វីអូអេ
នយោបាយ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Husk å besøke podkastens nettsted og støtte skaperen: khmer.voanews.com
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
Hello VOA៖ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង ខណៈកូវីដ១៩បន្តរាលដាល - ឧសភា 07, 2020 07.05.2020 26:58
ជំងឺកូវីដ១៩ បានក្លាយជារោគរាតត្បាតជាសាកល។ ប្រទេសចិនដែលមានការផ្ទុះឆ្លងមុនគេ បានស្គាល់នូវស្ថានភាពធូរស្រាលមកវិញ ហើយបានត្រឡប់មកវេទិកាប្រឡងប្រណាំងភូមិសាស្ត្រនយោបាយតំបន់ និងសកលសាជាថ្មី ខណៈដៃគូប្រកួតនានាកំពុងជាប់ដៃបេះចេញនូវមេរោគឆ្លង ដែលទន្ទ្រានបណ្ដាជនពីប្រទេសមួយទៅប្រទេសមួយ។ ជាក់ស្ដែងនៅតំបន់សមុទ្រចិនខាងត្បូងដែលចិនមានជម្លោះជាមួយបណ្ដាប្រទេសដទៃ ដូចជា...
បទសម្ភាសន៍ VOA៖ សាលាក្តីខ្មែរក្រហមបន្ថែមសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មីមុនបញ្ចប់ប្រតិបត្តិការ - មីនា 14, 2020 13.03.2020 23:02
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ កំពុងរៀបចំដំណើរការបញ្ចប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ជាមួយនឹងការតែងតាំងសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មី ក្នុងពេលសំណុំរឿង០០២ វគ្គ២ កំពុងដំណើរការ ដល់ដំណាក់កាលចុងក្រោយ ហើយសំណុំរឿងបន្ថែម០០៣ និង ០០៤ ស្ថិតនៅ ក្រោមការប្រទាញប្រទង់គ្នាសម្រាប់ជនសង្ស័យខ្លះ ខណៈដែលជនសង្ស័យខ្លះត្រូវ បានទម្...
Hello VOA៖ អ្នកឯកទេសស្នើឱ្យមានតម្លាភាពក្នុងសវនាការលោកកឹម សុខា - មករា 29, 2020 28.01.2020 25:23
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ស្នើឱ្យតុលាការរាជធានីភ្នំពេញបើកឱ្យពលរដ្ឋនិងអ្នកសារព័ត៌មានទទួលបានព័ត៌មានពេញលេញពីសវនាការកាត់ក្តីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិដើម្បីឱ្យមានភាពយុត្តិធម៌និងពង្រឹងគោលការណ៍«តម្លាភាព»។ ការស្នើឡើងនេះបានធ្វើឡើង ក្រោយពីតុលាការបានរឹតត្បិតអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលមួយចំនួន មិនឱ្យច...
បទសម្ភាសន៍ VOA៖ សវនាការលោកកឹម សុខា កាន់តែស្មុគស្មាញ ខណៈមានការចោទប្រកាន់លើប្រទេសផ្សេងទៀត - មករា 24, 2020 24.01.2020 10:28
សវនាការកាត់ក្តីលោកកឹម សុខា មេដឹកនាំគណបក្សជំទាស់ដែលត្រូវរំលាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ បានឈានដល់សប្តាហ៍ទីពីរ ក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្រុមមេធាវីនៃភាគីលោកកឹម សុខា និងរដ្ឋាភិបាល បានជជែកដេញដោលគ្នាលើភស្តុតាងដែលជាខ្សែអាត់វីដេអូ ដែលបានបង្ហាញពីការថ្លែងរបស់លោកកឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្ន...
Hello VOA៖ សហជីពកម្មករថា អ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអគារនៅតែជាអាថ៌កំបាំង - មករា 14, 2020 13.01.2020 30:36
តំណាងសហជីពកម្មករក្នុងប្រទេសកម្ពុជាលើកឡើងថា ភាពស្រពិចស្រពិលចំពោះអ្នកទទួលខុសត្រូវ នៅតែមាននៅឡើយ ក្រោយពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែមករា ឆ្នាំ២០២០ ថា៖ «មានបញ្ហាអាថ៌កំបាំងច្រើននៅក្នុងនោះ ដោយសារត...
Hello VOA៖ អ្នកជំនាញថាប្រទេសសាមីអាចទាមទារទ្រព្យរបស់បុគ្គលពុករលួយមកវិញបាន - មករា 10, 2020 09.01.2020 26:00
អ្នកជំនាញខាងតម្លាភាពនិងអភិបាលកិច្ចក្នុងប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសសាមីនៃជនដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ អាចស្នើសុំឬសហការជាមួយប្រទេសដទៃ ដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់ជននោះដែលស្ថិតនៅក្រៅប្រទេសមកវិញបាន។ លោក ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី...
បទសម្ភាសន៍ VOA៖ វៀតណាមខ្លាចកម្ពុជាទៅរណបចិនហើយងាកមកប្រឆាំងនឹងខ្លួន - មករា 08, 2020 07.01.2020 13:05
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ជាខួបទី៤១ ចាប់តាំងពីពេលដែលកងទ័ពប្រជាជនវៀតណាម បានវាយលុកព្រំដែនភាគខាងកើតប្រទេសកម្ពុជា ដើម្បីធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបខ្មែរក្រហម។ របបខ្មែរក្រហមគឺជារបបមួយដែលរណបចិននិងបានវាយប្រហារវៀតណាមជាបន្តបន្ទាប់។ នៅឆ្នាំទី៤១នៃការដួលរលំរបបខ្មែរក្រហមនេះ គោលនយោបាយការបរទេសវៀតណាមចំពោះកម្ពុជានៅតែបន្ត បើទោះជាថ្នាក់ដឹ...
Hello VOA៖ ឆ្នាំវៀតណាមធ្វើប្រធានអាស៊ាននិងការត្រៀមខ្លួនរបស់កម្ពុជា - មករា 03, 2020 02.01.2020 31:10
វៀតណាមដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋភាគីក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងចិនផង បាននិងកំពុងឡើងគ្រងតំណែងជាប្រធានឆ្លាស់វេនរបស់អាស៊ាន នៅឆ្នាំ២០២០នេះ។ ក្នុងឆ្នាំ២០២០ដែលវៀតណាមធ្វើប្រធានអាស៊ាននេះ តំបន់អាស៊ានខ្លួនឯងនិងសាកលលោកទាំងមូល កំពុងស្ថិតក្នុងស្ថានភាពតានតឹង ក្នុងសំណុំរឿងនិងរបៀបវារៈជ...
Hello VOA៖ ដំណើរការកាត់ទោសលោកប្រធានាធិបតី Trump ក្នុងព្រឹទ្ធសភាអាមេរិក - ធ្នូ 30, 2019 30.12.2019 29:19
រដ្ឋសភាសហរដ្ឋអាមេរិកទើបតែបោះឆ្នោតសម្រេចប្តឹងដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការ ពីបទរំលោភអំណាច និងបទរារាំងដំណើរការស៊ើបអង្កេតរបស់រដ្ឋសភា។ តែនេះមិនមែនមានន័យថា លោក ត្រាំ ត្រូវបានដកចេញពីតំណែងនៅពេលនេះទេ។ ដំណើរការបន្ទាប់គឺ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងដើរតួជាតុលាការកាត់ក្តី លោក ត្រាំ លើបទចោទប្រកាន់ទាំងពីរ ដែលអនុម័តដោយរដ្ឋសភានេះ។ ព្រឹទ...
បទសម្ភាសន៍VOA៖ តុលាការសម្រេចជំនុំជម្រះទោសលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា - ធ្នូ 09, 2019 09.12.2019 7:51
តុលាការរាជធានីភ្នំពេញសម្រេចដាក់កាលបរិច្ឆេទជំនុំជម្រះទោសលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ភ្លាមៗក្រោយពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីកាបញ្ជូនរឿងទៅជម្រះ ហើយច្រានចោលការប្តឹងជំទាស់របស់ក្រុមមេធាវី លោក កឹម សុខា ដែលទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងកូនក្តីរបស់ខ្លួនពាក់ព័ន្ធនឹងបទចោទថា បានឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្កុជា។ លោក...
បទសម្ភាសន៍VOA៖ អ្នកវិភាគសាទរចំពោះការផ្លាស់ប្តូរលិខិតរវាងលោក ដូណាល់ ត្រាំ និងលោក ហ៊ុន សែន - វិច្ឆិកា 27, 2019 27.11.2019 17:53
ការផ្លាស់ប្តូរលិខិតគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគីផងនិងក្របខណ្ឌអាស៊ានផងរវាងមេដឹកនាំសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន សែន ធ្វើឲ្យមានការសាទរពីអ្នកវិភាគ។ លោក សុខ ខេមរានៃ VOA បានសម្ភាសលោកបណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា៕
Hello VOA៖ ឯករាជ្យភាពតុលាការ រងចំណោទជាថ្មី ក្នុងការវិវត្តនយោបាយចុងក្រោយ - វិច្ឆិកា 15, 2019 14.11.2019 24:42
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា បានចោទសំណួរជាថ្មីអំពីឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីអនុញ្ញាតឱ្យអ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី បានស្ថិតនៅក្រៅឃុំ ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង មានប្រសាស...
បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិពង្រឹងមិត្តភាពជាមួយអ្នកតំណាងរាស្ត្រម៉ាឡេស៊ី - វិច្ឆិកា 13, 2019 12.11.2019 6:24
គណបក្សប្រឆាំងនៅប្រទេសកម្ពុជា កំពុងតែបង្កើនយុទ្ធនាការនៅបណ្តាប្រទេសសមាជិកអាស៊ានដើម្បីជំរុញការគោរពលទ្ធិប្រជាធិបតេយ្យ។ កាលពីថ្ងៃអង្គារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី បានជួបជាមួយនឹងអ្នកតំណាងរាស្រ្តម៉ាឡេស៊ី ដើម្បីស្វែងរកវិធីធ្វើកិច្ចការនេះរួមគ្នា។ កិច្ចខិតខំប្រឹងប្រែងនេះកើតមានឡើងស្របពេលដែលសហភាពអឺរ៉ុប កំពុងតែជំរុញប្រទេសកម្ពុជាឱ្យស្តារល...
បទសម្ភាសន៍VOA៖ មេដឹកនាំបក្សសង្គ្រោះជាតិបង្កើនយុទ្ធនាការការទូតនៅអាស៊ាន - វិច្ឆិកា 12, 2019 11.11.2019 21:16
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលនៅនីរទេសខ្លួនក្រៅប្រទេស បានជួបជាមួយនឹងថ្នាក់ដឹកនាំគណបក្សកាន់អំណាចរបស់ម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ គឺលោកដាទុក សៃហ្វុដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែលជាអគ្គលេខាធិការនៃគណបក្សសម្ព័ន្ធភាពនៃក្តីសង្ឃឹមដើម្បីពិភាក្សាពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី គឺជាប្រទេសអាស៊ានពីរដែលបានបង្ហាញជំហរមិនស...
បទសម្ភាសន៍ VOA៖ អតីតលេខាសម្តេចឪបានបញ្ជាក់ពីអត្ថន័យនៃពិធីបុណ្យឯករាជ្យ៩វិច្ឆិកានិងការបង្រួបបង្រួមជាតិ - វិច្ឆិកា 09, 2019 08.11.2019 16:16
នៅមុនមួយថ្ងៃដែលកម្ពុជាប្រារព្វខួបទី៦៦នៃពិធិបុណ្យឯករាជ្យជាតិ អតីតលេខាផ្ទាល់របស់សម្តេចឪ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ បានបញ្ជក់ពីអត្ថន័យនៃពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងការបង្រួបបង្រួមជាតិដែលភាគីនយោបាយខ្មែរត្រូវការផ្សះផ្សាគ្នា។
Hello VOA៖ អ្នកវិភាគថាអវត្តមានមន្ត្រីកំពូលអាមេរិកនៅអាស៊ាននឹងកម្រិតសក្តានុពលទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា - វិច្ឆិកា 04, 2019 04.11.2019 23:48
កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលទើបបានបញ្ចប់ទៅនៅទីក្រុងបាងកកនៅថ្ងៃចន្ទនេះ ត្រូវបានគេកត់សម្គាល់ជាពិសេសចំពោះអវត្តមានជាលើកដំបូងនៃថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានផង។ លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា អវត្តមាននេះប៉ះពាល់ដល់ឥទ្ធិពលនិងតួនាទីអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ លោថា ទោះបី...
បទសម្ភាសន៍ VOA៖ ខ្មែរនៅបារំាងនឹងធ្វើបាតុកម្មរំលឹកខួបទី២៨នៃកិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019 24.10.2019 9:02
ពលរដ្ឋខ្មែរនៅប្រទេសបារំាងគ្រោងនឹងរៀបចំបាតុកម្មមួយនៅថ្ងៃសៅរ៍ក្នុងទីក្រុងប៉ារីសដើម្បីទាមទារឱ្យរដ្ឋាភិបាលបារំាងដែលជាសហប្រធានសន្និសីទប៉ារីសស្តីពីកម្ពុជារៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៨ឆ្នាំមកនេះ។ ពួកគេយល់ថាកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបានលើផ្នែកលើកកម្ពស់សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងការពារ...
បទសម្ភាសន៍ VOA៖ ខ្មែរអាមេរិកាំងថាប្រទេសហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវដោះស្រាយរឿងខ្មែរឡើងវិញ - តុលា 24, 2019 23.10.2019 6:24
លោក អ៊ូ ប៉េងសាន តំណាងគណៈកម្មាធិការរដ្ឋមីនីសូតា សម្រាប់ឃ្លាំមើលការអនុវត្តន៍សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលនិយាយអំពីសន្តិភាព អធិបតេយ្យភាព បូរណភាពដែនដី ប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស មិនត្រូវបានគោរពទេ។ នៅថ្ងៃប្រារព្ធខួបលើកទី២៨ នៃសន្ធិសញ្ញានេះ លោកអំពាវនាវដូចក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការរបស់ល...
មន្ត្រីសិទ្ធិមនុស្សរិះគន់ស្ថាប័នសិទ្ធិមនុស្សអាស៊ានថាការពាររដ្ឋ ជាជាងរាស្ត្រ - តុលា 14, 2019 14.10.2019 36:32
ក្រុមមន្ត្រីអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចោទសួរអំពីអត្ថប្រយោជន៍នៃវត្តមានរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ក្រោយពីស្ថាប័ននេះ ត្រូវបានបង្កើតឡើងអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយនោះ។ លោក អំ សំអាត នាយករងផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍នៅក្នុងកម...
បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិនបារម្ភនឹងការចោទពីបទរួមគំនិតក្បត់ - តុលា 01, 2019 30.09.2019 9:58
មេដឹកនាំថ្នាក់មូលដ្ឋាននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺលោក ម៉ោញ សារ៉ាត់ប្តេជ្ញាបន្តធ្វើការកៀរគរកម្លាំងពលករខ្មែរដើម្បីស្វាគមន៍ដំណើរនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា បើទោះបីជាលោក ត្រូវបានតុលាការខេត្តឧត្តរមានជ័យចោទប្រកាន់ពីបទ «រួមគំនិតក្បត់»ក៏ដោយ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃVOA បានសម្ភាសលោក ម៉ោញ សារ៉ាត់តាមទូរស័ព្ទ៕
បទសម្ភាសន៍ VOA៖ សកម្មជនបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅថៃ ត្រៀមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ - កញ្ញា 27, 2019 26.09.2019 7:57
បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានទាំងការអំពាវនាវឲ្យពលករនិងសកម្មជននៅក្រៅប្រទេសចូលរួមជាមួយផង គេឃើញសកម្មជនគណបក្សប្រឆាំងមួយចំនួនដែលកំពុងនិរទេសខ្លួននៅប្រទេសថៃ បានចេញមកប្រកាសត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភ...
Hello VOA ពិសេស៖ លោក សម រង្ស៊ីថា ថ្ងៃ៩ វិច្ឆិកាជាឱកាសសល់តែមួយដើម្បីសង្គ្រោះជាតិ - កញ្ញា 21, 2019 20.09.2019 39:17
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានប្រកាសប្តេជ្ញាវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យទោះបីជាមិនមានការលើកលែងទោសពីព្រះមហាក្សត្រក៏ដោយ។ លោក សម រង្ស៊ី ដែលបានរស់នៅក្រៅប្រទេសជិត៤ឆ្នាំ បានអំពាវនាវឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចូលរួមនឹងលោកដើម្បីទាមទារការផ្លាស់ប្តូរដោយអំណាចពលរដ្ឋព្រោះលោកចាត់ទុកថាវ...
Hello VOA ពិសេស៖ អ្នកគាំទ្រសង្គ្រោះជាតិក្រៅប្រទេសប្តេជ្ញាចូលកម្ពុជាតាមលោក សម រង្ស៊ី ទោះបីរងការគំរាម - កញ្ញា 18, 2019 18.09.2019 34:13
មេដឹកនាំក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានប្តេជ្ញាថា នឹងដង្ហែរលោក សម រង្ស៊ី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅចុងឆ្នាំនេះ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ចុះ បើទោះបីជាមានការគំរាមកំហែងពីរដ្ឋាភិបាលក៏ដោយ។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិ...
បទសម្ភាសន៍VOA៖ លោក សម រង្ស៊ី គ្រោងជួបអ្នកគ្រាំទ្រនៅសហរដ្ឋអាមេរិកជាចុងក្រោយមុនមាតុភូមិនិវត្តន៍ - កញ្ញា 13, 2019 12.09.2019 8:43
មេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក សម រង្ស៊ី នឹងជួបជុំអ្នកគាំទ្រនៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាខាងមុខនេះដើម្បីសម្រេចផែនការចុងក្រោយមុនពេលលោកធ្វើមាតុភូមិនិវត្តន៍។ លោក សម រង្ស៊ីដែលកំពង់រស់នៅនិរទេសខ្លួនក្រៅប្រទេសបានកំណត់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំនេះដើម្បីបំពេញតាមការប្តេជ្ញារបស់លោកក្នុងការស្តារលទ្...
Hello VOA៖ លោកសម រង្ស៊ី ថា លោកហ៊ុន សែនត្រូវចុះពីតំណែង បើមានពលរដ្ឋជាង១លាននាក់មកទទួលលោកពេលចូលស្រុកដោយគ្មានការរារាំង - សីហា 30, 2019 30.08.2019 23:39
នៅក្រោយពេលបញ្ចេញសារយកប្រៀបនយោបាយទៅវិញទៅមកជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រឿងភ្នាល់គ្នាចូលទៅកម្ពុជាវិញនោះ លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវចុះចេញពីតំណែង បើមានពលរដ្ឋជាង១លាននាក់ឡើងទៅ មកទទួលលោកដោយគ្មានការរារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគ...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.