វីអូអេ

សិទ្ធិ​មនុស្ស - វីអូអេ

News KM ↓ Episoade: 50

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Autor

វីអូអេ

Categorie

News

Site-ul podcastului

khmer.voanews.com

Cel mai nou episod

24 aug. 2023

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

បទសម្ភាសន៍៖ លោក​សួង នាគព័ន្ធ ​ប្តេជ្ញា​បន្ត​យុទ្ធនាការ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ - ធ្នូ 02, 2019 02.12.2019

សកម្មជន​សហគមន៍​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​យុវជន​របស់​លោក​បណ្ឌិត​កែម ឡី​ បាន​ប្តេជ្ញា​បន្ត​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម​កម្ពុជា ជាពិសេស​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ បើ​ទោះបី​ជា​ខ្លួន​លោក​ផ្ទាល់​រង​ភាព​អយុត្តិធម៌។​ លោក​សួង នាគព័ន្ធ​ ទីប្រឹក្សា​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​៤ខែ​ ដោយសារ​តែ​ដឹកនាំ​ពិធី​រំលឹក​ខួប​ទី៣​នៃ​ការ​ធ្វើ​ឃាត​លោក​បណ្...

Hello VOA៖ សកម្មជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​កង្វល់​ EU​ ជាប្រព័ន្ធ - ធ្នូ 02, 2019 02.12.2019

សកម្មជន​ការងារស្នើឱ្យ​រដ្ឋាភិបាលគោរព​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​សេរីភាព​សហជីពដែល​សហភាព​អឺរ៉ុប​បាន​តម្រូវ ដើម្បី​រក្សា​ឋានៈអនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ Everything But Arms (EBA) ​ពីព្រោះ​វា​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា។ លោកមឿន តុលា នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារនិង​សិទ្ធិ​មនុស្ស​ (CENTRAL)​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍ថ...

Hello VOA៖ ​ឯករាជ្យ​ភាព​តុលាការ រង​ចំណោទ​ជាថ្មី ក្នុង​ការ​វិវត្ត​នយោបាយ​ចុងក្រោយ - វិច្ឆិកា 15, 2019 14.11.2019

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទ​សំណួរ​ជា​ថ្មីអំពី​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ការ​ជាមួយ​ស្ថាប័ន​តុលាការ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ។ កញ្ញា លី​ ស្រីស្រស់ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង មាន​ប្រសាស...

បទសម្ភាសន៍​ ​VOA៖ ខ្មែរនៅបារំាងនឹង​ធ្វើ​បាតុកម្ម​រំលឹកខួបទី​២៨​នៃ​​កិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019 24.10.2019

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​គ្រោង​នឹង​រៀបចំ​បាតុកម្ម​មួយ​នៅថ្ងៃសៅរ៍ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលបារំាង​ដែល​ជា​សហប្រធាន​សន្និសីទ​ប៉ារីស​ស្តីពីកម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសក្នុង​រយៈពេល​២៨ឆ្នាំ​មកនេះ។ ពួកគេ​យល់​ថា​កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​សម្រេច​បាន​លើ​ផ្នែកលើក​កម្ពស់សិទ្ធិ​មនុស្ស​លទ្ធិប្រជាធិបតេយ្យ​និង​ការពារ​...

បទសម្ភាសន៍ VOA៖ សកម្មជន​សិទ្ធិមនុស្ស​អាមេរិក​ថា​កម្ពុជា​គួរ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​តទៅទៀត - តុលា 02, 2019 01.10.2019

សកម្មជន​សិទ្ធិមនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក​លើកឡើង​ថា​ កម្ពុជា​គួរ​តែ​ព្យាយាម​អនុវត្ត​តាម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ទាំង​១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ​ ជា​ពិសេស​គឺ​ចំណុច​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌​និង​ការ​ពង្រឹង​ស្ថាប័ន ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​តែ​ឯកឯង​តទៅ​ទៀត។​ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភ...

បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិន​បារម្ភ​​នឹង​ការចោទ​ពី​បទ​រួម​គំនិត​ក្បត់ - តុលា 01, 2019 30.09.2019

មេដឹកនាំ​ថ្នាក់មូលដ្ឋាន​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក ម៉ោញ សារ៉ាត់​ប្តេជ្ញា​បន្ត​ធ្វើការ​កៀរគរ​កម្លាំង​ពលករ​ខ្មែរ​ដើម្បី​ស្វាគមន៍​ដំណើរ​និវត្តន៍របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា​ បើទោះបីជា​លោក ត្រូវ​បាន​តុលាការ​ខេត្ត​ឧត្តរមានជ័យ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិតក្បត់‍»​ក៏ដោយ។ ពី​រដ្ឋ​ធានី​វ៉ាស៊ីន​តោន លោក ម៉ែន គឹមសេង នៃ​VOA បាន​សម្ភាស​លោក ម៉ោញ សារ៉ាត់​តាម​ទូរស័ព្ទ៕

បទសម្ភាសន៍ VOA៖ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ថៃ ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា​វិញ - កញ្ញា 27, 2019 26.09.2019

បន្ទាប់ពី​លោក សម រង្ស៊ី មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ទាំង​ការអំពាវនាវ​ឲ្យ​ពលករ​និង​សកម្ម​ជន​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ផង គេ​ឃើញ​សកម្ម​ជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ បាន​ចេញ​មក​ប្រកាសត្រៀម​ខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើមាតុភ...

Hello VOA៖ ការ​មិន​ស្តារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា ​ជា​ផ្នែកមួយ​នៃការ​ជម្រុញឲ្យ​បាត់​បង់ ប្រពន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ - សីហា 23, 2019 22.08.2019

មន្រ្តី​សិទ្ធិ​មនុស្ស​អះអាង​ថា ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ ប្រមូល​ផ្តុំ ​និង​ការ​បញ្ចញ​មតិ​នៅ កម្ពុជា​ ចេះ​តែ​បន្ត​ធ្លាក់ចុះ ​ដែល​គួរ​តែ​មាន​ការ​ស្តារ​ឡើងវិញ​។ ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​បន្ត​ធ្លាក់​ចុះ​នៃ​សេរីភាព​បញ្ចេញ​មតិ​ ជួប​ប្រជុំប្រមូល​ផ្តុំ​ វា​ជា​លក្ខខណ្ឌ​បន្ថែម​លើ​ការ​ធ្លាក់ចុះ​ផ្នែក​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ហើយ​នឹង​នាំឲ្យ​មាន​ការ​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ប្...

Hello VOA៖ ​អ្នកវិភាគ​យល់​ថា​ភាគីទំនាស់​កម្ពុជា​​គួរតែបន្ទន់ជំហរចរចាគ្នាដើម្បីបញ្ចៀស​ទណ្ឌកម្ម​ - កក្កដា 23, 2019 22.07.2019

បន្ទាប់​ពីព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទទួល​យក​មក​ពិនិត្យ​នូវ​សេចក្តី​ស្នើច្បាប់​របស់​សភា​តំណាងរាស្ត្រដើម្បី​ដាក់ទណ្ឌកម្មមន្ត្រី​កម្ពុជាដោយ​សារតែ​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ អ្នកឯកទេស​យល់​ថា​ភាគី​ទំនាស់កម្ពុជា​គួរតែ​បន្ទន់​ជំហរ​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​មុន​ពេល​ការដាក់ទណ្ឌកម្មអន្តរជាតិ​កើតមានឡើង​ក្នុងពេល​ដ៏ខ្លីខាងមុខ។​ លោក​ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​យល់ថា​ដំណោះស្រាយនយ...

បទសម្ភាសន៍ VOA៖ ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋម៉ាស្សាឈូសិត​រំឭក​ខួបទី៣​នៃ​មរណភាព​លោក កែម ឡី - កក្កដា 09, 2019 08.07.2019

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង​ដែល​មាន​សមានចិត្ត​នឹង​លោក​បណ្ឌិត កែម ឡី​អតីត​អ្នកវិភាគ​នយោបាយ និង​សង្គម​បាន​ជួបជុំ​គ្នា​នៅ​សាលប្រជុំ​សំពៅមាស ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាឈូសិត​ កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៣​នៃ​មរណភាព​របស់​លោក។ លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦។ សកម្មជន​ទាំងនេះ ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​ពលរដ្ឋ​ខិតខំ​ការពារ​...

បទសម្ភាសន៍ VOA៖ ភរិយា​លោក រ៉ាត់ រត្ន​មុនី ថ្កោលទោស​សាលក្រម​តុលាការ​ភ្នំពេញ - មិថុនា 26, 2019 26.06.2019

កាលពី​ថ្ងៃ​ពុធ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក​រ៉ាត់​ រត្នមុនី​ សកម្ម​ជន សហជីព​និង​ជា​អ្នកបកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​រុស្ស៊ី​ RT​ (ឬហៅថា​ Russia Today) ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ និង​ត្រូវបង់​ប្រាក់​សំណង​ជំងឺចិត្ត​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ពីរ​នាក់​ដែល​សរុប​ជាង ១៦.០០០ ដុល្លារ។ លោកស្រី ឡុង គឹមហៀង ភរិយា​របស់​លោក រត្ន មុនី បាន​សម្តែង​ការខកចិត្ត និង​ថ្កោលទោស​ការដាក់​ទោស​នេ...

បទសម្ភាសន៍ VOA៖ អ្នក​តស៊ូ​មតិ​បង្ហាញពី​​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ដល់​​មន្ត្រី​អាមេរិក​ - មិថុនា 13, 2019 12.06.2019

អ្នក​តស៊ូ​មតិ​មួយ​រូបមក​ពី​ប្រទេស​កម្ពុជា​កំពុង​បញ្ចុះ​បញ្ចូល​មន្ត្រី​អាមេរិក​នៅ​ក្រសួង​ការបរទេស​និង​សភា​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ជៀស​ផុត​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក ​ឃុន ថារ៉ូ ​អ្នក​សម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស ​(Central) ​ដែល​...

ការ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត​-ក្រុង​ស្រុក​ខណ្ឌ​​ចាប់​ផ្តើម​ ​ដោយ​បក្ស​កាន់​អំណាច​រំពឹង​ថា​​នឹង​ឈ្នះ​អាសនៈ​ស្ទើរ​ទាំងអស់ - ឧសភា 26, 2019 26.05.2019

គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ មើល​ដឹង​ជា​មុនថា​ នឹង​ក្តោប​យក​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ ស្រុក ខណ្ឌ​ ជាង​៤០០​ស្ទើរ​តែ​ទាំង​អស់​។

បទសម្ភាសន៍ VOA៖ «បើ​ចង់​ធ្វើ​ចំណាកស្រុក​ដោយ​លួចលាក់ កុំ​ធ្វើ​ឱ្យ​សោះ‍» - ឧសភា 19, 2019 19.05.2019

លោក ព្រហ្ម វណ្ណៈអាណន្ត អតីត​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ ​បាន​លាត​ត្រដាង​អំពើ​ទាសភាព​សម័យ​ទំនើប​ដ៏​សាហាវ​ឃោរឃៅ​តាម​រយៈ​សៀវភៅ​គំនូរមួយ​ក្បាល​របស់​លោក​ដែល​និពន្ធ​រួម​គ្នា​ជាមួយ​អ្នកនាង Jocelyn Pederick ​ដែល​មាន​ចំណង​ជើង​ថា «‍The Dead Eye and The Deep Blue Sea» ឬ «‍ពិភព​អន្ធការលើ​មហា​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ ​លោក សាយ​ មុន្នី នៃ​ VOA បាន​សម្ភាសន៍​លោក ព្រហ្ម វណ្ណៈអាណន្ត ន...

Hello VOA៖ កម្ពុជា​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ជន​ជាប់ចោទ ដើម្បី​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ - ឧសភា 13, 2019 13.05.2019

លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ព្រម​ទទួល​អនុវត្ត​តាមកតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កម្ពុជា​គួរ​តែ​ពិចារណា​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ជាតិ​របស់​ខ្លួន​ទាក់ទង​នឹង​សិ...

Hello VOA៖ ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​មិន​ពុករលួយ​ទាមទារ​ឆន្ទៈ​បុគ្គល​ដែល​កាន់ខ្ជាប់​គោលការណ៍​ផ្ទាល់​ខ្លួន - មេសា 12, 2019 11.04.2019

អ្នក​ដឹកនាំ​យុវជន​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​យុវជន​ពី​ការ​ងាយ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទៅ​ជា​ការ​មិន​ពុករលួយ ត្រូវ​ការ​ឆន្ទៈ​បុគ្គល​ដែល​មាន​មនសិការ​ខ្លាំង និង​ឱ្យ​តម្លៃ​ទៅ​លើ​គោលការណ៍​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​របស់​ពួកគេ។ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង មាន​ប្រសាសន៍ក្នុង​កម្មវិធី ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ​ខែ​មេសា ​ឆ្នាំ​ ២០១៩...

Hello VOA៖ ក្រុម​អ្នក​តស៊ូមតិ​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​ថា​ចង់​បំបាត់​ពូជសាសន៍ - មេសា 01, 2019 01.04.2019

ក្រុមអ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ចោទ​ប្រកាន់​ថា​វៀតណាម​មាន​បំណង​បំបាត់​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ ដែល​កាន់​កាប់​ដោយ​វៀតណាម។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ប្រាក់ សេរីវុធ ​ប្រធាន​ប្រតិបត្តិ ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​និង​លោក​ ត្រឹង ម៉ាណារិន ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក្នុង​កម្មវិធី ​Hello VOA ​...

Hello VOA៖ សកម្មជន​ស្វាគមន៍​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​កិច្ច​ព្រមព្រៀង​ជប៉ុន​និង​កម្ពុជា​លើ​ពលករ​ចំណាក​ស្រុក - មីនា 29, 2019 28.03.2019

រដ្ឋាភិបាល​កម្ពុជា​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា ដើម្បី​ទទួល​ពលករ​ជំនាញ​កម្ពុជា​ចាប់ពី ខែមេសា​ទៅ​ដែល​ជា​ការ​អនុញ្ញាត​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា និង​ប្រទេស​នៅ​អាស៊ី​ចំនួន ៨​ទៀត ​ហើយ​មាន​ការ​ធានា​ថា នឹង​ទប់ស្កាត់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ដែល​មិន​សុច្ចរិត​ផង​ដែរ។ សកម្មជន​សហគមន៍ គឺ​លោក ហៃ វណ្ណា ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ស្វាគមន៍ ប៉ុន្តែ​យល់​ថា គេ​ត្រូវ​តាម​ដាន​មើល​តទៅ​ទៀត​រវាង​ការ​អនុវត្ត​ជាក់ស...

Hello VOA៖ សកម្មជន​ថា​សេរីភាព​សម្ដែង​មតិ​នៅ​កម្ពុជា​បច្ចុប្បន្ន​ដល់​កម្រិត​ប្រកាស​អាសន្ន - កុម្ភៈ 12, 2019 11.02.2019

សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា​សិទ្ធិពលរដ្ឋ​និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បច្ចុប្បន្ន ស្ថិត​ក្នុង​ដំណាក់កាល​ប្រកាស​អាសន្ន​ហើយ។​ អ្នកស្រី ឡុង គឹមហ៊ាង អតីត​បុគ្គលិក​នៃ​អង្គការ​ក្រុមការងារ​ពិសេសសិទ្ធិ​លំនៅដ្ឋាន ហើយ​ដែល​សព្វថ្ងៃ​កំពុង​ធ្វើ​ការ​តវ៉ា ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្ដី​របស់​អ្នក​ស្រី​គឺ​លោក រ៉ាត់ រត្នមុនី​ ពី​ការ​ឃុំ​ខ្លួន​ បាន​មាន​ប្រសាសន៍ក្នុង​កម្មវិធ...

Hello VOA៖ សកម្មជន​ថា​ការ​គោរព​សិទ្ធិមនុស្ស​ជាក់​ស្តែង​មិនដូច​នឹង​គោល​នយោបាយ​ថ្នាក់​ជាតិ - កុម្ភៈ 06, 2019 05.02.2019

សកម្មជន​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​បង្ហាញ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ជាក់​ស្តែង ឱ្យ​ស្រប​គ្នា​ជាមួយ​នឹង​គោល​នយោបាយ​និង​ការ​ប្តេជ្ញាចិត្តនៅថ្នាក់ជាតិ​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស។ លោក​សួន ប៊ុនស័ក្តិ​ អ្នកឯកទេស​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា​ រូបភាព​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លង​មក ហាក់​មាន​ភាព​អវិជ្ជមាន​ បើ​ទោះបី​ជា​យន្តការ​ដោះស្រាយ​មាន​ច្រើន​ ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​នៅ​ម...

​រដ្ឋាភិបាល​ខ្មែរ​ព្រមាន​ស្ថាប័ន​ព័ត៌មាន​មិន​ឲ្យ​ប្រើ​ឃ្លា​«របប​លោក​ហ៊ុន​ សែន»​និង​«របប​ក្រុង​ភ្នំ​ពេញ» - មករា 22, 2019 22.01.2019

ការិយាល័យ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ព្រមាន​មិនឲ្យ​ស្ថាប័ន​សារព័ត៌មានប្រើ​ពាក្យពីរឃ្លា​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​មិន​ពេញ​ចិត្ត គឺ​ «របបក្រុង​ភ្នំពេញ​»និង«​របប​លោក​ ​ហ៊ុន សែន»។​ ​មន្ត្រីនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​អះអាងថា​ ​ពាក្យ​ទាំងនេះ មាន​គោល​ដៅ​សម្រាប់​បម្រើសកម្មភាព​បដិវត្តន៍។​ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍​អំពី​រឿង​នេះ​។

បទសម្ភាសន៍VOA៖ ​សៀវភៅ​«ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា‍»​បង្ហាញ​ពី​ការ​លះបង់​របស់​សកម្មជន - ធ្នូ 25, 2018 25.12.2018

សៀវភៅ​ដែល​មាន​ចំណងជើង​ថា ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា‍» បាន​បង្ហាញ​ពី​គោលជំហរ​និង​ការ​តស៊ូ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សៀវភៅ​នេះ ចងក្រង​នូវ​រឿងរ៉ាវ​ជាច្រើន​របស់​សកម្មជន​ដើម្បី​សិទ្ធិ​នៅ​កម្ពុជា ​ដែល​មាន​ដូច​ជា​លោក ​ធន សារ៉ាយ លោកស្រី ពុង ឈីវកេក និង​អ្នកស្រី ​ទេព វន្នី​ ជាដើម។ លោក ណឹម សុភ័ក្ត្របញ្ញា នៃ​ វីអូអេ ​បាន​សម្ភ...

Hello VOA៖ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្កើត​គណៈកម្មការ​អាស៊ាន​ប្រឆាំង​អំពើ​ពុករលួយ - ធ្នូ 14, 2018 13.12.2018

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ទទូច​ឱ្យ​មេដឹកនាំ​អាស៊ាន​ដាក់បញ្ចូលយន្តការ​ថ្នាក់​តំបន់​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុករលួយ (The UN Convention against Corruption) ឬ​ហៅ​កាត់​ថា UNCAC។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​ដែល​ជា​អង្គការ​សមាជិក​មួយ​នៃ​សម្ព័ន្ធ ​UNCAC Coalition...

បទសម្ភាសន៍ VOA៖ ភរិយា​លោក​រ៉ាត់ រត្នមុនី អំពាវនាវសុំ​ការ​ការពារ​ក្រោយពី​ស្វាមី​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន - ធ្នូ 10, 2018 10.12.2018

លោក​ រ៉ាត់ រត្ន​មុនី ប្រធាន​សហជីព​កម្ពុជា​មួយរូប​និង​ជា​អ្នក​ដែល​បាន​ចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែល​បង្ហាញ​ពី​ភាពក្រីក្រ និង​ទំនាស់ដីធ្លី ដែល​ឈាន​ដល់​ការ​ប្រកប​របរ​ពេស្សាចារ​នៅកម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​កម្ពុជា។ ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡុង គីមហៀង បាន​អំពាវនាវ​ស្វែងរក​ការ​ការពារ​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន ​និង​កុំ​ឱ្យ​អ...

Hello VOA៖ អ្នក​សារព័ត៌មាន​ថា​បើ​គ្មាន​សារព័ត៌មាន​ឯករាជ្យ សង្គម​មិន​អាច​រីកចម្រើន​បាន​ទេ - ធ្នូ 10, 2018 10.12.2018

វាគ្មិន​ដែល​ជា​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​គួរ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ឯករាជ្យ​ថា​ជា​សត្រូវ​នោះ​ទេ​ ព្រោះ​ថា​សារព័ត៌មាន​ឯករាជ្យ​នេះ គឺ​ជា​ធាតុផ្សំ​ចាំបាច់​ មិន​អាច​ខ្វះ​បាន ដើម្បីធ្វើ​ឱ្យ​សង្គម​កម្ពុជា អាច​រីក​ចម្រើន​ទៅ​មុខ​បាន។ លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័...

Ascultă podcastul សិទ្ធិ​មនុស្ស - វីអូអេ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice