វីអូអេ

នយោបាយ - វីអូអេ

News KM ↓ 50 episódios

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Não deixe de visitar o site do podcast e apoiar quem o produz: khmer.voanews.com

Autor

វីអូអេ

Categoria

News

Site do podcast

khmer.voanews.com

Último episódio

29 de jan de 2025

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

បទសម្ភាសន៍ VOA៖ ប្រធាន​សមាគម​អាដហុក​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​អាមេរិក​ឡើងវិញ - មករា 29, 2025 29.01.2025

ការប្រកាស​បង្កក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ (Donald Trump) កំពុង​បង្ក​ជា​ក្តីបារម្ភ​និង​ផល​ប៉ះពាល់ដល់​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ជា​ពិសេស​អង្គការ​សង្គម​ស៊ីវិល។ ទោះជា​យ៉ាងណាក្តី លោក នី សុខា ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា សហរដ្ឋអាមេរិក​អាច​នឹង​ផ្តល់​ជំនួយ​ដល់កម្ពុជា​ឡើង​វិញ ក្រ...

បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​សរសើរ​ការប្តេជ្ញា​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស - ធ្នូ 04, 2024 04.12.2024

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol បាន​ប្រកាស​កាលពី​យប់​ថ្ងៃអង្គារ​ប្រើ​ច្បាប់​អាជ្ញាសឹក ប៉ុន្តែ​បាន​ដក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សភា​ជាតិ​បាន​បោះឆ្នោត​ប្រឆាំង។ លោក លួន វិបុល ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ​បាន​ចែក​រំលែក​ការវិភាគ​របស់​លោក​អំពី​ការប្រកាស​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ច្បាប់​អាជ្ញាសឹក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​នាម​ជា​សកម្មជន​សង្គម​ខ្មែរ​ លោក វិបុល បាន​សម្តែង​ការ...

បទសម្ភាសន៍ VOA៖ បាតុករ​នៅ​កូរ៉េខាងត្បូង​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួនចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ - សីហា 14, 2024 13.08.2024

បាតុករខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពី​ថ្ងៃទី១១​ខែសីហា​ឆ្នាំ២០២៤​ នៅ​ទីក្រុង​សេអ៊ូល ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​នឹង ឡាវ និង​វៀតណាម​ដោយសារ​មាន​ការបារម្ភ​ពី​ការបាត់បង់​អធិបតេយ្យ​ជាតិ។ ពួកគេ​ស្នើឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​រក ធនធាន​មក​អភិវឌ្ឍន៍​ដោយខ្លួន​ឯង​ជាជាង​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម។ លោក ម៉ែន​ គឹមសេង នៃវីអូអេ​ប...

បទសម្ភាសន៍៖ លោក ​សម រង្ស៉ីថាមេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់​​អព្យាក្រឹត្យភាព​ខ្លួន​ ដោយ​ឥទ្ធិពលចិន - មិថុនា 29, 2024 28.06.2024

លោក សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ និង​ជា​ប្រធាន​ស្តី​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា មេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់បង់​អព្យាក្រឹត្យ​ដោយសារ​ពឹងផ្អែក​លើចិន​ខ្លាំង​ពេក​ ហើយ​ថា​ទស្សនកិច្ច​របស់​លោក​ រដ្ឋមន្ត្រី ​ការពារ​ប្រទេស​អាមេរិក​ទៅ​កម្ពុជា​មិនបាន​ទទួល​ផល​អ្វី​នោះ​ទេ​ដោយសារ​ថា​ឥទ្ធពល​ចិន​គ្រប​ដណ្តប់​ខ្លាំង​ពេក​នៅ​កម្ពុជា​ដែល​មិនអាច​ឲ្យមាន​ការ​ផ្លាស់ប្ត...

បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា 26, 2023 25.07.2023

ក្រោយ​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​ការ​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយគ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នោះ​ ឮ​ ថ្នាក់ដឹកនាំ​កំពូលៗរបស់​ចិន​បានផ្ញើ​សារអបអរ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​ជ័យជម្នះ​គណបក្ស​គ្រប់គ្រង​ប្រទេស។ លោក សុខ ​ខេមរា នៃ​វីអូអេ ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន និង​ អ្នកនាង​កាន់ វិច្ឆិកា ​ពី​រា...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា 25, 2023 24.07.2023

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី និង​យុត្តិធម៌។ លោក ​សុខ ខេមរា នៃ​វីអូអេ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន ​និង ​អ្នកនាង ​កាន់ វិច្ឆិកា​ នៃ​វីអូអេ​ពី...

បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​ ពី​រាជធានី​ភ្នំពេញ​ ជូន​កិច្ច​សន្ទនា​អំពី​រឿងនេះ​ដូច​តទៅ៖

បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា 24, 2023 23.07.2023

នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ បាន​ចុះ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា ​ជាមួយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន...

បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា 23, 2023 23.07.2023

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​ល...

បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា 20, 2023 20.07.2023

នៅខែ​កក្កដា​ ឆ្នាំ​២០២៣​ អ្នកយក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) បាន​ជួប ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ​ អំពី​អវត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣។ ក្នុង​បទសម្ភាសន៍​ ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ គីម សួរភិរិទ្ធ​ អះអាង​ថា​ ការបោះឆ្នោត​លើក​នេះ​បង្ហាញ​ឱ្យ​ឃើញ...

បទសម្ភាសន៍ VOA៖ អ្នកនាំពាក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ឈប់​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​រង​ទុក្ខវេទនា​ដោយសារ​ប្រព័ន្ធ​តុលាការ - កក្កដា 17, 2023 17.07.2023

យុវជន​អត់​ការ​ងារ​ធ្វើ ការជំពាក់​បំណុល​របស់​ប្រជា​ពល​រដ្ឋ ​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ ​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​ក្នុង​គោល​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​ នេះ​។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​ លោក ​ញឿន ​ រ៉ា​ដែន ​អ្នក​នាំ​ពាក្ស​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច​ ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្...

បទ​សម្ភាសន៍៖ កង្វះ​ការ​ប្រកួត​នយោបាយ​ពិត​ប្រាកដ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្មារតី​ប្រកួតប្រជែង​របស់​ពលរដ្ឋ​ខ្មែរ​​ - មិថុនា 28, 2023 27.06.2023

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការខ្វះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដោយ​ត្រឹមត្រូវ នឹង​មាន​ផល​ប៉ះពាល់​«‍មិន​ខាន ទោះ​តិច​ក្តី​ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​និង​កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង»។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែងក្នុងបទ​សម្ភាសន៍ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»កាល​ពី​ថ្ងៃ​ចន្ទ...

Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023 17.04.2023

កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ...

កិច្ច​សន្ទនា VOA៖ សង្ខេប​ថ្ងៃ​ទី​២​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ - វិច្ឆិកា 12, 2022 12.11.2022

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែល​ចាប់​ផ្តើម​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​មេ​ដឹកនាំ​ពិភព​លោក ​ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden ​ផងដែរ។ លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។​ ត​ទៅ​នេះ ​សូម​ស្តាប់​កិច្ច​សន្ទនា​រវាងអ្នកនាង ​កាន់ វិច្ឆិកា...

បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​ - វិច្ឆិកា 12, 2022 12.11.2022

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​នេះ។ ក្នុង​នោះ​ដែរ​ក៏​នឹង​លោក​ប្រធានាធិបតី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក។​ លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោ...

បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ - សីហា 20, 2022 19.08.2022

រយៈពេល​ជិត​ ៥ ឆ្នាំ​ហើយ​ដែល​លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​កាត់​ផ្តាច់​សិទ្ធិ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​បានរំលាយ​គណបក្ស​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្នែក​នយោបាយ​ក៏​ដោយ។ ប៉ុន្តែ​ពេល​នេះ លោក​បាន​សម្រេចចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​សុំសិទ្ធិ​ជ្រក​កោន​នយោបាយ ដោយសារ​ក្តី​បារម្ភ​អំ...

បទសម្ភាសន៍ VOA៖ គណបក្ស​កែទម្រង់​កម្ពុជា​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​​បក្ស​ប្រឆាំង ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំឡេង​អ្នក​គាំទ្រ - មិថុនា 09, 2022 08.06.2022

ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​គណបក្ស​កែទម្រង់កម្ពុជាបាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ៥៩​ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ​១.៦៥២។ គណបក្សនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២១​ ដោយ​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ នាង​ ធីតា ​វីន ​បាន​សម្ភាសន៍​លោក ​អ៊ូ​ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ ស្តី​អំពី​ដ...

បទ​សម្ភាសន៍ VOA៖ គ.ជ.ប.​ថា បរិយាកាស​ឃោសនា​បោះឆ្នោត​ល្អ​ជាង​កាលពី​ឆ្នាំ​២០១៧ - ឧសភា 26, 2022 26.05.2022

មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប.​វាយ​តម្លៃ​បរិយាកាស​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះថា​ល្អ​ប្រសើរ​ជាង​ការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៧​ ដោយ​មាន​ពាក្យ​បណ្តឹង​តិចតូច​ហើយ​មិន​មាន​អំពើ​ហិង្សា។ ​លោក​ សោម សូរីដា វាយ​តម្លៃ​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ការិយាល័យ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត​គ.ជ.ប.​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា​ដែល​ជា​ថ្ងៃ​ទី​បី​នៃ​ការ​ចា...

បទ​សម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវ​​អាមេរិកាំង​​ថា​ថ្ងៃ​ ២៣ តុលា ១៩៩១ គួរ​ត្រូវ​បាន​ចងចាំ​ក្នុង​ប្រតិទិន​​ជាតិ​របស់​កម្ពុជា - មេសា 30, 2022 29.04.2022

ថ្ងៃ​ទី​២៣​ ខែ​តុលា​ ធ្លាប់​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាកជាតិ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះលែង​មាន​នៅ​ក្នុង​ប្រតិទិន​ទៀត​ហើយ។ ថ្ងៃ​នេះ​រំឭក​ដល់​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១ ដែលបាន​ជួយ​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា និង​ត្រូវ​គេ​ចាត់​ទុក​ថាបាន​ជួយ​នាំ​មក​នូវ​សន្តិភាព ការ​អភិវឌ្ឍ និង​ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​ ​សេរីពហុបក្ស​របស់​កម្ពុជា​បច្ចុប្បន្ន។ អ្នក​ស្រាវជ្រ...

បទសម្ភាសន៍VOA៖ អតីត​តំណាង​រាស្រ្ត​លោក សុន ឆ័យ ថា លោក​មិន​អាច​ព្រងើយ​កន្តើយ​មិន​ចូលរួម​នយោបាយ​ទេ - មីនា 03, 2022 03.03.2022

អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា​មួយ​រូប បាន​សម្រេ​ចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​គណបក្ស​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA តាម​ទូរសព្ទ ពី​ទីក្រុង Melbourne នៃ​ប្រទេស​អូស្រ្តាលី​កាលពីថ្ងៃ​ទី៣ ខែមីនា​ អតីត​តំណាងរាស្រ្ត​លោក ​សុន ឆ័យ លើក​ឡើង​ថា កាលៈទេសៈ​បាន​មក​ដល់ ហើយ​លោក​មិន​អាច​ព្រងើយ​កន្តើយ​មិន​ចូលរួម​នយោ​បាយ​ឡ...

បទសម្ភាសន៍ VOA៖ ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន បារម្ភ​អំពី​ការបន្ត​គាបសង្កត់ ប៉ុន្តែ​ថា មិន​មាន​ជម្រើស - មករា 12, 2022 12.01.2022

ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​អនាគត​គណបក្ស​នេះ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​សកម្មភាព​ឡើង​វិញ ហើយ​បាន​រៀបចំ​រចនា​សម្ព័ន្ធ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ជាបន្តបន្ទាប់។ ទោះជា​លោក បារ...

Hello VOA៖ អាស៊ី​អាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​របស់​មហាអំណាច - សីហា 07, 2021 06.08.2021

នៅ​ចំ​កណ្ដាល​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ និង​ចំ​ពេល​មាន​ការឆ្លងរាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១​៩​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​មិន​ទាន់​ស្រាក​ស្រាន្ត មាន​ចរន្ត​ការ​ទូត​វ៉ាក់សាំងពីរ​កំពុង​ប្រជែង​គ្នា​ក្នុង​តំបន់ ម្ខាង​ពីសំណាក់ប្រទេសចិន ម្ខាង​ពីសំណាក់បស្ចិមលោក។​ លោក សេក សុផល អ្នក​ស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បី​ការ​សិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​ជជែក​បញ្ហា​នេះ​ក្នុង...

បទសម្ភាសន៍ VOA ៖ អ្នកវិភាគ​ថា ស.រ.អា មិន​ចង់​ឃើញ​ការផ្លាស់ប្តូរ​របប​នៅ​កម្ពុជា គឺ​ជា​ប័ណ្ណ​ធានា​រ៉ាប់រង​នយោបាយ​សម្រាប់​កម្ពុជា - កក្កដា 21, 2020 20.07.2020

ខណៈ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​នៅ​ក្នុង​ខែ​កក្កដា​នេះ អ្នកវិភាគ​ក្នុង​តំបន់ មើល​ឃើញ​ថា ប្រទេស​ទាំងពីរ ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​កំពុង​រារាំង​ទំនាក់ទំនង​ទ្វេភាគី មិន​ឲ្យ​ទៅ​មុខ​ដោយ​រលូន​បាន។ លោក សាយ មុន្នី នៃ​វីអូអេ​បាន​សម្ភាសន៍ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនៈ​វិស័យ​អាស៊ី ដែល​ផ្តល់​អនុសាសន៍​ថា ប្រទេស​ទាំងពី...

លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់ - មិថុនា 13, 2020 12.06.2020

មេដឹកនាំ​គណបក្ស​ប្រឆាំង​ម្នាក់ គឺលោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បានបន្ត​ការ​ធ្វើ​ទុក្ខបុក្ខមេ្នញ​លើ​ក្រុមប្រឆាំង​ក្នុង​ប្រទេស ដោយ​មាន​ការ​បន្ត​ចាប់ខ្លួន​ថ្មីៗ​នេះ​ទៀត។ លោក សម រង្ស៉ី បាន​អះអាង​ថា នេះ​ជា​ការ​បន្តរំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ហើយ​នឹង​ប៉ះពាល់​ដល់​ការ​ព្យាយាម​ស្នើសុំ​ការ​អនុគ្រោះ​ទំនិញ​នាំចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង និង​ធ...

Ouça o podcast នយោបាយ - វីអូអេ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos