RFI ខេមរភាសា / Khmer
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Besuch unbedingt die Website des Podcasts und unterstütze die Macher: www.rfi.fr
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ? 07.10.2026 8:38
បើតាមការសិក្សាអេស្ប៉ាញទើបចេញផ្សាយ នៅខែកញ្ញា២០២៦ មីញ៉ូមភ្នែកពិតជាជំងឺមួយ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ កំណើនកុមារអាយុ ពី៨ទៅ១២ឆ្នាំ មានភ្នែកមីញ៉ូម បានកើនឡើងយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។ កុំប្រហែសមើលស្រាលជំងឺមីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាកអាចធ្ងន់ធ្ងរខ្លាំង នៅពេលចាស់។ គ្មានអ្វីប្លែកទៀតឡើយ នៅពេលឃើញក្មេងពាក់វែនតា។ នៅឆ្នាំ២០៥០ មនុស្សពាក់កណ្...
បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ? 30.09.2026 7:45
គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបហៅថាល្អ និង ចាប់ពីបរិមាណប៉ុន្មានទៅ ដែលនាំមានផលវិបាកដល់សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបទាំងអស់។ ផ្តល់ជាតិទឹក ផ្តល់ភាពសើ...
ថ្នាំបង្ការជំងឺរបេងអាចការពារជំងឺវង្វេងបាន? 23.09.2026 9:30
ថ្ងៃទី ២១កញ្ញាជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់។ បើតាមស្ថិតិទើបចេញថ្មី ២,២%នៃប្រជាជនបារាំងមានជំងឺវង្វេងវង្វាន់ Alzheimer។ ចំណោមអ្នកជំងឺចុះខ្សោយសតិទាំងនោះ មានតែ៣៤%ប៉ុណ្ណោះ បានទទួលការវិនិច្ឆ័យត្រឹមត្រូវ។ ជំងឺវង្វេងវង្វាន់បានក្លាយជាបន្ទុក ដ៏ធំសម្រាប់ពិភពលោកទាំងមូល។ ពិភពវេជ្ជសាស្ត្រ ក៏មិនទាន់រកឃើញថ្នាំព្យាបាល និងថ្នាំការពារជំងឺដ៏គួរខ្លាចនេះទេ ប៉ុន...
សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ 16.09.2026 9:53
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ? ការចាក់សាក់ នៅលើស្បែក មានប្រ...
តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ? 09.09.2026 8:24
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ...
ជំងឺកាមរោគអាចចម្លងតាមរយៈការប្រើប្រាស់បង្គន់សាធារណៈ? 02.09.2026 9:56
ដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារបង្កជំងឺកាមរោគ ប្រមាណជាង៣០ប្រភេទ ជា បាក់តេរី ជាវីរុស ជាប៉ារ៉ាស៊ីត ដែលអាចចម្លង នៅពេលស្បែកប៉ះកកិត...
តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ? 26.08.2026 10:13
ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើសទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? ក្នុងសម័យយុគកណ្តាល ម្រេច ជាគ្រឿងទេស ដែល តំណាងឲ្យភាពមានបាន។ បច្ចុប្បន្ន ម្រេចជាគ្រឿងទេសដែលមានប្រើនៅទូទា...
អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព? 19.08.2026 8:15
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ? អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បានធ្លាក់ចុះ អស់ជាងពាក់កណ្តាល ក្នុងរយៈពេល តែ៥០ឆ្នាំ។ នេះ ជាលទ្...
រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល 12.08.2026 9:25
មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។ អ្នកមានបញ្ហារលាកអញ្ចាញបន្តិចបន្តួចមែនទេ? ជាអាការៈតិចតួចមែន ប៉ុន្តែសូមប្រយ័ត្ន ព្រោះអាចមានគ...
គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា? 05.08.2026 9:24
ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។ តើការសម្រកទម្ងន់ដោយប្រើថ្នាំបែបនេះ ជះឥទ្ធិពលយ៉ាងណាដល់សុខភាពជាទូទៅ? តើអ្នកជាដែលប្រើថ្នាំជំងឺទឹកនោមផ្អែមដើម្បីស្រកទម្ងន់ អាចទទួលផលរំខាន...
គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា 22.07.2026 8:40
ថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត របៀបសម្អិតសម្អាងខ្លួនអាចក្លាយជាគ្រោះថ្នាក់ទៅវិញទេ មានជាអាទិ៍ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ចូលគ្នា។ ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្...
អ្នកជំនាញវិទ្យាសាស្ត្រទាញសញ្ញាអាសន្ន “ក្មេងជំនាន់ក្រោយកើតជំងឺមនុស្សចាស់” 15.07.2026 7:46
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់? ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលត្រូ...
ហេតុអ្វីដៃជើងហើម នៅពេលមេឃឡើងក្តៅ? 08.07.2026 8:08
ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ? ដោះចិញ្ជៀនមិនចេញ ពាក់ស្បែកជើងលែងចូល ... ព្រោះតែប្រអប់ដៃប្រអប់ជើង កជើង ឡើងហើម។ នេះជាបាតុភូតដែលត...
តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា? 02.07.2026 8:15
ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ? ដូងក្រអូប ដូងតឿ ដូងភ្លើង ដូងខ្ទិះ ... ដូងមានច្រើនប្រភេទណាស់។ សាច់ ខ្ទិះ ប្រេង របស់ដូង មិនត្រឹមតែមានឱជារសឆ្ងាញ់មាត់ទេ តែថែមទាំងអាចផ្តល់គុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើន និង អត...
តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ? 10.06.2026 8:08
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព? មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេ...
សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា? 03.06.2026 7:56
សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។ ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី ដូចបិទភ្នែកលែងមើលឃើញអ្វីទាំងអស់ឡើយ។ នៅពេលយប់ ពេលសំរាន្តលក់ ត្រចៀកនៅតែបន្តឮសំឡេងដដែល គ្រាន់តែពេលខ្លះសំឡេងនោះមិនរំខានដល់ភ្ញាក់...
ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ? 27.05.2026 9:49
ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។ កាលនៅតូចចង់ឆាប់ធំ។ តែដល់ពេលចាស់ចង់នៅក្មេង ចង់ឱ្យគេថានៅក្មេង។ បើដូច្នេះសួរថាតើមនុស្ស ចាស់ នៅអាយុប៉ុន្មា...
តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា? 23.05.2026 10:16
បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព? ខ្ទះឆាមិនជាប់ ក្រណាត់មិនជ្រាបទឹក របស់ប្រើជាប់បានយូរ ... នេះជាលក្ខណៈបញ្ជាក់អំពីគុណភាពដ៏ល្អនៃវត្ថុមួយ តែបញ្ហានៅត្រង់ថា ជាតិគីមីដំឡើងគុណភាពរបស់របរទាំងអស់នោះ មិនបាត់បង់ និងមិនរលាយក្នុងបរិស្ថាន...
តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ? 13.05.2026 9:40
អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបា...
ប៉ាគីនសុន ជាជំងឺអ្វី? 07.05.2026 9:16
ញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី? ប៉ាគីនសុនជាជំងឺដែលកើតមានញឹកញាប់លំដាប់ទីពីរ បន្ទា...
តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព? 09.04.2026 8:49
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពក...
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង 01.04.2026 9:11
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់ប...
អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា? 25.03.2026 9:43
ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្ស...
ជំងឺសម្ពាធឈាម៖ ក្មេងមានជំងឺលើសឈាមកើនទ្វេដងក្នុងពេលតែ២០ឆ្នាំ 18.03.2026 9:12
លើសឈាមជាជំងឺមនុស្សចាស់។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០០០មក ចំនួនក្មេងកើតជំងឺលើសឈាម បានកើនឡើងទ្វេដង។ មានកត្តាជាច្រើនជាដើមហេតុនាំឱ្យមានកំណើនជំងឺលើសឈាមលើក្មេង។ តើជាអ្វីខ្លះ? អត្រាអ្នកកើតជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់មកក៏ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើតាមអង្គការស...
មនុស្សនៅលើពិភពលោកនឹងមានជំងឺអាល្លែកហ្ស៊ីគ្រប់គ្នា នៅពេលខាងមុខ? 11.03.2026 9:40
នៅចុងឆ្នាំ១៩៦០ មានប្រជាពលរដ្ឋលើភពផែនដីតែប្រមាណ៤%មានជំងឺអាល្លែកហ្ស៊ី។ តែបច្ចុប្បន្ននេះ ចំនួនអ្នកអាល្លែកហ្ស៊ីបានឡើងដល់៣០% និង៥០%នៅឆ្នាំ២០៥០។ ហេតុអ្វីបានមានករណីអាល្លែកហ្ស៊ីកាន់តែច្រើនឡើងៗដូច្នេះ? ហៀរសំបោរ កណ្តាស់ឥតឈប់ រមាស់រកាំភ្នែក នៅពេលប្តូរអាកាសធាតុ ឬឱ្យតែមេឃស្រលះ ឬដល់រដូវធ្លាក់ខ្យល់ អាការៈនេះមិនមែនជាជំងឺផ្តាសាយ ឬជាជំងឺបណ្តាលមកពីឆ្លងវីរ៉ុសទេ...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet