RFI ខេមរភាសា / Khmer
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Husk å besøke podkastens nettsted og støtte skaperen: www.rfi.fr
Forfatter
RFI ខេមរភាសា / Khmer
Kategori
Podkastens nettsted
Siste episode
1. okt 2026
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
លោក ធួន ស៊ីណាន៖ ការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ ៣០% ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា 02.04.2026 13:30
សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធ...
លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ 20.03.2026 13:49
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្...
លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី 19.03.2026 9:08
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថ...
ឧកញ៉ា ស៊ិន ចន្ធី៖ វិស័យដឹកជញ្ជូនប៉ះពាល់ពី ២០ ទៅ២៥ភាគរយពីការឡើងថ្លៃប្រេងម៉ាស៊ូត 11.03.2026 11:56
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើង...
អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច 12.02.2026 16:52
កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើត...
លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ 06.02.2026 12:19
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេ...
លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ 05.02.2026 14:57
ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ ត...
លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ 04.02.2026 12:10
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថាន...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.