Lutheran Heritage Foundation

God's Word for You - Khmer

Religion EN ↓ 70 episodes

តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណ...

Author

Lutheran Heritage Foundation

Category

Religion

Latest episode

May 15, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ចូរក្រឡេកមើល នោះនឹងបានរស់វិញ (ពស់លង្ហិន) (ជនគណនា ២១:៤-៩) 23.04.2025

លុះប្រជាជនបានធ្វើដំណើរកាន់តែឆ្ងាយពីគោលដៅរបស់ខ្លួន ពួកគេបានក្លាយ ជាមនុស្សមិនចេះអត់ធ្មត់។ ពួកគេបាននិយាយទាស់នឹង ព្រះជាម្ចាស់ និងម៉ូសេ។ ព្រះបានឮពាក្យត្អូញត្អែររបស់ប្រជាជន ហើយទ្រង់ក៏ខឹងជាខ្លាំង។ ទ្រង់ចាត់ពស់ភ្លើងជាច្រើនមកចឹកពួកគេ ហើយក៏មានមនុស្សស្លាប់ជាច្រើន។ នោះម៉ូសេក៏អធិស្ឋានឱ្យជនជាតិអ៊ីស្រាអែល ហើយព្រះជាម្ចាស់ មានបន្ទូលមកម៉ូសេឱ្យធ្វើពស់លង្ហិន១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក ចូរឱ្យ...

ក្រឹត្យវិន័យរបស់ព្រះសម្រាប់ជីវិតរបស់យើង (បញ្ញត្តិ១០ប្រការ) (និក្ខមនំ ១៩:២០-២១, ជំពូក ៣២-៣៤) 19.04.2025

ជនជាតិអ៊ីស្រាអែល បានបន្ដដំណើររបស់ពួកគេឆ្លងកាត់ទីរហោស្ថានឆ្ពោះទៅកាន់ទឹកដី ដែលព្រះទ្រង់បានសន្យាដល់ពួកគេ។ បីខែគត់ បន្ទាប់ពីពួកគេបានចាកចេញ ពីស្រុកអេស៊ីព្ទ ពួកគេក៏បានមកដល់ភ្នំស៊ីណាយ ក៏នាំគ្នាដំឡើងត្រសាលនៅជើងភ្នំ។ ម៉ូសេបានឡើងទៅលើភ្នំដើម្បីនិយាយជាមួយព្រះ ហើយព្រះទ្រង់ផ្ទាល់បានឆ្លាក់ក្រឹត្យវិន័យ ឬបញ្ញត្តិ១០ប្រការ នេះ នៅលើផ្ទាំងថ្មដែលមានរាងសំប៉ែតធំពីរ ដើម្បីឱ្យលោកម៉ូសេអាចបង្រៀន និងប្រតិបត្តិតាមបទបញ្ជាទាំងនេ...

ទីរហោស្ថាន បញ្ហា និងភាពធូរស្បើយ (និក្ខមនំ ១៥:២២-១៧:៧) 07.02.2025

ក្រោយពីការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចំពោះរាស្ត្រទ្រង់នៅឯសមុទ្រក្រហមរួចមក ម៉ូសេបាននាំពួកគេចេញពីសមុទ្រចូលទៅក្នុងទីរហោស្ថាន។ ទឹកដីទីរហោស្ថានជាវាលខ្សាច់ ក្តៅហើយស្ងួត គឺមានទឹកតិចតួចណាស់។ ប៉ុន្មានថ្ងៃក្រោយមក ប្រជាជនបានមកដល់កន្លែងមួយ ដែលមានឈ្មោះថា ម៉ារ៉ា ជាកន្លែងដែលពួកគេបានរកឃើញទឹក។ ប៉ុន្តែទឹកនៅទីនោះល្វីងណាស់ដែលនាំឱ្យប្រជាជននាំគ្នាត្អូញត្អែរនឹងលោកម៉ូសេ។ ព្រះក៏បានធ្វើការអស្ចារ្យឱ្យទឹកល្វីងនោះទៅជាផ...

ទីសម្គាល់អស្ចារ្យនៅសមុទ្រក្រហម (និក្ខមនំ ១៣:១៧-១៥:២១) 31.01.2025

លោកម៉ូសេបានដឹកនាំប្រជាជននៅពេលពួកគេចាកចេញពីស្រុកអេស៊ីព្ទ។ នៅពេលថ្ងៃ ព្រះបាននាំមុខពួកគេក្នុងរូបភាពជាពពកក្រាស់ រីឯនៅពេលយប់ព្រះបាននាំមុខពួកគេដោយអណ្ដាតភ្លើងវិញ។ នៅពេលដែលលោកម៉ូសេ និងជនជាតិអ៊ីស្រាអែលធ្វើដំណើរមកដល់សមុទ្រក្រហម ពួកគេបានបោះជំរំនៅលើច្រាំង។ ទន្ទឹមនឹងនេះដែរ ព្រះចៅផារ៉ោនបានចាត់កងពលដ៏ធំរបស់ខ្លួន ដើម្បីទៅតាមនាំជនជាតិអ៊ីស្រាអែលឱ្យត្រឡប់មកវិញ។ ពេលដែលជនជាតិអ៊ីស្រាអែលបានឃើញកងទ័ពអេស៊ីព្ទកំពុងចូលមកជិតពួ...

គ្រោះកាច និងការរំដោះ (និក្ខមនំ ៥-១២) 24.01.2025

ដោយព្រោះផារ៉ោនមិនបានស្តាប់តាមម៉ូសេ ព្រះជាម្ចាស់បានបញ្ជូន១០គ្រោះ កាចមកលើស្រុកអេស៊ីព្ទទាំងមូល ដើម្បីធ្វើឱ្យផារ៉ោនយល់ព្រមឱ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គ្រោះកាចទី១ ព្រះជាម្ចាស់បានផ្លាស់ប្រែទឹកក្នុងស្រុកអេស៊ីព្ទឱ្យក្លាយជាឈាម។ គ្រោះកាចទី២ ព្រះជាម្ចាស់បានបង្កើតសត្វកង្កែបពីទន្លេ ស្រះ ព្រែក បឹងបួរ វារឡើងមកចេញពីទឹក មកគ្របពេញក្នុងស្រុកអេស៊ីព្ទ។ គ្រោះកាចទី៣ ព្រះជាម្...

ការត្រាស់ហៅលោកម៉ូសេ 13.01.2025

ការត្រាស់ហៅលោកម៉ូសេ (និក្ខមនំ ២-៤) ម៉ូសេបានបន្តរស់នៅក្នុងរាជដំណាក់ជាកូនប្រុសរបស់បុត្រីព្រះចៅផារ៉ោនរហូតដល់ធំពេញវ័យ តែម៉ូសេក៏បានដឹងខ្លួនឯងថា គាត់ជាជនជាតិអ៊ីស្រាអែល។ គាត់តែងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំងនៅពេលគាត់បានឃើញទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកជនជាតិអេស៊ីព្ទមកលើទាសករជនជាតិអ៊ីស្រាអែល។ នៅថ្ងៃមួយ ខណៈដែលម៉ូសេកំពុងដើរ គាត់ក៏បានឃើញជនជាតិអេស៊ីព្ទម្នាក់កំពុងវាយទាសករជនជាតិអ៊ីស្រាអែលម្នាក់ នោះគាត់ក៏បានដើរទៅជួយសង្...

ទន្លេនីលដែលជួយសង្គ្រោះ 09.01.2025

ទន្លេនីលដែលជួយសង្គ្រោះ (និក្ខមនំ ១-២:១០) ក្រោយពីយ៉ូសែប និងក្រុមគ្រួសាររបស់គាត់បានស្លាប់ទៅ កូនចៅរបស់ពួកគេ ដែលជាជនជាតិអ៊ីស្រាអែលនៅតែបន្តរស់នៅក្នុងប្រទេសអេស៊ីព្ទ តែមិនបានរស់នៅសុខស្រួលឡើយ ពីព្រោះស្តេចផារ៉ោនថ្មីរបស់អេស៊ីព្ទបានបង្ខំជនជាតិអ៊ីស្រាអែលឱ្យធ្វើការជាទាសករ។ ការងាររបស់ពួកគេពិតជាលំបាកវេទនាណាស់។ នៅពេលដែលជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន នោះស្តេចផារ៉ោនកាន់តែព្រួយបារម្ភថា មិនយូរមិនឆាប់ ពួកគេនឹងមាន...

លោកយ៉ូបត្រូវបានមារសាតាំងល្បងល 03.01.2025

លោកយ៉ូបត្រូវបានមារសាតាំងល្បងល (យ៉ូប ១-៤២) នៅសម័យអ័ប្រាហាំ អ៊ីសាក់ និងយ៉ាកុប មានបុរសម្នាក់ឈ្មោះយ៉ូប ជាបុរស ទៀងត្រង់ម្នាក់។ គាត់ជាអ្នកដែលគោរពព្រះ ហើយបានចៀសចេញពីសេចក្តីអាក្រក់។ យ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ គាត់ក៏ជាអ្នកមានស្តុកស្តមម្នាក់ផងដែរ។ យ៉ូបមានចៀម និងអូដ្ឋរាប់ពាន់ក្បាល រួមជាមួយគោ និងលាជាច្រើន។ យ៉ូបក៏មានអ្នកបម្រើជាច្រើនដែរ។ ថ្ងៃមួយ សាតាំងបានមកឯព្រះ ដើម្បីធ្វើតេស្តជំនឿរបស់យ៉ូប រហ...

ប្រជារាស្ត្ររបស់ព្រះក្នុងសម័យទាសភាព (លោកុប្បត្តិ ៥០:២២-២៦: និក្ខមនំ ១:១-២២; ៥:១-៦:១២) 03.01.2025

ប្រជារាស្ត្ររបស់ព្រះក្នុងសម័យទាសភាព (លោកុប្បត្តិ ៥០:២២-២៦: និក្ខមនំ ១:១-២២; ៥:១-៦:១២) យ៉ូសែប និងយ៉ាកុបជាឪពុក ព្រមទាំងបងប្អូនប្រុសយ៉ូសែបទាំងអស់ និងក្រុម គ្រួសាររបស់ពួកគេបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមគ្រួសាររបស់អ៊ីស្រាអែលបានបង្កើត កូនចៅចម្រើនជាច្រើនឡើងៗ ទាំងរស់នៅកុះករពេញក្នុងស្រុកអេស៊ីព្ទ។ នៅគ្រានោះ មានព្រះចៅផារ៉ោនថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ។ស្តេចនោះ មិនបានស្គាល់យ៉ូសែ...

ព្រះជាម្ចាស់ប្រទានពរយ៉ូសែប 30.12.2024

ព្រះជាម្ចាស់ប្រទានពរយ៉ូសែប (លោកុប្បត្តិ ៣៧-៤៧) ពិតដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បាននាំយ៉ូសែប មកកាត់ស្រាយសុបិនរបស់ ផារ៉ោនជាស្តេចអេស៊ីព្ទ។ ជាលទ្ធផល យ៉ូសែបបានក្លាយជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ ហើយក៏ជាអ្នកត្រួតត្រាចំនួនស្រូវ សម្រាប់លក់ផងដែរ។ ពេលពួកបងៗយ៉ូសែបបានមកទិញស្រូវនៅស្រុកអេស៊ីព្ទ ក៏បានជួបយ៉ូសែប តែយ៉ូសែបធ្វើពុតជាអត់ស្គាល់ ដើម្បីរកល្បិចចង់ជួប និងរក្សាទុកបេនយ៉ាមីន ដែលជាប្អូនបង្កើតរបស់ខ្លួន។​ នៅទីបំផុត...

ទីក្រុងដែលពេញដោយអំពើអាក្រក់៖ ទីក្រុងសូដុំម និងកូម៉ូរ៉ា 10.12.2024

ទីក្រុងដែលពេញដោយអំពើអាក្រក់៖ ទីក្រុងសូដុំម និងកូម៉ូរ៉ា (លោកុប្បត្តិ ១៨:១៦-១៩:២៩) មនុស្សទាំងអស់ដែលកំពុងរស់នៅក្នុងទីក្រុងសូដុំម និងកូម៉ូរ៉ា គឺសុទ្ធតែជាមនុស្សអាក្រក់។ ព្រះទ្រង់ជ្រាបពីរាល់អំពើអាក្រក់ និងអំពើបាបដែលមនុស្សក្នុងទីក្រុងកំពុងប្រព្រឹត្ត។ កាលព្រះជាម្ចាស់ និងបុរសពីរនាក់ទៀតបានមកសួរសុខទុក្ខ អ័ប្រាហាំ នៅខាងក្រៅត្រសាលរបស់គាត់ គឺប្រហែលជា១ឆ្នាំមុនអ៊ីសាកបានកើត គឺ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់អ័ប្រាហ...

ការល្បងលដ៏ធំរបស់អ័ប្រាហាំ 10.12.2024

ការល្បងលដ៏ធំរបស់អ័ប្រាហាំ (លោកុប្បត្តិ ២២:១-១៩) អាប្រាហាំ និងសារ៉ាស្រឡាញ់អ៊ីសាកកូនប្រុសរបស់ពួកគេខ្លាំងណាស់។ នៅថ្ងៃមួយ ពេលអ៊ីសាកនៅក្មេងនៅឡើយ ព្រះជាម្ចាស់បានដាក់ការល្បងលដ៏លំបាកមួយសម្រាប់អ័ប្រាហាំ។ គាត់លូកដៃចាប់យកកាំបិតប្រុងនឹងសម្លាប់កូនតាមព្រះបន្ទូលបង្គាប់របស់ព្រះជាម្ចាស់ហើយ ប៉ុន្តែទ្រង់បានប្រទានចៀមឈ្មោលមួយមកធ្វើជាដង្វាយដុតជំនួសកូនប្រុសរបស់គាត់។ លោកអ័ប្រាហាំដាក់ឈ្មោះកន្លែង នោះថា “យេហូវ៉ា-យីរេ ដែលមាន...

បងប្អូនប្រុសភ្លោះពីរនាក់ដែលមានលក្ខណៈខុសគ្នា (យ៉ាកុប និងអេសាវ) 10.12.2024

បងប្អូនប្រុសភ្លោះពីរនាក់ដែលមានលក្ខណៈខុសគ្នា (យ៉ាកុប និងអេសាវ) លោកុប្បត្តិ ២៥-៣៣ រេបិកាបានបង្កើតកូនភ្លោះ។ កូនបងមានស្បែក និងសក់ក្រហមទង់ដែងគ្រប លើរាងកាយរបស់គាត់ដូចជាអាវធំ។ គាត់មានឈ្មោះ អេសាវ ដែលមានន័យថា “រោមច្រើន”។ ឯកូនប្អូនក៏ជាក្មេងប្រុសដែរ ហើយក្នុងគ្រាគាត់កំពុងកើតមក គាត់បានតោងកែងជើងអេសាវយ៉ាងជាប់។ កូនប្អូនមានឈ្មោះថា យ៉ាកុប ដែលមាន ន័យថា “គាត់តោងកែងជើង” ឬ “គាត់បោកប្រាស”។ នៅពេលក្មេងប្រុសទាំងពីរធំឡើង អេ...

យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់ 10.12.2024

យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់ (លោកុប្បត្តិ ៣៧, ៣៩-៤១) យ៉ាកុបមានកូនប្រុស ១២នាក់ តែកូនសំណព្វចិត្តរបស់គាត់ គឺមានតែយ៉ូសែបម្នាក់ប៉ុណ្ណោះ។ យ៉ូសែបជាកូនទី១១។ យ៉ាកុបបានឱ្យគេធ្វើអាវ១យ៉ាងស្អាត និងមានតម្លៃថ្លៃ ឱ្យយ៉ូសែបពាក់។ កាលបងទាំងប៉ុន្មានបានឃើញថា ឪពុកស្រឡាញ់យ៉ូសែប លើសជាងកូនទាំងអស់ ហើយបានឱ្យកាដូដ៏មានតម្លៃ ពួកគេនាំគ្នាច្រណែន និងស្អប់ដល់យ៉ូសែប ហើយក៏រកវិធីលក់យ៉ូសែបឱ្យទៅឱ្យពួកឈ្មួញទុកជាទាសករក្នុងតម្លៃជាប្រាក...

សេចក្តីសន្យារបស់ព្រះចំពោះអ័ប្រាហាំ (លោកុប្បត្តិ ១២-២២) 10.11.2024

អ័ប្រាហាំជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់។ គាត់មានហ្វូងសត្វជាច្រើនដូចជា គោ ក្របី ចៀម និងអូដ្ឋ។ ថ្ងៃមួយ ព្រះជាម្ចាស់មានបន្ទូលទៅគាត់ ឱ្យចាកចេញពីស្រុកកំណើត ទៅឯទឹកដីដែលព្រះនឹងប្រទានឱ្យ។ ដូច្នេះ អ័ប្រាហាំបានយកសារ៉ាជាប្រពន្ធ និងឡុតជាក្មួយ រួចនាំគ្នាចេញទៅស្រុកដែលព្រះបានប្រាប់គាត់។ ព្រះបានបន្តប្រទានពរអ័ប្រាហាំ និងការពារគាត់ពីគ្រោះថ្នាក់ជាច្រើន។ ព្រះអម្ចាស់រក្សាព្រះបន្ទូលសន្យានឹងសារ៉ា និងអ័ប្រាហាំ។ សារ៉ាក៏...

ប៉មបាបិល (លោកុប្បត្តិ ១១:១-៩) 05.11.2024

ប៉ុន្មានឆ្នាំក្រោយទឹកជំនន់ធំ កូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត មានកូនប្រុសស្រីជាច្រើននៅលើផែនដី។ មនុស្សគ្រប់គ្នានិយាយភាសាតែមួយ។ ពួកគេទាំងអស់ចង់សង់អាគារខ្ពស់មួយដែលអាចខ្ពស់ ទៅដល់ស្ថានសួគ៌។ ប៉ុន្ដែ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យភាពអំនួត និងក្រអឺតក្រទមរបស់មនុស្សឡើយ។ អាគារខ្ពស់នោះមានឈ្មោះថា ប៉មបាបិល "ការបំភាន់ឱ្យច្របូកច្របល់" ពីព្រោះនៅទីនោះហើយ ដែលព្រះបានបំភាន់ភាសាមនុស្សជាតិទាំងអស់។ The Tower of Babel:...

មហាទឹកជំនន់ (លោកុប្បត្តិ ៦-៩) 04.11.2024

តាំងពីជំនាន់អ័ដាម និងអេវ៉ា ព្រះជាម្ចាស់បានប្រទានពរដល់រាស្ត្ររបស់ទ្រង់ដើម្បីឱ្យចំនួនពួកគេកាន់តែច្រើនឡើងៗ។ មានតែលោកណូអេម្នាក់ប៉ុណ្ណោះ ជាមនុស្សសុចរិត ប៉ុន្តែ មនុស្សនៅលើផែនដី គឺសុទ្ធតែមានចិត្តគំនិតអាក្រក់ជានិច្ច។ ព្រះជាម្ចាស់មានបន្ទូលប្រាប់ទៅណូអេថា ទ្រង់នឹងបញ្ជូនមហាទឹកជំនន់ដ៏ធំ បំផុតមកលើផែនដី គឺ៤០យប់ ៤០ថ្ងៃ ដើម្បីបំផ្លាញមនុស្សទាំងអស់ ដោយព្រោះអំពើបាបរបស់ពួកគេ។ ព្រះចង់សង្គ្រោះណូអេ និងក្រុមគ្រួសាររបស់គាត...

បងប្អូនបែកបាក់គ្នា៖ កាអ៊ីន និង អេបិល (លោកុប្បត្តិ ៤) 01.11.2024

វាជាអំពើបាបដ៏អាក្រក់ណាស់ នៅពេលដែលកាអ៊ីន បានលួចសម្លាប់អេបិល។ ប៉ុន្តែ ព្រះមានព្រះហឫទ័យ មេត្តាករុណាដល់កាអ៊ីន ថែមទាំងបានការពារគាត់ ផង។ ដូច្នេះ នៅពេលយើងប្រព្រឹត្តអំពើបាប ព្រះមាន ព្រះហឫទ័យមេត្តាករុណាដល់យើង គឺទ្រង់អត់ទោស អំពើបាបរបស់យើង ថែមទាំងស្រឡាញ់យើង ដោយ យល់ដល់ព្រះយេស៊ូវ។ Brothers Divided: Cain and Abel: It was a horrible sin when Cain murdered Abel. Yet, God had mercy on Cain and protected him. When...

សេចក្តីសន្យាអំពីការសង្គ្រោះជីវិតមនុស្សលោក (លោកុប្បត្តិ ៣) 05.09.2024

ដោយសារតែអំពើបាបរបស់អ័ដាម និងនាងអេវ៉ា បញ្ហាត្រូវបាននាំចូលមកនៅក្នុងពិភពលោក។ ការឈឺចាប់ ការរងទុក្ខ ការងារលំបាកលំបិន សេចក្តីស្លាប់ខាងរូបកាយ បានចូលមកក្នុងពិភពលោកនេះ ដោយព្រោះតែអ័ដាម និងនាងអេវ៉ាមិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ហើយស្ថានសួគ៌ដ៏ល្អឥតខ្ចោះដែលព្រះបានបង្កើតនៅក្នុងសួនច្បារត្រូវបានខូចបង់ ដោយព្រោះតែអ័ដាម និងនាងអេវ៉ាដែរ។ ប៉ុន្តែ ព្រះទ្រង់នៅតែស្រឡាញ់ពួកគេ។ ព្រះទ្រង់មិនបានបំភ្លេចពួកគេឡើយ។ ព្រះទ្រង់ប...

ព្រះបង្កើតពិភពលោកល្អឥតខ្ចោះ (លោកុប្បត្តិ ១-២) 04.09.2024

រឿងទីមួយពិពណ៌នាអំពីរបៀបដែលផ្ទៃមេឃ និងផែនដីត្រូវបានបង្កើតឡើង។ រាល់ការបង្កើត ទាំងអស់របស់ព្រះ បានបង្ហាញអំពីសិរីរុងរឿង និងព្រះចេស្ដារបស់ទ្រង់។ លុះដល់ ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើនោះ ដែលបានសម្រេចហើយ ទ្រង់ក៏ឈប់សម្រាក។ ​ព្រះទ្រង់ប្រទានពរដល់ថ្ងៃទីប្រាំពីរ ព្រមទាំងញែកទុកជា ថ្ងៃបរិសុទ្ធ ពីព្រោះនៅ ថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការទាំងអស់ដែលទ្រង់បានបង្កើត។ God Creates a Perfect World describes how all th...

Listen to the God's Word for You - Khmer podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.