SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: www.sbs.com.au
Πού να ακούσεις;
Podcast στην εφαρμογή Replaio Radio Έρχεται σύντομαΤα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast
Επεισόδια
Understanding treaty in Australia: What First Nations people want you to know - ការយល់ដឹងអំពីសន្ធិសញ្ញានៅក្នុងប្រទេសអូស្ត្រាលី៖ អ្វីដែលជនជាតិដើមដំបូងចង់ឱ្យលោកអ្នកដឹង 30.10.2025 8:52
Australia is home to the world’s oldest living cultures, yet remains one of the few countries without a national treaty recognising its First Peoples. This means there has never been a broad agreement about sharing the land, resources, or decision-making power - a gap many see as unfinished business. Find out what treaty really means — how it differs from land rights and native title, and why it m...
សមាជិកសភាសហព័ន្ធទទួលញត្តិពីពលរដ្ឋខ្មែរអូស្រ្តាលី 29.10.2025 7:21
កាលពីថ្ងៃចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែររាប់រយនាក់នៅទូទាំងទីក្រុងធំៗក្នុងប្រទេសអូស្រ្តាលីរួមទាំង ស៊ីដនី ម៉ែលប៊ន អាឌឺឡែត បានប្រមូលផ្តុំគ្នា ដោយសន្តិវិធី នៅមុខសភាទីក្រុង ខេនបេរា ដើម្បីប្រគល់ញត្តិជូនដល់សមាជិកសភាសហព័ន្ធអូស្រ្តាលី ទាមទារឱ្យមានការដោះលែងទាហានខ្មែរទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅ និងលក្ខខណ្ឌមួយចំនួនទៀត។ អ្នកស្រី ឡៅដាណេ ជូនសេចក្តីរាយការណ៍ជាបន្ត។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ 29.10.2025 13:43
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការចរចានៅតែបន្តលើកំណែទម្រង់ច្បាប់បរិស្ថានរបស់ប្រទេសអូស្ត្រាលី។ ** សវនកម្មកំពុងធ្វើលើមូលនិធិអនាគតលំនៅដ្ឋានអូស្ត្រាលី តម្លៃ 1ម៉ឺនលានដុល្លារ របស់រដ្ឋាភិបាលសហព័ន្ធ។ ** ស្នងការសិទ្ធិមនុស្សអូស្ត្រាលីអំពាវនាវឱ្យមានតម្លាភាព លើកិច្ចព្រមព្រៀងនិរទេសខ្លួន របស់អូស្ត្រាលីជាមួយកោះណាវរុ។
ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអូស្រ្តាលី នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ 29.10.2025 3:29
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីនារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កម្ពុជានិងថៃបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តគោរពសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ 28.10.2025 6:56
មុនពេលបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំទ្វេភាគី និងពិភាក្សាការងារ ជាមួយលោក អានុទីន ចាន់វីរៈកុល ( Anutin Charnvirakul ) នាយករដ្ឋមន្ត្រីថៃ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួម គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ 28.10.2025 4:21
**លោក ដូណាល់ ត្រាំ ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ អាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីនិងចិនជួបគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ាន។ ** រដ្ឋអូស្ត្រាលីខាងលិច សុំទោសចំពោះការសម្លាប់រង្គាលនៅ Pinjarra ឆ្នាំ១៨៣៤។
លោក ត្រាំ ពាណិជ្ជកម្ម និងសន្តិសុខ៖ កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី 27.10.2025 8:01
កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំលើកទី៤៧ កំពុងដំណើរការនៅប្រទេសម៉ាឡេស៊ី ដោយ គេរំពឹងថា កិច្ចពិភាក្សានេះ នឹងផ្តោតលើពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ - ដោយមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈដែលកម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់។ លោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស ក៏អញ្ជើញទៅចូលរួមផងដែរ ហើយមានប្រសាសន៍ថា ការផ្តោតអារម្មណ៍របស់លោកសម្រាប់ដំណើរទស្សនកិច្ចនេះនឹងជា វ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ 24.10.2025 4:25
** រដ្ឋាភិបាលរដ្ឋញូសៅវែលដាក់ចេញយុទ្ធសាស្ត្រឧក្រិដ្ឋកម្មលក់រាយ នៅមុនរដូវកាលបុណ្យណូអែលដ៏មមាញឹក។ ** នាយកប្រតិបត្តិ Optus ពីររូប នឹងចាកចេញពីក្រុមហ៊ុនទូរគមនាគមន៍នេះនៅឆ្នាំក្រោយ។ ** តារា NBA ស្ថិតក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួនក្នុងការស៊ើបអង្កេតល្បែងស៊ីសងរាប់លានដុល្លាររបស់សហរដ្ឋអាមេរិក។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ 24.10.2025 10:59
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិនត្រូវបានបញ្ជាក់អះអាងឡើង។ ** អ្នកជំនាញផ្នែកច្បាប់ វិស្វករ ព្រមទាំងប្រជាជន រិះគន់ ផែនការកម្ទេចចោលអគារលំនៅដ្ឋានសាធារណៈ របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។ ** ប៉ូលីសចោទប្រកាន់ថាក្រុមឧក្រិដ្ឋជន តែងតែមានបំណងចាប់ជំរិត និងសម្លាប់អ្នកម្តាយមួយរូបនៅក្រុងស៊ីដនី។
កម្ពុជា និងថៃ ឯកភាពសាងសង់បង្គោលព្រំដែនចំនួន ១៥ឡើងវិញ 23.10.2025 9:52
កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែននៃប្រទេសទាំងពីរ ដើម្បីសាងសង់ឡើងវិញ នូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដែល ភាគីទាំងពីរ បានឯកភាពគ្នា លើទីតាំងដើម។ ការឯកភាពគ្នានេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ JBC នៅខេត្តចន្ទបុរី ប្រទេសថៃ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ 23.10.2025 3:49
** ក្រុមប្រឹក្សាជាតិតស៊ូ ប្រកាសដើរតួនាទីជារដ្ឋាភិបាលក្រោមឈ្មោះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា។ ** Telstra និង Optus ព្រមានថា ទូរសព្ទ Samsung សេរ៊ីចាស់ៗមួយចំនួន ប្រហែលជាមិនអាចភ្ជាប់ទៅការហៅទូរសព្ទសង្រ្គោះបន្ទាន់ លេខសូន្យបីដងបានទេ។ ** តម្លៃផ្ទះនៅទីក្រុងស៊ីដនី នឹងឈានដល់ ពីរលានដុល្លារជាមធ្យម នៅចុងឆ្នាំក្រោយ។
Helping young people overcome extremism: What works? - ការជួយដល់យុវជនវ័យក្មេងឱ្យជម្នះភាពជ្រុលនិយម៖ តើអ្វីដែលមានប្រសិទ្ធភាព? 22.10.2025 7:53
Addressing violent extremism has typically been seen as an issue for law enforcement. But experts say local communities could be the key to change. - ការដោះស្រាយបញ្ហាជ្រុលនិយមដោយហិង្សា ជាធម្មតាត្រូវបានគេមើលឃើញថាជាបញ្ហាសម្រាប់ការអនុវត្តច្បាប់។ ប៉ុន្តែអ្នកជំនាញនិយាយថាសហគមន៍មូលដ្ឋានអាចជាគន្លឹះក្នុងការផ្លាស់ប្តូរវា។
ការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី និងការសិក្សាពុទ្ធឱវាទនៅវត្តខ្មែរមៀលយូរ៉ា 22.10.2025 7:52
វត្តខ្មែរមៀលយូរ៉ា ជាវត្តខ្មែរថ្មីមួយ ដែលទើបតែកសាងឡើងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ឆ្នាំនេះ គណៈកម្មការនិងពុទ្ធបរិស័ទបានមូលមតិគ្នារៀបចំ បុណ្យកឋិនទានសាមគ្គីនៅថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ក្រៅពីកម្មវិធីបុណ្យ ប្រជាពុទ្ធបរិស័ទក៏មានការជួបជុំគ្នាប្រចាំថ្ងៃ ដោយមានព្រះសង្ឃជាប្រធាន ដឹកនាំក្នុងការសិក្សាពុទ្ធឱវាទ។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុ ស្វាយ សុ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ 22.10.2025 11:32
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រទេសចិនជំរុញឱ្យអូស្ត្រាលីជៀសវាងការធ្វើឱ្យខូចទំនាក់ទំនងនៃសម្ព័ន្ធមិត្តទាំងពីរ។ ** រដ្ឋាភិបាលសហព័ន្ធនិយាយថា កិច្ចព្រមព្រៀងរ៉ែសំខាន់ៗថ្មីរវាងអាមេរិក និងអូស្ត្រាលី នឹងអនុវត្តតាមច្បាប់បរិស្ថានរបស់ប្រទេសអូស្ត្រាលី។ ** យោធាមីយ៉ាន់ម៉ាបានបិទប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដ៏ធំមួយ នៅជិតព្រំដែនជាមួយប្រទេសថៃ។
មន្ត្រីជំនាញកម្ពុជា-ថៃ បើកកិច្ចប្រជុំរឿងព្រំដែននិងត្រួតពិនិត្យបទឈប់បាញ់ 21.10.2025 7:41
នៅដើមសប្តាហ៍នេះ មន្ត្រីជំនាញព្រំដែន និងខាងកងទ័ពកម្ពុជា-ថៃ បានជួបប្រជុំដាច់ដោយឡែកពីគ្នា ដើម្បីជជែកពិភាក្សារឿងព្រំដែន និងត្រួតពិនិត្យនូវការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ធ្វើជាសាក្សី នាចុងសប្តាហ៍នេះ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ 21.10.2025 3:42
** លោកនាយករដ្ឋមន្រ្តី Albanese និយាយថា មានកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើជាមួយលោកដូណាល់ត្រាំ។ ** អូស្ត្រាលីរិះគន់ចិនចំពោះទង្វើយោធាគ្មានសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុលើអាកាសមួយទៀតនៅសមុទ្រចិនខាងត្បូង។ ** សហជីពប៉ូលីសរដ្ឋវិចថូរៀ ការពារការប្រើប្រាស់គ្រាប់បែកផ្សែង ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកហ្វូងបាតុករកាលពីថ្ងៃអាទិត្យ។
How to donate blood in Australia - របៀបបរិច្ចាគឈាមនៅក្នុងប្រទេសអូស្រ្តាលី 21.10.2025 11:16
Each time you donate blood, you can save up to three lives. In Australia, we rely on strangers to donate blood voluntarily, so it’s a truly generous and selfless act. This ensures that it’s free when you need it—but it also means we need people from all backgrounds to donate whenever they can. Here’s how you can help boost Australia’s precious blood supply. - រាល់ពេលដែលអ្នកបរិច្ចាគឈាម អ្នកអាចជួយសង...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ 17.10.2025 4:01
** អត្រាគ្មានការងារធ្វើរបស់ប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021។ ** គណបក្សប្រឆាំងសហព័ន្ធស្ថិតក្រោមសម្ពាធក្នុងការគូសបញ្ជាក់នូវគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។ ** ជនជាតិដើមអូស្ត្រាលីមួយក្រុម បានជួបស្តេច Charles នៅឯវិមានអូស្ត្រាលី ក្នុងទីក្រុងឡុងដ៍ ដើម្បីប្រារព្ធខួបលើកទី 40 ឆ្នាំ នៃការប្រគល់មកវិញនូវឧទ្យានជាតិ Uluru ។
ទម្លាប់សន្សំសំចៃទឹករបស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី 17.10.2025 12:06
ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់អូស្រ្តាលីបានបង្ហាញថា យកតាមព័ត៌មានរបស់អង្គាសហប្រជាជាតិ នៅចន្លោះឆ្នាំ ២០១៥ និង ២០២២ ប្រជាពលរដ្ឋ ២.២ ពាន់លាននាក់ នៅទូទាំងពិភពលោក មិនទាន់ទទួលបានសេវាកម្មទឹកស្អាតសម្រាប់ប្រើប្រាស់។ ថ្វីត្បិតតែ នៅអូស្ត្រាលីបច្ចុប្បន្ន មិនមានសញ្ញាណាមួយដែលបង្ហាញថា នឹងមានភាពខ្វះខាតទឹកស្អាត ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើន តែងតែមានទម្លាប់ប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត។ សូមស្តាប់បទសម្ភាស...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ 17.10.2025 12:13
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចប្រជុំកំពូលរវាងរដ្ឋមន្រ្តីគមនាគមន៍និងស្នងការ eSafety នៅមុនការហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គមចូលជាធរមាន។ **A-D-F ត្រៀមសម្រាប់សំណើដែលអាចធ្វើទៅបាន ដើម្បីគាំទ្រដល់កម្លាំងស្ថិរភាពអន្តរជាតិនៅហ្គាហ្សា។ ** លោកហិរញ្ញិក និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន។
កម្ពុជា និងកូរ៉េខាងត្បូង បន្តសហការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 17.10.2025 7:30
អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី គីម ជីណា បានដឹកនាំប្រតិភូ មកកាន់កម្ពុជា និងបានជួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ 16.10.2025 4:10
** អាមេរិកសង្ឃឹមថានឹងទាញអូស្រ្តាលីចូលក្នុងសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយចិនជុំវិញការគ្រប់គ្រងការផ្គត់ផ្គង់រ៉ែសំខាន់ៗ។ ** ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចយឺតសម្រាប់ អូស្ត្រាលីត្រូវបានបញ្ជាក់អះអាងនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ ** កងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់ស្លាប់ បន្ទាប់ពីមានឧបទ្ទវហេតុក្រឡាប់រថយន្ត ក្នុងរដ្ឋគ្វីនស្លេន។
How extremist groups are targeting and recruiting young people - វិធីដែលក្រុមជ្រុលនិយមកំពុងកំណត់គោលដៅលើយុវជនវ័យក្មេងនិងជ្រើសសមាជិកថ្មី 16.10.2025 8:29
Violent extremist recruiters are targeting and radicalising young people looking for belonging and connection — and it's not only happening in the dark corners of the internet. - ពួកអ្នកជ្រើសរើសសមាជិកក្រុមជ្រុលនិយមដ៏ហិង្សា កំពុងកំណត់គោលដៅ និង ធ្វើមូលវិវដ្តនិយមលើមនុស្សវ័យក្មេងដែលកំពុងស្វែងរកភាពជាម្ចាស់ និងទំនាក់ទំនង- ហើយវាមិនគ្រាន់តែកើតឡើងនៅក្នុងជ្រុងងងឹតនៃអ៊ីនធឺណិតប៉ុណ្ណោះទេ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ 15.10.2025 10:02
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាជ្ញាធរថា ប្រព័ន្ធទូរសព្ទសូន្យបីដងក្នុងរដ្ឋវិចថូរៀ បានវិលមកប្រក្រតីវិញ បន្ទាប់ពីដាច់សេវាកាលពីព្រឹកព្រលឹមព្រឹកនេះ។ ** ដំណាក់កាលដ៏ក្រៀមក្រំមួយនៃការស្លាប់ជនជាតិដើមភាគតិចនៅក្នុងមន្ទីរឃុំឃាំងនៃរដ្ឋញូសៅវែល។ **ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់អះអាងការគ្រប់គ្រងតំបន់នេះ។
លោកដូណាល់ ត្រាំ នឹងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ 14.10.2025 7:55
កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក មូហាម៉េដ ហាសាន់ (Mohamad Hasan ) បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡ...
Παρόμοια podcast
Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS