Women‘s Media Centre of Cambodia
យុវតីសតវត្សទី២១ - 21st Century Women
21st Century Women is a podcast hosted by Soben Lon. Let‘s talk about our bodies, health, relationships, and everything you‘ve ever been afraid to ask. The podcast is a project of the Women‘s Media Centre of Cambodia.
Author
Women‘s Media Centre of Cambodia
Category
Podcast website
Latest episode
Jul 9, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ 09.07.2026 55:10
តើគាត់កំពុង «ជួយ» ឬមួយជាតួនាទីជាឪពុក? @DJNana បានចោទសួរដេញដោលលើពាក្យមួយម៉ាត់ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ គឺពាក្យថា «ជួយ»។ នៅពេលដែលស្វាមីមើលថែកូនៗ ឬធ្វើការងារផ្ទះ វាមិនមែនជាការជួយនោះទេ — ប៉ុន្តែវាគឺជាតួនាទីរបស់គាត់ក្នុងនាមជាដៃគូជីវិត។ ឌីជេ ណាណា បកស្រាយបន្ថែមពីហេតុផលដែលស្ត្រីទទួលរងសម្ពាធគ្រប់បែបយ៉ាងតែម្នាក់ឯងនៅក្នុងគ្រួសារ ហើយហេតុអ្វីបានជាការកែប្រែ ត្រឹមតែពាក្យមួយម៉ាត់ អាចផ្លាស់ប្តូរតុល្យភាពនៃអំ...
ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី 07.07.2026 49:03
តើអ្នកគ្រាន់តែរវល់ ឬកំពុងស្វែងរកគោលដៅ? មនុស្សជាច្រើនមិនដឹងថាត្រូវធ្វើអ្វីខ្លះទេក្នុងមួយថ្ងៃៗ ពីព្រោះតែពួកគេមិនមានផែនការច្បាស់លាស់។ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង នឹងពន្យល់អំពីមូលហេតុដែលការរៀបចំផែនការ គឺជាចំណុចខុសគ្នារវាងការគ្រាន់តែ «មានជីវិតរស់នៅ» និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលបំណងច្បាស់លាស់។ ចូរគ្រប់គ្រងពេលវេលា និងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការរៀបចំផែនការសម្រាប់វ័យចាស់ប្...
ប្រធានបទ៖ សុខភាពផ្លូវចិត្តស្ត្រី 23.04.2026 1:05:33
គោលបំណង៖ ការចែករំលែកបទពិសោធន៍ទាក់ទងនឹងសុខភាពផ្លូវចិត្តក្នុងនាមជាស្ត្រីម្នាក់ដែលធ្លាប់មានជំងឺមហារីសុដន់ ការបាក់ទឹកចិត្ត និង ជុំរុញនិងលើកទឹកចិត្ត ដល់ស្ត្រី យុវតី អោយចេះមើលថែខ្លួនឯង កុំទុកខ្លួនឯងចោល និងចេះរកជំនួយពេលមានបញ្ហា ។ វាគ្មិន៖ លោកស្រី រៀម សុខចំរើន អ្នកគ្រប់គ្រងផ្នែកសំណង និងអត្ថប្រយោជន៍ និង ម្ចាស់ស្នាដៃសៀវភៅ «ស្នាមកាំបិត»
ប្រធានបទ៖ ការប្រើប្រាស់បច្ចេកវិទ្យាសប្បិនិមិត្ត (AI) 23.04.2026 41:35
គោលបំណង៖ ជុំរុញអោយសាធារណជនបែងចែកអោយច្បាស់ពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់ AI ក្នុងសម័យឌីជីថល និងរបៀបការពារសុវត្ថិភាពពីការឆបោករបស់ជនខិលខូចក្នុងរូបភាពផ្សេងៗ។ វាគ្មិន៖ លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង DG Academy
ប្រធានបទ៖ សុខភាពបន្តពូជ និងការថែទាំខ្លួនសម្រាប់ស្ត្រីវ័យក្មេង 23.04.2026 31:38
គោលបំណង៖ បង្កើនការយល់ដឹងដល់ស្ត្រីវ័យក្មេងអំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លើកទឹកចិត្តឱ្យស្ត្រីវ័យក្មេងយកចិត្តទុកដាក់លើការថែទាំខ្លួន និងការពារពីជំងឺដែលប៉ះពាល់ដល់សុខភាពបន្តពូជ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
ប្រធានបទ៖ ផ្នត់គំនិត មិនមែនជាអ្នកកំណត់វាសនា 23.04.2026 47:43
គោលបំណង៖ លើកទឹកចិត្តដល់យុវជន និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ប្រឹងប្រែងដុសខាត់សមត្ថភាព ក្នុងការកំណត់ជីវិតខ្លួនឯងអោយល្អប្រសើរ និងបោះចោលផ្នត់គំនិតទាំងឡាយណាដែលរារាំងដល់ការអភិវឌ្ឍខ្លួន។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា
ប្រធានបទ៖ ជំងឺគាំងបេះដូង 23.04.2026 21:52
គោលបំណង៖ ជំរុញនិងលើកទឹកចិត្តដល់អោយសាធារណជនថែរក្សាសុខភាពទូទៅ ពិសេសសុខភាពបេះដូង ដោយតាមដានពិនិត្យសុខភាពជាប្រចាំ រួមជាមួយការយកចិត្តទុកដាក់ហាត់ប្រាណ និងបរិភោគចំណីអាហារដែលមានសុខភាពល្អ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
ប្រធានបទ៖ ការស្រឡាញ់ភេទដូចគ្នា 23.04.2026 42:33
គោលបំណង៖ ដើម្បីអោយសាធារណជន សមាជិតគ្រួសារ បុគ្គលខ្លួនឯង លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា កុំដាក់បន្ទុក កុំមើលងាយ មិនអោយតម្លៃដោយសារតែភេទ។ ចូលរួមលើកទឹកចិត្ត ផ្ដល់ឱកាស បើកចិត្ត បើកបេះដូង មើលពីសមត្ថភាព សក្ដានុពល អោយដូចសាធារណជនទូទៅ។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា
ប្រធានបទ៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី 23.04.2026 51:09
គោលបំណង៖ ដើម្បីអោយសាធារណជន យល់អោយកាន់តែច្បាស់ពីគុណប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយសេរី មានតម្លាភាព មានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ ដើម្បីអោយប្រជាជនទទួលបានព័ត៌មានពិតនិងច្បាស់លាស់។ វាគ្មិន៖ លោក ណុប វី នាយកប្រតិបត្តិ នៃខេមបូចា (CamboJA)
ប្រធានបទ៖ ឥទ្ធិពលនៃសំឡេងស្រ្តី 23.04.2026 43:49
គោលបំណង៖ ដើម្បីអោយសាធារណជនយល់ដឹងពីសារៈសំខាន់នៃសំឡេងស្ត្រីសម្រាប់ការចូលរួមក្នុងសង្គម និង លើកទឹកចិត្តដល់ស្ត្រី យុវតី ប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងការបង្ហាញពីបញ្ហា ឧបសគ្គ តម្រូវការ ការយល់ឃើញ និងសេចក្ដីសម្រេចចិត្តផ្សេងៗ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
ប្រធានបទ៖ ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី 11.03.2026 27:38
គោលបំណង៖ ការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ក្នុហការចូលរួមគ្រប់សកម្មភាព ដូចជា ការដឹកនាំ ការសម្រេចចិត្ត ការលើកមតិយោបល់ ការបោះឆ្នោតជ្រើសរើស និងផ្ដល់ជាអាទិភាពសម្រាប់ស្ត្រីដែលជាបុគ្គលិកស្រី កូនស្រី យុវតី ក្នុងការបង្ហាញសេចក្ដីសម្រេចចិត្ត។ វាគ្មិន៖ លោកស្រី សុិន ពុទ្ធារី នាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា
ប្រធានបទ៖ អ្នកដឹកនាំស្ត្រីវ័យក្មេង 10.03.2026 49:53
គោលបំណង៖ ការចែករំលែកបទពិសោធក្នុងនាមជាស្ត្រីអ្នកដឺកនាំវ័យក្មេង ជុំរុញ និងលើកទឹកចិត្តដល់ស្ត្រី ក្មេងស្រី ខិតខំពង្រឹង ចំណេះដឹង សមត្ថភាព ភាពក្លាហាន ដើម្បីក្លាយជាអ្នកដឹកនាំល្អ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
ប្រធានបទ៖ តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ 22.01.2026 32:35
ចាំកាលបានមកទស្សនាវីដេអូពេញ នៃផតខាស់ វគ្គទី៣!!! សំឡេងបុរសវ័យក្មេងរួមគ្នា ដើម្បីជំនះ ទៅលើអ្វីដែលបទដ្ឋានសង្គមនិងប្រពៃណី នៅក្នុងផ្នត់គំនិតយេនឌ័រ និងអំពើហិង្សា ៖ “តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ” ចុះតើអ្នកទាំងអស់គ្នាគិតថា បុរសនិងក្មេងប្រុស គួរធ្វើយ៉ាងដូចម្តេច ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ? ប៊ុនមី និងវណ្ណា ជាសិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ ខេត្តរតនគីរី ជាជនជាតិដើមភាគគ្រឹង ប...
ប្រធានបទ៖ ការរៀបការវ័យក្មេង និងជំនាញវិជ្ជាជីវៈ 13.01.2026 35:18
ស្វាគមន៍វគ្គកូនពៅ ដែលជាវគ្គទី៥ នៃផតខាស់ យើងជជែកឆ្លងស្រុក ហើយប្រធានបទរបស់យើងទាក់ទងនិង ៖ “ ការរៀបការវ័យក្មេង និងជំនាញវិជ្ជាជីវៈ” មកដល់វគ្គនេះ វាគ្មិនរបស់យើង រតនា និងយ៉ុង ជាសិស្សបច្ចេកទេសជំនាញអគ្គសនីសោះ មានវោហាស័ព្ទ មិនឱ្យចាញ់ host ទេ។ នៅក្នុងកិច្ចពិភាក្សានេះ អ្នកទាំងអស់គ្នានិងលឺពាក្យគន្លឹះច្រើនទាក់ទងនិងអគ្គសនី ដែលពួកគេបានឆ្លងកាត់ការដកពិសោធន៍ទាំងអនុវត្តទ្រឹស្តី និងការងារជាក់ស្តែង។ វគ្គនេះឡ...
ប្រធានបទ៖ ផែនការអនាគត និងការរៀបចំផែនការគ្រួសារ 13.01.2026 26:49
ស្វាគមន៍វគ្គទី៤ នៃផតខាស់ យើងជជែកឆ្លងស្រុក កិច្ចពិភាក្សាលើកនេះ ផ្សារភ្ជាប់រវាងបញ្ហាប្រឈមរបស់យុវជន ជនជាតិដើមភាគតិច និងដំបូន្មានរបស់អ្នកផ្តល់សេវា ទៅលើប្រធានបទ ៖ “ផែនការអនាគត និងការរៀបចំផែនការគ្រួសារ” ឆ្ងល់ដល់ហើយផែនការអនាគតមានអី ពាក់ព័ន្ធនិងផែនការគ្រួសារទៅ? ហើយអ្វី ទៅជាផែនការគ្រួសារ? យ៉ម ជាអតីតយុវជនក្រុមមិត្តអប់រំមិត្តនៃ សិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ ខេត្តរតនគីរី ជាជនជាតិដើមភាគ គ្រឹង និងកំពុងធ្...
យុវជនគំរូ ក្រុមមិត្តអប់រំមិត្ត 13.01.2026 19:38
ស្វាគមន៍មកកាន់វគ្គទី២ នៃផតខាស់ យើងជជែកឆ្លងស្រុក រដូវកាលទី១ សូមបើករង់ក្រចក [ Admin សង្ឃឹមថាយើងនឹងមានរដូវកាលទី២ចុះ] ប្រធានបទនៅក្នុងវគ្គទី២ ផ្តោតសំខាន់ទៅលើ “យុវជនគំរូ ក្រុមយុវជនមិត្តអប់រំមិត្ត” អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ក្រុមយុវជនកាក់កាបាទក្រហម ក្រុមយុវជនកាយរិទ្ធិ ចុះអ្នកទាំងអស់គ្នាដឹងអ្វីខ្លះពី ក្រុមយុវជនមិត្តអប់រំមិត្តនៅក្នុងសាលារៀន? ភគវ័ន្ត និងលីតា ពួកគេជាសិស្សនិងជាយុវជក្រុមមិត្តអប់...
កិច្ចពិភាក្សាពីមុខវិជ្ជាសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ CSE 13.01.2026 20:54
វគ្គទី១ របស់យើងមកដល់ហើយ!!! “កិច្ចពិភាក្សាពីសុខភាពបន្តពូជនិងការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE)” តើអ្នកទាំងអស់គ្នាដឹងអត់ថា ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) គឺជាសមាសភាពទី៣ នៅក្នុងកម្មវិធីសិក្សា នៃមុខវិជ្ជាអប់រំសុខភាព ចុះការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយរៀនពីអ្វីខ្លះ ជួយខំមិនខាងក្រោមតិចមើល? និមល និង ធីណា ពួកគេជាសិស្សនៃវិទ្យាល័យចំបក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងនាំយករឿងរ៉...
ជំនោរវិលវិញ 14.10.2025 26:54
End
ជំនោរវិលវិញ 14.10.2025 29:41
Part_9
ជំនោរវិលវិញ 14.10.2025 32:16
Part_8
ជំនោរវិលវិញ 14.10.2025 30:54
Part_7
ជំនោរវិលវិញ 14.10.2025 28:32
Part_6
ជំនោរវិលវិញ 14.10.2025 28:56
Part_5
ជំនោរវិលវិញ 14.10.2025 28:51
Part_4
រឿង ជំនោរវិលវិញ 09.10.2025 29:29
Part_3
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.