SBS

SBS Khmer - SBS ខ្មែរ

News KM ↓ Επεισόδια: 1124

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Δημιουργός

SBS

Κατηγορία

News

Ιστοσελίδα του podcast

www.sbs.com.au

Τελευταίο επεισόδιο

29 Ιουν 2026

Πού να ακούσεις;

Podcast στην εφαρμογή Replaio Radio Έρχεται σύντομα

Τα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast

Κατέβασέ το από το Google Play Δωρεάν εγκατάσταση Android σχεδόν 10 εκατ. λήψεις · βαθμολογία 4,8 iOS σύντομα

Επεισόδια

ការប្រារព្ធទិវាជនភៀសខ្លួនរបស់មជ្ឈមណ្ឌលធនធានជនភៀសខ្លួននិងជនអន្តោប្រវេសន៍ SMRC 16.06.2026

អូស្រ្តាលីតែងតែយកចិត្តទុកដាក់ចំពោះជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ជាឧទាហរណ៍ គឺការបង្កើតឡើងនូវមជ្ឈមណ្ឌលធនធានជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ដែលហៅកាត់ថា SMRC។ មជ្ឈមណ្ឌលនេះ មានតួនាទីក្នុងការគាំទ្រនិងគាំពារជនភៀសខ្លួននិងជនអន្តោប្រវេសន៍ តាមរយៈការផ្តល់សេវាកម្មនិងកម្មវិធីជាច្រើន។ កាលពីពេលថ្មីៗ SMRC បានប្រារព្ធទិវាជនភៀសខ្លួន ដែលជាកម្មវិធីប្រចាំឆ្នាំថ្មីរបស់ខ្លួន។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម សួរ សមាជិកក្រុមប្...

MiniPod: On the back foot | Words we use - MiniPod: On the back foot | Words we use 15.06.2026

Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'On the back foot'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាឃ្លាថា 'On the back foot'។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ 13.06.2026

** រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានលាលែងពីតំណែង មុនពេលធ្វើសន្និសីទសារព័ត៌មានជាមួយសហភាគីអូស្ត្រាលី។ ** ហិរញ្ញិកសហព័ន្ធថា រដ្ឋាភិបាលនឹងរកដំណោះស្រាយ សម្រាប់ក្រុមហ៊ុនបង្កើតថ្មី startup ដែល បារម្ភអំពីការផ្លាស់ប្តូរពន្ធCGT។ **រដ្ឋមន្ត្រីថ្នាក់រដ្ឋ និងដែនដីនិយាយថា ការផ្លាស់ប្តូរ NDIS ដែលបានគ្រោងទុក របស់រដ្ឋាភិបាលសហព័ន្ធ មានហានិភ័យធ្វើឱ្យជនពិការជាប់គាំង។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំថ្ងៃ៖ ម៉ិកស៊ិក និង កូរ៉េខាងត្បូង ឈ្នះការប្រកួតនៅថ្ងៃបើកឆាក 12.06.2026

ក្រុមម៉ិកស៊ិក និងសាធារណរដ្ឋកូរ៉េ បានបើកយុទ្ធនាការ FIFA World Cup 2026 របស់ពួកគេ ជាមួយនឹងជ័យជម្នះ ខណៈដែលក្រុម Socceroos បន្តត្រៀមរៀបចំសម្រាប់ការបើកឆាកពូល D របស់ពួកគេ ទល់នឹងក្រុមទួរគី នៅថ្ងៃអាទិត្យ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ 12.06.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីរ៉ង់និយាយថា គ្មានសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិកទេ។ *** គណបក្សលីបឺរលនិយាយថា វាលឿនពេកក្នុងការពិចារណាលើកិច្ចព្រមព្រៀងដៃគូអនុគ្រោះ ជាមួយគណបក្ស One Nation។ *** ប៉ូលីសនិយាយថា ពួកគេបានរកឃើញសាកសពស្ត្រីម្នាក់ដែលបានបាត់ខ្លួនក្នុងឆ្នាំ ២០១៨។

លោក ហ៊ុន សែន ឆ្លើយតបនឹងរឿងកម្ពុជាទទួលបានរថក្រោះពីចិន 12.06.2026

ក្នុងពេលពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា នៅក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសថា ការកសាងសមត្ថភាពកងទ័ព មិនមែនធ្វើឡើង ក្នុងគោលបំណង ទៅឈ្លានពានប្រទេសណាមួយទេ តែជាផ្នែកមួយ ក្នុងការពង្រឹងវិស័យការពារជាតិ។

ជំងឺអូទីស៊ឹម មិនមែនកើតឡើងភាគច្រើនតែចំពោះមនុស្សប្រុសទៀតទេ 11.06.2026

ការស្រាវជ្រាវថ្មីបង្ហាញថា សមាមាត្ររវាងក្មេងស្រី និងក្មេងប្រុសដែលមានជំងឺអូទីសឹមគឺប្រកៀកប្រកិតគ្នាជាងអ្វីដែលធ្លាប់គិតទៅទៀត។ គេយល់ថា សមាមាត្របច្ចុប្បន្ននៃបុរស និងស្ត្រីដែលមានជំងឺអូទីសឹមគឺ ប្រុស៤ និងស្រី១ តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីៗបានបង្ហាញថា គម្លាតអាចទាបដល់ទៅ ប្រុស២ និងស្រី១។ ខណៈពេលដែលគម្លាតនេះកំពុងបិទបន្តិចម្តងៗ ស្ត្រីដែលមានអាយុលើសពីសែសិបឆ្នាំកំពុងក្លាយជាក្រុមដ៏សំខាន់មួយ ដើម្បីស្វែងរកការធ្វើរ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ 11.06.2026

*** សហរដ្ឋអាមេរិកមានគម្រោងបើកការវាយប្រហារជាថ្មីមកលើប្រទេសអ៊ីរ៉ង់។ *** នាយករដ្ឋមន្ត្រីអូស្រ្តាលីមិនបានច្រានចោលការពន្យារពេលអនុគ្រោះពន្ធលើប្រេងឥន្ធនៈបន្តទៀតនោះទេ។ *** ការងាររហូតដល់ 300 កន្លែងនឹងត្រូវកាត់បន្ថយនៅ Southern Cross Media Group ដែលជាក្រុមហ៊ុននៅពីក្រោយ Seven Network, The West Australian និង Triple M។

Are electric vehicles worth it in Australia?| Fuel in Focus - តើការប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនីសាកសមសម្រាប់អ្នកដែរឬទេ? | ការផ្តោតលើប្រេងឥន្ធនៈ 11.06.2026

Electric vehicles are becoming more common on Australian roads as fuel prices remain unstable and more drivers look for cheaper ways to travel. Here's what you need to know if you are thinking about making the switch. - រថយន្តអគ្គិសនី ឬហៅកាត់ថាEVs កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសអូស្រ្តាលី ខណៈដែលតម្លៃប្រេងឥន្ធនៈនៅតែមិនប្រាកដប្រជា ហើយអ្នកបើកបរកាន់តែច្រើនសម្លឹករកវិធីសាស្រ្តធ្វើដំណើ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ 10.06.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **មេដឹកនាំបក្សលីបឺរលនៃរដ្ឋវិចថូរៀ លោកស្រី Jess Wilson មានទំនុកចិត្តថា អាចឈ្នះការបោះឆ្នោតរដ្ឋ ដោយមិនចាំបាច់មានការគាំទ្រពីគណបក្ស One Nation។ ** រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានទំនុកចិត្តថា កម្មវិធី Thriving Kids ដែលជំនួស NDIS នឹងរួចរាល់មុនពេលផ្លាស់ប្តូរដែលបានគ្រោងទុក។ **មានការសង្ស័យអំពីទស្សនវិស័យនៃកិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ា បន្ទាប់ពីលោកត្រាំ ចោទ អ៊ីរ៉ង់...

កម្ពុជាប្រើវេទិកាអាស៊ាន នៅប្រទេសវៀតណាម លើកឡើងពីក្តីបារម្ភនៅតំបន់ដែលថៃកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា 10.06.2026

នៅក្នុងវេទិកាអនាគតអាស៊ាន លើកទី៣ នៅប្រទេសវៀតណាម នាថ្ងៃទី៩ ខែមិថុនា កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីក្តីបារម្ភ ចំពោះការធ្វើសកម្មភាពនានា នៅលើដីជាក់ស្តែង របស់យោធាថៃ នៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅ ក្នុងទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយថៃឡើយ 10.06.2026

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនៅចំពោះមុខបងប្អូនជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ទទួលស្គាល់ថា កម្ពុជាមិនបានត្រៀមខ្លួន ដើម្បីវាយប្រយុទ្ធជាមួយថៃឡើយ។ ការប្រកាសដូច្នេះ ក៏ព្រោះតែមហាជនមួយចំនួន ខឹងសម្បានឹងសកម្មភាព ឈ្លានពានរបស់យោធាថៃ ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយកូនប្រុសរបស់លោក បានត្រឹមចេញ...

កញ្ចប់ថវិកានៅតែជាប់គាំង ក្នុងពេលមានការចោទសួរអំពីពន្ធដារ និង NDIS 09.06.2026

រដ្ឋាភិបាលសហព័ន្ធ គណបក្សហ្រ្គីន និងគណបក្សសម្ព័ន្ធ កំពុងជាប់គាំងលើវិធានការក្រោយកញ្ចប់ថវិកាលើបញ្ហាពន្ធដារ និង NDIS - ដោយនៅសល់តែកិច្ចប្រជុំពីរសប្តាហ៍ម្តងតែមួយលើកទៀតប៉ុណ្ណោះ មុនពេលសភាសម្រាកសម្រាប់រដូវរងារយៈពេលប្រាំសប្តាហ៍។ ខណៈពេលដែលការចរចានៅតែបន្ត អ្នកចូលរួមក្នុងគម្រោងNDIS កំពុងប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ ដោយគម្រោងនេះត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយ រួមទាំងការកាត់បន្ថយយ៉ាងសម្បើម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ 09.06.2026

**យ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានស្លាប់ ១៤៤ នាក់រងរបួស ១២ នាក់បាត់ខ្លួន នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីន។ ** អភិបាលរដ្ឋវិចថូរៀ បដិសេធការស្មានទុកជាមុនអំពីការបែកធ្លាយនៃភាពជាអ្នកដឹកនាំ។ ** អាជីវកម្មកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរសំខាន់ៗចំពោះការទូទាត់ប្រាក់សោធននិវត្តន៍ចាប់ពីខែក្រោយទៅ។

MiniPod: Man On! | Words we use - MiniPod: Man On! | Words we use 08.06.2026

Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'Man On!'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'Man On!'។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ 06.06.2026

**តួលេខថ្មីបង្ហាញថា ភាពគ្មានផ្ទះសម្បែងរស់នៅ ក្នុងរដ្ឋញូសៅវែល កំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជនបទ។ ** ការផ្លាស់ប្តូរពន្ធដ៏ចម្រូងចម្រាសនៅក្នុងកញ្ចប់ថវិការបស់រដ្ឋាភិបាលបក្សលេប័រ បានឆ្លងសភាជាន់ទាប។ **ក្រុមហេសបូឡា បដិសេធបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។

#111 Water problems at home? |Talking to a plumber (Med) - សិក្សាភាសាអង់គ្លេសភាគទី111៖ ធ្លាយបំពង់ទឹកនៅផ្ទះ? និយាយជាមួយជាងជួសជុលទឹក 05.06.2026

Learn English useful for describing plumbing problems at home. Practise everyday phrases for explaining issues, asking about cost, and arranging repairs. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីបញ្ហាបំពង់ទឹកនៅផ្ទះ។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពន្យល់ពីបញ្ហា សាកសួរអំពីថ្លៃចំណាយ និងចាត់ចែងការជួសជុល។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ 05.06.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សលេប័រវាយបកទៅលើក្រុមប្រឆាំងលើជំនួយលំនៅដ្ឋានសម្រាប់អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ** មានការរំពឹងទុកថា គណបក្សសម្ព័ន្ធ អាចសហការជាមួយគណបក្សហ្រ្គីន នៅក្នុងព្រឹទ្ធសភា ដើម្បីបញ្ឈប់ការផ្លាស់ប្តូរពន្ធដ៏ចម្រូងចម្រាស។ **លោក ដូណាល់ ត្រាំ និយាយថា លោកមានកិត្តិយសបើបានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ចំពេលមានសម្ពាធដើម្បីបញ្ចប់សង្គ្រាម។

ថៃប្រកាសត្រៀមខ្លួនចូលរួមយន្តការ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយកម្ពុជា 05.06.2026

ថៃ តាមរយៈរដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បានប្រកាសត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីចូលរួម ក្នុងយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS)។ សេចក្តីរាយការណ៍ដូច្នេះ បានធ្វើឡើង បន្ទាប់ពីកម្ពុជា បានសម្រេច ប្រើប្រាស់យន្តការអន្តរជាតិនេះ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ ក្រោយពីប្រទេសថៃ សម្រេចលុបចោល MOU ឆ្នាំ២០០១។

ការដំឡើងប្រាក់ឈ្នួលសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបបំផុតរបស់ប្រទេសអូស្ត្រាលី 04.06.2026

គេរំពឹងថា និយោជិតអូស្ត្រាលីរាប់លាននាក់ នឹងទទួលបានការដំឡើងប្រាក់ឈ្នួល ៤,៧៥ ភាគរយនៅក្នុងខែកក្កដា បន្ទាប់ពីគណៈកម្មការការងារយុត្តិធម៌បានចេញការត្រួតពិនិត្យប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមសហជីពបានស្វាគមន៍តួលេខនេះ ប៉ុន្តែ ក្រុមអាជីវកម្មនិយាយថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ និងដាក់សម្ពាធខ្លាំងជ្រុលមកលើអាជីវកម្ម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ 04.06.2026

*** កំណើនសេដ្ឋកិច្ចអូស្រ្តាលីកើនឡើងយឺត។ *** រដ្ឋាភិបាលសហព័ន្ធនិយាយថា សំណើពន្ធថ្មីរបស់អាមេរិកលើប្រទេសចំនួន ៦០ រួមទាំងប្រទេសអូស្ត្រាលីផងនោះ គឺមិនសមហេតុផល។ *** ប្រទេសចិនបានដាក់ទណ្ឌកម្មលើសមាជិកសភានូវែលហ្សេឡង់ចំនួនបួនរូប បន្ទាប់ពីពួកគេបានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែមុន។

តម្លៃផ្ទះធ្លាក់ចុះនៅទីក្រុងស៊ីដនី និងម៉ែលប៊ិន 03.06.2026

យោងតាមតួលេខចុងក្រោយបំផុតពីទីភ្នាក់ងារស្រាវជ្រាវ Cotality បានឱ្យដឹងថា ថ្លៃចំណាយដើម្បីទិញផ្ទះសម្បែងនៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះ។ តម្លៃលំនៅដ្ឋានបានធ្លាក់ចុះ 0.9 ភាគរយនៅទីក្រុងស៊ីដនី និង 0.8 ភាគរយនៅទីក្រុងមែលប៊នក្នុងអំឡុងខែឧសភា។ ក៏មានការធ្លាក់ចុះនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី ACT ផងដែរ គឺ 0.2 ភាគរយ។ ខណៈពេលដែលតម្លៃបានកើនឡើងនៅក្នុងរដ្ឋធានី និងដែនដីផ្សេងទៀត កំណើននេះខ្សោយជាងកា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ 03.06.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្រ្តាលីបញ្ជូនទាហានទៅប្រទេសប៉ូឡូញ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន។ *** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ការពារការផ្លាស់ប្តូរថ្មីៗ នៅក្នុងកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS។ *** អតីតមេដឹកនាំបក្សលីបឺរលនៅខេនបេរា លាឈប់ពីបក្ស ដោយចោទថាជាវប្បធម៌បំពុល។

កម្ពុជា ដាក់ពាក្យប្ដឹងជាផ្លូវការដើម្បីបើកយន្តការផ្សះផ្សាដោយចាប់បង្ខំ លើតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ 03.06.2026

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការសម្រេចចិត្ត ដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការផ្សះផ្សា ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លើតំបន់ដែនសមុទ្រទាមទារត្រួតស៊ីគ្នា ជាមួយថៃ។ ការសម្រេចរបស់កម្ពុជាដូច្នេះ បន្ទាប់ពីភាគីថៃ បានសម្រេចដើរចេញពីកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១។

លោក ហ៊ុន សែន ផ្ញើសារទៅក្រុមប្រឆាំង ដែលរិះគន់លោកនាំចៅៗ ទៅចូលរួមកម្មវិធីជួបជុំនៅមូលដ្ឋាន 03.06.2026

ក្នុងពេលទៅពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងជាងគេបំផុត នៅកម្ពុជា បានផ្ញើសារជាថ្មី ទៅកាន់ក្រុមប្រឆាំង ដែលបានរិះគន់រូបលោក ដែលបាននាំចៅៗ ទៅចូលរួមកម្មវិធីជួបជុំ នៅតាមបណ្តាខេត្តនានា ក្នុងពេលថ្មីៗនេះ ព្រមទាំងព្រមានបង្ក្រាបលើអ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលសព្វថ្ងៃ ដឹកនាំដោយកូនប្...

Άκου το podcast SBS Khmer - SBS ខ្មែរ στο Replaio

Ραδιόφωνο και podcast σε μία εφαρμογή - δωρεάν, χωρίς εγγραφή. Εγκατάστησέ την σήμερα και μη χάσεις την πρεμιέρα

Κατέβασέ το από το Google Play

Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS