វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

News KM ↓ 50 Folgen

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធី​នឹង​ប្តូរ​ទៅ​ផ្សាយ​ពី​ម៉ោង​៩:៣០ដល់១០​យប់។

Besuch unbedingt die Website des Podcasts und unterstütze die Macher: khmer.voanews.com

Autor

វីអូអេ

Kategorie

News

Podcast-Website

khmer.voanews.com

Neueste Folge

16. Mär 2025

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

វិទ្យុពេលរាត្រី ១៦ មីនា៖ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថៃ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី - មីនា 16, 2025 16.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថៃ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។ ចិន​ប្រើ DeepSeek AI ដើម្បី​ឈ្លបមើល​និង​វាយ​ប្រហារ​ផ្នែក​ព័ត៌មាន​លើ​អាមេរិក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ១៥ មីនា៖ កម្មវិធី ​Hello VOA សុខភាព ស្ដី​អំពី​វិធី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង - មីនា 15, 2025 15.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្មវិធី ​Hello VOA សុខភាព ស្ដី​អំពី​វិធី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ការ​រឹតបន្តឹង​គោលនយោបាយ​អន្តោប្រវេសន៍​នៅ​កាណាដា​ជា​សញ្ញា​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​សាកល​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​របស់​និស្សិត៕

វិទ្យុពេលរាត្រី ១៤ មីនា៖ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល - មីនា 15, 2025 14.03.2025

លោក ​Putin ​ថាទាហាន​រុស្ស៊ី​កំពុងព័ទ្ធ​ទាហាន​អ៊ុយក្រែន​ដែល​នៅ​សេសសល់​ក្នុង​តំបន់ ​Kursk។ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល។ ការលក់​កាហ្វេ​តាម​ផ្លូវ​កាន់តែ​កើន​ច្រើន​ឡើង​នៅ​រាជធានី​ភ្នំពេញ៕

វិទ្យុពេលរាត្រី ១៣ មីនា៖ ឱនភាព​ថវិកា​អាមេរិក​ពី​ខែ​តុលា​ដល់​កុម្ភៈ​កើន​ដល់​១.១៤៧​លានលាន​ដុល្លារ - មីនា 13, 2025 13.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ឱនភាព​ថវិកា​សហរដ្ឋ​អាមេរិក​ពី​ខែ​តុលា​ដល់​កុម្ភៈ​កើន​ដល់​១.១៤៧​លានលាន​ដុល្លារ។ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ G7 នឹង​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ ខណៈ​មាន​ការ​ជំរុញ​ឱ្យ​មាន​បទ​ឈប់បាញ់។ វិស័យបង្កើតមាតិកានៅកម្ពុជារីកចម្រើន៕

វិទ្យុពេលរាត្រី ១២ មីនា៖ អាមេរិក​ដាក់​ពន្ធគយ​លើ​ដែកថែក​និង​អាលុយ​មីញ៉ូម​នាំចូល - មីនា 12, 2025 12.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រដ្ឋសភាអាមេរិក អនុម័ត​ច្បាប់​ថវិកា​រយ:ពេល​ខ្លី ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ដំណើរការ​បានហួសថ្ងៃទី១៤ មីនា។ មន្ត្រី​អ៊ុយក្រែន​ថា ការវាយ​ប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី សម្លាប់​មនុស្ស ៤​នាក់​នៅ​តំបន់ Odesa។ អាមេរិក​ដាក់​ពន្ធគយ​លើ​ដែកថែក​និង​អាលុយ​មីញ៉ូម​នាំចូល៕

វិទ្យុពេលរាត្រី ១១ មីនា៖ អតីត​ប្រធានាធិបតីហ្វីលីពីន​ត្រូវ​ចាប់ខ្លួនតាមដីការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ - មីនា 11, 2025 11.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ៊ុយក្រែន​នឹង​បង្ហាញ​ផែនការ​សន្ដិភាព​នៅ​ក្នុង​ជំនួប​ជាមួយ​អាមេរិក។ អតីត​ប្រធានាធិបតីហ្វីលីពីន​ត្រូវ​ចាប់ខ្លួនតាមដីការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចិន​បញ្ចប់​សមាជ​ប្រចាំ​ឆ្នាំ​ដោយ​គ្មានចម្លើយ​អំពី​របៀប​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ៕

វិទ្យុពេលរាត្រី ១០ មីនា៖ រុស្ស៊ី​និង​អ៊ុយក្រែន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy - មីនា 11, 2025 10.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រុស្ស៊ី​និង​អ៊ុយក្រែន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy។ លោក Mark Carney ឈ្នះ​តំណែង​ប្រធាន​បក្សសេរីនិយម​របស់​កាណាដា។ ខ្សែភាពយន្ត​ថ្មី​រៀបរាប់​ពី​បទសម្ភាសន៍​ដ៏គ្រោះថ្នាក់​របស់​អ្នកកាសែត Elizabeth Becker ជាមួយ ប៉ុល ពត៕

វិទ្យុពេលរាត្រី ៩ មីនា៖ យុទ្ធនាការ​ផ្លូវ​រថភ្លើង​វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បង្កើន​​ហានិភ័យ​នៃ​ការ​ចាត់​ចែង​មិន​​ល្អ​និង​អន្ទាក់​បំណុល - មីនា 09, 2025 09.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍វីអូអេអំពី​អ្នក​លេង​ចាប៉ី​វ័យ​ក្មេង​ចង់​ឃើញ​ចាប៉ី​ដង​វែង​មាន​ការ​អភិវឌ្ឍនិង​អភិរក្ស​បន្ត​ទៀត។ យុទ្ធនាការ​ផ្លូវ​រថភ្លើង​របស់​វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បង្កើនហានិភ័យ​នៃ​ការ​ចាត់​ចែង​មិនល្អ​និង​អន្ទាក់​បំណុល និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ៨ មីនា៖ វៀតណាម​សន្យា​ផ្តល់​អាជ្ញាប័ណ្ណ​ឆាប់​រហ័ស​ដល់​ក្រុមហ៊ុន Starlink របស់​​លោក Musk និង​ការនាំចូល​កាន់តែ​ច្រើន​ឡើង - មីនា 08, 2025 08.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំ​ខែ​ស្តី​ពី​ «ស្រ្តី​និងភាព​ជាអ្នកដឹក​នាំ​ » ​ជា​មួយ​អ្នក​នាង​ ស៊ូ ​ហ្សូ​លី​ដា ​អគ្គ​នាយិកា​គ្រប់​គ្រង​ក្រុម​ហ៊ុន ​Prestige​ Consulting អំពីភាពក្លាហាន​និង​ជោគជ័យ​របស់​សហគ្រិន​ស្ត្រី និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ៧ មីនា៖ លោក Trump ផ្អាក​ការ​ដាក់​ពន្ធគយ ៤ សប្ដាហ៍​លើ​ម៉ិកស៊ិក ​និង​កាណាដា - មីនា 07, 2025 07.03.2025

លោក Trump ដាក់​សម្ពាធ​លើ​អ៊ុយក្រែន ហើយ​ថាលោក​នឹង​ជួបជាមួយ​លោក​ Putin នៅ​អារ៉ាប៊ីសាអូឌីត។ លោក Trump ផ្អាក​ការ​ដាក់​ពន្ធគយ ៤ សប្ដាហ៍​លើ​ម៉ិកស៊ិក​និង​កាណាដា។ ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងចំពោះ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​Trump៕

វិទ្យុពេលរាត្រី ៦ មីនា៖ ក្រុម​ហាម៉ាស់​ថា​ប្រសាសន៍​លោក Trump អាច​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ីស្រាអែល​ដកខ្លួន​ចេញ​ពី​បទ​ឈប់បាញ់ - មីនា 06, 2025 06.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បារាំង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​អ៊ុយក្រែន​ក្រោយ​អាមេរិក​ផ្អាក​កិច្ចសហប្រតិបត្តិការ។ ក្រុម​ហាម៉ាស់​ថា​ប្រសាសន៍​លោក Trump អាច​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ីស្រាអែល​ដកខ្លួន​ចេញ​ពី​បទ​ឈប់បាញ់៕

វិទ្យុពេលរាត្រី ៥ មីនា៖ លោក Trump ការពារ​ការ​ដាក់​ពន្ធគយ​និង​គោលនយោបាយ​ផ្សេងទៀត ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សភា - មីនា 05, 2025 05.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Trump ការពារ​ការ​ដាក់​ពន្ធគយ​និង​គោលនយោបាយ​ផ្សេងទៀត ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សភា។ កាណាដា ម៉ិកស៊ិក និង​ចិន ថា​ពួកគេ​នឹង​សងសឹក​លើការ​ដាក់​ពន្ធគយ​របស់​អាមេរិក៕

វិទ្យុពេលរាត្រី ៤ មីនា៖ លោក Donald Trump ដាក់ពន្ធគយ​ថ្មី ២៥% លើម៉ិកស៊ិកនិង​កាណាដា - មីនា 04, 2025 04.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក​ប្រធានាធិបតី Donald ​Trump ផ្អាកជំនួយអាមេរិកដល់អ៊ុយក្រែន។ លោក Donald Trump ដាក់ពន្ធគយ​ថ្មី ២៥% លើម៉ិកស៊ិកនិង​កាណាដា។ មេដឹកនាំ​អារ៉ាប់​ជួប​ប្រជុំ​គ្នា​នៅ​អេហ្ស៊ីប​ដើម្បី​អនុម័ត​សំណើ​ប្រឆាំង​នឹង​ផែនការ​ហ្កាហ្សា​របស់​លោក Trump។

វិទ្យុពេលរាត្រី ៣ មីនា៖ ថៃ​ពិនិត្យ​មើល​លទ្ធភាពសង់​​របង​​ព្រំដែននឹង​​កម្ពុជា - មីនា 03, 2025 03.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក ​Zelenskyy ថាលោក​អាច​ជួសជុល​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ​និង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងរ៉ែ។ ថៃ​ពិនិត្យ​មើល​លទ្ធភាពសង់របងព្រំដែននឹងកម្ពុជា។ អ៊ីស្រាអែល​រារាំង​ជំនួយ​ចូល​ក្នុង​តំបន់​ហ្កាហ្សា៕

វិទ្យុពេលរាត្រី ២ មីនា៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា​ លោក CQ Brown​ «មិន​សាកសម​នឹង​តំណែង​នេះ​សម្រាប់​ពេល​ឥឡូវ​នេះ»​ទេ - មីនា 02, 2025 02.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ជាមួយ​លោកស្រី ញឹម ចាន់ដារ៉ា អំពី​របាយការណ៍​ស្ទង់មតិ​អំពី​«ហានិភ័យ​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង»។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា​ លោក CQ Brown​ «មិន​សាកសម​នឹង​តំណែង​នេះ​សម្រាប់​ពេល​ឥឡូវ​នេះ»​ទេ និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ១ មីនា៖ លោក Trump ផ្ដល់​សញ្ញា​គាំទ្រ​រូបិយប័ណ្ណ​ឌីជីថល​គ្រីបតូ - មីនា 01, 2025 01.03.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «ពលករ​ចំណាកស្រុក» ជាមួយលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ អំពី​ស្ថានភាពនៃ​ការ​ជួញដូរមនុស្ស​នៅ​កម្ពុជា។ លោក Trump ផ្ដល់​សញ្ញា​គាំទ្រ​រូបិយប័ណ្ណ​ឌីជីថល​គ្រីបតូ និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ២៨ កុម្ភៈ៖ លោក Trump និង​លោក Zelenskyy នឹង​ជួប​គ្នា​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​នេះ - កុម្ភៈ 28, 2025 28.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Trump និង​លោក Zelenskyy នឹង​ជួប​គ្នា​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​ Trump គ្រោង​ដាក់​ពន្ធគយ​លើ​ម៉ិកស៊ិក​និង​កាណាដា​នៅ​ថ្ងៃ​អង្គារ​ខាង​មុន និង​បង្កើន​ទ្វេ​ដង​ពន្ធ​១០​ភាគរយ​លើ​ចិន។ រដ្ឋាភិបាល​កម្ពុជា​ថា ​ខ្លួន​តែង​តែ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង៕

វិទ្យុពេលរាត្រី ២៧ កុម្ភៈ៖ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ទាហាន​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា - កុម្ភៈ 27, 2025 27.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ទាហាន​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា។ វៀតណាម​ចាប់អ្នកកាសែត​លេចធ្លោ​ដាក់គុក ដោយសារ​បង្ហោះសារ​តាម​ហ្វេសប៊ុក។ កំណើតទារក​នៅជប៉ុន​ធ្លាក់ចុះទាប​បំផុត​ក្នុងឆ្នាំ២០២៤។ ខ្មែរ​ឥស្លាម​មួយ​ចំនួន​ប្រឈម​នឹង​ការ​រស់​នៅ​លើ​ទឹក៕

វិទ្យុពេលរាត្រី ២៦ កុម្ភៈ៖ អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី - កុម្ភៈ 26, 2025 26.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ៊ុយក្រែនថា​ការវាយប្រហារ​ដោយដ្រូនផ្តាច់ផ្តិល​ជីវិតរបស់រុស្ស៊ីត្រូវ​ចំ​តំបន់ រដ្ឋធានីកៀវ។ បារាំង​ចង់​បាន​សហប្រតិបត្តិការ​អឺរ៉ុប​អំពីទិដ្ឋាការ​ជុំវិញបញ្ហា​បណ្តេញ​ជនអន្តោប្រវេសន៍​គ្មានឯកសារ​ត្រឹមត្រូវ។ អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី។

វិទ្យុពេលរាត្រី ២៥ កុម្ភៈ៖ ក្រុមហ៊ុន​រុករក​ចាប់ផ្តើម​ការស្វែង​រក​យន្តហោះ MH370 ជាថ្មី - កុម្ភៈ 25, 2025 25.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រុស្ស៊ីសរសើរជំហររបស់អាមេរិកថា​មាន​តុល្យភាព​ជាងមុន​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន​រុករក​ចាប់ផ្តើម​ការស្វែង​រក​យន្តហោះ MH370 ជាថ្មី។ កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខាន​ធ្វើជិត១០ឆ្នាំ៕

វិទ្យុពេលរាត្រី ២៤ កុម្ភៈ៖ គ្រាប់បែកត្រូវ​បាន​​គេគប់​ដាក់​​ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ប្រទេស​បារាំង - កុម្ភៈ 24, 2025 24.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​អំពី​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក ​Merz ប្រឈម​មុខ​នឹង​ការចរចា​ដ៏លំបាក​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើត​រដ្ឋាភិបាល។ គ្រាប់បែកត្រូវ​បានគេគប់​ដាក់ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ប្រទេស​បារាំង។

វិទ្យុពេលរាត្រី ២៣ កុម្ភៈ៖ ​​សង្គមស៊ីវិល​​ទទូច​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ - កុម្ភៈ 23, 2025 23.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា សង្គមស៊ីវិលទទូច​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ។ ការ​បញ្ជូន​ខ្លួន​ចេញ​ធ្វើ​ឱ្យ​មាន​ភាព​មិនប្រាកដប្រជា​សម្រាប់​កម្មករ​កសិដ្ឋាន​និង​អ្នកដាំដុះ​នៅ​រដ្ឋ California និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ២២ កុម្ភៈ៖ អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​អាមេរិកាំង ឈាង គា ​ទទួល​បានពាន​រង្វាន់​រឿង​«ចៅ​សំណព្វចិត្ត» - កុម្ភៈ 22, 2025 22.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​ឃ្លាំ​មើលការ​តស៊ូ​របស់​ក្រុមជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា។ អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​អាមេរិកាំង ឈាង គា ​ទទួល​បានពាន​រង្វាន់​រឿង​«ចៅ​សំណព្វចិត្ត»និង​ព័ត៌មាន​ផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ២១ កុម្ភៈ៖ លោក Musk លើក​រណា​ច្រវាក់​ដើម្បី​បង្ហាញ​​ការ​ប្រឹងប្រែង​កាត់​ចំណាយ​របស់​លោក Trump - កុម្ភៈ 21, 2025 21.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Zelenskyy ថា​ទំនាក់ទំនង​ល្អ​រវាង​អ៊ុយក្រែន​និង​អាមេរិក​ផ្តល់​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល។ លោក Musk លើក​រណា​ច្រវាក់​ក្នុង​ជំនួប​ក្រុម​អភិរក្ស​និយម​ដើម្បី​បង្ហាញអំពី​កិច្ច​ប្រឹងប្រែង​របស់​លោក Trump ក្នុង​ការ​កាត់​ចំណាយ។

វិទ្យុពេលរាត្រី ១៩ កុម្ភៈ៖ លោក Trump រំពឹង​ថា​នឹង​មាន​ទស្សនកិច្ច​ពី​ប្រធានាធិបតី​ចិន​លោក Xi - កុម្ភៈ 20, 2025 20.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ក្រុម​ហាម៉ាស់​ប្រគល់​សព​នៃ​ចំណាប់ខ្មាំង​៤​នាក់ រួម​ទាំង​ចំណាប់ខ្មាំង​ក្មេង​ជាង​គេ។ លោក Trump រំពឹង​ថា​នឹង​មាន​ទស្សនកិច្ច​ពី​ប្រធានាធិបតី​ចិន​លោក Xi ដោយ​មិន​ផ្តល់​កាល​បរិច្ឆេទ។ អ្នកវិភាគ​លើកឡើងថា ប្រព័ន្ធពហុ​ភាគីនិយម​របស់ចិន​គឺ​ដឹកមុខ​ដោយ​ផលប្រយោជន៍។

Höre den Podcast កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet