RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

Health KM ↓ Επεισόδια: 36

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: www.rfi.fr

Δημιουργός

RFI ខេមរភាសា / Khmer

Κατηγορία

Health

Ιστοσελίδα του podcast

www.rfi.fr

Τελευταίο επεισόδιο

7 Οκτ 2026

Πού να ακούσεις;

Podcast στην εφαρμογή Replaio Radio Έρχεται σύντομα

Τα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast

Κατέβασέ το από το Google Play Δωρεάν εγκατάσταση Android σχεδόν 10 εκατ. λήψεις · βαθμολογία 4,8 iOS σύντομα

Επεισόδια

ហេតុអ្វី​ចំនួន​កុមារមីញ៉ូម​ភ្នែក​កើន​ឡើង​ខ្លាំង​ ស្ទើរ​គុណនឹង​បី ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ? 07.10.2026

បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។ កុំប្រហែសមើលស្រាល​ជំងឺ​មីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ពេល​ចាស់។ គ្មាន​អ្វី​ប្លែក​ទៀត​ឡើយ នៅ​ពេល​ឃើញ​ក្មេង​ពាក់​វែនតា។ នៅ​ឆ្នាំ​២០៥០ មនុស្សពាក់​កណ្...

បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ? 30.09.2026

គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំងអស់។ ផ្តល់​ជាតិទឹក ផ្តល់​ភាពសើ...

ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន? 23.09.2026

ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន...

សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ 16.09.2026

តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រ...

តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ? 09.09.2026

គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ...

ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ? 02.09.2026

ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​...

តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ? 26.08.2026

ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទា...

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព? 19.08.2026

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ? អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បាន​ធ្លាក់​ចុះ អស់​ជាង​ពាក់កណ្តាល ក្នុងរយៈពេល តែ​៥០​ឆ្នាំ។ នេះ ជា​លទ្...

រលាក​អញ្ចាញអាច​​បំផ្លាញ​ដល់សុខភាព​បេះដូង​​និង​ខួរក្បាល 12.08.2026

មាត់​ធ្មេញ​មិនមែន​មាន​ភារកិច្ច​ត្រឹម​តែ​ទំពារអាហារ​បញ្ជូន​ទៅ​ក្រពះ​ដើម្បី​ចិញ្ចឹម​សរីរាង្គកាយ​ទេ តែ​មាត់​ក៏​អាច​ជា​ច្រក​ផ្លូវ​នាំទៅ​រក​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ប្រសិន​បើ​មាត់​គ្មាន​អនាម័យ បណ្តោយ​ឱ្យ​មាន​ជំងឺ​រលាក​អញ្ចាញ។ ដូច្នេះ​សូម​កុំ​ភ្លេច​តាម​ដាន​សុខភាព​អញ្ចាញ​ធ្មេញផង។ អ្នក​មាន​បញ្ហា​រលាក​អញ្ចាញ​បន្តិច​បន្តួច​មែនទេ? ជា​អាការៈ​តិច​តួចមែន ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​អាច​មាន​គ...

គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​យ៉ាងណា? 05.08.2026

ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​សម្រក​ទម្ងន់​កាន់​តែ​ច្រើនឡើងៗ។ សម្រាប់​គ្រូពេទ្យ​ខ្លះ នេះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ខុស​ទិសដៅ។ គ្រូពេទ្យ​ខ្លះ​ទៀត ព្រម​ឱ្យ​អ្នក​ចង់​ស្គម​ប្រើ។ តើ​ការ​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​បែប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សុខភាព​ជាទូទៅ? តើ​អ្នក​ជា​ដែល​ប្រើថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ស្រក​ទម្ងន់​ អាច​ទទួល​ផល​រំខាន​...

គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា 22.07.2026

ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។ ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្...

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់” 15.07.2026

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់? ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីពីរ ដែល​ត្រូ...

ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ? 08.07.2026

​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ? ដោះ​ចិញ្ជៀន​មិន​ចេញ ពាក់​ស្បែក​ជើង​លែង​​ចូល​ ... ព្រោះ​តែ​​​ប្រអប់​ដៃ​ប្រអប់​ជើង ក​ជើង ឡើង​ហើម​។ ​នេះ​ជា​បាតុភូត​ដែល​​ត...

តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា? 02.07.2026

ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ? ដូង​ក្រអូប ដូងតឿ ដូងភ្លើង ដូង​ខ្ទិះ ... ដូង​មាន​ច្រើន​ប្រភេទ​ណាស់​។ សាច់ ខ្ទិះ ប្រេង របស់​ដូង មិន​ត្រឹម​តែមាន​ឱជារសឆ្ងាញ់​មាត់​​ទេ តែ​ថែម​ទាំងអាច​ផ្តល់​គុណប្រយោជន៍ផ្នែក​អាហារូបត្ថម្ភ​​ច្រើន​​ ​និង ​អត...

តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ? 10.06.2026

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​ មាន​គ្រប់​ទម្រង់ ជា​គ្រាប់​រលូនទន់ៗ​ថ្លាៗ​ឆ្លុះ​ឃើញ​​ខ្លាញ់ខាង​ក្នុង ថ្នាំ​អាហារ​បន្ថែម​អូមេ...

សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា? 03.06.2026

សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។ ខុស​ពី​សរីរាង្គ​ចក្ខុ ត្រចៀក​មិន​ចេះ​សម្រាក​ទាល់​តែ​សោះ​។ គេ​មិន​អាច​បិទ​ត្រចៀកឱ្យ​ជិត​ឈឹង​​លែង​ឮ​អ្វី​​ ដូច​បិទ​ភ្នែក​លែង​មើល​ឃើញ​អ្វីទាំងអស់ឡើយ​។ នៅ​ពេល​យប់ ពេល​សំរាន្ត​​លក់​ ​ត្រចៀក​នៅ​តែ​បន្ត​ឮ​សំឡេងដដែល គ្រាន់​តែ​​ពេល​ខ្លះ​សំឡេង​នោះ​មិន​រំខាន​ដល់​ភ្ញាក់...

ភាព​ចាស់​របស់​មនុស្ស៖ អាយុ​គ្រាន់​តែ​ជា​តួលេខ? 27.05.2026

ចូល​ដល់​អាយុ​ប៉ុន្មាន​ទើប​ចាត់​ទុក​ថា​ចាស់? ភាព​ចាស់របស់​មនុស្ស​ម្នាក់ៗ​ អាច​​អាស្រ័យ​ទៅ​លើ​​មាត់​អ្នក​ថា ដូច​ពាក្យ​លេង​សើច​ដែល​ថា អាយុ​គ្រាន់តែ​ជា​តួលេខ។ ប៉ុន្តែបើ​​តាម​​​វិទ្យាសាស្ត្រ ភាព​ចាស់​របស់​មនុស្ស​​ មាន​អាយុ​ច្បាស់​លាស់ និង​ឆាប់​ជាង​ការ​គិត​របស់​យើង​ឆ្ងាយ​ណាស់។ កាលនៅតូច​​ចង់ឆាប់​ធំ​។ តែដល់​ពេល​ចាស់​ចង់​​នៅ​ក្មេង ចង់​ឱ្យ​គេ​ថា​នៅ​ក្មេង។ បើ​ដូច្នេះ​សួរ​ថា​តើ​​​មនុស្ស​ ចាស់ ​នៅ​អាយុ​ប៉ុន្មា...

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា? 23.05.2026

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព? ខ្ទះ​ឆា​មិន​ជាប់ ក្រណាត់​មិន​ជ្រាប​ទឹក របស់​ប្រើ​ជាប់​បាន​យូរ ... នេះ​ជា​លក្ខណៈ​បញ្ជាក់​អំពី​គុណភាព​ដ៏​ល្អ​នៃ​​វត្ថុ​មួយ តែបញ្ហា​នៅ​ត្រង់ថា ជាតិ​គីមី​ដំឡើង​គុណភាព​របស់​របរ​ទាំងអស់នោះ​ មិន​បាត់​បង់ និង​មិន​រលាយ​ក្នុង​បរិស្ថាន...

តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ? 13.05.2026

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបា...

ប៉ាគីនសុន​ ជា​ជំងឺអ្វី? 07.05.2026

​​ញ័រ​ រឹងសរសៃ​រឹង​សាច់​ដុំ​ពិបាក​ធ្វើ​ចលនា​ធ្វើ​ ចលនា​យឺតៗ ខ្សោយ​កម្លាំង​ ប៉ាគីនសុន​ជា​ជំងឺ ​មនុស្ស​ចាស់ ដែលមាន​កើត​ច្រើន ​លំដាប់​ទីពីរ​បន្ទាប់​ពី​ជំងឺ​វង្វេង​វង្វាន់ ក្នុង​ផ្នែក​ប្រព័ន្ធប្រសាទ។ មាន​មនុស្ស​ចាស់​ជិត​​១០លាន​នាក់​ ដែល​កើត​ជំងឺ​ប៉ាគីសុន​នេះ នៅលើ​ពិភពលោក។ នេះ​បើ​តាម​តួលេខ​របស់​សមាគម​ប៉ាគីសុន​បារាំង។ តើ​ជំងឺ​ប៉ាគីសុន​ជា​ជំងឺ​អ្វី? ប៉ាគីនសុនជា​ជំងឺ​ដែល​កើត​មាន​ញឹកញាប់​លំដាប់​ទីពីរ បន្ទា...

តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព? 09.04.2026

ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ការ​ចិញ្ចឹម​សត្វ​យក​មក​ធ្វើ​​ជា​មិត្ត ​រស់​នៅក្នុង​ផ្ទះ​ជាមួយ​ម្ចាស់ មិនសូវ​ពេញ​និយម​ទេ​នៅក្នុង​សង្គម​ខ្មែរ។ ខ្លះរើស​អើង​ព្រោះ​ជា​សត្វ ខ្លះ​ខ្លាច​ភាព​ក...

ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង 01.04.2026

អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង​​ មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ទាប។ ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើម្ហូប​អាហារ​ពីក្មេង​ ហើយ​ងាក​មក​​​ផ្តើម​ធ្វើ​ម្ហូប​នៅ​វ័យ​ចំណាស់ កាន់​តែទទួល​បាន​​ផល​ល្អ​ ដោយ​អាច​កាត់​បន្ថយ​គ្រោះភ្លេច​វង្វេង​​​បាន​ច្រើន​ខ្លាំងណាស់ ដល់​ទៅ​៦៧%​ឯណោះ។ តើអ្នកស្រាវជ្រាវ​ អាច​ពន្យល់​អំពី​​ទំនាក់ទំនង​នៃ​​ការ​ធ្វើម្ហូប​និងកា​រកាត់​ប...

អ្នកថែមនុស្ស​ឈឺក្នុង​គ្រួសារ​​ រង​​ផលវិបាក​ផ្នែក​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​យ៉ាងណា? 25.03.2026

ក្លាយ​ជា​អ្នក​មើល​ថែមនុស្ស​ឈឺ គឺ​ជា​ស្ថានភាព​ដែល​មានជួប​ប្រទះកាន់​តែ​ច្រើនឡើងៗ។ នៅ​ប្រទេស​បារាំង អ្នកជាប់កាតព្វកិច្ច​ត្រូវ​​​ថែមនុស្ស​ឈឺ (ដែលត្រូវ​​ជា​ម្តាយឪពុក កូន​ក្មួយ មាមីង​ ជាប់​សាច់​សាលោហិត) ​​មាន​ចំនួន​ជាង​៨​លាន​នាក់។ ហើយ​មួយភាគ​បីនៃ​អ្នក​ថែ​មនុស្សឈឺ​ ​បាន​ស្លាប់មុន​អ្នក​ជំងឺទៅ​ទៀត។ ថ្វីបើ​ក្មេង​មើល​ថែ​មនុស្ស​ចាស់​ជួយ​ជំរុញ​ឱ្យ​ក្មេង​នោះ​ឆាប់​ភាព​ចាស់ទុំ​មែន តែ​​ការ​មើល​ថែ​មនុស្ស​ឈឺ​ឬមនុស្ស...

ជំងឺ​សម្ពាធ​ឈាម៖ ក្មេងមាន​​ជំងឺ​លើស​ឈាមកើនទ្វេ​ដង​ក្នុង​ពេល​តែ​២០ឆ្នាំ 18.03.2026

លើស​ឈាម​ជា​ជំងឺ​មនុស្ស​ចាស់។ ប៉ុន្តែ​គិត​ចាប់​ពី​ឆ្នាំ​២០០០​មក ចំនួន​ក្មេង​កើត​ជំងឺ​លើស​ឈាម បាន​កើន​ឡើង​ទ្វេ​ដង​។ មាន​កត្តា​ជា​ច្រើន​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​កំណើនជំងឺ​លើស​ឈាម​លើ​ក្មេង។ តើ​ជា​អ្វីខ្លះ? អត្រាអ្នក​កើត​ជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់​មកក៏​ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើ​តាម​អង្គការ​ស...

មនុស្ស​នៅ​លើ​ពិភពលោក​នឹង​មាន​ជំងឺអាល្លែកហ្ស៊ី​គ្រប់​គ្នា​ នៅ​ពេល​​ខាង​មុខ? 11.03.2026

នៅចុង​ឆ្នាំ​១៩៦០ មានប្រជាពលរដ្ឋ​លើ​ភពផែនដី​តែ​ប្រមាណ​៤%​មាន​ជំងឺអាល្លែកហ្ស៊ី។ តែ​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​អាល្លែកហ្ស៊ី​បានឡើង​ដល់​៣០% និង​៥០%​នៅ​ឆ្នាំ​២០៥០។ ហេតុ​អ្វី​បាន​មាន​ករណី​អាល្លែកហ្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ​ដូច្នេះ? ហៀរ​សំបោរ កណ្តាស់​ឥត​ឈប់ រមាស់​រកាំ​ភ្នែក នៅ​ពេល​ប្តូរ​អាកាសធាតុ ឬឱ្យ​តែ​មេឃ​ស្រលះ ឬ​ដល់​រដូវ​ធ្លាក់​ខ្យល់ អាការៈ​នេះមិនមែន​ជា​ជំងឺ​ផ្តាសាយ​ ឬ​ជា​ជំងឺ​បណ្តាលមក​ពី​ឆ្លង​វីរ៉ុស​ទេ...

Άκου το podcast នាទីសុខភាពនិងអនាម័យ στο Replaio

Ραδιόφωνο και podcast σε μία εφαρμογή - δωρεάν, χωρίς εγγραφή. Εγκατάστησέ την σήμερα και μη χάσεις την πρεμιέρα

Κατέβασέ το από το Google Play

Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS