វីអូអេ
សិល្បៈនិងវប្បធម៌ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Husk å besøke podkastens nettsted og støtte skaperen: khmer.voanews.com
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ 22, 2023 22.12.2023 11:40
ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើម...
បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ - មីនា 18, 2023 17.03.2023 5:12
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។ រូបចម្លាក់ប្រហែល៣០ ក្នុងចំណោមន...
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នឹងប្រារព្ធក្នុងខេត្តពោធិ៍សាត់ដោយកម្មវិធីប្លែកជាងលើកមុនៗ - មិថុនា 20, 2022 20.06.2022 10:46
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍»។ មហោស្រពដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៧ នេះ នឹងដាក់បង្ហាញជូនសាធារណជននូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធជាតិ ព្រមជាមួយនឹងសកម្មភាពពាក់ព័ន្ធនឹងការអ...
ខ្សែភាពយន្ត ១៤៤ ជុំវិញពិភពលោក នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ - មិថុនា 20, 2022 20.06.2022 11:42
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ឆ្នាំ ២០២២ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។ មហោស្រពនេះនឹងដាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោកចំនួន ១៤៤ ជូនសាធារណជនទស្សនាដោយសេរីភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ និងគំនូរជីវចលទាំង ១៤៤ នោះ នឹងត្រូវដាក់បញ្ចាំងនៅទីតាំងធំៗក្នុងរាជធានីភ្នំពេញ រួមមានវិទ្យាស្...
បទសម្ភាសន៍ VOA៖ ពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ - មេសា 01, 2022 01.04.2022 11:44
នៅថ្ងៃទី៣ ខែមេសានេះ ទីក្រុងខ្មែរ ឬ Cambodia Town ដែលស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California នឹងរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្បវប្បធម៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដ...
បទសម្ភាសន៍ VOA៖ ការប្រកួតបង្ហោះខ្លែងឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើន - ធ្នូ 13, 2019 13.12.2019 6:01
អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។លោក ហ៊ុល រស្មី នៃ VOAបានសម្ភាសលោកនូ សោភ័ណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
សេចក្តីរាយការណ៍ជាសំឡេង៖ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម កម្ពុជាអបអរសាទរការអភិរក្សនិងការវិវត្តថ្មីនៃសិល្បៈខ្មែរ - តុលា 25, 2019 24.10.2019 16:10
នៅក្រោមរបបខ្មែរក្រហម សិល្បៈខ្មែរស្ទើរតែគ្រប់ទម្រង់ ត្រូវបានបំផ្លាញចោល រីឯសិល្បៈករភាគច្រើនក៏ត្រូវបានសម្លាប់។ យ៉ាងណាមិញ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម សិល្បៈករមួយចំនួនតូចដែលនៅរស់រានមានជីវិត បានតស៊ូថែរក្សាសិល្បៈខ្មែរទាំងនោះឲ្យមានជីវិតឡើងវិញ ស្របពេលជាមួយគ្នានោះ ក៏មានកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលជំរុញឲ្យមានការបង្កើតសិល្បៈបែបថ្មីនៅកម្ពុជារហូត...
បទសម្ភាសន៍ VOA៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ជំរុញឲ្យសាធារណជនស្គាល់និងឲ្យតម្លៃលើស្នាដៃនិពន្ធថ្មីៗ - តុលា 02, 2019 02.10.2019 11:18
នាឆ្នាំ២០១៩នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងដាក់បង្ហាញជូនសាធារណជន ជាពិសេសអ្នកនិយមការអាន និងស្រឡាញ់អក្សរសិល្ប៍ខ្មែរ នូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធដែលសាធារណជនមិនសូវស្គាល់ និងអ្នកនិពន្ធជំនាន់ថ្មីៗនៅក្នុងប្រទេសកម្ពុជា។ បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់អំណាននិងការនិពន្ធនៅ...
បទសម្ភាសន៍ VOA៖ មហោស្រពសិល្បៈដ៏ធំមួយធ្វើឡើងដើម្បីសន្តិភាពសង្គមនៅកម្ពុជា - កញ្ញា 20, 2019 19.09.2019 6:06
មហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដ៏ធំមួយ នឹងបង្ហាញពីភាពចម្រុះនិងច្នៃប្រឌិតថ្មីនៃសិល្បៈបុរាណនិងសម័យរបស់កម្ពុជា ក្រោយ៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់អ្នកសិល្បៈខ្មែរជាច្រើននាក់។ ផ្តួចផ្តើមឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ដែលធ្វើការងារលើការរក្សា លើកស្ទួយ និងបង្កើតថ្មីនៃសិល្បៈវប្បធម៌ខ្មែរ មហោស្រពសិល្បៈមួយនេះ ...
Hello VOA សំឡេងជំនាន់ថ្មី៖ ការគាំទ្រការច្នៃម៉ូតបែបទំនើប នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ - កញ្ញា 16, 2019 16.09.2019 26:56
ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប មានការរីកចម្រើនខ្លាំងនៅប្រទេសអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុប។ ជាទូទៅការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប គឺត្រូវការពេលវេលា និងធនធានច្រើន ដូច្នេះសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប ហាក់មានការចាប់អារម្មណ៍ ប៉ុន្តែមិនទាន់មានការពេញនិយមនៅឡើយ។ យ៉ាងណាក្តី...
បទសម្ភាសន៍VOA៖ ការបង្កើតវីដេអូផ្សព្វផ្សាយពីផលិតផលភ្ជាប់ជាមួយនឹងសារអប់រំគឺជាការងារមោទនភាព - កញ្ញា 09, 2019 09.09.2019 14:37
អ្នកនាង នាង សុវឌ្ឍនា ឬ ត្រូវបានប្រិយមិត្តបណ្តាញសង្គមស្គាល់ថា DJ NANA បានមកចូលរួមសន្និសីទអន្តរជាតិស្តីពី World Economic Order ឬ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងដោយមូលនិធិ Friedrich-Naumann របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយស្របពេលជាមួយគ្នានោះ អ្នកនាង សុវឌ្ឍនា បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ...
បទសម្ភាសន៍ VOA ៖ អ្នកដឹកនាំសហគមន៍លោក បាវ បេន យកល្ខោនខោលមកសម្ដែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន - សីហា 28, 2019 28.08.2019 8:33
លោក បាវ បេន ជាប្រធានសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំមហោស្រពវប្បធម៌ខ្មែរជារៀងរាល់ឆ្នាំ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក បាននាំយកល្ខោនខោលរបស់ខ្មែរ ដែលអង្គការ UNESCO បានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជ...
បទសម្ភាសន៍ VOA៖ អ្នកផលិតតន្រ្តី បញ្ញា សុខា ចង់ធ្វើឲ្យតន្ត្រីអេឡិចត្រូនិកល្បីនៅកម្ពុជា - មិថុនា 03, 2019 03.06.2019 8:16
អ្នកផលិតតន្រ្តី លោក បញ្ញា សុខា ចាប់ផ្តើមធ្វើការក្នុងវិស័យតន្ត្រីកម្ពុជាតាំងពីឆ្នាំ២០១៣មក ដោយបានកែច្នៃបទចម្រៀងដែលលោកចូលចិត្តក្នុងពេលទំនេរ រហូតដល់មានឱកាសបង្កើតតន្ត្រីស្នាដៃដើមសម្រាប់អ្នកចម្រៀងល្បី អេដា អេងជល (Adda Angel)។ សព្វថ្ងៃ លោក បញ្ញា សុខា បង្កើតស្ទូឌីយោតន្ត្រីមួយឈ្មោះ «JR Records» ដើម្បីផលិតតន្ត្រីស្នាដៃដើមឲ្យតារាចម្រៀងកម្ពុជាជាច្រើនរូប។ លោ...
បទសម្ភាសន៍ VOA៖ ដើម្បីជោគជ័យក្នុងការនិពន្ធចម្រៀងត្រូវមានលក្ខណៈពិសេសផ្ទាល់ខ្លួន - ឧសភា 14, 2019 14.05.2019 9:18
ម្ចាស់បទ«ទីនេះមានមនុស្សខូចចិត្ត»ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមទស្សនិកជនវ័យក្មេង អ្នកនាង Adda Angel (ថុន សរចរិយា) ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអញ្ជើញឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) នៅសហរដ្ឋអាមេរិករយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីស្វែងយល់បន្ថែម ក៏ដូចជាផ្លាស់ប្ដូរបទពិ...
បទសម្ភាសន៍ VOA៖ លោក ម៉ា ច័ន្ទបញ្ញា សង្ឃឹមសិល្បៈខ្មែររីកចម្រើនតាមរយៈបទចម្រៀងនិពន្ធថ្មី - ឧសភា 14, 2019 14.05.2019 13:15
លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកចម្រៀងពេញនិយមមួយរូបក្នុងចំណោមស្រទាប់យុវជន ព្យាយាមលើកស្ទួយវិស័យសិល្បៈខ្មែរ តាមរយៈការនិពន្ធបទចម្រៀងថ្មីខ្លួនឯង ដោយមិនចម្លងពីគេ។ លោក ម៉ា ច័ន្ទបញ្ញា គឺជាជ័យលាភីលេខពីរក្នុងការប្រឡងចម្រៀងជាតិកាលពីឆ្នាំ២០១១។ លោកត្រូវបានស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអញ្ជើញឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) កា...
បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ព្យាយាមកែប្រែផ្នត់គំនិតចំពោះអ្នកចម្រៀងស្រី - ឧសភា 10, 2019 09.05.2019 12:42
តារាដែលទើបតែរះថ្មីក្នុងស្រទាប់យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺជាអ្នកចម្រៀងផងនិងជាអ្នកនិពន្ធទំនុកច្រៀងដោយខ្លួនឯងផង។ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយ ដោយសារតែការច្នៃប្រឌិតនិងការចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងយ៉ាងពិរោះ។ ដោយសារតែស្នាដៃលេចធ្លោនេះ កញ្ញា ចិត្ត កញ្ចនា ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ...
បទសម្ភាសន៍VOA៖ កវីជនជាតិអូស្ត្រាលីលោក Scott Bywater សរសេរកំណាព្យពណ៌នាពីកម្ពុជា - មេសា 27, 2019 26.04.2019 11:15
លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។ ការចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជាជាកត្តាមួយដែលជំរុញចិត្តលោកឲ្យសរសេរកំណាព្យជាច្រើន ពណ៌នាពីទិដ្ឋភាពប្រចាំថ្ងៃផ្សេងៗ ក្នុងរាជធានីភ្នំពេញ...
បទសម្ភាសន៍ VOA៖ លោកសុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ រៀបរាប់ពីការប្រឡូកក្នុងវិស័យចម្រៀងនិងផែនការជីវិតរបស់លោក - មេសា 19, 2019 18.04.2019 6:14
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺជាពាក្យស្លោកមួយឃ្លាដែលត្រូវនឹងជីវិតពិតរបស់លោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់តារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ។ ដោយដើរតាមគន្លងរបស់ឪពុកខ្លួន លោក សុវត្ថិ មុនីវណ្ណ កំពុងប្រឡូកក្នុងវិស័យចម្រៀង និងក៏កំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។ នៅក្នុងការប...
Hello VOA៖ ការថែរក្សាវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ប្រៀបដូចការរក្សាដួងព្រលឹងរបស់ខ្មែរ - មេសា 08, 2019 08.04.2019 30:34
អ្នកស្រលាញ់សិល្បៈនិងវប្បធម៌ខ្មែរក្នុងសហរដ្ឋអាមេរិក លើកឡើងថា ការថែរក្សាវប្បធម៌ខ្មែរក្នុងប្រទេសនេះ មានសារៈសំខាន់សម្រាប់រក្សាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ថា៖ «នៅស្រុកអាមេរិកនេះ ត...
Hello VOA៖ ការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវធ្វើឲ្យជាតិប្រឈមនឹងការបាត់បង់អត្តសញ្ញាណ - មីនា 04, 2019 04.03.2019 25:52
ខណៈកំណើននៃការប្រើប្រាស់ភាសាបរទេសក្នុងពេលបច្ចុប្បន្នមានកាន់តែច្រើន គេឃើញថាការប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជនមិនសូវមានភាពត្រឹមត្រូវ ដោយខ្លះសរសេរខុស ខ្លះអានខុស ខ្លះបញ្ចេញសំឡេងតាមបែបបរទេសជាដើម។ លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការ...
បទសម្ភាសន៍ VOA៖ សកម្មជនរៀបចំបោះពុម្ពឡើងវិញសៀវភៅមូលដ្ឋានទស្សនវិជ្ជា - កុម្ភៈ 11, 2019 11.02.2019 9:13
សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា និងអ្នកជួយរៀបចំបោះពុម្ពផ្សាយឡើងវិញ បានប្រាប់លោកណឹម សុភ័ក្របញ្ញា នៃVOA ថា សៀវភៅថ្មីនេះនឹងជួយជំរុ...
Hello VOA៖ កម្ពុជាកំពុងប្រឈមនឹងវិបត្តិសីលធម៌សង្គម - កុម្ភៈ 04, 2019 04.02.2019 28:02
បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិល និងកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា សីលធម៌សង្គមកម្ពុជាកំពុងស្ថិតក្នុងវិបត្តិដែលគួរឲ្យព្រួយបារម្ភនៅឡើយ។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ការពង្រឹងផ្នែកសីលធម៌ ត្រូវតែមានការចូលរួមពីគ្រប់ផ្នែក ទាំងរដ្ឋ...
បទសម្ភាសន៍VOA៖សិល្បៈខ្មែរអមតៈ ប្រឹងពង្រីកទីផ្សារសម្រាប់សិល្បករបុរាណខ្មែរ ដោយបង្កើតស្នាដៃថ្មីៗ - វិច្ឆិកា 14, 2018 13.11.2018 13:53
អង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) បានព្យាយាមជម្នះគោលគំនិតអភិរក្សនិយមជ្រុលខាងវិស័យសិល្បៈបុរាណក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតគំនិតនិងស្នាដៃថ្មីៗ ដើម្បីបង្កើតទីផ្សារថ្មីសម្រាប់សិល្បករខ្មែរក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ ការបង្កើតគំនិតនិងស្នាដៃថ្មីៗនេះ ធ្វើឡើងដោយការច្របាច់បញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណនិងសម័យ ក្នុងគោលបំណងផ្ល...
បទសម្ភាសន៍ VOA៖ ហេង សំណាង នៃអង្គការសិល្បៈខ្មែរអមតៈ រៀបចំដំណើរទេសចរណ៍សិល្បៈមកកាន់សហរដ្ឋអាមេរិក - តុលា 20, 2018 19.10.2018 8:53
កញ្ញា ហេង សំណាង ជាអ្នកសម្របសម្រួលកម្មវិធីនៃ អង្គការសិល្បៈខ្មែរអមតៈ ដែលនឹងរៀបចំ ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» ឬ Arts4Peace Tour មកកាន់ទីក្រុងភាគខាងកើតឆ្នេរសមុទ្រចំនួន៦ ក្នុងសហរដ្ឋអាមេរិក ពីថ្ងៃទី២៥ខែតុលា ដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ចាប ចិត្រា នៃ VOA បានសម្ភាសន៍កញ្ញា ហេង សំណាង កាលពីថ្ងៃទី១៤ ខែតុលា តាមទូរស័ព្ទពីរដ្ឋធានីវ៉ាស៊ីនតោន...
បទសម្ភាសន៍ VOA៖ លោក អ៊ុំ រតនឧត្តម បង្កើតគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើមទសវត្សទី៦០និង៧០ - មេសា 21, 2018 20.04.2018 18:44
លោក អ៊ុំ រតនឧត្តម ជាសហស្ថាបនិកនិងនាយកនៃគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើម ឬ Cambodian Vintage Music Archive។ គម្រោងរបស់លោក រតនឧត្តម បានប្រមូល ថែរក្សា និងចែករំលែកបទចម្រៀងលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា រាប់ពាន់បទ។ នៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ លោក រតនឧត្តម ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីធ្វើប...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.