Lutheran Heritage Foundation
God's Word for You - Khmer
តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណ...
Author
Lutheran Heritage Foundation
Category
Podcast website
Latest episode
May 15, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ព្រះយេស៊ូវដេញអារក្សចេញពីបុរសម្នាក់ (ម៉ាកុស ១:២២–២៨; លូកា ៤:៣១-៣៧) 24.10.2025 3:14
ព្រះយេស៊ូវបានយាងទៅក្រុងកាពើណិម ហើយបានបង្រៀននៅក្នុង សាលាប្រជុំ នៅថ្ងៃឈប់សម្រាក។ ប្រជាជនបានភ្ញាក់ផ្អើលដោយសិទ្ធិអំណាចរបស់ ទ្រង់។ ក្នុងអំឡុងពេលបង្រៀនរបស់ទ្រង់ បុរសម្នាក់ដែលត្រូវ អារក្សចូលបានស្រែកឡើង ដោយទទួលស្គាល់ ព្រះយេស៊ូវថាជាព្រះដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវបានបង្គាប់អារក្ស នោះឱ្យនៅស្ងៀម ហើយចេញពីបុរសនោះ រួចវាបានស្តាប់បង្គាប់ទ្រង់។ ហ្វូងមនុស្សបានភ្ញាក់ផ្អើលយ៉ាងខ្លំាងចំពោះព្រះចេស្តារបស់ ទ្រង់...
ទីសម្គាល់ដំបូងរបស់ព្រះយេស៊ូវ (យ៉ូហាន ២:១-២២) 17.10.2025 7:27
ព្រះយេស៊ូវ ពួកសិស្ស របស់ទ្រង់ និងនាងម៉ារា ដែលជាមាតារបស់ទ្រង់ បានយាងទៅចូលរួមពិធីមង្គលការមួយនៅកាណា។ ពេលស្រាអស់ នាងម៉ារាបានសុំព្រះយេស៊ូវឱ្យជួយ។ ទោះបីជាមានការស្ទាក់ស្ទើរក៏ដោយ ព្រះយេស៊ូវបានបង្គាប់អ្នកបំរើឱ្យចាក់ទឹកពេញពាងថ្មប្រាំមួយ ដែលទ្រង់បានប្រែក្លាយដោយ ទីសម្គាល់អស្ចារ្យ ទៅជា ស្រា។ នេះជា អព្ភូតហេតុ ទីមួយរបស់ទ្រង់ ដែលបង្ហាញពី ព្រះចេស្តាដ៏ទេវភាព របស់ទ្រង់ ហើយនាំ ពួកសិស្ស របស់ទ្រង់ឱ្យ ជឿ លើទ្រង់។ បន្ទាប...
ពួកសិស្សដំបូង (ម៉ាកុស ១:១៦-២០, ៣:១៦-១៩, យ៉ូហាន ១:៣៥-៥១) 03.10.2025 5:35
នៅពេលដែលយ៉ូហាន-បាទីស្ទចង្អុលបង្ហាញព្រះយេស៊ូវ ថាជា « កូនចៀមនៃព្រះ » សិស្សដើរតាម យ៉ូហាន-បាទីស្ទពីរនាក់ រួមទាំង អនទ្រេ បានដើរតាម ព្រះយេស៊ូវ។ បន្ទាប់មក អនទ្រេបាននាំបងប្រុសរបស់គាត់ គឺស៊ីម៉ូនពេត្រុស ឱ្យទៅជួបព្រះយេស៊ូវ ដែលបានប្រទានឈ្មោះថ្មីដល់ស៊ីម៉ូនថា កេផាស (ពេត្រុស) ដែលមានន័យថា «ថ្ម»។ ព្រះយេស៊ូវបានបន្តត្រាស់ហៅអ្នកដទៃទៀត ដូចជា ភីលីព និង ណាតាណែល និងពួកអ្នកនេសាទនៅក្បែរសមុទ្រកាលីឡេ ដែលទ្រង់បានសន្យាថានឹងធ្វ...
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក (ម៉ាថាយ ៣:១៣–១៧; ម៉ាកុស ១:៩-១៣; លូកា ៣:២១–២៣; យ៉ូហាន ១:៣២–៣៤) 26.09.2025 5:04
នៅអាយុ ៣០ ឆ្នាំ ព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹកពីបងប្អូនជីដូនមួយរបស់ទ្រង់ គឺយ៉ូហាន-បាទីស្ទ នៅក្នុងទន្លេយ័រដាន់។ ទោះបីជាយ៉ូហានដំបូងមានអារម្មណ៍ថាមិនសក្តិសមក៏ដោយ ព្រះយេស៊ូវ បានទទូចថា វាចាំបាច់ដើម្បីបំពេញផែនការរបស់ព្រះជាម្ចាស់។ បន្ទាប់ពីពិធីជ្រមុជទឹក ស្ថានសួគ៌បានបើក ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើព្រះយេស៊ូវ ដូចជាសត្វព្រាប ហើយមានសំឡេងពីព្រះដ៏ជាព្រះបិតាបានប្រកាសថា “នេះជាកូនស្ងួនភ្ងាយើង ជាទីពេញចិត្តយើងណា...
ព្រះយេស៊ូវមានវ័យចម្រើនធំឡើង (ម៉ាថាយ ២:១-២៣, លូកា ២:២១-៥២) 19.09.2025 12:37
នៅគ្រាព្រះយេស៊ូវមានព្រះជន្ម៤០ថ្ងៃ ម៉ារា និង យ៉ូសែប បាននាំទ្រង់ទៅព្រះវិហារ ដើម្បីថ្វាយយញ្ញបូជា ដូចដែលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់តម្រូវ។ នៅទីនោះ ពួកគេបានជួបលោកស៊ីម្មាន ដែលជាមនុស្សស្មោះត្រង់ម្នាក់ និងហោរាស្រីអាណ។ ពួកគេទាំងពីរបានស្គាល់ ព្រះយេស៊ូវ ថាជាព្រះអង្គសង្គ្រោះ ដែលព្រះជាម្ចាស់បានសន្យា។ ក្រោយមកទៀត ពួកហោរពីទិសខាងកើតបានដើរតាមផ្កាយដើម្បីរកស្តេចថ្មី ដែលបានប្រសូត។ ដំបូង ពួកគេបានទៅជួបស្តេចហេរ៉ូឌនៅក្រុ...
ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះបានប្រសូតហើយ (ម៉ាថាយ ១:១៨-២៥; លូកា ១:២៦-៥៦, ២:១-២០) 12.09.2025 9:46
នាងម៉ារា ដែលជាយុវនារីមកពីភូមិណាសារ៉ែតបានភ្ជាប់ពាក្យជាមួយយ៉ូសែប ត្រូវបានទេវតាកាព្រីយ៉ែលមកសួរសុខទុក្ខ ដែលបានប្រាប់នាងថានាងនឹងប្រសូតព្រះរាជបុត្រារបស់ព្រះជាម្ចាស់ គឺ ព្រះយេស៊ូវ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។ យ៉ូសែបក៏បានទទួលសារពីទេវតាមួយអង្គនៅក្នុងសុបិនផងដែរ ដោយធានាគាត់ឱ្យរៀបការជាមួយនាងម៉ារា ហើយដាក់ឈ្មោះទារកនោះថា ព្រះយេស៊ូវ។ នៅពេលនោះ ព្រះចៅអធិរាជសេសារ-អូគូស្ទបានបញ្ជាឱ្យធ្វើជំរឿន ដូច្នេះយ៉ូសែប និងន...
យ៉ូហាន-បាទីស្ទ (ម៉ាថាយ ៣:១-១២, ម៉ាកុស ១:១-៨, លូកា ១:៥-២៥, ៥៧-៨០, ៣:១-២០) 05.09.2025 9:24
យ៉ូហានបាទីស្ទ គឺជាតួអង្គសំខាន់ម្នាក់ដែលត្រូវបានជ្រើសរើសដោយ ព្រះជាម្ចាស់ ដើម្បីរៀបចំប្រជារាស្ត្រអ៊ីស្រាអែល សម្រាប់ការយាងមកនៃ ព្រះអង្គសង្គ្រោះ ដែលបានសន្យា គឺ ព្រះយេស៊ូវ។ គាត់បានកើតមកពីឪពុកម្ដាយ ដែលមានវ័យចំណាស់ និងគោរពកោតខ្លាចព្រះយ៉ាងខ្លាំង តាមរយៈទីសម្គាល់់អស្ចារ្យ គឺលោកសេការីយ៉ា និងនាងអេលីសាបែត ដូចដែលទេវតា កាព្រីយ៉ែលបានទាយទុកជាមុន។ បេសកកម្មរបស់គាត់ដែលមកពីព្រះ គឺដើម្បីធ្វើជា ហោរាដ៏មានអំណាច រស់នៅក្នុង...
ព្រះនាងអេសធើរ (នាងអេសធើរ ១-១០) 29.08.2025 12:54
បន្ទាប់ពីជនជាតិយូដាសាច្រើននៅសល់នៅក្នុងចក្រភពពើស៊ី ស្តេចស៊ើស៊ីសបានជ្រើសរើសស្ត្រីយូដាម្នាក់ឈ្មោះអេសធើរ ឲ្យក្លាយជាព្រះមហាក្សត្រិយានី។ បងប្អូនជីដូនមួយរបស់នាងឈ្មោះម៉ាដេកាយ ដែលបានចិញ្ចឹមនាងឡើង គឺមានពេលម្តងនោះបានជួយសង្គ្រោះជីវិតស្តេច។ ប៉ុន្តែក្រោយមក ម៉ាដេកាយបានបដិសេធមិនថ្វាយបង្គំចំពោះមុខហាម៉ាន ដែលជាទីប្រឹក្សារបស់ស្តេច។ ហាម៉ានខឹងខ្លាំង ដល់ថ្នាក់រៀបចំផែនការដើម្បីផ្តាច់ជនជាតិយូដាទាំងអស់ក្នុងទូទាំងចក្រភពពើស៊...
ដានីយ៉ែលនៅក្នុងរូងសត្វតោ (ដានីយ៉ែល ៦) 22.08.2025 9:18
ដានីយ៉ែល ជាអ្នកបម្រើស្មោះត្រង់របស់ព្រះជាម្ចាស់ បានកាន់តួនាទីខ្ពស់មួយនៅក្នុងបាប៊ីឡូន ក្រោមការដឹកនាំរបស់ស្តេចដារីយុស។ មន្ត្រីដទៃទៀតមានចិត្តច្រណែន ហើយបានបោកប្រាស់ស្តេចឲ្យចេញច្បាប់មួយថា គ្មាននរណាអាចអធិស្ឋានទៅនរណាផ្សេងក្រៅពីស្តេចបានរយៈពេល៣០ថ្ងៃ—បើមិនអញ្ចឹង នឹងត្រូវបានបោះចូលរូងសត្វតោ។ ដានីយ៉ែលដឹងពីច្បាប់នោះ ប៉ុន្តែគាត់នៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់៣ដងក្នុងមួយថ្ងៃ។ បុរសដែលច្រណែនបានចាប់គាត់ហើយនាំគាត់មកមុខ...
គុកភ្លើង (ដានីយ៉ែល ១-៣) 15.08.2025 11:19
បន្ទាប់ពីប្រជាជនអ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យប្រជាជាតិបរទេសបានឈ្នះសង្គ្រាមលើពួកគេ។ ពួកបាប៊ីឡូន ដឹកនាំដោយស្តេចនេប៊ូក្នេសា បាននាំយុវជនជាច្រើនចេញពីស្រុកយូដាទៅក្នុងឈ្លើយស្រុកបាប៊ីឡូន រួមទាំងដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ បុរសទាំងបួននេះនៅតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយព្រះបានប្រទានប្រាជ្ញា និងដំឡើងពួកគេឲ្យកាន់តួនាទីខ្ពស់នៅក្នុងវាំងរបស់ស...
ហោរាយ៉ូណាស និងត្រីដ៏ធំសម្បើម (យ៉ូណាស ១-៤) 08.08.2025 10:55
ព្រះជាម្ចាស់បានមានបន្ទូលទៅហោរាយ៉ូណាសឲ្យទៅកាន់ក្រុងនីនីវេ ដើម្បីព្រមានប្រជាជនឲ្យបំបែកចេញពីវិធីអាក្រក់របស់ពួកគេ។ ប៉ុន្តែយ៉ូណាសមិនចង់ទៅទេ ដូច្នេះគាត់បានគេចខ្លួនឡើងនាវាមួយដែលកំពុងទៅទិសបញ្ច្រាស។ ព្រះជាម្ចាស់បានចាត់ភ្លៀងព្យុះដ៏ខ្លាំងមកលើសមុទ្រ ហើយអ្នកជិះនាវាបានរកឃើញថាយ៉ូណាសជាមូលហេតុនៃគ្រោះធម្មជាតិ។ តាមការស្នើសុំរបស់យ៉ូណាស ពួកគេបានបោះគាត់ចូលសមុទ្រ ហើយភ្លៀងព្យុះបានឈប់ភ្លាមៗ។ បន្ទាប់មក ត្រីធំមួយបានហែលមកលេប...
ហោរាអេលីយ៉ាត្រូវបានលើកឡើងនៅក្នុង ព្រះរាជរថដែលមានសណ្ឋានដូចភ្លើង (១ពង្សាវតារក្សត្រ ១៩, ២ពង្សាវតារក្សត្រ ២:១-២២) 01.08.2025 10:47
បន្ទាប់ពីហោរាអេលីយ៉ាបានយកឈ្នះពួកហោរារបស់ព្រះបាលរួចមកព្រះមហេសីយេសិបិលបានគំរាមសម្លាប់គាត់។ អេលីយ៉ាបានគេចខ្លួនចេញទៅវាលរហោស្ថាន ដោយបាក់ទឹកចិត្តនិងភ័យខ្លាច។ ព្រះបានចាត់ទេវតាមកទឹកមកថែរក្សាគាត់ ហើយផ្តល់កម្លាំងឲ្យគាត់ធ្វើដំណើរទៅភ្នំហូរេប។ នៅទីនោះ ព្រះបានមានបន្ទូលជាមួយអេលីយ៉ាតាមរយៈសម្លេងទន់ល្មើយ មិនមែនតាមទីសម្គាល់ដ៏អស្ចារ្យឡើយ។ ព្រះបានមានបន្ទូលឲ្យអេលីយ៉ាចាក់ប្រេងតាំងយេហ៊ូឱ្យធ្វើជាស្តេច និងអេលីសេឱ្យជំនួសតួន...
ហោរាអេលីយ៉ាបានឈ្នះពួកហោរារបស់ព្រះបាល (១ពង្សាវតារក្សត្រ ១៦-១៩) 25.07.2025 10:12
បន្ទាប់ពីស្តេចសូឡូម៉ូន មានស្តេចជាច្រើននៅអ៊ីស្រាអែលបានបដិសេធព្រះ។ ម្នាក់ក្នុងចំណោមស្តេចអាក្រក់បំផុតគឺ ស្តេចអ័ហាប់។ អ័ហាប់បាននាំប្រជាជនឲ្យថ្វាយបង្គំព្រះបាល ជាព្រះក្លែងក្លាយ ហើយគំរាមសម្លាប់អ្នកណាដែលថ្វាយបង្គំព្រះដ៏ពិត។ ទោះយ៉ាងណា មានប្រជាជន ៧,០០០នាក់នៅតែស្មោះត្រង់ដល់ព្រះ។ ម្នាក់ក្នុងចំណោមពួកគេគឺ ហោរា អេលីយ៉ា។ ព្រះបានចាត់ឲ្យអេលីយ៉ា ទៅប្រាប់អ័ហាប់ថា ព្រះនឹងមិនឲ្យមានភ្លៀងធ្លាក់អស់រយៈពេលច្រើនឆ្នាំ ដើម្បីដ...
ពាក្យប្រាជ្ញាសម្រាប់រស់នៅ (សម្រិតសម្រាំងចេញពីគម្ពីរសុភាសិត) 18.07.2025 5:36
បន្ថែមលើការគ្រប់គ្រងប្រកបដោយប្រាជ្ញា និងការសង់ព្រះវិហាររបស់ព្រះ នោះព្រះបានបណ្តាលស្ដេចសាឡូម៉ូន ឱ្យសរសេរសេចក្ដីបង្រៀន ប្រកបដោយប្រាជ្ញាមួយចំនួន ដែលមានដាក់បញ្ចូលក្នុងព្រះគម្ពីរ គឺក្នុងគម្ពីរសុភាសិត។ គម្ពីរសុភាសិតចែករំលែកនូវប្រាជ្ញារបស់ព្រះជាម្ចាស់ ដោយ សង្ខេបខ្លីៗ តែមានអត្ថន័យពេញលេញ។ សេចក្ដីបង្រៀន ប្រកបដោយប្រាជ្ញាត្រូវបានរៀបចំឡើង ដើម្បីជួយមនុស្សឱ្យ រស់នៅស្របតាមមាគ៌ារបស់ព្រះជាម្ចាស់។ វាផ្តល់ប្រាជ្ញាដល់...
ស្តេចសាឡូម៉ូនដ៏ឈ្លាសវៃ (១ពង្សាវតារក្សត្រ ១-៣; ៦-៨) 11.07.2025 11:09
គ្រាដែលស្តេចដាវីឌជិតសោយទិវង្គត ទ្រង់បានបង្គាប់ ឱ្យសាឡូម៉ូនជាបុត្រាថា “ចូរមានចិត្តក្លាហានឡើង ចូរ ប្រព្រឹត្ដគ្រប់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់តម្រូវឱ្យធ្វើ។ ចូរ រស់នៅតាមរបៀប ដែលព្រះសព្វព្រះហឫទ័យឱ្យបុត្រធ្វើតាម ក្រឹត្យវិន័យ និងបញ្ញត្តិរបស់ទ្រង់ ដើម្បីឱ្យបុត្រនឹងទទួលបាន ភាពជោគជ័យលើគ្រប់កិច្ចការទាំងអស់ដែលបុត្រធ្វើ”។ បន្ទាប់ពីស្តេចដាវីឌ សោយទិវង្គត សូឡូម៉ូនបានក្លាយជាស្តេចថ្មីនៃប្រជាជាតិអ៊ីស្រាអែល។ យប់មួយ...
អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១) 04.07.2025 11:39
ប៉ុន្មានឆ្នាំក្រោយមក នៅនិទាឃរដូវ កងទ័ពអ៊ីស្រាអែល បានចេញទៅប្រយុទ្ធជាមួយនឹងពួកអាំម៉ូន ដែលដឹកនាំដោយមេដឹកនាំកងទ័ពអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ូអាប់។ រីឯស្តេច ដាវីឌគង់នៅក្រុងយេរូសាឡឹមវិញ។នៅល្ងាចមួយ ពេលកងទ័ពបានចេញទៅ ស្តេចដាវីឌ បានក្រោកឡើងដើរនៅលើដំបូលដំណាក់របស់ទ្រង់។ ពីលើ ដំបូលដំណាក់ ទ្រង់ក៏បានឃើញនារីស្រស់ស្អាតម្នាក់កំពុង ងូតទឹក។ កាលណាដាវីឌកាន់តែសម្លឹងមើលស្ត្រីនោះ ទ្រង់កាន់តែប្រាថ្នាចង់បាននាងកាន់តែខ្លាំងឡើងៗ។...
ស្តេចដាវីឌ (១សាំយូអែល ២៧-៣១; ២សាំយូអែល ១-១០; ១៣-២៤) 27.06.2025 7:06
ក្រោយពីដាវីឌសម្លាប់យក្សកូលីយ៉ាតមក ស្ដេចសូលក៏ចាប់ផ្តើមមានចិត្ដច្រណែននឹងគាត់។ ទីបំផុត ស្ដេចសូលមានចិត្ដច្រណែនចង់ប៉ងសម្លាប់ដាវីឌជាច្រើនលើក។ ដើម្បីការពារខ្លួន ដាវីឌ និងទាហានជំនិតរបស់គាត់៦០០នាក់ បានរត់គេចចេញពីស្រុកអ៊ីស្រាអែល ទៅស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីភីលីស្ទីន។ ព្រះជាម្ចាស់បានលែងគង់នៅជាមួយស្ដេចសូលទៀតហើយ។ ទីបំផុត ស្តេចសូលក៏បានស្លាប់ក្នុងចម្បាំងនឹងពួកភីលីស្ទីន។ ឥឡូវនេះ ដាវីឌត្រឡប់មកអ៊ីស្រាអែលវិញដោយស...
ដាវីឌបានយកឈ្នះលើមនុស្សមាឌយក្សដ៏ខ្លាំងពូកែម្នាក់ (១សាំយូអែល ១៥-១៧) 20.06.2025 14:01
ពីដំបូងឡើយ សូលបានបង្ហាញថា ទ្រង់ជាស្តេចដ៏ល្អ និងជាមេដឹកនាំដ៏រឹងមាំម្នាក់។ ទ្រង់បានសង្គ្រោះប្រជាជន ចេញពីពួកអាំម៉ូនដែលជាខ្មាំងសត្រូវរបស់ពួកគេ។ សូល មានអំណាចខ្លាំងក្លានៅក្នុងស្រុកអ៊ីស្រាអែល។ ព្រះជាម្ចាស់បានតម្រង់ទិសដៅឱ្យសូលធ្វើកិច្ចការគ្រប់យ៉ាង តាមរយៈ សាំយូអែល។ ប៉ុន្ដែ សូលបានចាប់ផ្ដើមចង់ធ្វើតាមរបៀបរបស់ ខ្លួនកាន់តែច្រើនឡើងៗ។ ទ្រង់មិនបានគោរពតាមបញ្ញត្ដិរបស់ ព្រះនៅពេលទៅធ្វើសង្គ្រាមទេ។ ទ្រង់ក៏មិនបានស្តាប់បង...
ស្តេចទីមួយរបស់អ៊ីស្រាអែល៖ សូល (១សាំយូអែល ៤-១១; ១៣-១៤) 13.06.2025 12:36
សត្រូវចាស់របស់សាំសុន និងអ៊ីស្រាអែល គឺជាពួកភីលីស្ទីនកាន់តែខ្លាំងឡើងៗម្តងទៀត។ នៅក្នុងចម្បាំងមួយពួកគេបានប្រយុទ្ធឈ្នះលើអ៊ីស្រាអែល ហើយបានលួចយកហិបនៃសេចក្តីសញ្ញា ចេញពីរោងឧបោសថថែមទៀតផង។ កាលលោកអេលីបានឮដំណឹងនេះ គាត់ក៏បានដួលបាក់កស្លាប់ភ្លាមៗ។ ពួកភីលីស្ទីនបានគិតថា ដោយចាប់យកហិបនៃសេចក្តី សញ្ញានេះបាន នោះពួកគេបានឈ្នះអំណាចលើព្រះជាម្ចាស់ ហើយ។ ប៉ុន្តែ នៅពេលដែលពួកគេដាក់ហិបនៅក្នុងវិហារ របស់ព្រះដាកុនជាព្រះរបស់ពួកគេ ព្រ...
សាំយូអែលបានថ្វាយខ្លួនដល់ព្រះជាម្ចាស់ (១សាំយូអែល ១-៣) 06.06.2025 10:58
អំឡុងពេលដែលសាំសុនធ្វើជាពួកចៅហ្វាយ មានស្ត្រី ម្នាក់ឈ្មោះហាណារស់នៅលើស្រុកភ្នំអេប្រាអ៊ីម ហើយនាងជាប្រពន្ធម្នាក់ ក្នុងចំណោមប្រពន្ធទាំងពីររបស់បុរសម្នាក់ឈ្មោះអែលកាណា។ ដោយសារនាងគ្មានកូន បានធ្វើឱ្យនាងពេនីណាដែលជាប្រពន្ធទី២ តែងតែនិយាយលេងសើចដាក់នាង រហូតទាល់តែនាងតូចចិត្តរហូតដល់យំហើយមិនបរិភោគអ្វីសោះ។ ច្រើនឆ្នាំកន្លងផុតទៅ។ នៅឆ្នាំមួយ ពេលហាណា និងអែលកាណា នៅឯរោងឧបោសថ ដើម្បីគោរពពិធីបូជា ហាណាបានអធិស្ឋានទៅព្រះ និងបានស...
នាងរស់ (នាងរស់ ១-៤) 30.05.2025 14:49
នៅក្នុងអំឡុងពេលដែលអ៊ីស្រាអែលគ្រប់គ្រងដោយពួកចៅហ្វាយ មានបុរសកោតខ្លាចព្រះម្នាក់ឈ្មោះ អេលីម៉ាលេច បានរស់នៅក្នុងភូមិបេថ្លេហិមជាមួយប្រពន្ធឈ្មោះន៉ាអូមី និងកូនប្រុសពីរនាក់។ មានមួយឆ្នាំ ការប្រមូលផលចុះធ្លាក់ទាប ធ្វើឱ្យអេលីម៉ាលេចមិនមានអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារគាត់ទេ។ ដូច្នេះ លោក និង ក្រុមគ្រួសារបានទៅរស់នៅឯស្រុកម៉ូអាប់ក្បែរនោះ។ នៅក្នុងអំឡុងពេលពួកគេកំពុងរស់នៅក្នុងស្រុកម៉ូអាប់ លោកអេលីម៉ាលេចក៏បានស្លាប...
សាំសុន (ពួកចៅហ្វាយ ១៣-១៦) 23.05.2025 12:52
ក្រោយពីគេឌានបានស្លាប់ទៅ ប្រជាជនបានបែរចេញពីព្រះម្ដងទៀត។ នៅទីបំផុត ព្រះបានឱ្យពួកភីលីស្ទីនគ្រប់គ្រងលើពួកគេ។ ប៉ុន្តែ ជាថ្មីម្តងទៀត ព្រះទ្រង់បានប្រទានអ្នកដឹកនាំថ្មី និងពួកចៅហ្វាយថ្មីដល់ជនជាតិអ៊ីស្រាអែល ដែលមានឈ្មោះ ថា សាំសុន។ សាំសុនមិនដែលអនុញ្ញាតឱ្យនរណាម្នាក់កាត់សក់របស់គាត់ទេ។ ព្រះបានប្រទានពរដល់សាំសុនជាមួយនឹងមហាកម្លាំង។ កាលនៅក្មេងសាំសុនបានសម្លាប់ សត្វតោ ដោយដៃទទេ! រយៈពេលច្រើនឆ្នាំ ជនជាតិភីលីស្ទីនបានព្យាយ...
លោកគេឌាន ជាអ្នកដឹកនាំមានចិត្តស្ទាក់ស្ទើរ (ពួកចៅហ្វាយ ៦-៧) 16.05.2025 11:14
យ៉ូស្វេបានដើរតាមព្រះដោយស្មោះត្រង់ អំឡុងពេល គាត់បានដឹកនាំជនជាតិអ៊ីស្រាអែល រយៈពេលជាច្រើនឆ្នាំ។ ក្រោមការដឹកនាំរបស់យ៉ូស្វេ តំបន់នីមួយៗក្នុងទឹកដីកាណានត្រូវបានបែងចែក ឱ្យទៅកុលសម្ព័ន្ធអ៊ីស្រាអែលទាំង១២។ ប្រជាជនអ៊ីស្រាអែលបានចម្រើនឡើងពេញស្រុកកាណាន។ ដរាបណាលោកយ៉ូស្វេនៅរស់ ជនជាតិអ៊ីស្រាអែលបាន គោរពបម្រើព្រះអម្ចាស់។ ប៉ុន្ដែ ក្រោយពីយ៉ូស្វេស្លាប់ទៅ ជនជាតិអ៊ីស្រាអែលបានភ្លេចព្រះ។ ពួកគេលែងធ្វើតាមក្រឹត្យវិន័យព្រះហើយ គឺ...
ទីក្រុងយេរីខូរត្រូវបានបំផ្លាញ (ជនគណនា ១៣-១៤, ២៧:១២-២៣, ចោទិយកថា ៣៤, យ៉ូស្វេ ១-២, ៥:១៣-៦:២៧) 09.05.2025 13:54
បន្ទាប់ពីធ្វើដំណើរជាច្រើនឆ្នាំនៅទីរហោស្ថាន ជនជាតិ អ៊ីស្រាអែលបានទៅដល់ព្រំដែនស្រុកកាណាន គឺជាទឹកដីដែលព្រះបានសន្យានឹងលោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាច្រើនឆ្នាំមកហើយ។ ក្រោយពីលោកម៉ូសេបានស្លាប់ទៅ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់យ៉ូស្វេព្រមទាំងប្រជាជនទាំងអស់នេះរៀបចំខ្លួនឆ្លងទន្លេយ័រដាន់ដើម្បីចូលទៅក្នុងទឹកដី។ យ៉ូស្វេបានចាត់អ្នកស៊ើបការណ៍ពីរនាក់ទៅពិនិត្យមើលក្រុងយេរីខូរ។ អ្នកស៊ើបការណ៍ទាំងពីរបានស្នាក់នៅជាមួយស្ត្...
ម៉ូសេមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីសន្យា (ជនគណនា ២០:១-១២; ២២-២៩, ចោទិយកថា ៣:២១-២៨, ៣២:៤៨-៥២, ៣៤:១-១២) 02.05.2025 7:40
ប្រជាជនអ៊ីស្រាអែលដែលលោកម៉ូសេ និងលោកអើរ៉ុនបានដឹកនាំអស់រយៈពេល៤០ឆ្នាំ។ មិនមែនជាមនុស្សម្នាក់ឯងដែលបានប្រព្រឹត្តបាបក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ស្រុកកាណានទេ។ ម៉ូសេ និងអើរ៉ុន ក៏មិនបានស្តាប់បង្គាប់ព្រះ ដែរ គឺនៅពេលដែលព្រះបានបង្គាប់ម៉ូសេឱ្យគ្រាន់តែប្រាប់ផ្ទាំងថ្ម ឱ្យផ្តល់ទឹកឱ្យ ប្រជាជន និងហ្វូងសត្វបានផឹក ប៉ុន្តែ ជំនួសឱ្យប្រាប់ថ្មឱ្យផ្តល់ទឹក ដូចដែលព្រះបានបង្គាប់ ម៉ូសេបែរជាយកដំបងរបស់គាត់ ទៅវាយថ្មចំនួនពីរដង។ ដ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.