SBS

SBS Khmer - SBS ខ្មែរ

News KM ↓ Επεισόδια: 1124

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Δημιουργός

SBS

Κατηγορία

News

Ιστοσελίδα του podcast

www.sbs.com.au

Τελευταίο επεισόδιο

29 Ιουν 2026

Πού να ακούσεις;

Podcast στην εφαρμογή Replaio Radio Έρχεται σύντομα

Τα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast

Κατέβασέ το από το Google Play Δωρεάν εγκατάσταση Android σχεδόν 10 εκατ. λήψεις · βαθμολογία 4,8 iOS σύντομα

Επεισόδια

ស្ថានីយលក់ប្រេងជិតពីរពាន់កន្លែងនៅកម្ពុជាបិទទ្វារ ខណៈប្រេងឡើងថ្លៃ! 12.03.2026

នៅប៉ុន្មានថ្ងៃមកនេះ មន្ត្រីជំនាញកម្ពុជា បានរកឃើញថា មានស្ថានីយ ដេប៉ូ និងអនុស្ថានីយ លក់រាយប្រេងឥន្ធនៈនៅទូទាំងប្រទេស ជិត ២០០០កន្លែង បានបិទទ្វារជាបណ្ដោះអាសន្ន។ មូលហេតុ ដោយសារតែអះអាងថា ដាច់ស្តុកប្រេង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ 12.03.2026

** មេដឹកនាំពិភពលោកយល់ព្រមលើការបញ្ចេញប្រេងបម្រុងបន្ទាន់ក្នុងបរិមាណកំណត់ត្រាពិភពលោក។ ** មានការព្រួយបារម្ភថា អ៊ីរ៉ង់បានដាក់មីនសមុទ្រ នៅច្រកផ្លូវដឹកជញ្ជូនប្រេងធំជាងគេបំផុតរបស់ពិភពលោក។ ** ទីក្រុងមែលប៊នបានឈរនៅលំដាប់កំពូលនៃបញ្ជីទីក្រុងល្អបំផុតរបស់ពិភពលោក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ 11.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Matt Canavan ត្រូវបានជ្រើសតាំងជាមេដឹកនាំថ្មីនៃគណបក្ស Nationals។ ** អ្នកតស៊ូមតិជនភៀសខ្លួនមានការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលសហព័ន្ធដែលហាមឃាត់មនុស្សមួយចំនួនមិនឱ្យមកប្រទេសអូស្ត្រាលីជាបណ្តោះអាសន្ន។ ** ក្រសួងការបរទេសកម្ពុជាប្រកាសថា ពលរដ្ឋខ្មែរ ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា មានសុវត្ថិភាពទាំងអស់គ្នា។

ប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ ខណៈរដ្ឋាភិបាល​ចាត់វិធានការកំណត់តម្លៃ 10.03.2026

ថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នៅកម្ពុជា បានឡើងថ្លៃ ៨០០រៀល ក្នុង ១លីត្រ។ ពោលគឺប្រេងសាំងធម្មតា បានឡើងពី ៤៤០០រៀល ដល់ ៥២០០រៀល ក្នុង ១លីត្រ។ រីឯប្រេងម៉ាស៊ូត ឡើងថ្លៃពី ៥១៥០រៀល ដល់ ៦០៥០រៀល ក្នុង ១លីត្រ។ តម្លៃប្រេងថ្មីនេះ ត្រូវអនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ កាលពីយប់ថ្ងៃទី១០ មីនា។ ជាមួយនឹងការកំណត់តម្លៃថ្មី នៃការលក់ប្រេង រយៈពេល ៣ថ្ងៃនេះ កម្ពុជា តា...

កម្ពុជាបដិសេធ មិនបានប្រកាសថាការចរចាព្រំដែននឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីឡើយ 10.03.2026

នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ជូនសាធារណជនថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សាយព័ត៌មានថៃ បានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ មកផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចា ដើម្បីទាមទារទឹកដីកម្ពុជាមកវិញ អាចត្រូវធ្វើឡើង នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រ...

តម្លៃប្រេងឥន្ធនៈយោលយោគខ្លាំង ខណៈដែលលោក ត្រាំ បង្ហាញពីលទ្ធភាពនៃការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលមកលើអ៊ីរ៉ង់ 10.03.2026

តម្លៃប្រេងសកលបានកើនឡើង និងធ្លាក់ចុះយ៉ាងគំហុគ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗគាំងស្ទះ។ ដោយមានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង និង សារចម្រុះអំពីពេលវេលាកំណត់របស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមនេះ មេដឹកនាំពិភពលោកកំពុងខិតខំប្រឹងប្រែងដើម្បីធានាថាពួកគេត្រៀមខ្លួនសម្រាប់សម្ពាធដែលកំពុងបន្ត។

How public and community housing works in Australia - តើផ្ទះរដ្ឋ និងផ្ទះសហគមន៍ ដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្រ្តាលី? 10.03.2026

In Australia, government-subsidised rental housing is available for eligible households. Assessment is based on need under criteria that vary depending on your state or territory. Here’s what to expect when applying for different types of housing assistance, some common myths around social housing and where to reach out for help. - នៅប្រទេសអូស្ត្រាលី ជំនួយរបស់រដ្ឋាភិបាលអាចរកបានសម្រាប់អ្នកដែលមានការ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ 10.03.2026

*** អូស្ត្រាលីដាក់ពង្រាយយន្តហោះចម្បាំង និងមីស៊ីល ដើម្បីការពារប្រទេសអារ៉ាប់រួម ពីការវាយប្រហាររបស់អ៊ីរ៉ង់។ *** កីឡាករបាល់ទាត់នារីអ៊ីរ៉ង់ទទួលបានទិដ្ឋាការមនុស្សធម៌ ដើម្បីស្នាក់នៅក្នុងប្រទេសអូស្ត្រាលី។ *** លោកដូណាល់ ត្រាំ នឹងលុបចោលទណ្ឌកម្មប្រេងមួយចំនួនលើរុស្ស៊ី ជួយបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់។

#104 Talking about school exams | NAPLAN - សិក្សាភាសាអង់គ្លេសភាគទី104៖ និយាយអំពីការប្រឡងនៅសាលា | NAPLAN 06.03.2026

Learn useful English for talking about school tests, studying, exam pressure, and when you do really well. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីការប្រឡងនៅសាលារៀន ការសិក្សា សម្ពាធក្នុងពេលប្រឡង និងពេលដែលអ្នកធ្វើបានល្អ។

លោកស្រីមូរ សុខហួរ បើកវេទិកាសាធារណៈស្តីពីសភាពលរដ្ឋខ្មែរក្រៅប្រទេស នៅអូស្រ្តាលី 05.03.2026

លោកស្រីមូរ សុខហួរ គឺជាអតីតថ្នាក់ដឹកនាំមួយរូបនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាកាខ្មែរសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។ បច្ចុប្បន្ន លោកស្រីគឺជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសអូស្រ្តាលី ដើម្បីចូលរួមនៅក្នុងវេទិកាសាធារណៈ នៅតាមបណ្តារដ្ឋធំៗ ក្នុងប្រទេសអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់។ តើអ្វីគឺជាសភាពលរដ្ឋខ្មែរក្រៅប្រទេស? តើ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ 05.03.2026

*** សហរដ្ឋអាមេរិកបានព្រមានអំពីការដាក់ទណ្ឌកម្មលើប្រទេសអេស្ប៉ាញចំពោះការមិនចែករំលែកមូលដ្ឋានយោធា។ *** DFAT ដាក់ពង្រាយក្រុមដើម្បីជួយគាំទ្រដល់ជនជាតិអូស្ត្រាលីដែលជាប់នៅមជ្ឈិមបូព៌ា ខណៈដែលសង្គ្រាមកាន់តែរីករាលដាល។ *** របាយការណ៍ថ្មីមួយនិយាយថា ការកាត់បន្ថយអន្តោរប្រវេសន៍នឹងមិនអាចដោះស្រាយវិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីបានទេ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ 04.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីស្រាអែលប្តេជ្ញាប្រើប្រាស់កម្លាំងបន្ថែមទៀត និងកាន់តែខ្លាំង ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់។ *** ជើងហោះហើរសម្រាប់ធ្វើមាតុភូមិនិវត្តន៍មួយកំពុងធ្វើដំណើរត្រឡប់មកអូស្រ្តាលីវិញពីទីក្រុងឌូបៃ។ *** មានការព្រមានកុំឱ្យប្រជាជនអូស្ត្រាលីទិញប្រេងសាំងដោយភ័យស្លន់ស្លោ ខណៈដែលតម្លៃប្រេងឡើងថ្លៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិ ឬសន្តិសុខភូមិនៅតាមមូលដ្ឋាន 04.03.2026

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំពុងពិចារណា យកក្មេងទំនើង ធ្វើជាប្រជាការពារភូមិ ឬសន្តិសុខភូមិ នៅតាមភូមិ-ឃុំសង្កាត់របស់ពួកគេ នៅតាមមូលដ្ឋាន។ មូលហេតុ ការធ្វើបែបនេះ នឹងចូលរួមកាត់បន្ថយសកម្មភាពទំនើង ឬការប្រទូសរ៉ាយនានា។ ប៉ុន្តែអ្នកតាមសង្គមនយោបាយ យល់ឃើញថា ការធ្វើបែបនេះ ជារឿងមិនគួរគប្បីទេ។

កម្ពុជាបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២១លើក នៅ៧ខេត្តរាជធានី 04.03.2026

កិច្ចប្រជុំ តាមដានវឌ្ឍនភាពលើការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។ ជាលទ្ធផល ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា កងកម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ២១លើក នៅ...

តើអាមេរិកអាចប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់ និងការទូតចំពោះការវាយប្រហារលើអ៊ីរ៉ង់ដែរឬទេ? 03.03.2026

ខណៈពេលដែលអ៊ីរ៉ង់សន្យាសងសឹកសហរដ្ឋអាមេរិកចំពោះការផ្តួលរំលំមេដឹកនាំរបស់ខ្លួន និងបើកការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្រមានថានឹងមានជនជាតិអាមេរិកស្លាប់កាន់តែច្រើន។ ប៉ុន្តែ ខណៈដែលប្រធានអង្គការសហប្រជាជាតិថ្កោលទោសចលនានេះ មានសំណួរអំពីផលវិបាកផ្នែកច្បាប់ និងការទូតដែលសហរដ្ឋអាមេរិកអាចប្រឈមមុខចំពោះការផ្តួចផ្តើមការវាយប្រហារនេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ 03.03.2026

**រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា អូស្ត្រាលីមិនមែនជាអ្នកចូលរួមក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ទេ។ ** រដ្ឋាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការបញ្ជូនជនជាតិអូស្ត្រាលីដែលជាប់គាំងនៅទូទាំងមជ្ឈិមបូព៌ាមកវិញ។ **អូស្ត្រាលីត្រៀមប្រឈមនឹងបញ្ហាប្រេងឡើងថ្លៃ ខណៈជម្លោះកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា។

More than style: How First Nations fashion is growing in Australia - របៀបដែលម៉ូដសម្លៀកបំពាក់ជនជាតិដើមដំបូងរីកលូតលាស់នៅក្នុងប្រទេសអូស្ត្រាលី 03.03.2026

If you’ve spent any time in Australia, you’ve probably noticed how relaxed the style is. You might notice activewear, surf brands and casual clothes everywhere. But there’s another side to Australian fashion. Aboriginal and Torres Strait Islander designers have been creating clothes and accessories for thousands of years — and that work is very much alive today. You’ll see it on runways, in global...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ 27.02.2026

** លោកស្រី Sussan Ley បានលាលែងតំណែងជាផ្លូវការពីសភា ដែលបង្កឱ្យមានការបោះឆ្នោតបំពេញបន្ថែម នៅក្នុងអាសនៈតំបន់ Farrer។ **សេវាថែទាំកុមារ និង អប់រំកុមារតូចៗ មានរយៈពេលបួនសប្តាហ៍ ដើម្បីផ្តល់ព័ត៌មានលម្អិតរបស់បុគ្គលិកទៅកាន់ ការចុះបញ្ជីឈ្មោះជាតិថ្មីមួយ។ ** ក្រុមហ៊ុន Meta ប្រកាសមុខងារថ្មីដែលនឹងជូនដំណឹងដល់ឪពុកម្តាយ នៅពេលដែលអនីតិជន ស្វែងរកពាក្យដដែលៗ ទាក់ទងនឹងការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាត។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈឆ្នាំ២០២៦ 27.02.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ***កំណែទម្រង់សុវត្ថិភាពមណ្ឌលថែទាំកុមារសំខាន់ៗចូលជាធរមាននៅថ្ងៃនេះ នៅទូទាំងប្រទេសអូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើគំរូនៃការផ្លាស់ប្តូរគោលនយោបាយពន្ធជាសក្តានុពល ចំពោះអ្នកវិនិយោគលើអចលនទ្រព្យ។ *** ពួកអ្នកប្រជាធិបតេយ្យអាមេរិកសន្យាថានឹងចេញផ្សាយឯកសារ Epstein ទាំងអស់ បន្ទាប់ពីរបាយការណ៍ថា ឯកសារសំខាន់ៗត្រូវបានលាក់បាំងដោយចេតនា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា 27.02.2026

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ AFP ថា មជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam បាន និងកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជា ធ្វើឱ្យកម្ពុជា មានឈ្មោះមិនល្អ។ ប៉ុន្តែលោក បានច្រានចោលរាល់ការចោទប្រកាន់ ដែលថារដ្ឋាភិបាលបានសមគំនិត ឬបានចូលរួមជាមួយមជ្ឈមណ្ឌលឆបោកទាំងអស់នោះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ 26.02.2026

** ការគំរាមកំហែងសន្តិសុខចំពោះលោកនាយករដ្ឋមន្ត្រី ជាប់ទាក់ទងនឹងការសម្តែងរបស់ក្រុមរបាំចិន។ ** អូស្ត្រាលីប្រាប់ក្រុមគ្រួសារអ្នកការទូតនៅលីបង់ និងអ៊ីស្រាអែលឱ្យចាកចេញ ចំពេលមាន «ភាពតានតឹងក្នុងតំបន់»។ ** អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីស្ថិតនៅ 3.8 ភាគរយ។

អ្នកកាន់សាសនាឥស្លាមចាប់ផ្តើមប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននៅប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក 26.02.2026

ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានកំពុងចាប់ផ្តើមហើយ ដោយប្រជាជនមូស្លីមនៅជុំវិញពិភពលោកប្រារព្ធពិធី Iftar - ជាថ្ងៃដំបូងនៃរយៈពេលបង្អត់អាហារ។ នៅប្រទេសអូស្ត្រាលី ភោជនីយដ្ឋាននានាកំពុងបំពេញតម្រូវការអ្នកប្រតិបត្តិតាមពិធីបុណ្យនេះដែលមានចំនួនកាន់តែច្រើនឡើងៗ ដោយបើកទ្វារហាងរបស់ពួកគេយូររហូតដល់ក្រោយថ្ងៃលិច និងរហូតដល់ព្រឹកព្រលឹម។

បទពិសោធន៍​​នៃ​ការ​ព្យាបាល​ជំងឺ​មហារីកនៅ​ប្រទេស​អូស្រ្តាលី 25.02.2026

បន្ទាប់ពីទទួលការព្យាបាលជាង ៨ ឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញមហារីកនៅរដ្ឋវិចថូរៀ អ្នកស្រី លឹម ធីតា មានពន្លឺជីវិតសារជាថ្មីម្តងទៀត។ អ្នកស្រីធ្លាប់គិតថា ជីវិតប្រៀបដូចជានៅលើចុងអំបោះ រង់ចាំតែថ្ងៃដាច់ប៉ុណ្ណោះ ប៉ុន្តែការតស៊ូក្នុងការព្យាបាលក៏ទទួលបានជោគជ័យ ធ្វើឲ្យអ្នកស្រីមានភាពរឹងមាំឡើងវិញ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី លឹម ធីតា អ្នកជំងឺដែលជាស្បើយពីជំងឺមហារីកសុដន់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ 25.02.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការភ័យខ្លាចចំពោះការដាក់គ្រាប់បែកនៅ The Lodge ត្រូវបានដាក់ស្លាកថាជា "ក្តីកង្វល់ជាខ្លាំង" ចំពេលភាពតានតឹងនយោបាយកើនឡើង។ ** រដ្ឋញូសៅវែលបង្កើតអង្គភាពប៉ូលីសឆ្លើយតបរហ័សដែលប្រដាប់ដោយអាវុធធុនធ្ងន់។ ** បុរសពីរនាក់ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតបុរសអាយុ ៨៥ ឆ្នាំដោយច្រឡំអត្តសញ្ញាណ។

កងទ័ពកម្ពុជាថា ឮសំឡេងផ្ទុះ និងសំឡេងបាញ់កាំភ្លើង នៅខាងភាគីថៃ តាមព្រំដែន ក្នុងខេត្តព្រះវិហារ 24.02.2026

កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ កងទ័ពកម្ពុជា ប្រកាស ថា មានឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើង នៅខាងភាគីថៃ។ ប៉ុន្តែកងទ័ពកម្ពុជា មិនបានបាញ់តបតទេ នៅទល់មុខនៅភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ។

Άκου το podcast SBS Khmer - SBS ខ្មែរ στο Replaio

Ραδιόφωνο και podcast σε μία εφαρμογή - δωρεάν, χωρίς εγγραφή. Εγκατάστησέ την σήμερα και μη χάσεις την πρεμιέρα

Κατέβασέ το από το Google Play

Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS