វីអូអេ
នយោបាយ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Husk å besøke podkastens nettsted og støtte skaperen: khmer.voanews.com
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
បទសម្ភាសន៍ VOA៖ ប្រធានសមាគមអាដហុកសង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយអាមេរិកឡើងវិញ - មករា 29, 2025 29.01.2025 7:45
ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក្តី លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ជំនួយដល់កម្ពុជាឡើងវិញ ក្រ...
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរសរសើរការប្តេជ្ញារបស់កូរ៉េខាងត្បូងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - ធ្នូ 04, 2024 04.12.2024 10:19
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសកាលពីយប់ថ្ងៃអង្គារប្រើច្បាប់អាជ្ញាសឹក ប៉ុន្តែបានដកវិញប៉ុន្មានម៉ោងក្រោយពីសភាជាតិបានបោះឆ្នោតប្រឆាំង។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូបានចែករំលែកការវិភាគរបស់លោកអំពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៃច្បាប់អាជ្ញាសឹកនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាសកម្មជនសង្គមខ្មែរ លោក វិបុល បានសម្តែងការ...
បទសម្ភាសន៍ VOA៖ បាតុករនៅកូរ៉េខាងត្បូងទាមទាររដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ - សីហា 14, 2024 13.08.2024 24:22
បាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយនឹង ឡាវ និងវៀតណាមដោយសារមានការបារម្ភពីការបាត់បង់អធិបតេយ្យជាតិ។ ពួកគេស្នើឲ្យរដ្ឋាភិបាលប្រឹងប្រែងរក ធនធានមកអភិវឌ្ឍន៍ដោយខ្លួនឯងជាជាងពឹងផ្អែកលើប្រទេសវៀតណាម។ លោក ម៉ែន គឹមសេង នៃវីអូអេប...
បទសម្ភាសន៍៖ លោក សម រង្ស៉ីថាមេដឹកនាំកម្ពុជាធ្វើឲ្យបាត់អព្យាក្រឹត្យភាពខ្លួន ដោយឥទ្ធិពលចិន - មិថុនា 29, 2024 28.06.2024 10:11
លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាប្រធានស្តីទៅគណបក្សសង្គ្រោះជាតិ បានអះអាងថា មេដឹកនាំកម្ពុជាធ្វើឲ្យបាត់បង់អព្យាក្រឹត្យដោយសារពឹងផ្អែកលើចិនខ្លាំងពេក ហើយថាទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី ការពារប្រទេសអាមេរិកទៅកម្ពុជាមិនបានទទួលផលអ្វីនោះទេដោយសារថាឥទ្ធពលចិនគ្របដណ្តប់ខ្លាំងពេកនៅកម្ពុជាដែលមិនអាចឲ្យមានការផ្លាស់ប្ត...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត - កក្កដា 26, 2023 25.07.2023 7:56
ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរា...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា 25, 2023 24.07.2023 6:26
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពី...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា 24, 2023 23.07.2023 5:09
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖
បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា 24, 2023 23.07.2023 9:42
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា 24, 2023 23.07.2023 15:59
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីន...
បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី ថា សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានបក្ស ប្រឆាំងជាចម្បងចូលរួម - កក្កដា 23, 2023 23.07.2023 14:40
ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់ល...
បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនថាអវត្តមានរបស់ខ្លួននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត - កក្កដា 20, 2023 20.07.2023 13:18
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ ធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃគណបក្សភ្លើងទៀន ក្នុងទីក្រុងភ្នំពេញ លោក គីម សួរភិរិទ្ធ អះអាងថា ការបោះឆ្នោតលើកនេះបង្ហាញឱ្យឃើញ...
បទសម្ភាសន៍ VOA៖ អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិចថាឈប់ឱ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ - កក្កដា 17, 2023 17.07.2023 7:58
យុវជនអត់ការងារធ្វើ ការជំពាក់បំណុលរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចក្នុងគ្រួសារ យុត្តិធម៌នៅក្នុងសង្គម គឺជាការប្តេជ្ញាចិត្តរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងគោលនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នេះ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច ជុំវិញដំណើរការបោះឆ្នោតជ្...
បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ - មិថុនា 28, 2023 27.06.2023 22:13
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទ...
Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ - មេសា 18, 2023 17.04.2023 30:52
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខ។ កញ្ញាបានបញ្ជាក់បន្ថែមថា លំហសេរីភាពរបស់របស់ពលរដ...
កិច្ចសន្ទនា VOA៖ សង្ខេបថ្ងៃទី២នៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ - វិច្ឆិកា 12, 2022 12.11.2022 9:01
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមេដឹកនាំពិភពលោក ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីល្ងាចថ្ងៃសៅរ៍។ តទៅនេះ សូមស្តាប់កិច្ចសន្ទនារវាងអ្នកនាង កាន់ វិច្ឆិកា...
បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ទទូចឱ្យលោកBiden នាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជា - វិច្ឆិកា 12, 2022 12.11.2022 13:46
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាស៊ានដែលរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ។ ក្នុងនោះដែរក៏នឹងលោកប្រធានាធិបតីក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនសមាគមអាស៊ាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិក។ លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោ...
បទសម្ភាសន៍ VOA៖ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបងភៀសខ្លួនសុំសិទ្ធិជ្រកកោននយោបាយ - សីហា 20, 2022 19.08.2022 14:52
រយៈពេលជិត ៥ ឆ្នាំហើយដែលលោក ជា ជីវ អតីតប្រធានប្រតិបត្តិប្រចាំខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានកាត់ផ្តាច់សិទ្ធិនយោបាយ ក្រោយតុលាការកំពូលបានរំលាយគណបក្សនេះ។ ទោះជាយ៉ាងណា លោកបានបន្តស្នាក់នៅក្នុងប្រទេស ទោះរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយក៏ដោយ។ ប៉ុន្តែពេលនេះ លោកបានសម្រេចចាកចេញទៅក្រៅប្រទេស ហើយបានសុំសិទ្ធិជ្រកកោននយោបាយ ដោយសារក្តីបារម្ភអំ...
បទសម្ភាសន៍ VOA៖ គណបក្សកែទម្រង់កម្ពុជាថា ការបែកខ្ញែកសំឡេងក្រុមមន្ត្រីអតីតបក្សប្រឆាំង ធ្វើឱ្យប៉ះពាល់ដល់សំឡេងអ្នកគាំទ្រ - មិថុនា 09, 2022 08.06.2022 11:44
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គណបក្សកែទម្រង់កម្ពុជាបានដាក់បេក្ខជនឈរឈ្មោះក្នុងឃុំសង្កាត់ចំនួន ៥៩ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៥២។ គណបក្សនេះត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ២០២១ ដោយក្រុមមន្ត្រីមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ។ នាង ធីតា វីន បានសម្ភាសន៍លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ស្តីអំពីដ...
បទសម្ភាសន៍ VOA៖ គ.ជ.ប.ថា បរិយាកាសឃោសនាបោះឆ្នោតល្អជាងកាលពីឆ្នាំ២០១៧ - ឧសភា 26, 2022 26.05.2022 15:40
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះថាល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។ លោក សោម សូរីដា វាយតម្លៃដូចនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅការិយាល័យស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃទី២៣ ខែឧសភាដែលជាថ្ងៃទីបីនៃការចា...
បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវអាមេរិកាំងថាថ្ងៃ ២៣ តុលា ១៩៩១ គួរត្រូវបានចងចាំក្នុងប្រតិទិនជាតិរបស់កម្ពុជា - មេសា 30, 2022 29.04.2022 21:55
ថ្ងៃទី២៣ ខែតុលា ធ្លាប់ជាថ្ងៃបុណ្យឈប់សម្រាកជាតិមួយរបស់កម្ពុជា ប៉ុន្តែសព្វថ្ងៃនេះលែងមាននៅក្នុងប្រតិទិនទៀតហើយ។ ថ្ងៃនេះរំឭកដល់ថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១ ដែលបានជួយបញ្ចប់ជម្លោះនៅកម្ពុជា និងត្រូវគេចាត់ទុកថាបានជួយនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជាបច្ចុប្បន្ន។ អ្នកស្រាវជ្រ...
បទសម្ភាសន៍VOA៖ អតីតតំណាងរាស្រ្តលោក សុន ឆ័យ ថា លោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយទេ - មីនា 03, 2022 03.03.2022 16:25
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ដែលជាអ្នកនយោបាយចាស់វស្សាមួយរូប បានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សដឹកនាំដោយលោក សម រង្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA តាមទូរសព្ទ ពីទីក្រុង Melbourne នៃប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៣ ខែមីនា អតីតតំណាងរាស្រ្តលោក សុន ឆ័យ លើកឡើងថា កាលៈទេសៈបានមកដល់ ហើយលោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយឡ...
បទសម្ភាសន៍ VOA៖ ប្រធានស្តីទីគណបក្សភ្លើងទៀន បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែថា មិនមានជម្រើស - មករា 12, 2022 12.01.2022 20:41
ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាមួយរូប បានបង្ហាញសុទិដ្ឋិនិយមអំពីអនាគតគណបក្សនេះឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ បន្ទាប់ពីគណបក្សភ្លើងទៀនចាប់ផ្តើមសកម្មភាពឡើងវិញ ហើយបានរៀបចំរចនាសម្ព័ន្ធមូលដ្ឋានតាមបណ្តាខេត្តក្រុងនានាជាបន្តបន្ទាប់។ ទោះជាលោក បារ...
Hello VOA៖ អាស៊ីអាគ្នេយ៍ក្រោមការទូតវ៉ាក់សាំងរបស់មហាអំណាច - សីហា 07, 2021 06.08.2021 22:04
នៅចំកណ្ដាលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងចំពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងតំបន់អាស៊ីអគ្នេយ៍មិនទាន់ស្រាកស្រាន្ត មានចរន្តការទូតវ៉ាក់សាំងពីរកំពុងប្រជែងគ្នាក្នុងតំបន់ ម្ខាងពីសំណាក់ប្រទេសចិន ម្ខាងពីសំណាក់បស្ចិមលោក។ លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុង...
បទសម្ភាសន៍ VOA ៖ អ្នកវិភាគថា ស.រ.អា មិនចង់ឃើញការផ្លាស់ប្តូររបបនៅកម្ពុជា គឺជាប័ណ្ណធានារ៉ាប់រងនយោបាយសម្រាប់កម្ពុជា - កក្កដា 21, 2020 20.07.2020 15:14
ខណៈសហរដ្ឋអាមេរិកនិងកម្ពុជា ប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតរបស់ខ្លួននៅក្នុងខែកក្កដានេះ អ្នកវិភាគក្នុងតំបន់ មើលឃើញថា ប្រទេសទាំងពីរ ចាំបាច់ត្រូវដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងរារាំងទំនាក់ទំនងទ្វេភាគី មិនឲ្យទៅមុខដោយរលូនបាន។ លោក សាយ មុន្នី នៃវីអូអេបានសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលផ្តល់អនុសាសន៍ថា ប្រទេសទាំងពី...
លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់ - មិថុនា 13, 2020 12.06.2020 13:20
មេដឹកនាំគណបក្សប្រឆាំងម្នាក់ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបន្តការធ្វើទុក្ខបុក្ខមេ្នញលើក្រុមប្រឆាំងក្នុងប្រទេស ដោយមានការបន្តចាប់ខ្លួនថ្មីៗនេះទៀត។ លោក សម រង្ស៉ី បានអះអាងថា នេះជាការបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយនឹងប៉ះពាល់ដល់ការព្យាយាមស្នើសុំការអនុគ្រោះទំនិញនាំចូលទៅកាន់ទីផ្សារអន្តរជាតិផង និងធ...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.