Lutheran Heritage Foundation
God's Word for You - Khmer
តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណ...
Author
Lutheran Heritage Foundation
Category
Podcast website
Latest episode
May 15, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
តើស្ថានសួគ៌មានលក្ខណៈដូចម្តេច? (វិវរណៈ ៤-៥, ២១-២២) 15.05.2026 4:59
ដោយសង្ឃឹមថានឹងបំបិទមាត់គាត់ឱ្យបានជារៀងរហូត សត្រូវរបស់ក្រុមជំនុំបាននិរទេសសាវក យ៉ូហាន ដែលមានវ័យចំណាស់ ទៅកាន់កោះប៉ាត់ម៉ុសដ៏ឯកោ និងពោរពេញដោយថ្ម។ ប៉ុន្តែ ជំនួសឱ្យការត្រូវបានបំបិទមាត់ សាវកយ៉ូហានត្រូវបានប្រទានឱ្យនូវការបើកសម្តែងដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គាត់ទៅវិញ។ ថ្ងៃមួយ ព្រះយេស៊ូវបានលេចមកឱ្យគាត់ឃើញនៅក្នុងការនិមិត្តដ៏គួរឱ្យស្ញប់ស្ញែងមួយ ដោយបើកវាំងនននៃភាពអស់កល្បជានិច្ច។ យ៉ូហាន បានសម្លឹងមើលត្រង់ទៅក្នុងស...
ទីសម្គាល់នៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ (ម៉ាថាយ ២៤–២៥; ម៉ាកុស ១៣) 08.05.2026 8:11
មុនពេលចាកចេញពីផែនដី ព្រះយេស៊ូវបានព្រមានសិស្សរបស់ទ្រង់អំពី «ទីបញ្ចប់នៃយុគសម័យ»។ ទ្រង់ពន្យល់ថា មុនពេលការយាងត្រឡប់មកវិញរបស់ទ្រង់ ពិភពលោកនឹងជួបប្រទះសង្គ្រាម គ្រោះទុរ្ភិក្ស ការរញ្ជួយដី និងការក្រោកឡើងនៃហោរាក្លែងក្លាយ។ អ្នកដើរតាមទ្រង់នឹងប្រឈមមុខនឹងការបៀតបៀនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំពាក្យសម្តីរបស់ពួកគេ ហើយ ដំណឹងល្អ នឹងទៅដល់គ្រប់សាសន៍ទាំងអស់។ ជាចុងក្រោយ ទីសម្គាល់នៅលំហអាកាសនឹងធ្វើឱ្...
នៅក្នុងគុក និង ការដោះលែង (កិច្ចការ ១៥:២២-៤១; កិច្ចការ ១៦:១-៤០) 01.05.2026 8:34
ប៉ុល និងស៊ីឡាសបានមកដល់ទីក្រុងភីលីព ដែលជាអាណានិគមរបស់ទីក្រុងរ៉ូម ជាកន្លែងដែលពួកគេត្រូវបានគេវាយដំយ៉ាងចាស់ដៃ និងបោះចូលទៅក្នុងគុកងងឹត ដោយសារតែបានរំដោះក្មេងស្រីបម្រើម្នាក់ពីវិញ្ញាណទាយអនាគតដែលរកលុយឱ្យគេ។ ប៉ុន្តែ ជំនួសឱ្យការអស់សង្ឃឹម បុរសទាំងពីរបានចំណាយពេលកណ្តាលអាធ្រាត្រច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់។ ស្រាប់តែមានការរញ្ជួយដីយ៉ាងខ្លាំង ដែលធ្វើឱ្យច្រវាក់របស់ពួកគេដាច់ចេញពីគ្នា និងធ្វើឱ្យទ្វារគុករបើកចំហរទា...
សុលក្លាយជាគ្រីស្ទបរិស័ទ (កិច្ចការ ៨-៩; ១៣:១-៩) 24.04.2026 9:43
លោកសុលដែលជាអ្នកក្រុងតើសុស គឺជាអ្នកប្រឆាំងដ៏ឃោរឃៅចំពោះគ្រីស្ទបរិស័ទជំនាន់ដើម សូម្បីតែបានចូលរួមគាំទ្រក្នុងការសម្លាប់លោកស្ទេផានជាទុក្ករបុគ្គលទៀតផង។ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ដើម្បីចាប់ខ្លួនពួកអ្នកជឿព្រះយេស៊ូវបន្ថែមទៀត គាត់ត្រូវបានវាយឱ្យដួលចុះដោយពន្លឺដ៏ចាំងភ្នែកពីស្ថានសួគ៌ ហើយបានឮព្រះសូរសៀងរបស់ព្រះយេស៊ូវ។ ដោយងងឹតភ្នែក និងត្រូវបន្ទាបខ្លួន លោកសុលត្រូវបានគេដឹកដៃចូលទៅក្នុងទីក្រុង ជាកន្លែងដែល...
ព្រះវិញ្ញាណបរិសុទ្ធយាងមកនៅបុណ្យថ្ងៃទី៥០ (កិច្ចការ ២) 17.04.2026 9:06
ដប់ថ្ងៃក្រោយ ការយាងឡើងទៅស្ថានសួគ៌ ក្នុងអំឡុងពិធីបុណ្យថ្ងៃទី៥០ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើពួកសិស្ស ដោយមានស្នូរខ្យល់បក់យ៉ាងខ្លាំង និងមានអណ្ដាតភ្លើងបែកចេញពីគ្នាមកនៅលើពួកគេម្នាក់ៗ។ ដោយទទួលបានអំណាច ពួកសិស្សបានចាប់ផ្តើមនិយាយភាសាបរទេសផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកដែលមកពីទូទាំងចក្រភពរ៉ូម បានឮអំពី «ការអស្ចារ្យរបស់ ព្រះជាម្ចាស់» ជាភាសាកំណើតរបស់ពួកគេ។ នៅពេលដែលអ្នកសម្លឹងមើលខ្លះបានចំអកឱ្យពួកគេថាស្រវឹងស្រ...
ព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ (ម៉ាថាយ ២៨:១៦–២០; លូកា ២៤:៥០-៥៣; កិច្ចការ ១:១-១៤) 10.04.2026 5:45
អស់រយៈពេល ៤០ ថ្ងៃ ក្រោយពី ការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានលេចមកឱ្យមនុស្សជាច្រើនឃើញ រួមទាំងក្រុមមនុស្សជាង ៥០០ នាក់ផងដែរ។ នៅស្រុកកាឡីឡេ ទ្រង់បានប្រទានមហាបេសកកម្មដល់ពួកអ្នកដើរតាមទ្រង់ គឺ៖ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ជាតិសាសន៍ ដោយធ្វើបុណ្យជ្រមុជទឹកឱ្យពួកគេ និងបង្រៀនឱ្យពួកគេកាន់តាមបទបញ្ជារបស់ទ្រង់។ មុនពេលទ្រង់យាងទៅជាស្ថាពរ ទ្រង់បាននាំពួកគេទៅកាន់ភ្នំមួយនៅជិតក្រុងយេរូសាឡឹម ហើយសន្យាថា ពួកគេនឹងទទ...
ព្រះយេស៊ូវបង្រៀនអំពីស្ថានសួគ៌ និងស្ថាននរក (លូកា ១៦:១៩-៣១) 03.04.2026 7:20
ព្រះយេស៊ូវបានបង្រៀនថា មនុស្សគ្រប់រូបប្រឈមមុខនឹងវាសនាអស់កល្បជានិច្ច គឺ៖ ស្ថានសួគ៌ ជាលំនៅរបស់ ព្រះជាម្ចាស់ ឬ ស្ថាននរក ជាកន្លែងនៃការបែកចេញ និងការរងទុក្ខវេទនា។ ដើម្បីបង្ហាញពីចំណុចនេះ ទ្រង់បានលើកឡើងនូវរឿងប្រៀបប្រដូចអំពី បុរសអ្នកមានម្នាក់ និងលោកឡាសារជាអ្នកសុំទាន ។ នៅលើផែនដី បុរសអ្នកមាននោះរស់នៅក្នុងភាពស៊ីវិល័យ ខណៈដែលគាត់ព្រងើយកន្តើយនឹងអ្នកសុំទានដ៏កំសត់ឈ្មោះ ឡាសារ ដែលនៅមាត់ទ្វាររបស់គាត់។ នៅក្នុងជីវិតក្រោយ...
ព្រះយេស៊ូវបង្ហាញព្រះកាយដល់ពួកសិស្សរបស់ទ្រង់ (លូកា ២៤:៣៦-៤៩; យ៉ូហាន ២០:១៩-៣១) 06.03.2026 6:07
នៅល្ងាចថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ដែលបិទជិត ដោយភ័យខ្លាចយ៉ាងខ្លាំង។ ព្រះយេស៊ូវបានលេចមកកណ្តាលចំណោមពួកគេភ្លាមៗ ដោយប្រទានសេចក្តីសុខសាន្ត និងបញ្ជាក់ពីការមានរូបកាយពិតរបស់ទ្រង់ តាមរយៈការបង្ហាញស្នាមរបួស និងការសោយត្រីមួយដុំ។ ទ្រង់បានពន្យល់ថា ការរងទុក្ខ និងការរស់ឡើងវិញរបស់ទ្រង់ បានសម្រេចតាមបទគម្ពីរ ហើយទ្រង់បានចាត់ពួកគេឱ្យទៅផ្សាយអំពី ការប្រែចិត្ត ដល់គ្រប់ជាតិសា...
អ្នកភូមិអេម៉ោសភ្ញាក់ផ្អើល (លូកា ២៤:១៣-៣៥) 20.02.2026 6:17
អ្នកភូមិអេម៉ោសភ្ញាក់ផ្អើល (លូកា ២៤:១៣-៣៥) នៅថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញនោះដដែល សិស្សពីរនាក់ (ម្នាក់ឈ្មោះ ក្លេវប៉ាស) កំពុងដើរក្នុងចម្ងាយប្រាំពីរម៉ាយ (ឬ១១ គ.ម) ទៅកាន់ភូមិមួយឈ្មោះ អេម៉ោស។ ព្រះយេស៊ូវបានយាងទៅចូលរួមជាមួយពួកគេ ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឱ្យស្គាល់ទ្រង់ឡើយ។ ពួកគេបានចែករំលែកសេចក្តីទុក្ខព្រួយ និងការភាន់ច្រឡំរបស់ពួកគេទាក់ទងនឹងការឆ្កាង និងដំណឹងដ៏ «អស្ចារ្យ» អំពីផ្នូរទទេ។ ព្រះយេស៊...
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២៨:១–១៥; ម៉ាកុស ១៦:១-១១; លូកា ២៤:១–១២; យ៉ូហាន ២០:១–១៨) 13.02.2026 7:02
នៅពេលព្រលឹមនៃថ្ងៃទីបី មានការរញ្ជួយដីយ៉ាងខ្លាំងនៅក្នុងសួនច្បារ ខណៈដែលទេវតាមួយរូប ដែលមានពន្លឺដូចផ្លេកបន្ទោរ បានប្រមៀលថ្មចេញ។ ពួកអ្នកយាមរ៉ូម៉ាំងបានដួលចុះដោយភាពភ័យខ្លាច ហើយបានគាំងស្លូកនៅពេលដែលផ្នូរត្រូវបានបើក។ នៅពេលដែលនាងម៉ារា ម៉ាក់ដាឡា និងស្ត្រីឯទៀតដែលជាមិត្តភក្តិរបស់នាង បានមកដល់ជាមួយនឹងគ្រឿងក្រអូបសម្រាប់លាបសព ពួកគេបានឃើញមាត់ផ្នូរបើកចំហ ហើយព្រះសពបាត់ទៅហើយ។ បុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចាចបានលេចមក ហើយស...
ព្រះយេស៊ូវសុគត (ម៉ាថាយ ២៧:៣២-៦៦; ម៉ាកុស ១៥:២១–៤៧; លូកា ២៣:២៦–៥៦; យ៉ូហាន ១៩:១៦–៤២) 06.02.2026 12:01
បរិយាកាសនៅព្រឹកថ្ងៃសុក្រ ពោរពេញទៅដោយក្លិនធូលីដី និងសំឡេងយំសោក។ ព្រះយេស៊ូវ ដែលមានព្រះកាយពេញដោយស្នាមរបួសដោយសារការវាយដំរបស់ទាហានរ៉ូម៉ាំង បានយាងដំណើរទាំងត្រដាបត្រដួសតម្រង់ទៅកាន់ភ្នំមួយឈ្មោះថា គាល់កូថា។ នៅពេលដែលទ្រង់អស់កម្លាំង ទាហានបានចាប់បង្ខំអ្នកដំណើរម្នាក់ឈ្មោះ ស៊ីម៉ូន ឱ្យជួយលីឈើឆ្កាងដ៏ធ្ងន់នោះក្នុងដំណើរផ្លូវដែលនៅសល់។ នៅឯកំពូលភ្នំ គេបានបោះដែកគោលព្រះយេស៊ូវជាប់នឹងឈើឆ្កាង។ នៅពីលើព្រះសិរ (ក្បាល) របស់ទ្រ...
ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូវនៅក្រុងយេរូសាឡិម (ម៉ាថាយ ២១–២៧; ម៉ាកុស ១១–១៤; លូកា ១៩–២៣; យ៉ូហាន ១២–១៨) 30.01.2026 17:18
ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយទទួលបានការស្វាគមន៍ដូចវីរបុរស ដោយទ្រង់គង់លើសត្វលា ខណៈដែលហ្វូងមនុស្សបានស្រែកអបអរ និងក្រាលមែកចាកតាមផ្លូវដែលទ្រង់យាង។ ទ្រង់ចំណាយពេលបង្រៀននៅព្រះវិហារ ប៉ុន្តែនៅក្នុងភាពងងឹត សិស្សរបស់ទ្រង់ឈ្មោះយូដាស អ៊ីស្ការីយ៉ុតបានឃុបឃិតជាមួយពួកមេដឹកនាំសាសនា ដើម្បីក្បត់ទ្រង់ក្នុងតម្លៃជាប្រាក់។ នៅយប់នៃបុណ្យរំលង ព្រះយេស៊ូវបានទទួលទានអាហារចុងក្រោយជាមួយសិស្សរបស់ទ្រង់។ ទ្រង់បានកាច់នំប័ុង...
លោកសាខេជាអ្នកមានដែលមានរូបរាងតូចទាប (លូកា ១៩:១-១០) 23.01.2026 3:35
នៅទីក្រុងយេរីខូដ៏អ៊ូអរ មានប្រធានអ្នកយកពន្ធដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ប៉ុន្តែមិនមានភាពស្មោះត្រង់ ឈ្មោះសាខេ ដែលចង់ឃើញព្រះយេស៊ូវយ៉ាងខ្លាំង។ ដោយសារគាត់ជាមនុស្សមានកម្ពស់ទាប ហើយប្រឈមមុខនឹងហ្វូងមនុស្សយ៉ាងកកកុញ គាត់ក៏រត់ទៅខាងមុខ ហើយឡើងលើដើមល្វាមួយដើម ដើម្បីឱ្យបានឃើញទ្រង់។ អ្វីដែលធ្វើឱ្យហ្វូងមនុស្សមានការភ្ញាក់ផ្អើលនោះគឺ ព្រះយេស៊ូវបានឈប់នៅក្រោមមែកឈើ ងើបព្រះភក្ត្រមើលទៅលើ ហើយហៅឈ្មោះរបស់លោកសាខេ ដោយប្...
ព្រះយេស៊ូវប្រោសឡាសារឱ្យរស់ឡើងវិញ (Luke 10:38–39; John 11:1–57) 16.01.2026 7:58
ព្រះយេស៊ូវជាមិត្តជិតស្និទ្ធជាមួយម៉ារា ម៉ាថា និងឡាសារ ជាប្អូនប្រុសរបស់ពួកគេ។ នៅពេលឡាសារឈឺធ្ងន់ បងស្រីទាំងពីរបានចាត់គេទៅអញ្ជើញព្រះយេស៊ូវ។ ប៉ុន្តែព្រះយេស៊ូវបានរង់ចាំពីរថ្ងៃសិន មុននឹងធ្វើដំណើរទៅភូមិបេថានី ដោយប្រាប់ពួកសិស្សរបស់ទ្រង់ថា ឡាសារ បានស្លាប់ហើយ ហើយថា ការនេះនឹងជួយឱ្យពួកគេជឿលើទ្រង់។ នៅពេលព្រះយេស៊ូវយាងមកដល់ ឡាសារបាននៅក្នុងផ្នូររយៈពេលបួនថ្ងៃហើយ ហើយមនុស្សជាច្រើនបានមកដើម្បីកម្សាន្តចិត្ត ម៉ារា និងម៉ា...
ព្រះយេស៊ូវស្រឡាញ់ក្មេងៗ (ម៉ាថាយ ១៨:១-៦; ១៩:១៣–១៥; ម៉ាកុស ៩:៣៣-៣៧, ១០:១៣-១៦; លូកា ១៨:១៥–១៧) 09.01.2026 4:46
ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ក្នុងអំឡុងពេលព័ន្ធកិច្ចរបស់ទ្រង់។ នៅពេលដែលមន្ត្រីម្នាក់បានសុំឱ្យទ្រង់ប្រោសកូនប្រុសដែលជិតស្លាប់របស់គាត់ព្រះយេស៊ូវ គ្រាន់តែមានបន្ទូលថា «កូនរបស់លោកនឹងរស់»។ បុរសនោះបានជឿព្រះយេស៊ូវ ហើយបានត្រឡប់ទៅផ្ទះវិញ ដោយរកឃើញថាកូនប្រុសរបស់គាត់បានជាសះស្បើយនៅចំពេលដែលព្រះយេស៊ូវបានមានបន្ទូល។ ដោយសារទីសម្គាល់អស្ចារ្យនេះ មន្ត្រី នោះ និងគ្រួសាររប...
ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១-៣០) 02.01.2026 3:35
ព្រះយេស៊ូវបានប្រៀបធៀបព្រះអង្គទ្រង់ទៅនឹងអ្នកគង្វាលដ៏ល្អ។ ទ្រង់បានមានបន្ទូលថា អ្នកណាដែលចង់ក្លាយជាសមាជិកនៃ ហ្វូងចៀមរបស់ទ្រង់ ត្រូវតែមកតាមរយៈទ្រង់។ ចៀមរបស់ទ្រង់ស្តាប់សំឡេងរបស់ទ្រង់ ដើរតាម ទ្រង់ និងមានសុវត្ថិភាពជាមួយទ្រង់។ សំឡេងផ្សេងៗទៀត ដូចជាចោរ ឬចោរប្លន់ ព្យាយាមធ្វើបាប ចៀម ប៉ុន្តែចៀមមិនដើរតាមពួកគេទេ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានយាងមកដើម្បីប្រទានឱ្យអ្នកដើរតាមទ្រង់ នូវជីវិតដ៏ពេញលេញ និងបរិបូរណ៍។ មិ...
ព្រះយេស៊ូវប្រោសមនុស្សជាច្រើនឱ្យជា (លូកា ១៧:១១–១៩; ១៨:៣៥-៤៣) 26.12.2025 6:33
នៅកន្លែងណាដែលព្រះយេស៊ូវយាងទៅ មនុស្សបានស្វែងរកទ្រង់ ដើម្បីទទួលការប្រោសឲ្យជា។ នៅក្នុងតំបន់ទីរ៉ុស និងស៊ីដូន ស្ត្រី សាសន៍កាណាន ម្នាក់បានអង្វរ ព្រះយេស៊ូវ ឱ្យរំដោះកូនស្រីរបស់នាងពីអារក្ស។ ទោះបីជាមានការបដិសេធដំបូងក៏ដោយ ជំនឿដ៏ខ្ជាប់ខ្ជួនរបស់នាងបានបណ្តាលព្រះហឫទ័យព្រះយេស៊ូវឱ្យប្រោសកូនរបស់នាង។ ក្រោយមក ខណៈពេលដែលកំពុងធ្វើដំណើររវាងកាលីឡេ និងសាម៉ារី ព្រះយេស៊ូវបានជួបបុរសដប់នាក់ដែលមានជំងឺឃ្លង់។ ទ្រង់បានប្រាប់ពួកគេឱ...
លោកឪពុកដែលមានចិត្តមេត្តាករុណា (លូកា ១៥) 19.12.2025 8:04
ព្រះយេស៊ូវបានមានបន្ទូលរឿងបី ដើម្បីបង្ហាញពី សេចក្តីអំណររបស់ ព្រះជាម្ចាស់ នៅពេលដែលមនុស្សដែលវង្វេងត្រឡប់មកឯទ្រង់វិញ។ ទីមួយ ទ្រង់បានពិពណ៌នាអំពីអ្នកគង្វាលម្នាក់ ដែលទុកចៀម កៅសិបប្រាំបួនក្បាលចោល ដើម្បីទៅរកចៀមមួយក្បាល ដែលបានវង្វេង ហើយមានសេចក្តីអំណរ នៅពេលគាត់នាំវាមកផ្ទះវិញ។ បន្ទាប់មក ទ្រង់បានមានបន្ទូលអំពីស្ត្រីម្នាក់ដែលបាត់ប្រាក់មួយកាក់ ហើយស្វែងរកយ៉ាងយកចិត្តទុកដាក់រហូតដល់នាងរកឃើញ ហើយអបអរសាទរជាមួយមិត្តភក្តិ...
បុរសដែលមានចិត្តសប្បុរសម្នាក់ (លូកា ១០:២៥-៣៧) 12.12.2025 5:25
ព្រះយេស៊ូវតែងតែត្រូវបានមនុស្សសួរដេញដោលដោយព្យាយាមចាប់ ទ្រង់ ហើយទ្រង់ជួនកាលឆ្លើយជារឿងពាក្យប្រៀបប្រដូច។ នៅពេលដែលមេដឹកនាំសាសនាម្នាក់សួរពីរបៀបទទួលជីវិតអស់កល្បជានិច្ច ព្រះយេស៊ូវបានចង្អុលទៅបទគម្ពីរ។ បុរសនោះបានឆ្លើយយ៉ាងត្រឹមត្រូវថា៖ ស្រឡាញ់ព្រះជាម្ចាស់ឲ្យបានពេញខ្នាត និងស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នក។ ដោយចង់រាប់ជាសុចរិតខ្លួនឯង គាត់បានសួរថា «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»។ ព្រះយេស៊ូវបានមានបន្ទូលជារឿ...
ព្រះយេស៊ូវបង្ហាញនិស្ស័យជាព្រះរបស់ទ្រង់ (ការផ្លាស់ប្រែរូប) (ម៉ាថាយ ១៦:២១–១៧:១៣; ម៉ាកុស ៨:២៧–៩:១៣; លូកា ៩:២៨-៣៦) 05.12.2025 5:01
ព្រះយេស៊ូវបានធ្វើដំណើរឆ្លងកាត់ភូមិជាច្រើន បង្រៀន ប្រោស និងរៀបចំពួកសិស្សរបស់ ទ្រង់សម្រាប់អ្វីដែលនឹងមកដល់។ ទ្រង់បានប្រាប់ពួកគេថា ទ្រង់នឹងរងទុក្ខ ត្រូវគេសម្លាប់ និងរស់ឡើងវិញ បន្ទាប់ពីបីថ្ងៃ ។ ថ្ងៃមួយ ព្រះយេស៊ូវបាននាំពេត្រុស យ៉ាកុប និង យ៉ូហានឡើងទៅលើភ្នំខ្ពស់មួយ។ នៅទីនោះ រូបកាយរបស់ព្រះយេស៊ូវ បានផ្លាស់ប្តូរ — ព្រះភក្ត្ររបស់ ទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយ សម្លៀកបំពាក់របស់ទ្រង់ បានក្លាយជាសភ្លឺចែងចាំង។ ម៉ូ...
អាហារបានប្រទានមកតាមរយៈទីសម្គាល់អស្ចារ្យ (ម៉ាថាយ ១៤:១៣–២១; ម៉ាកុស ៦:៣០–៤៤;លូកា ៩:១០–១៧; យ៉ូហាន ៦:១–១៥) 28.11.2025 5:41
ព្រះយេស៊ូវបានធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត បង្រៀន និង ប្រោស ហើយក្រោយមក ចាត់ពួកសិស្ស ទាំងដប់ពីរនាក់របស់ ទ្រង់ ជាគូៗដោយមានសិទ្ធិអំណាចឱ្យបង្រៀន ប្រោស និងដេញវិញ្ញាណអាក្រក់។ ពេលពួកគេត្រឡប់មកវិញ ហ្វូងមនុស្សមានច្រើនណាស់ រហូតដល់ពួកគេមិនអាចសម្រាកបាន ដូច្នេះ ព្រះយេស៊ូវបាននាំពួកគេទៅកាន់កន្លែងស្ងាត់មួយនៅត្រើយម្ខាងនៃសមុទ្រកាលីឡេ។ ទោះជាយ៉ាងណាក៏ដោយ ហ្វូងមនុស្សមួយទៀតបានមកដល់ទីនោះមុន។ ដោយឃើញពួកគេដូចជាចៀមគ្មានអ្នក...
ព្រះយេស៊ូវប្រោសកូនស្រីលោកយ៉ៃរ៉ុសឱ្យរស់ឡើងវិញ (ម៉ាថាយ ៩:១៨–១៩, ២៣–២៦; ម៉ាកុស ៥:២១–២៤, ៣៥–៤៣; លូកា ៨:៤០–៤២, ៤៩–៥៦) 21.11.2025 4:46
បន្ទាប់ពីបង្ក្រាបព្យុះហើយ ព្រះយេស៊ូវបានយាងមកដល់ត្រើយម្ខាងដោយសុវត្ថិភាពជាមួយពួកសិស្សរបស់ទ្រង់ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សជាច្រើន។ ក្នុងចំណោមពួកគេ មានលោកយ៉ៃរ៉ុស ជាមេសាលាប្រជុំដែលបានអង្វរព្រះយេស៊ូវ ឱ្យប្រោសកូនស្រីរបស់គាត់អាយុ១២ឆ្នាំដែលកំពុងតែជិតស្លាប់។ ខណៈពួកគេកំពុងធ្វើដំណើរ មានដំណឹងមកថា ក្មេងស្រីនោះបានស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវបានប្រាប់យ៉ៃរ៉ុសឱ្យជឿទ្រង់។ នៅឯផ្ទះ អ្នកកាន់ទុក្ខបានសើចនៅពេល ព្រះ...
ព្រះយេស៊ូវបញ្ជាខ្យល់ព្យុះឱ្យស្ងប់ (ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៦–៤១; លូកា ៨:២២–២៥) 14.11.2025 3:28
បន្ទាប់ពីបង្រៀនពេញមួយថ្ងៃ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ បានឆ្លងកាត់សមុទ្រកាលីឡេ។ ព្យុះបានកើតឡើងភ្លាមៗ ហើយរលកបានចាប់ផ្តើមជន់លិចទូក ប៉ុន្តែ ព្រះយេស៊ូវបានផ្ទំលក់។ ដោយភ័យខ្លាច ពួកសិស្សបានដាស់ទ្រង់ដោយសុំជំនួយពីទ្រង់។ ព្រះយេស៊ូវបានបង្គាប់ខ្យល់ និងរលកឱ្យស្ងប់ស្ងាត់ដោយព្រះបន្ទូលរបស់ទ្រង់ ហើយអ្វីៗទាំងអស់បានស្ងប់ស្ងាត់។ ពួកសិស្សមានការភ្ញាក់ផ្អើល ហើយឆ្ងល់ថា ព្រះយេស៊ូវជាអ្នកណា សូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប...
ការអធិប្បាយព្រះបន្ទូលរបស់ព្រះ (ម៉ាថាយ ១៣:១–២៣; ម៉ាកុស ៤:១–២០; លូកា ៨:១–១៥) 07.11.2025 6:24
ព្រះយេស៊ូវ បានបង្រៀន ហ្វូងមនុស្ស ដ៏ធំមួយនៅក្បែរ សមុទ្រកាលីឡេ ដោយប្រើ រឿងប្រៀបប្រដូចអំពីកសិករ ម្នាក់ដែលព្រោះគ្រាប់ពូជ។ គ្រាប់ពូជខ្លះបានធ្លាក់នៅលើផ្លូវ ខ្លះនៅលើដីថ្ម ខ្លះក្នុងចំណោមបន្លា ហើយខ្លះទៀតនៅលើដីល្អ។ មានតែគ្រាប់ពូជនៅលើដីល្អប៉ុណ្ណោះ ដែលដុះឡើង ហើយបង្កើតផលយ៉ាងបរិបូរណ៍។ ព្រះយេស៊ូវបានពន្យល់ថា គ្រាប់ពូជតំណាងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដីតំណាងឱ្យ ចិត្តរបស់មនុស្ស — មនុស្សខ្លះបដិសេធព្រះបន្ទូល ខ្ល...
ព្រះយេស៊ូវយកចិត្ដទុកដាក់នឹងស្ដ្រីសាសន៍សាម៉ារី (៤:១-៤២) 31.10.2025 7:53
ពេលពួកមេដឹកនាំសាសនាយូដាខឹង និងច្រណែននឹងភាពល្បីល្បាញរបស់ព្រះយេស៊ូវ ទ្រង់បានចាកចេញពីស្រុកយូដា ហើយធ្វើដំណើរទៅ កាលីឡេ ដោយឆ្លងកាត់ស្រុកសាម៉ារី។ នៅឯអណ្តូងមួយក្បែរក្រុងស៊ូខារ ព្រះយេស៊ូវបានជួបស្ត្រីសាសន៍សាម៉ារីម្នាក់ ហើយសុំនាងទឹកផឹក។ ដោយភ្ញាក់ផ្អើលថាជនជាតិយូដានឹងនិយាយទៅកាន់នាង ស្ត្រីនោះបានសួរ ទ្រង់ ហើយព្រះយេស៊ូវបានប្រាប់នាងអំពី «ទឹកមានជីវិត» ដែលនាំមកនូវជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវបានលាតត្រដាងថា ទ្រង់ជ្...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.