វីអូអេ
ស្ត្រីនិងយេនឌ័រ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Glöm inte att besöka poddens webbplats och stötta skaparen: khmer.voanews.com
Var kan du lyssna?
Poddar i appen Replaio Radio Kommer snartPoddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar
Avsnitt
ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ - មីនា 04, 2025 03.03.2025 17:14
ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនា...
ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ កញ្ញាអេង មុយងីម ថាកីឡាជួយឲ្យអ្នកដឹកនាំកាន់តែមានភាពលេចធ្លោ - មករា 31, 2025 31.01.2025 18:04
ការលេងកីឡាដើម្បីបំបាត់ភាពតានតឹងនៅក្នុងការសិក្សាបានធ្វើឲ្យកញ្ញា អេង មុយងីម ក្លាយជាកីឡាការិនីមួយរូប ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ ដោយយល់ដឹងពីសារសំខាន់នៃកីឡា កញ្ញាបានបង្កើតកម្មវិធី SheRuns ដើម្បីលើកទឹកចិត្តស្រ្តីនិងកុមារីឲ្យចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ កញ្ញា អេង មុយងីម បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេថា ស្រ្តីនិងកុមារីគ...
«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ ចំណេះដឹងនិងជំនាញជាគន្លឹះសំខាន់នៃការសម្រេចក្តីស្រមៃរបស់ស្ត្រីជាសហគ្រិន - មករា 06, 2025 06.01.2025 20:17
សហគ្រិនវ័យក្មេងដែលឈ្នះពានរង្វាន់ អ្នកស្រី ហុក ស្រីមុំ មានការតាំងចិត្តខ្ពស់និងប្រើភាពឆ្លាតវៃក្នុងការចាប់យកឱកាសល្អៗដើម្បីចាប់យកចំណេះដឹងនិងជំនាញ ដែលបានជួយឲ្យអ្នកស្រីសម្រេចក្តីស្រមៃនាពេលបច្ចុប្បន្ននេះ។ តាមរយៈការងារបច្ចុប្បន្នរបស់អ្នកស្រីក្នុងនាមជាគ្រូបង្គោលម្នាក់សម្រាប់ស្ត្រីនៅតាមជនបទ អ្នកស្រី ហុក ស្រីមុំ បាននិងកំពុងជួយដល់ស្ត្រីជាច្រើននាក់ទទួលបានជំនាញដែលអាចផ្លាស់ប្តូរជីវភាពគ្រួសាររបស់ពួកគេ។ នៅក្នុងបទស...
ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សម្រាប់អ្នកស្រី ឃួន សុជាតា ពិការភាពមិនមែនជាឧបសគ្គ - ធ្នូ 03, 2024 02.12.2024 19:08
ការតាំងចិត្ត មានឆន្ទៈ ការស្គាល់ខ្លួនឯង គឺជាមូលដ្ឋានគ្រឹះសំខាន់ ដែលបានជួយជំរុញឱ្យអ្នកស្រី ឃួន សុជាតា យកឈ្នះលើពិការភាពរបស់ខ្លួន រហូតក្លាយជាសហគ្រិនស្រ្តីមួយរូប។ លើសពីនេះ អ្នកស្រីបាននិងកំពុងចូលរួមធ្វើការនៅក្នុងសង្គមជាច្រើន លើផ្នែកតស៊ូមតិសម្រាប់សំឡេងរបស់ជនពិការ។ អ្នកស្រី ឃួន សុជាតា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា «ពិការភាពមិនមែនជាឧបសគ្គក្នុងការរារាំងគោលដៅរបស់យើងន...
«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ អ្នកស្រី ចេន សុភាព បញ្ហាប្រឈមគឺជាកត្តាជំរុញឱ្យមានភាពរឹងមាំនិងបង្កើនភាពឆ្លាតវៃ - តុលា 01, 2024 30.09.2024 21:30
ចំណេះដឹង បទពិសោធន៍ ការប្តេជ្ញាចិត្តខ្ពស់ និងការជឿជាក់លើខ្លួនឯងគឺជាមូលដ្ឋានគ្រឹះ ដែលបានជួយជំរុញឱ្យអ្នកស្រី ចេន សុភាព ក្លាយជាស្ត្រីម្នាក់បានជួយដល់ស្ត្រីជាច្រើននាក់ទៀត នៅក្នុងសហគមន៍ឱ្យមានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុក។ មិនតែប៉ុណ្ណោះអ្នកស្រីក៏ឈ្នះពានរង្វាន់ជាច្រើន នៅក្នុងភាពជាអ្នកដឹកនាំ និងសហគ្រិនស្ត្រីឆ្នើមផងដែរ។ អ្នកស្រី ចេន សុភាព បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌ម...
សម្រាប់អ្នកស្រី អាន សុធីតា ក្តីស្រឡាញ់ ការចែករំលែកនិងទំនួលខុសត្រូវជាគុណធម៌ដ៏សំខាន់របស់អ្នកដឹកនាំ - កញ្ញា 04, 2024 03.09.2024 18:02
ភាពស្មោះត្រង់ ការទទួលខុសត្រូវ ការអភិវឌ្ឍខ្លួនដោយគ្មានដែនកំណត់បានជួយជំរុញឱ្យអ្នកស្រី អាន សុធីតា ក្លាយជាស្ត្រីម្នាក់ដែលដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយ ដោយគ្រាន់តែចំណាយពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះក្នុងការចូលប្រឡូកក្នុងវិស័យនេះ។ អ្នកស្រី អាន សុធីតា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា ស្រ្តីមិនគួរយកទម្លាប់ពឹងផ្អែកលើក្រុមគ្រួសារធ្វើជាគំនាប ឬជារនាំងក្នុងការរារាំងអភ...
បទសម្ភាសន៍ស្តីពី«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ ការជម្នះភាពទន់ខ្សោយដើម្បីអភិវឌ្ឍខ្លួនជួយអ្នកស្រី សែម ស្រីតូច បានឱកាសពង្រីកមុខជំនួញនិងការងារ - កក្កដា 31, 2024 31.07.2024 17:44
ការពង្រឹងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ បើកចិត្តឱ្យទូលាយដើម្បីប្រឈម មុខនិងដោះស្រាយបញ្ហា បានជួយជំរុញឱ្យអ្នកស្រី សែម ស្រីតូច ក្លាយជាស្ត្រីម្នាក់ដ៏រឹងមាំ និងលើកទឹកចិត្តឲ្យអ្នកស្រីជួយដល់ស្រ្តីផ្សេងទៀតឱ្យក្លាយជាអ្នកដឹកនាំផងដែរ។ ក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិសហគ្រាសសង្គមEPL Pollinate Honey អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជា អ្នកស្រី ស្រីតូច ត្រូវមានការជឿជាក់លើខ្លួនឯង ហើយមិនទន់ជ្រាយ។ លក...
ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ លោកស្រី កែវ មុំ សិក្សាពីភាពបរាជ័យនិងចំណុចខ្វះខាតដើម្បីអភិវឌ្ឍខ្លួននិងអាជីវកម្មរហូតជោគជ័យ - មិថុនា 21, 2024 21.06.2024 16:25
ការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ការស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហ៊ានទទួលស្គាល់ការពិត បានជួយជំរុញឱ្យលោកស្រី កែវ មុំ ទម្លុះឧបសគ្គជាច្រើន ដែលលោកស្រីបានជួបប្រទះលើវិថីមុខជំនួញ។ ការជឿជាក់លើខ្លួនឯង គួបផ្សំជាមួយការប្រឹងប្រែងឱ្យអស់ពីលទ្ធភាពបានធ្វើឱ្យលោកស្រី ក្លាយជាសហគ្រិនស្ត្រីម្នាក់ដែលលេចធ្លោ បើទោះបីជាលោកស្រីឆ្លងកាត់ការបរាជ័យជាច្រើនយ៉ាងណាក្តី។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន នៃវីអូអេ លោកស្រីបានថ្លែងថា...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារក្នុងប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្លាស់ប្តូរឥរិយាបថសាធារណជនលើតួនាទីរបស់ស្ត្រីក្នុងសង្គម - ឧសភា 01, 2023 01.05.2023 28:55
អ្នកស្រី អ៊ុង ច័ន្ទថុល បានក្លាយជានាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលជាស្ថាប័នសារព័ត៌មានស្ត្រីតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយអំពីសិទ្ធិ តួនាទី និងសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមនៃប្រទេសកម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបីជាអ្នកស្រីមិនមានជំនាញខាងវិស័យសារព័ត៌មាន អ្នកស្រីបានបំពេញតួនាទីជាអ្នកដឹកនាំស្ត្...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែងដើម្បីពង្រឹងសហគ្រិនភាពរបស់ស្ត្រីកម្ពុជាក្នុងវេទិកាជាតិនិងអន្តរជាតិ - ធ្នូ 05, 2022 05.12.2022 27:05
អ្នកនាង លឹម លីដា ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសនៃស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់វីអូអេថា ក្រៅពីការផ្តល់ទុនវិនិយោគទៅលើអាជីវកម្មដែលដឹកនាំដោយស្ត្រី ការផ្តល់ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យា (បែបឌីជីថល) និងជំនាញដទៃទៀតដល់ពួកគេ គឺជាគន្លឹះក្នុងការគាំទ្រដល់សហគ្រិនស្ត្រី នៅក្នុងការពង្រីកអាជីវកម្មពួកគេ។ អ្នកនាងមានក្តីស្រមៃថា ន...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការងារដឹកនាំសហជីពបានធ្វើឱ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ ក្លាយជាមនុស្សដែលកាន់តែរឹងមាំ - កញ្ញា 06, 2022 05.09.2022 27:41
អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនដែលរំពឹងថាខ្លួនក្លាយជាថ្នាក់ដឹកនាំសហជីពមួយរូបនោះទេ។ ក៏ប៉ុន្តែ អ្នកស្រីបានជម្នះឧបសគ្គ ខិតខំប្រឹងប្រែង ដោយឆ្លៀតរៀនសូត្របណ្តើរធ្វើការបណ្តើរ ដើម្បីបង្កើនចំណេះដឹងខ្លួនឱ្យទាន់តាមសម័យកាល និងដើម្បីឱ្យខ្លួនអាចក្លាយទៅជាអ្នកដឹកនាំមួយរូបដែលគេទុកចិត្ត។ អ្នកស្រីបានឱ្យដឹងថា ការជម្នះភាពភ័យខ្លាចរបស់ខ្លួន និងការខិតខំរៀនសូត្រ បានធ្វើ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការកែលម្អខ្លួនឯងនិងការសិក្សាពេញមួយជីវិតគឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅក្នុងអាជីព - សីហា 03, 2021 02.08.2021 29:25
អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។ ក្នុងនោះផងដែរ យើងត្រូវផ្តោតលើអ្វីដែលខ្លួនចង់ធ្វើ និងត្រូវអនុវត្តជាប្រចាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១)
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ភាពជោគជ័យនៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្រ្តជីវសាស្រ្ត - ឧសភា 04, 2020 04.05.2020 26:00
លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បានថ្លែងថា ស្ត្រីអាចធ្វើការបានក្នុងវិស័យទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារនិងមានអាយុច្រើនមិនមែនជាឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។ ដើម្បីទទួលបានជោគជ័យស្ត្រីត្រូវមានភាពម្ចាស់ការ ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ និងមានមហិច្ឆតា។ ក...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការហ៊ានចាប់យកឱកាសដោយពិចារណាឲ្យបានល្អិតល្អន់និងការព្យាយាមប្រឹងប្រែងនាំមកនូវជោគជ័យ - មេសា 06, 2020 06.04.2020 24:06
អ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងនិងជាប្រធានផ្នែកតាមដាននិងវាយតម្លៃនៃកម្មវិធីកម្ពុជាហាវែសII បានថ្លែងថាស្រ្តីត្រូវហ៊ានចាប់យកឱកាសប្រឹងប្រែងធ្វើការងារណាដែលខ្លួនគិតថាជាការងារពិបាក ព្យាយាមរៀនសូត្រនិងពង្រឹងសមត្ថភាពបន្ថែមដើម្បីអភិវឌ្ឍន៍ខ្លួនឈានទៅកាន់តំណែងក្នុងភាពជាអ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ៦ មេសា ២០២០)
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ពង្រីកដែនកំណត់ ជំរុញខ្លួនឯងឲ្យកាន់តែជោគជ័យ - មីនា 02, 2020 02.03.2020 30:07
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ បានថ្លែងថា មិនថាយើងធ្វើការកាន់តំណែងអ្វីនោះទេ យើងត្រូវតែជឿជាក់លើខ្លួនឯង ត្រូវបង្ហាញថាយើងមានសមត្ថភាពអាចធ្វើការងារបាន ហើយប្រសិនបើយើងធ្វើខុស ត្រូវបានហានទទួលកំហុស និងត្រូវកែលម្អ។ ក្នុងនាមជាស្រ្តី យើងត្រូវលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក និងធ្វើ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសមត្ថភាពស្រ្តីតាមរយៈសហគ្រិនភាព - ធ្នូ 03, 2019 02.12.2019 33:06
អ្នកស្រី លឹម វីរីយ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមសហគ្រិនស្ត្រីកម្ពុជាហៅកាត់ថា CWEA បានថ្លែងថា ដើម្បីក្លាយជាសហគ្រិនប្រកបដោយសក្តានុពលម្នាក់ ស្រ្តីត្រូវផ្តោតខ្លាំងលើកសាងម៉ាកយីហោរបស់ខ្លួនដើម្បីឲ្យគេចង់ចាំ នោះតម្លៃរបស់យើងនឹងកើនឡើងដោយស្វ័យប្រវត្តិ។ ពាក្យថាតម្លៃនេះ គឺសំដៅដល់សក្ខានុពល តម្រូវការនិងការចង់បានពីអ្នកដទៃ។ គន្លឹះមួយទៀតដែលធ្វើឲ្យស្...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រឈមរបស់ស្រ្តីនៅក្នុងវិស័យសារព័ត៌មាន - វិច្ឆិកា 08, 2019 07.11.2019 17:37
អ្នកស្រី ហង្ស សម្ផស្ស ប្រធានគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានថ្លែងថា ស្រ្តីជាអ្នកសារព័ត៌មាននៅតែមានការប្រឈមនៅក្នុងការបំពេញតួនាទីជា អ្នកសារព័ត៌មាន ហើយអាជីពជាអ្នកសារព័ត៌មាននេះទៀតសោធន៍មិនត្រូវបានគេឲ្យតម្លៃដូច ការងារនៅក្នុងវិស័យផ្សេងទៀតទេ។ ដូច្នេះប្រសិនបើស្រ្តីចង់ធ្វើការនៅក្នុងវិស័យនេះ ត្រូវបា្រកដចិត្តថា ខ្លួនពិតជាស្រ...
បទសម្ភាសន៍ VOA៖ ការប្រឈមរបស់អ្នកសារព័ត៌មានជាស្រ្តី និងសារៈសំខាន់នៃតួនាទីសារព័ត៌មាននៅក្នុងការអភិវឌ្ឍសង្គម - តុលា 01, 2019 01.10.2019 10:59
អ្នកស្រី ហង្ស សម្ផស្ស អ្នកគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជាហៅកាត់ថា WMC ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវីធីភាពជាអ្នកដឹកនាំអន្តរជាតិហៅកាត់ថា IVLP Program នៅសហរដ្ឋអាមេរិកពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ តាមរយៈកម្មវិធីនេះ អ្នកស្រី សម្ផស្ប នឹងទៅទស្សនាស្ថាប័នសារព័ត៌មាន និងជួបជាមួយអ្នកជំនាញខាងផ្នែកសារព័ត៌មានល្បីៗនៅតាម...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ យេនឌ័រគឺជាបញ្ហាស្មុគស្មាញនៅក្នុងសង្គមបិតាប្រជាធិតេយ្យ - កញ្ញា 03, 2019 02.09.2019 30:55
អ្នកនាង អេង ចាន់ឌី ប្រធានកម្មវិធីផ្នែកតស៊ូមតិនិងបណ្ដាញនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC បានថ្លែងថា អំណាចសេដ្ឋកិច្ចនិងការរស់នៅជាមួយនឹងផ្នត់គំនិតចាស់គំរិលគឺជាគំនាបរារាំងមិនផ្តល់ឱកាសដល់ស្រ្តីធ្វើជាអ្នកដឹកនាំ។ បញ្ហាយេនឌ័រមិនមែនជាបញ្ហារបស់ស្រ្តីតែឯកឯងទេ ប៉ុន្តែវាជាបញ្ហារបស់បុរសនិងស្រ្តីទាំងអស់គ្នា។ សង្គមបិតាប្រជាធិតេយ្យក៏ធ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាឲ្យបានច្រើននឹងជួយជំរុញឲ្យស្ត្រីចូលរួមកាន់តែខ្លាំង - សីហា 13, 2019 12.08.2019 28:34
អ្នកស្រី ប្រាក់ ឆៃកល្យាណ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុនកូមិនខ្មែរ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន RM Group បានមានប្រសាសន៍ថា ដើម្បីអាចឲ្យស្រ្តីចូលរួមកាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា គួរមានការផ្សព្វផ្សាយឲ្យបានច្រើនពីសំណាក់ក្រសួងពាក់ព័ន្ធនិងពីវិស័យឯកជននានា។ ហើយការណ៍ដែលអាចឲ្យស្រ្តីក្លាយជាអ្នកដឹកនាំបានល្អ គេត្រូវមានភាពឯករាជ្យម្ចាស់ការ ភាពអត់ធ្មត់...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការចូលរួមរបស់ស្ត្រីផ្ដល់ភាពរីកចម្រើនដល់ស្ថាប័ន - មិថុនា 04, 2019 03.06.2019 30:08
ស្រ្តីដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយដល់ស្ថាប័នការងារណាមួយ។ នេះបើយោងតាមការថ្លែងរបស់អ្នកស្រី អ៊ុំ ចិន្តាភក្ដី ដែលជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៃធនាគារ CIMB នៅក្នុងកម្មវិធី Hello VOA ស្ដីពីស្ត្រីនិងភាពជាអ្នកដឹកនាំ។ អ្នកស្រី ចិន្ដាភក្ដី បានលើកឡើងថា ថ្នាក់ដឹកនាំជាស្ត្រីមានគំនិតច្នៃប្រឌិត និងយកចិត្តទុកដាក់ស្ដាប់ទាំងបញ្ហាការងារ និងរឿងផ្ទាល...
បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ព្យាយាមកែប្រែផ្នត់គំនិតចំពោះអ្នកចម្រៀងស្រី - ឧសភា 10, 2019 09.05.2019 12:42
តារាដែលទើបតែរះថ្មីក្នុងស្រទាប់យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺជាអ្នកចម្រៀងផងនិងជាអ្នកនិពន្ធទំនុកច្រៀងដោយខ្លួនឯងផង។ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយ ដោយសារតែការច្នៃប្រឌិតនិងការចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងយ៉ាងពិរោះ។ ដោយសារតែស្នាដៃលេចធ្លោនេះ កញ្ញា ចិត្ត កញ្ចនា ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ...
បទសម្ភាសន៍ VOA៖ ស្រ្តីខ្មែរបង្កើតកម្មវិធីគ្រប់គ្រងមន្ទីពេទ្យឈ្មោះ «ពេទ្យយើង» Peth Yoeung ជួយលើកស្ទួយវិស័យសុខាភិបាលកម្ពុជា - ឧសភា 08, 2019 07.05.2019 14:40
កម្មវិធីគ្រប់គ្រងមន្ទីពេទ្យឌីជីថលឈ្មោះថា «ពេទ្យយើង-Peth Yoeung» គឺជាកម្មវីធីគ្រប់គ្រងនៅតាមមន្ទីពេទ្យទាំងឯកជននិងរដ្ឋ ដែលត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយស្រ្តីកម្ពុជា។ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិកកម្មវិធីពេទ្យយើង គឺជាសហគ្រិនស្ត្រីខ្មែរម្នាក់ដែលទើបទទួលបានពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ ២០១៩ ដែលគ្រប់គ្រប់កម្មវិធីពេទ្យយើង...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ តួនាទីជាថ្នាក់ដឹកនាំត្រូវចូលរួមក្នុងបេសកកម្មដើម្បីកសាងនូវថ្នាក់ដឹកនាំផ្សេងទៀត - ឧសភា 06, 2019 06.05.2019 31:54
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ស្ត្រីត្រូវមានភាពក្លាហានក្នុងការចូលរួម។ ស្រ្តីមិនគួរអង្គុយរង់ចាំឱកាសនោះទេ។ សិទ្ធិមិនអាចមករកយើងដោយឯកឯងទេ លុះត្រាតែយើងទាមទាររកដោយខ្លួនឯង។ ស្រ្តីត្រូវទាមទារសិទ្ធិរបស់យើង ត្រូវចូលរួមពង្រឹងសមត្ថភាពរបស់យើង និងត្រូវចូលរួមកសាងសមត្ថភាពដល់ស្រ្តីផ្សេងទៀត នៅជុំវិញខ្លួនរបស់យើងផងដែរ៕...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការរក្សាទំនាក់ទំនងល្អក្នុងក្រុមការងារជាគន្លឹះសំខាន់ - មេសា 30, 2019 29.04.2019 29:58
អ្នកនាង អ៊ុក រ៉ាទី ប្រធានគម្រោងពង្រឹងសមត្ថភាពអង្គការក្នុងស្រុកឧបត្ថម្ភថវិកាដោយអង្គការUSAID ថា ការកសាងទំនាក់ទំនងល្អ ការបង្កើតទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមក្រុមការងារ គឺជាយុទ្ធសាស្រ្តចម្បង ដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីអង្គការជាដៃគូ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ២៩ មេសា ២០១៩)
Liknande poddar
Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden