វីអូអេ
កម្ពុជា - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Husk å besøke podkastens nettsted og støtte skaperen: khmer.voanews.com
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ - មីនា 04, 2025 03.03.2025 17:14
ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនា...
បទសម្ភាសន៍ VOA៖ ប្រធានសមាគមអាដហុកសង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយអាមេរិកឡើងវិញ - មករា 29, 2025 29.01.2025 7:45
ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក្តី លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ជំនួយដល់កម្ពុជាឡើងវិញ ក្រ...
បទសម្ភាសន៍ VOA៖ កម្ពុជាពង្រឹងអភិបាលកិច្ចអ៊ីនធឺណិតដើម្បីបង្កើនការប្រើប្រាស់និងសុវត្ថិភាព - ធ្នូ 21, 2024 20.12.2024 15:16
ក្រុមមន្រ្តីពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ លើកទី ១៩ ដែលផ្តោតលើប្រធានបទ «កសាងអនាគតពហុភាគីឌីជីថលរបស់យើង» នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ វេទិកាឆ្នាំនេះផ្តោតលើប្រធានបទជាច្រើន រួមមានការទាញយកភាពច្នៃប្រតិដ្ឋនិងតុល្យភាពហានិភ័យ ការលើកកម្ពស់សិទ្ធិមនុស្ស និងការរួមចំណែកឌីជីថលដល់សន្តិភាព ស្របពេលដែ...
តំណាងខ្មែរក្រោមនៅអាមេរិកចង់ឃើញប្រធានាធិតីថ្មីគិតគូដល់សិទ្ធិជនជាតិដើមភាគតិច - កញ្ញា 17, 2024 16.09.2024 13:44
ទោះជាគេមិនទាន់ដឹងថាបេក្ខជនមកពីគណបក្សណាដែលជាប់ជាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក តែមេដឹកនាំខ្មែរក្រោមនៅសហរដ្ឋអាមេរិកបានស្នើសុំថាប្រធានាធិបតីថ្មីគួរមានគោលនយោបាយរឿងសិទ្ធិពលរដ្ឋជនជាតិដើមភាគតិច រួមទាំងខ្មែរកម្ពុជាក្រោមផងដែរ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមលើសិទ្ធសេរីភាពនៅទីនោះ។ លោក សុខ ខេមរា នៃ វីអូអេបានជួបសម្ភាសន៍លោក ប្រាក់ សេរីវុ...
បទសម្ភាសន៍VOA៖ អតីតជនភៀសខ្លួនខ្មែរអាមេរិកាំង ចាត់ទុកខ្លួនឯងសំណាងជាងគេ - កញ្ញា 04, 2024 03.09.2024 11:29
នៅឆ្នាំនេះគឺជាខួបលើកទី៤៥ដែលពលរដ្ឋកម្ពុជាបានរត់ភៀសខ្លួនចេញពីមាតុភូមិក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ ក្នុងឆ្នាំនេះ វីអូអេសំឡេងសហរដ្ឋអាមេរិកនឹងសម្ភាសអតីតជនភៀសខ្លួនខ្មែរជាច្រើនដែលបានមករស់នៅសហរដ្ឋអាមេរិកដើម្បីឲ្យពួកគេបង្ហាញពីដំណើរជីវិតដែលនៅឆ្ងាយពីមាតុភូមិ។ ជនភៀសខ្លួនម្នាក់គឺលោក ចាប គង់ បានចាត់ទុកខ្លួនឯងថាមានសំណាងជាងគ...
បទសម្ភាសន៍ VOA៖ បាតុករនៅកូរ៉េខាងត្បូងទាមទាររដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ - សីហា 14, 2024 13.08.2024 24:22
បាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយនឹង ឡាវ និងវៀតណាមដោយសារមានការបារម្ភពីការបាត់បង់អធិបតេយ្យជាតិ។ ពួកគេស្នើឲ្យរដ្ឋាភិបាលប្រឹងប្រែងរក ធនធានមកអភិវឌ្ឍន៍ដោយខ្លួនឯងជាជាងពឹងផ្អែកលើប្រទេសវៀតណាម។ លោក ម៉ែន គឹមសេង នៃវីអូអេប...
បទសម្ភាសន៍ VOA៖ អ្នកផ្សាយព័ត៌មានជើងចាស់របស់សំឡេងសហរដ្ឋអាមេរិកចូលនិវត្តន៍ក្រោយធ្វើការបាន៣៨ឆ្នាំ - មិថុនា 29, 2024 28.06.2024 15:31
លោក ឈឹម សុមេធ អ្នកផ្សាយព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកចូលនិវត្តន៍នៅដំណាច់ខែមិថុនានេះបន្ទាប់ពីបម្រើការផ្សាយចំនួន៣៨ឆ្នាំ។ លោកបានកាន់កម្មវិធីជាច្រើនដូចជាដំណឹងអន្តរជាតិ កម្មវិធីប្រវត្តិសាស្ត្រកម្ពុជានិងសហរដ្ឋអាមេរិក និងកម្មវិធីវប្បធម៌ជាដើម។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកសុមេធ អំពីបទពិសោធការងារក្នុងរយៈពេលជិត៤០ឆ្នាំក្នុងនាមជាអ្នកផ្សព្វផ្...
បទសម្ភាសន៍៖ លោក សម រង្ស៉ីថាមេដឹកនាំកម្ពុជាធ្វើឲ្យបាត់អព្យាក្រឹត្យភាពខ្លួន ដោយឥទ្ធិពលចិន - មិថុនា 29, 2024 28.06.2024 10:11
លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាប្រធានស្តីទៅគណបក្សសង្គ្រោះជាតិ បានអះអាងថា មេដឹកនាំកម្ពុជាធ្វើឲ្យបាត់បង់អព្យាក្រឹត្យដោយសារពឹងផ្អែកលើចិនខ្លាំងពេក ហើយថាទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី ការពារប្រទេសអាមេរិកទៅកម្ពុជាមិនបានទទួលផលអ្វីនោះទេដោយសារថាឥទ្ធពលចិនគ្របដណ្តប់ខ្លាំងពេកនៅកម្ពុជាដែលមិនអាចឲ្យមានការផ្លាស់ប្ត...
Hello VOA៖ កម្មករវិស័យកាត់ដេរកម្ពុជាជំពាក់ធនាគារកាន់តែច្រើនអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ - វិច្ឆិកា 23, 2023 23.11.2023 29:38
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោយសម្រួលដល់ការបង់សងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកនៃការជំពាក់បំណុលនេះ។
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ពីគ្រួសារក្រលំបាកលោកស្រី រី ថានី បានសម្រេចក្តីស្រមៃដើម្បីគ្រួសារនិងសហគមន៍សិប្បកម្មតំណាងវប្បធម៌ - តុលា 03, 2023 02.10.2023 27:56
ជីវភាពគ្រួសារក្រលំបាកបានជំរុញឱ្យលោកស្រី រី ថានី ក្លាហានបង្កើតក្តីស្រមៃ របស់ខ្លួនតាំងពីវ័យកុមារ ដើម្បីជម្នះភាពក្រីក្រលំបាក។ ក្តីស្រមៃនេះ ជាមួយនឹងការខិតខំសិក្សារៀនសូត្រនិងភាពធន់នឹងឧបសគ្គបានធ្វើឱ្យលោកស្រីក្លាយជាស្ថាបនិក និងនាយិកាសិប្បកម្មនរា ដែលបានជួយលើកស្ទួយស្នាដៃផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងលើឆាកអន្តរជាតិ និងជួយកាត់បន...
Hello VOA៖ វិបត្តិសេដ្ឋកិច្ចជំរុញឱ្យពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្ថែមទៀត - សីហា 25, 2023 24.08.2023 29:35
ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA...
Hello VOA៖ រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កើនការយកចិត្តទុកដាក់លើគោលនយោបាយការពារពលករចំណាកស្រុក - កក្កដា 28, 2023 28.07.2023 27:49
កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា រដ្ឋាភិបាលអាណត្ត...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត - កក្កដា 26, 2023 25.07.2023 7:56
ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរា...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា 25, 2023 24.07.2023 6:26
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពី...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ការវិវត្តនៃលទ្ធផលបោះឆ្នោត និងការវិវត្តនានាជុំវិញការបោះឆ្នោតនៅកម្ពុជា - កក្កដា 25, 2023 24.07.2023 9:31
កាលពីថ្ងៃអាទិត្យកម្ពុជាបានរៀបចំការបោះឆ្នោតមួយដែលមានគណបក្សចំនួន ១៨ចូល រួម តែអវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល។ បើតាមលទ្ធផលក្រៅផ្លូវការបឋមៗ បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ តទៅនេះសូមស្តាប់បទសន្ទនារវាងលោក សុខ ខេមរា នៅរដ្ឋធានីវ៉ាស៊ីនតោននិងលោក ស៊ុន ណារិន ពីរាជធានីភ្នំពេញដូចតទៅ៖
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា 24, 2023 23.07.2023 5:09
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖
បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា 24, 2023 23.07.2023 9:42
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា 24, 2023 23.07.2023 15:59
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីន...
បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី ថា សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានបក្ស ប្រឆាំងជាចម្បងចូលរួម - កក្កដា 23, 2023 23.07.2023 14:40
ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់ល...
បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនថាអវត្តមានរបស់ខ្លួននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត - កក្កដា 20, 2023 20.07.2023 13:18
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ ធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃគណបក្សភ្លើងទៀន ក្នុងទីក្រុងភ្នំពេញ លោក គីម សួរភិរិទ្ធ អះអាងថា ការបោះឆ្នោតលើកនេះបង្ហាញឱ្យឃើញ...
លោក ញឹក ប៊ុនឆៃ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាគោលនយោបាយអាទិភាព - កក្កដា 14, 2023 14.07.2023 11:21
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ គណបក្សកម្ពុជា និយមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងសន្ទុះកម្លាំងអ្នកគាំទ្រ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះ...
បទសម្ភាសន៍ VOA៖ គណបក្សកាន់អំណាចការពារដំណើរការរៀបចំការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ចូលរួម - កក្កដា 12, 2023 12.07.2023 13:41
នៅក្នុងបទសម្ភាសន៍មួយជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ)ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានាទីក្រុងភ្នំពេញ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែល...
បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ - មិថុនា 28, 2023 27.06.2023 22:13
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទ...
Hello VOA៖ សកម្មជនថា «ខ្ញុំមិនដែលបារម្ភទេ ប៉ុន្តែមិនមែនមានន័យថាខ្ញុំចង់ជាប់គុកទេ» - មិថុនា 09, 2023 08.06.2023 25:12
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា រូបលោកផ្ទាល់ក្នុងនាមជាសកម្មជន ត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា ដើម្បីធានាថាអ្វីដែលពួកគេតវ៉ាទាមទារ គឺត្រឹមត្រូវតាមច្បាប់។ ថ្លែងនៅក្នុងកម្មវិធី Hello VOA សកម្មជនរូបនេះបានលើកឡើងបន្ថែមថា ខណៈការរឹតត្បិតសិទ្ធិសេរីភាពក្នុងការតស៊ូមតិនិងតវ៉ាជាសាធារណៈនៅកម្ពុជាកំពុងបន្តកើតមានឡើង ជាពិសេសមុន...
បទសម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះអាងពីភាពស្អាតស្អំរបស់ស្វាមី និងថាការចោទប្រកាន់មិនសមហេតុផល - ឧសភា 23, 2023 23.05.2023 5:34
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។ ក្នុងបទសម្ភាសន៍មួយជាមួយលោកហាន ណូយ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ៤៨ឆ្នាំ ភរិយារបស់លោក ញិល ភាព បា...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.