វីអូអេ

​ការ​បោះឆ្នោត​​នៅ​កម្ពុជា - វីអូអេ

News KM ↓ 50 avsnitt

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Skapare

វីអូអេ

Kategori

News

Poddens webbplats

khmer.voanews.com

Senaste avsnittet

25 jul 2023

Var kan du lyssna?

Poddar i appen Replaio Radio Kommer snart

Poddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar

Ladda ned på Google Play Installera gratis Android nästan 10 mn nedladdningar · betyg 4,8 iOS snart

Avsnitt

បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា 26, 2023 25.07.2023

ក្រោយ​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​ការ​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយគ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នោះ​ ឮ​ ថ្នាក់ដឹកនាំ​កំពូលៗរបស់​ចិន​បានផ្ញើ​សារអបអរ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​ជ័យជម្នះ​គណបក្ស​គ្រប់គ្រង​ប្រទេស។ លោក សុខ ​ខេមរា នៃ​វីអូអេ ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន និង​ អ្នកនាង​កាន់ វិច្ឆិកា ​ពី​រា...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា 25, 2023 24.07.2023

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី និង​យុត្តិធម៌។ លោក ​សុខ ខេមរា នៃ​វីអូអេ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន ​និង ​អ្នកនាង ​កាន់ វិច្ឆិកា​ នៃ​វីអូអេ​ពី...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖ ​ការវិវត្ត​នៃលទ្ធផល​បោះឆ្នោត ​និងការ​វិវត្តនានា​ជុំវិញការ​បោះ​ឆ្នោត​នៅ​កម្ពុជា - កក្កដា 25, 2023 24.07.2023

កាលពីថ្ងៃ​អាទិត្យ​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែលមាន​គណបក្ស​ចំនួន ​១៨​ចូល រួម​ តែ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏មាន​សក្តានុពល។ បើតាម​លទ្ធផល​ក្រៅផ្លូវការ​បឋមៗ​ បាន​បង្ហាញ​ឲ្យដឹងថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះការ​បោះឆ្នោត​ភ្លូកទឹក​ភ្លូកដី ។ តទៅ​នេះសូម​ស្តាប់​បទសន្ទនា​រវាង​លោក​ សុខ ខេមរា ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​លោក​ ស៊ុន ណារិន ​ពី​រាជធានី​ភ្នំពេញ​ដូចតទៅ៖

បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​ ពី​រាជធានី​ភ្នំពេញ​ ជូន​កិច្ច​សន្ទនា​អំពី​រឿងនេះ​ដូច​តទៅ៖

បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា 24, 2023 23.07.2023

នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ បាន​ចុះ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា ​ជាមួយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន...

បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា 23, 2023 23.07.2023

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​ល...

បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា 20, 2023 20.07.2023

នៅខែ​កក្កដា​ ឆ្នាំ​២០២៣​ អ្នកយក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) បាន​ជួប ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ​ អំពី​អវត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣។ ក្នុង​បទសម្ភាសន៍​ ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ គីម សួរភិរិទ្ធ​ អះអាង​ថា​ ការបោះឆ្នោត​លើក​នេះ​បង្ហាញ​ឱ្យ​ឃើញ...

លោក ​ញឹក​ ប៊ុន​ឆៃ​៖ វិស័យ​អប់រំ ​សុខា​ភិបាល ​សេដ្ឋកិច្ច​ ជា​គោល​នយោ​បាយ​អាទិភាព - កក្កដា 14, 2023 14.07.2023

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​នេះ​ គណ​បក្ស​កម្ពុជា​ និយម​បាន​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដើម្បី​ពង្រឹង​សន្ទុះ​កម្លាំង​អ្នក​គាំ​ទ្រ​។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក ​ញឹក ​ប៊ុន​ឆៃ​ ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​និង​លោក​ យ៉ែម​ បុញ្ញ​ឬទ្ធិ ​អនុ​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​...

បទសម្ភាសន៍ VOA៖​ គណបក្ស​កាន់​អំណាច​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម - កក្កដា 12, 2023 12.07.2023

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ)ដែលធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នាទី​ក្រុងភ្នំពេញ​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន បាន​ថ្លែង​អំពី​ភាព​ត្រឹមត្រូវ​ ពាក់​ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ និង​បញ្ហា​មួយចំនួន​ទៀត​ ទាក់​ទិន​នឹង​អវត្តមាន​គណបក្ស​ភ្លើងទៀន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដែល​...

បទ​សម្ភាសន៍៖ កង្វះ​ការ​ប្រកួត​នយោបាយ​ពិត​ប្រាកដ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្មារតី​ប្រកួតប្រជែង​របស់​ពលរដ្ឋ​ខ្មែរ​​ - មិថុនា 28, 2023 27.06.2023

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការខ្វះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដោយ​ត្រឹមត្រូវ នឹង​មាន​ផល​ប៉ះពាល់​«‍មិន​ខាន ទោះ​តិច​ក្តី​ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​និង​កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង»។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែងក្នុងបទ​សម្ភាសន៍ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»កាល​ពី​ថ្ងៃ​ចន្ទ...

Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023 17.04.2023

កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ...

Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ 09, 2022 08.12.2022

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ថ្លែង​ថា​ អ្នកស្រី​បារម្ភ​អំពី​ជម្លោះ​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)

ការ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត​-ក្រុង​ស្រុក​ខណ្ឌ​​ចាប់​ផ្តើម​ ​ដោយ​បក្ស​កាន់​អំណាច​រំពឹង​ថា​​នឹង​ឈ្នះ​អាសនៈ​ស្ទើរ​ទាំងអស់ - ឧសភា 26, 2019 26.05.2019

គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ មើល​ដឹង​ជា​មុនថា​ នឹង​ក្តោប​យក​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ ស្រុក ខណ្ឌ​ ជាង​៤០០​ស្ទើរ​តែ​ទាំង​អស់​។

បទសម្ភាសន៍ VOA៖ កំណែ​ទម្រង់​ក្នុង​បរិបទ​អភិបាលកិច្ច​ឯកបក្ស? - កញ្ញា 29, 2018 28.09.2018

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក ​អូន ​ឆេងប៉រ​ នៃ​ VOA​ អំពី​ក្ដី​សង្ឃឹម​ និង​បញ្ហា​ប្រឈម​សម្រាប់​ការ​សន្យា​ធ្វើ​កំណែ​ទម្រង់​ជាមួយ​នឹង​ទម្រង់​អភិបាល​កិច្ច​តាម​បែប​ផែន​ឯកបក្ស។

សកម្មជន​ខ្មែរអាមេរិកាំង​បន្ត​បញ្ចុះបញ្ចូល​ក្រសួងការ​បរទេស​អាមេរិក​រឿង​សេចក្តី​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើមន្ត្រី​កម្ពុជា - សីហា 25, 2018 24.08.2018

ក្រុម​មេដឹកនាំ ​អង្គការ​ សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង​ លោក ​ទូច វិបុល និង ​លោក​ព្រំ សៅរ៍នរ៉ា​ដឹកនាំ​គណៈប្រតិភូ​ដើម្បីជួប​ជាមួយ​មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យសមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បន្ត​ជំរុញ​ទៅមុខ​នូវ​សេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្ត្រី​កម្ពុជា​ដែលជាប់​ទាក់ទិន​នឹងការ​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា​និងដំណើរការ​ផ្សេងៗទៀត។​ លោក ​សុខ ខេមរា ​ធ្វើ​កិច្ចសម្ភាន៍​អំ...

សកម្មជន​ខ្មែរអាមេរិកាំង​បន្ត​បញ្ចុះបញ្ចូល​នៅព្រឹទ្ធសភា​អាមេរិក​រឿង​សេចក្តី​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើមន្ត្រី​កម្ពុជា - សីហា 25, 2018 24.08.2018

ក្រុម​មេដឹកនាំ ​អង្គការ​ សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង​ លោក ​ទូច វិបុល និង ​លោក​ព្រំ សៅរ៍នរ៉ា​ដឹកនាំ​គណៈប្រតិភូ​ដើម្បីជួប​ជាមួយ​មន្ត្រីតាក់​តែងច្បាប់​នៅវិមាន​រដ្ឋសភា អាមេរិកាំង​ដើម្បីបញ្ចុះ​បញ្ចូល​ឲ្យសមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បន្ត​ជំរុញ​ទៅមុខ​នូវ សេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្ត្រី​កម្ពុជា​ដែលជាប់​ទាក់ទិន​នឹងការ​បំផ្លាញ ប្រជាធិបតេយ្យ​កម្ពុជា​និងដំណើរការ​ផ្សេងៗទៀត។​ លោក ​សុខ ខេមរា ​ជួបធ...

លោក សម រង្ស៊ី៖ ​ទោះ​លោក ​ហ៊ុន សែន ​ដោះលែង​សកម្មជន ​ឬ​បង្ហាញ​កាយវិការ​ល្អខ្លះ​ក្តី ក៏អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែរ - សីហា 23, 2018 22.08.2018

លោក​ សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ បាន​និយាយ​ថា​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កំពុង​ទាល់​ច្រក ​ដោយសារ​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ​ក្រោយ​ការបោះ​ឆ្នោត។​ លោក​ថា​ ទោះជា​មានការ​លើកលែង​ទោស​ដល់​សកម្មជន ​និង​បង្ហាញកាយវិការ​មួយ​ចំនួន​ក៏​មិន​អាច​ទាក់​ទាញ​សហគមន៍​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល ​ដែល​កើត​ចេញពី​ការ...

បទ​សម្ភាសន៍​​VOA៖ យុទ្ធសាស្រ្ត​គ្រប់គ្រង​អំណាច​យូរ​អង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា - សីហា 14, 2018 13.08.2018

លោក ពៅ សុពង្ស គឺ​ជា​សាស្រ្តាចារ្យ​ផ្នែក​នយោបាយ​និង​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ Ryerson ក្នុង​ប្រទេស​កាណាដា។ លោក​ក៏​ជា​ប្រធាន​ស្ថាប័ន​វិទ្យាសាស្រ្ត​សម្រាប់​សន្តិភាព (Science for Peace) នៃ​សាកល​វិទ្យាល័យ Toronto និង​ជា​សមាជិក​របស់​សមាគម​និស្សិត​អន្តរជាតិ​និង​នយោបាយ​អាស៊ី។ លោក ពៅ សុពង្ស ទើប​តែ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក កាល​ពី​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​នេះ អំពី ​ប្រព័ន្ធ​គណបក្ស​ដែល​គ្រប់គ្រង​អំណាច...

Hello VOA៖ អ្នក​ឃ្លាំ​មើល​​ថា សន្លឹកឆ្នោត​បាតុកម្ម​ច្រើន អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​រដ្ឋាភិបាល - សីហា 14, 2018 13.08.2018

អ្នក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា លើកឡើង​ថា ពលរដ្ឋ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដល់​អ្នក​នយោបាយ​និង​គណបក្ស​នយោបាយ​បាន តាម​រយៈ​សន្លឹក​ឆ្នោតមិន​បាន​ការ​ឬ«​សន្លឹកឆ្នោត​ដក​សេចក្ដី​ទុកចិត្ត»ច្រើន​របស់​ពួកគេ។​ លោក ឆៃ ចិន្តា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​ជា​អ្នក​សរសេរ​របាយការណ៍​និង​កត់ត្រា​កំណត់​ហេតុ​អង្គប្រជុំ​ឬ​សន្និសីទ​ឱ្យ​ក្រុមហ៊ុន​ជាប់​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​រដ្ឋធានី​វ៉...

បទសម្ភាសន៍៖ ទោះ​លោក​ហ៊ុន សែន​ថា​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​នៅ​ដើម​ខែ​កញ្ញា តែ​មន្ត្រី​គ.ជ.ប​ថា​ខ្លួន​រង់​ចាំ​មើល​បណ្តឹង​សិន - សីហា 08, 2018 08.08.2018

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​សម្រេច​ផាក​ពិន័យ មនុស្ស​៣​នាក់​នូវ​ទឹក​ប្រាក់​ចំនួនពី ៥​លាន ទៅ​១០​លាន​រៀល ដែល​គាំទ្រ​គណបក្ស​ជំទាស់​ពី​បទ​ចោទ​ថា​ ពួកគេ​បាន​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ឬ​ពហិការ​រារាំង​អ្នកបោះឆ្នោត​ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត។ ជាមួយ​គ្នា​នេះ​ដែរ ​មន្ត្រី​គជប​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​នឹង​មាន​ការ​បង្កើត​សភា​ឬ​រដ្ឋាភិបាល​ថ្មី នៅ​ដើម​ខែ​កញ្ញា​ខាងមុខ​នេះ​នៅ​ឡើយ​ទេ ទោះ...

រដ្ឋាភិបាល​ជប៉ុន​ហៅ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា​«​ជា​ការ​ខក​ចិត្ត» - សីហា 06, 2018 05.08.2018

ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ បាន​ប្រកាស​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា និង​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ កាល​ពី​ថ្ងៃ​សៅរ៍​ រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន បាន​ហៅ​ការ​បោះ​ឆ្នោត​មួយ​នេះ​ថា«​ជា​ការ​ខក​ចិត្ត»។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រាជធានី ភ្នំពេញ។

បទសម្ភាសន៍VOA៖ អ្នក​ឃ្លាំ​មើល​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​គឺ​ជា​កម្លាំង​ព្រមាន​ដ៏​ធំ​​ដល់​អ្នក​នយោបាយ - សីហា 04, 2018 03.08.2018

ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​ភាព​រកាំ​រកូសកាល​ពី​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​កក្កដា​នេះ ចំនួន​សន្លឹក​ឆ្នោត​ដែល​មិន​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ចំនួន​១៩​ផ្សេង​ទៀត​ក្រៅ​តែ​ពី​គណបក្ស​កាន់​អំណាច​ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ឆៃ ចិន្តា ដែល​បាន​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មើល​ឃើញ​ថា ចំនួន​សន្លឹកឆ្...

បទសម្ភាសន៍VOA៖ បន្ទាប់​ពី​ពហិការ​បក្ស​អំណាច​​ខ្មែរ​ស្វែងរក​ការ​រួបរួម​បក្ស​ប្រឆាំង - សីហា 02, 2018 02.08.2018

គណបក្ស​អំណាចខ្មែរ​គឺ​ជា​គណបក្ស​តូច​មួយ​ដែល​បាន​ប្រកាស​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨នេះ។ គណបក្ស​នេះ​ចាត់​ទុក​ថា​ការបោះឆ្នោត​នោះគឺ​ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​មួយ។ លោក ​សួង​ សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​យល់ថា ​ជម្រើស​របស់​លោក​គឺ​ត្រឹមត្រូវ​ព្រោះ​ប្រទេស​កម្ពុជា​បាន​ឈាន​ទៅ​ការ​ដឹកនាំ​ឯក​បក្ស​ឡើង​វិញ។ លោក​ក៏​កំពុង​ស្វែង​រក​លទ្ធភាព​ដើម្បី​រួបរួម​ក្រុម​បក្ស​ប្រឆាំង​ផង​ដែរ...

ស្តាប់សេចក្តីរាយការណ៍៖ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ទទួល​អាសនៈ​សភា​ស្ទើរ​តែ​ទាំងអស់ ក្រោយ​មាន​អ្នក​បោះឆ្នោត​ជាង​៨០% - កក្កដា 31, 2018 30.07.2018

មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាចនៅ​ថ្ងៃ​ចន្ទ​នេះ​លើក​ឡើង​ថា តួលេខ​នៃ​លទ្ធផល​បោះ​ឆ្នោត​បឋម​បង្ហាញ​ថា ​មិន​មាន​គណ​បក្ស​នយោបាយ​ណាមួយ​អាច​ទទួល​បាន​អាសនៈ​រដ្ឋសភា​ ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ កញ្ញា កាន់ វិច្ឆិកា នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

Lyssna på podden ​ការ​បោះឆ្នោត​​នៅ​កម្ពុជា - វីអូអេ i Replaio

Radio och poddar i en och samma app - gratis och utan konto. Installera redan idag och missa inte premiären

Ladda ned på Google Play

Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden