាអ្នកណា? ក្រោយពេលទ័ពលីវប៉ីបោះជំរុំក្នុងព្រៃ លូស៊ីងក៏ប្រើភ្លើងវាយលុក ទទួលបានជ័យជំនះ។ លីវប៉ីរត់ស្ទើរតែមិនរួចជីវិត។ ទូកចំបាំង និងអាវុធ ត្រូវខាងលូស៊ីងយកទាំងអស់។ សាកសពទាហានអណ្តែតពេញទឹកទន្លេរកតែផ្លូវហូរមិនរួច។ ឮ លីវប៉ីចាញ់លូស៊ីងទាំងអាម៉ាស់។
១០ចំណុចដែលអ្នកអាចរៀនពីលូស៊ូបាន 16.05.2023 24:17
លូស៊ូ មិនត្រឹមតែជាមនុស្សមានសមត្ថភាពទេ គាត់មានចំណុចល្អជាច្រើនទៀតដែលយើងគួររៀនធ្វើតាម។ ខ្ញុំយល់ថា អ្វីដែលចាំបាច់ជាងគេគឺចំណុចទី១ ហ្នឹងឯង។
លូស៊ូ - មនុស្សពូកែដែលជួយបង្កើតស្តេចពីរនគរ 15.05.2023 13:29
តើ លូស៊ូមានប្រវត្តិបែបណា? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីតួអង្គដែលខ្ញុំពេញចិត្តជាងគេ និងជាតួអង្គដែលខ្ញុំយល់ថាជាមនុស្សល្អពិតប្រាកដមែន។ លូស៊ូ ថ្វីត្បិតតែមិនឆ្លាតដល់ជូកឺលាង តែជាមនុស្សសំខាន់ដែលជួយឱ្យមាននគរបី។
លីវសាន និងការវិនាសនគរស៊ូរបស់លីវប៉ី 15.05.2023 7:57
លីវប៉ី ក្រោមការជួយជ្រោមជ្រែងរបស់ជូកឺលៀង និងមេទ័ពធំៗជាច្រើននាក់ទៀត បានបង្កើតនគរមួយដើម្បីបន្តឈ្មោះរាជវង្សហាន ហើយតាំងខ្លួនឯងជាស្តេចហានចុង។ លីវប៉ីមានកូនប្រុសស្រីប៉ុន្មាននាក់ ហើយគាត់បានជ្រើសរើសយកលីវសាន ឬអាតូវ ឱ្យធ្វើជាអ្នកស្នងដំណែង។
គួកជា ឬ ជូកឺលាងរបស់ឆាវឆាវ 15.05.2023 17:58
គួកជា ជាទីប្រឹក្សាសំខាន់ម្នាក់របស់ឆាវឆាវ ហើយត្រូវឧទ្ទេសនាមដោយស៊ីងអ៊ី។ គួកជា លាក់សមត្ថភាពខ្លួនឯង និងចូលរួមជាមួយឆាវឆាវដោយសំងាត់ ហេតុនេះមិនសូវមានអ្នកស្គាល់គាត់ច្រើនទេ។ អ្នកដែលធ្លាប់ជួបគាត់ សុទ្ធតែកោតស្ញប់ស្ញែងនឹងគាត់។ នៅអាយុ២៧ឆ្នាំ គាត់ចូលកាន់ការងារដំណាក់របស់ឧបរាជ។
ស៊ីស៊ូ ទីប្រឹក្សាដែលណែនាំលីវប៉ីទៅរកជូកឺលាង 09.05.2023 15:48
តើស៊ីស៊ូមានប្រវត្តិបែបណា ហើយធ្លាប់នៅជាមួយម្ចាស់ណាខ្លះ? Episode នេះ ខ្ញុំនឹងនិយាយលំអិតពីជីវតរបស់គាត់។
វិភាគរឿងសាមកុក - តើល្បិចច្រវាក់ចងទូក និងប្រើភ្លើងដុតជារបស់ចូវអ៊ី ឬផានថុង? 08.05.2023 14:24
ផានថុងស្រែកនៅនឹងមុខសពរបស់ចូវអ៊ីថា ល្បិចប្រើភ្លើងវាយទូកទ័ពឆាវឆាវ ជារបស់គាត់។ តើការពិតវាជារបស់អ្នកណា? ផានថុងជួបនឹងចូវអ៊ីនៅពេលណាដែរ?
វិភាគរឿងសាមកុក - សម្តីថ្លោសទាស់ត្រចៀក 07.05.2023 28:16
Episode ដំបូងរបស់វិភាគរឿងសាមកុក
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.