វីអូអេ

អប់រំ - វីអូអេ

News KM ↓ 50 episoder

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Forfatter

វីអូអេ

Kategori

News

Podkastens nettsted

khmer.voanews.com

Siste episode

9. sep 2024

Hvor kan du lytte?

Podkaster i appen Replaio Radio Kommer snart

Podkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster

Last ned på Google Play Installer gratis Android nesten 10 mill. nedlastinger · 4,8 i vurdering iOS snart

Episoder

បទសម្ភាសន៍ VOA ៖ លោក ឃាង ធីតា​ថា នាយក​សាលា​បឋម​សិក្សា​នៅ​កម្ពុជា​មាន​មុខងារ​នយោបាយ - កញ្ញា 25, 2018 24.09.2018

លោក ឃាង ធីតា គឺជា​គ្រូ​បង្រៀន​នៅ​ឯ​សាលា​អប់រំ​នៃ​សាកល​វិទ្យាល័យ Western Australia ក្នុង​ប្រទេស​អូស្រ្តាលី។ លោក​ក៏​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ និង​ទីប្រឹក្សា​ផ្នែក​អប់រំ​ផង​ដែរ ដែល​ភាគ​ច្រើន​នៃ​ការស្រាវជ្រាវ​របស់​លោក​ផ្តោត​លើ​ការអប់រំ​នៅ​កម្ពុជា។ លោក​ធ្លាប់​ធ្វើ​ការ​ជា​មួយ​អង្គការ UNESCO ដែល​ផ្តោត​ជា​ចំបង​លើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​កម្ពុជា។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក បាន​សហការ​ជាមួយ​លោក Tom O'...

Hello VOA៖ កត្តា​សេដ្ឋកិច្ច​និង​សាកល​ភាវូបនីយកម្ម​ធ្វើ​ឲ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​អាហារ​ប្រែ​ប្រួល - មិថុនា 19, 2018 18.06.2018

កត្តា​សេដ្ឋកិច្ច​និង​កត្តា​សាកល​ភាវូបនីយកម្ម​ ធ្វើ​ឲ្យ​ខ្សែសង្វាក់​ផលិតកម្ម​អាហារ​មាន​ការ​ប្រែ​ប្រួល​ពី​លក្ខណៈ​បុរាណ​ទៅ​ជា​លក្ខណៈ​ទំនើប។ ការ​ប្រែ​ប្រួល​នេះ​មាន​ទាំង​ផល​វិជ្ជមាន​ និង​អវិជ្ជមាន។ សម្រាប់​ផល​វិជ្ជមាន ​អ្នក​ទទួល​ទាន​នឹង​ទទួល​បាន​ម្ហូប​អាហារ​ដែល​មាន​គុណភាព​ល្អ​ជាង​មុន មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ម្ហូប​អាហារ​និង​ចំណេញ​ពេល​វេលា។​ ផ្ទុយ​ទៅ​វិញ ក៏​មាន​ផល​អវិជ្ជមាន​ផង​ដែរ ការ​ប្រែប្រួល​ទ...

បទសម្ភាសន៍ VOA៖ ជោគជ័យ​នៃ​ការ​សិក្សា​ផ្នែក​ច្បាប់​តម្រូវ​ឱ្យ​មាន​ការ​តស៊ូ​និង​ការ​លើកទឹកចិត្ត - មិថុនា 15, 2018 15.06.2018

កញ្ញា ណាំ សកុណា គឺ​ជា​និស្សិត​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ Georgetown University ដែល​ជា​សកលវិទ្យាល័យ​ដ៏​ល្បី​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្រោម​កម្មវិធី​អាហារូបករណ៍ Fulbright។​ លោក សាយ មុន្នី ​នៃ​វីអូអេ បាន​សម្ភាស​កញ្ញា ណាំ សកុណា អំពី​គន្លឹះ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ ទទួល​បាន​ជោគជ័យ​ក្នុង​កា...

បទ​សម្ភាសន៍៖ ​ខ្សែភាពយន្ត​អាមេរិក «Generation Startup‍» បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ភាព​ជា​សហគ្រិន - ឧសភា 28, 2018 28.05.2018

អ្នកស្រី​ Cheryl Miller Houser ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អាមេរិក ​បាន​ចំណាយ​ពេល​១៧​ខែ​ដើម្បី​ដើរ​តាម​និស្សិត​ដែល​ទើប​បញ្ជប់​មហាវិទ្យាល័យ​ចំនួន​ប្រាំ​មួយ​នាក់​ ហើយ​ចងក្រង​ជា​ខ្សែភាពយន្ត​ឯកសារ ​អំឡុង​ពេល​ដែលពួកគេ​កំពុង​ដើរតាម​ក្តី​សុបិន​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​ startup ​ក្នុង​ទីក្រុង​ Detroit​ រដ្ឋ​ Michigan ​សហ​រដ្ឋ​អាមេរិក។​ កាលពី​សប្តាហ៍​កន្លង​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​...

បទ​សម្ភាសន៍​ VOA៖ ខ្សែ​ភាពយន្ត​ «វិបល្លាស/រចនា​» ​បង្កើន​​ការ​យល់​ដឹង​ពី​បញ្ហា​​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា - មេសា 13, 2018 13.04.2018

កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​ បាន​ញ៉ាំង​ឲ្យ​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​មួយ​ក្រុម​ ផលិត​ភាពយន្ត​មួយ​ឡើង​ដែលមាន​ចំណង​ជើង​ថា​ «វិបល្លាស​» ដើម្បី​បង្កើន​ការយល់​ដឹង​អំពីបញ្ហា​នេះ។ ផលិតកម្ម Come Together របស់​ក្រុម​ផលិត​ករ​ភាគច្រើន​អាយុ​តិច​ជាង​៣០​ឆ្នាំ​នេះ បាន​បង្ហាញ​ពី​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​ ១០​ប្រភេទ​ផ្សេងៗ​គ្នា​ ក្នុង​លក្ខណៈ​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​...

បទ​សម្ភាសន៍ VOA៖ មន្រ្តី​ខាង​ចរាចរណ៍​អះអាង​ថា សមត្ថកិច្ច​កំពុង​ទប់ស្កាត់​​អំពើ​ហិង្សា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ - មេសា 07, 2018 06.04.2018

មួយ​រយៈ​កន្លង​មក​នេះ​ គេ​សង្កេត​ឃើញ​ថា ​អំពើ​ហិង្សា​តែងតែ​កើត​មាន​ ​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង។​ ការ​វាយ​ដំ​ឲ្យ​របួស​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​គេ​យល់​ថា ​ដោយ​សារ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ​ក៏​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ចរាចរណ៍​អះអាង​ថា​ បណ្តាល​មក​ពី​ជន​ឆ្លៀត​ឱកាស​ស្រែក​ញុះញង់​ដើម្បី​បង្កើត...

បទ​សម្ភាសន៍៖ កូន​ខ្មែរ​ត្រូវ​ចេះ​ភាសា​ជាតិ​ឲ្យ​ច្បាស់​ ទោះ​​ជា​ភាសា​បរទេស​មាន​សារៈ​សំខាន់​ក៏​ដោយ - មេសា 06, 2018 05.04.2018

ការ​សិក្សា​ភាសា​បរទេស​ ពិសេស​ភាសា​អង់គ្លេស​គឺ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង ការ​សិក្សា​ស្រាវជ្រាវ​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ពេល​ចូល​បម្រើ​ការងារ​ជា​ដើម។ ប៉ុន្តែ​ការ​សិក្សា​ភាសា​បរទេស​នៅ​ក្នុង​វ័យ​ក្មេង​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាសា​ជាតិ​របស់​ខ្លួន នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រា...

បទសម្ភាសន៍៖ អត្ថប្រយោជន៍​នៃ​ការ​បង្កើត​ទំនាក់ទំនង​សម្រាប់​និស្សិត​ខ្មែរ​នៅ​បរទេស - មីនា 19, 2018 19.03.2018

កាល​ពី​ពាក់​កណ្តាល​ខែ​មីនា កន្លង​ទៅ​នេះ លោក អាន អាយយូរណាន់ ដែល​ជានិស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​បួន ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ Northern Illinois University ក្នុង​សហរដ្ឋអាមេរិក បាន​មក​ចូលរួម​ក្នុង​សន្និសីទ​មួយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន។ លោក​ក៏​បាន​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់ VOA ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ​របស់​លោក​ដែល​ទទួល​បាន​ពី​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​នៅ​ក្ន...

បទ​សម្ភាសន៍ VOA៖ ​យុវជន​​​​​​គួរ​​ព្យាយាម​ដក​ពិសោធន៍​ក្រៅសាលា​និង​ក្រៅប្រទេស - មីនា 02, 2018 02.03.2018

លោក រឹម សារ៉ែម អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ដើម​គួយ​មួយ​រូប​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​យុវជន​ជនជាតិ​ដើមភាគ​តិច​កម្ពុជា។ កាល​ពី​ឆ្នាំ​ចុងឆ្នាំ ២០១៧ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program ដែល​បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ក្ន...

បទ​សម្ភាសន៍ VOA ៖ វិធី​សាស្ត្រ​និង​បច្ចេកវិទ្យា​​នៃ​ការ​បង្រៀន​ច្បាប់​នៅ​​​អាមេរិក​អាច​ជា​គំរូ​ដល់​ការ​អប់រំ​​ច្បាប់​នៅ​កម្ពុជា - កុម្ភៈ 08, 2018 07.02.2018

កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program កាល​ពី​ឆ្នាំ​២០១៧ បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ​លោក តាយ លីណា  អាយុ​៣០​ឆ្នាំ ជាសាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយ​រូប​និង​ជា​សហនាយក​ជាតិ​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់​សិទ្ធិ​មនុស្ស​និ...

បទសម្ភាសន៍ VOA៖ ការសរសេរកូដ (Coding) ជាជំនាញ«ភាសា»បច្ចេកទេសសំខាន់សម្រាប់អនាគត - មករា 24, 2018 24.01.2018

លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion ហើយលោកថ្លែងថា ជំនាញនៃការសរសេរកូដកុំព្យូទ័របច្ចុប្បន្នមានការកើនឡើងទាំងសមត្ថភាពនិងចំណាប់អារម្មណ៍ក្នុងចំណោមយុវជនខ្ម...

បទ​សម្ភាសន៍ VOA៖ ​​ការ​អប់រំ​ក្នុង​​សហគមន៍​និង​ការ​អប់រំ​​ក្រៅ​ថ្នាក់​មាន​សារៈសំខាន់​សម្រាប់​​ការ​អភិវឌ្ឍ - មករា 19, 2018 18.01.2018

កម្មវិធី​ «ដំណោះស្រាយ​សហគមន៍‍» ឬ Community Solutions Program ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ជា​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​សហគមន៍ដល់​អ្នក​ជំនាញ​វ័យ​ក្មេង ដោយ​នាំ​ពួក​គេ​មក​ដក​ពិសោធន៍​ការងារ​រយៈ​ពេល​៤​ខែ​នៅតាម​អង្គការ​សហគមន៍​ឬ​ស្ថាប័ន​មូលដ្ឋាន​នានានៅ​សហរដ្ឋ​អាមេរិក។ លោក ជុន គឹមអេង អាយុ​២៧​ឆ្នាំ ប្រធាន​គ្រូ​នៅ​វិទ្យាស្ថានភាសា​មួយ បាន​ចូល​កម្មវិធី Community Solutions Progr...

បទសម្ភាសន៍ VOA ៖ និស្សិត​កម្មវិធី Harpswell ចែករំលែក​គន្លឹះ​ទទួល​បាន​អាហារូបករណ៍ - មករា 11, 2018 10.01.2018

និស្សិត​ស្រី​បីរូប ដែល​មាន​កញ្ញា អាង ស៊ីវឡុង កញ្ញា ទ្រី សុភា និង​កញ្ញា ឌឿន សីហា កំពុង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក​រយៈពេល​មួយ​ឆ្នាំ ក្រោម​កម្មវិធី​អាហារូបករណ៍ Harpswell។ និស្សិត​ទាំង​បី​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​និស្សិត​ស្ត្រី​ដទៃទៀត ដែល​ត្រូវ​បាន​កម្មវិធី​អាហារូបករណ៍ Harpswell ផ្តល់​ទីកន្លែង​ឲ្យ​ស្នាក់នៅ​និង​ការ​សិក្សា​បំប៉ន​បន្ថែម ​ក្រៅ​ពី​សិក្សា​តាម​មុខ​ជំនាញ​របស់​ខ្លួន​នៅ​តាម​មហាវិទ្យាល័យ​នានា​ក្...

Hello VOA៖ ការ​សហការ​របស់​ពលរដ្ឋ​​​ជាមួយ​អាជ្ញាធរ​ចាំបាច់​ដល់​​​ប្រសិទ្ធភាព​នៃ​វិធានការ​​គ្រប់គ្រង​សំរាម​និង​អនាម័យ​ក្នុង​ទី​ក្រុង - ធ្នូ 25, 2017 25.12.2017

បញ្ហា​ការ​គ្រប់គ្រង​សំរាម​និង​បង្កើន​អនាម័យនៅ​តាម​ទី​ក្រុង ជា​បញ្ហា​ចោទ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ហើយធនាគារ​ពិភពលោក​នៅ​ក្នុង​ពេល​ថ្មីៗ​នេះបាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​គ្រប់គ្រង​សំរាម​និង​អនាម័យ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​បាន​ថ្លែងក្នុង​កម្មវិធី Hello VOA «អភិបាលកិច្ច​ល្អ‍» ​ថា ស្ថានភាព​អនាម័យ​និង​ការ...

Hello VOA៖ ប្រធានបទ​​​ប្លែកៗ​​មាន​ប្រយោជន៍​​ទាក់ទាញ​​​​ការ​ពិភាក្សា​​លើ​​​បណ្តាញ​សង្គម - វិច្ឆិកា 21, 2017 20.11.2017

ការ​រីកសាយ​នៃ​បណ្តាញ​សង្គមនៅ​កម្ពុជា ជា​ពិសេសប្រជាប្រិយភាព​នៃ​វីដេអូ​តាម​ហ្វេសប៊ុក បាន​បើក​ឱកាស​ដល់យុជន​កម្ពុជា​ទាំង​នៅ​ទី​ក្រុង​និង​ទី​ជនបទ ​អាច​ងាយផលិត​វីដេអូ​ប្លក់​ (vblog) ដើម្បី​ជំរុញ​ការ​ពិភាក្សាទៅ​លើ​ប្រធានបទ​សង្គម​នានា​ដែល​ពួក​គេ​គិត​ថា​មាន​ប្រយោជន៍ ប៉ុន្តែ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណីមិន​លើក​មក​ចាក់​ផ្សាយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោ...

បទសម្ភាសន៍ VOA៖ និស្សិត​​ស្រាវជ្រាវ​ពី​​សំណង់​ទសវត្សរ៍ទី​៦០ដែលប្រឈម​នឹងការបាត់បង់ - វិច្ឆិកា 11, 2017 10.11.2017

កំណត់និពន្ធ៖ នៅ​ក្នុងសម័យ​សង្គម​រាស្ត្រ​និយម​ តំបន់​បឹង​កេងកង​គឺ​ជា ​កន្លែង​ប្រមូល​ផ្ដុំ​នៃ​ផ្ទះ​វីឡា​ទំនើប​ៗ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នេះ​ បាន​ប្ដូរ​រូបរាង​បន្តិច​ម្ដងៗ​ ទៅ​ជាហាង​កាហ្វេ​ទំនើប​ និង​អគារ​ apartment ខ្ពស់​ៗ​។ លោក លឿង​ សកុណា បេក្ខជន​អនុបណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​ នៃ​សាកល​វិទ្យាល័យ​ឈៀងម៉ៃ​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​ស្ថាបត្យកម្ម​បែប​ផ្ទះ​វីឡា​ឬឯកជននៅ​ក្នុង​តំបន់​បឹង​កេ...

បទ​សម្ភាសន៍ VOA៖ ភាព​ជា​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ - តុលា 19, 2017 18.10.2017

នៅ​ក្នុង​ឆ្នាំ​នេះ មូលនិធី​អាស៊ី​ បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ Asia Foundation Development Fellows Program សម្រាប់​ជនជាតិ​អាស៊ី​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ។ កម្មវិធីរយៈ​ពេល​៤​សប្តាហ៍នេះ​មាន​គោលដៅអភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​ប្រទេសចំនួន​១២​នៅ​អាស៊ី ដោយនាំ​ពួក​គេ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កូរ៉េ ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោមនោះ ​មាន​អ...

បទសម្ភាសន៍៖ ទំនុកចិត្តនិងគោលដៅច្បាស់លាស់ជាគន្លឹះជាប់អាហារូបករណ៍ - កញ្ញា 20, 2017 19.09.2017

នាពេលថ្មីៗនេះយុវជន យុវនារីខ្មែរចំនួន២០នាក់បានជាប់អាហារូបករណ៍ Chevening សម្រាប់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ ក្នុងនោះមានកញ្ញា យឹម រ៉ូដែល មួយផងដែរ ដែលកញ្ញាជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មអាស៊ាន។ កញ្ញាជាប់អារូបករណ៍ទៅសិក្សាបញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិ ប្រតិបត្តិការ និងយុទ្ធសាស្ត្រ រយៈពេលមួយឆ្នាំនៅឯសកលវិទ្យាល័យ Warwick ។ កញ្ញា ស្...

Hello VOA៖ ភាពយន្ត​​​ហូលីវូដ​ថ្មី​របស់​លោកស្រី Jolie ជួយ​បង្កើន​​សមត្ថភាព​​និង​ឱកាស​​​ដល់​​​ផលិតករ​វ័យ​ក្មេង​កម្ពុជា​ - កញ្ញា 19, 2017 18.09.2017

ភាពយន្ត​«ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» First They Killed My Father ដែល​ដឹកនាំ​ដោយ​លោកស្រី Angelina Jolie និង​សហការ​ផលិត​ជាមួយ​លោក ប៉ាន់ រិទ្ធី ជាភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ត្រូវ​ផ្សាយ​តាម​គេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នក​ជំនួយការខាង​អត្ថបទ​កុងនិង​បក​ប្រែ​ជា​ភាសា​ខ្មែរ​នៃ​ភាពយន្ត ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ​ ថ្លែង​ថា ​ការ​ដែល​មាន​ភាពយន្ត​ហូល...

បទសម្ភាសន៍​ VOA៖​ តួ​អង្គ​កាកី​ទទួល​បាន​អយុត្តិធម៌​ផ្លូវ​ភេទ - សីហា 23, 2017 23.08.2017

ទស្សនៈ​ថ្មី​មួយ​ចំពោះ​ការ​វាយ​តម្លៃ​លើ​តួអង្គ​កាកី​ និង​ឥទ្ធិពល​រឿង​នេះ​មក​លើ​តម្លៃ​ស្រ្តី​ខ្មែរ​ ត្រូវបាន​លើក​យក​មក​សម្តែង​តាមរយៈ​ល្ខោន​យីកេ​នា​ពេលថ្មីៗ​នេះ​ ដោយ​អង្គការ​សិល្បៈ​ខ្មែរអមតៈ។ កញ្ញា​ នូវ ពៅលក្ខិណា​ នៃ​ VOA បាន​សម្ភាសន៍​អ្នក​គ្រូ​ អ៊ុយ លតាវណ្ណ​ ជា​អ្នក​ដឹក​នាំ​ការ​សម្តែង​នេះ។ អ្នកគ្រូ​ចង់​ឃើញ​យុវជន​កម្ពុជា​ ពិភាក្សា​រក​ឬស​គល់​នៃ​បញ្ហា​ រក​យុត្តិធម៌​ឲ្យ​ស្រ្តី​ភេទ​ ដែល​ភាគ​ច្រើន​ដាក់​ទោ...

បទ​សម្ភាសន៍ VOA៖ យុវនារី​ខ្មែរ​ដែល​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ Google ចង់​ឲ្យ​​មាន​អង្គការ​ជួយ​ដល់​ស្ត្រី​ក្នុង​បច្ចេកវិទ្យាកាន់តែ​ច្រើន - សីហា 22, 2017 21.08.2017

មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ​២៣​ឆ្នាំ ជា​និស្សិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Brown University ក្នុង​រដ្ឋ Rhode Island សហរដ្ឋ​អាមេរិកមួយ​រូប ដែល​កំពុង​ធ្វើ​កម្មសិក្សា​ខាង​វិស្វកម្ម​ software ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា Google ក្នុង​តំបន់ Silicon Valley ​រដ្ឋ​កាលីហ្វ័រញ៉ា។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កញ្ញាបានចូល​រួមគាំទ្រកុមារី​ខ្មែរ​៥​នាក់ដែល​បាន​ជាប់​ការ​ប្...

បទសម្ភាសន៍ VOA៖ និស្សិត​ខ្មែរវ័យ​ក្មេង​ទទួល​បាន​ឱកាស​ចុះ​កម្ម​សិក្សា​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​អ.ស.ប ក្នុង​ទីក្រុង​ញ៉ូវយក - កក្កដា 18, 2017 18.07.2017

លោក គា សាន់ណឺ ជា​និស្សិត​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ឱកាស​ចុះ​កម្ម​សិក្សា​នៅ​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញ៉ូវយក រយៈ​ពេល​បី​ខែ​កន្លះ ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ការងារ។ តើ​លោក សាន់ណឺ មាន​ប្រវត្តិ​សិក្សា​យ៉ាង​ណា និង​ធ្វើ​ដូចម្ដេច​ទើប​ទទួល​បាន​ឱកាស​នេះ? ហើយ​ថា​តើ​បទ​ពិសោធន៍​រស់នៅ និង​ការហ្វឹក​ហាត់​ការងារ​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​ក...

បទសម្ភាសន៍៖ យុវជន​ខ្មែរ​និង​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្លួន - មិថុនា 06, 2017 06.06.2017

មាន​ទស្សនៈ​ជាច្រើន​ដែល​បាន​លើកឡើង​ជុំវិញ​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​ទៅ​លើប្រវត្តិសាស្រ្ត​របស់ខ្លួន។ សម្រាប់​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ចងក្រង​ឯកសារ​ប្រវតិ្តសាស្រ្ត​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ បាន​លើកឡើង​ថា គួរ​ផ្តល់​សេរីភាព​ដល់​យុវជន​ខ្មែរ​ចំពោះ​ការ​សិក្សា​អំពី​ប្រវតិ្តសាស្រ្ត​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ដូច្នេះ ប្រាប់​ដល់ VOA ក្នុង​អំឡុងពេល​ដែល​លោក​អញ្ជើញ​មក​បំពេញ​ទស្ស...

បទសម្ភាសន៍៖ សារៈសំខាន់​នៃ​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​កិច្ចការ​សង្គម - មិថុនា 05, 2017 05.06.2017

កំណត់​និពន្ធ៖ បច្ចុប្បន្ន​នេះ មាន​យុវជន​ខ្មែរ​ជាច្រើន​ដែល​ចាប់អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ សម្រាប់​និស្សិត​ស្រី​ខ្មែរ ស៊ូ ហ្សូលីដា ក៏​ដូចគ្នា​ដែរ។ ជា​និស្សិត​ក្រោម​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អាមេរិក Fulbright ហ្សូលីដាតែងតែ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា ដើម្បី​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នានា​នៅ​ក្នុង​សាលារៀន​និង​ក្នុង​សហគមន៍។ និស...

បទ​សម្ភាសន៍ VOA៖ ប្រជាពលរដ្ឋ​ខ្មែរ​ជឿជាក់​លើ​ខ្លួន​ឯង​ច្រើន​ជាង​ជឿ​ជាក់​លើ​សង្គម - ឧសភា 27, 2017 26.05.2017

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​យល់ឃើញ​របស់​លោក ចំពោះ​ការ​វិវត្តន៍​នៃ​ការ​ជឿ​ជាក់​សង្គម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ចាប់​ពី​សម័យ​អាណានិគម​បារាំង​ សម័យ​ខ្មែរ​ក្រហម រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សឿន វឌ្ឍនា នៃ​ VOA។ បទ​សម្ភាសន៍​នេះ​បាន​ធ្វើឡើង ក្រោយ​ពេល​លោក ឆាំង យុ បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​បទ​បង្ហាញ​មួយ​ក្រោម​ប្រធាន​បទ៖ «រវាង​ខ្លា និង​ក្រព...

Hør på podkasten អប់រំ - វីអូអេ i Replaio

Radio og podkaster i én app - gratis og uten registrering. Installer i dag, og ikke gå glipp av lanseringen

Last ned på Google Play

Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.