Angkor Social Innovation Park

Nanghai Podcast - ហ្នឹងហើយ ផតខះ

ហ្នឹងហើយ ផតខះ គឺជាកម្មវិធីផតខះជជែកកម្សាន្ត (ដែលគេហៅថា ឈីលៗ 😌) រវាងយុវជន និងយុវនារីកម្ពុជាសម័យថ្មី (Gen Z) ដែលធ្វើឡើងដើម្បីជាគន្លឹះមេរៀនជីវិត និងការចែករំលែកបទពិសោចន៍ផ្ទាល់ខ្លួនទៅដល់អ្នកស្តាប់។ ជារៀងរាល់សប្តាហ៍ពិធីករនិងពិធីការនីដែលមានថ្វីមាត់ទាំងពីររូប ជាមួយភ្ញៀវកិត្តិយសដ៏ស្រស់ស្អាតនិងស្រស់សង្ហារនឹងលើកនិយាយពីប្រធានបទដ៏ក្តៅកកុក ដែលអាចជាបទពិសោចន៍ផ្ទាល់ខ្លួន ជីវិតប្រចាំថ្ងៃ អាជីព ការអប់រំ គ្រួសារ សុខភាព សង្គម ភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ និងប្រធានបទជាច្រើនទៀត (បើអ្នកអានចង់ដឹងបន្ថែមទាល់តែទៅស្តាប់ផតខះយើងផ្ទាល់ 🤭)។ ផតខះនេះគឺជាគម្រោងរបស់ ✨Angkor Social Innovation Park✨ និងផលិត/រចនាដោយ ✨Mainichi

Auteur

Angkor Social Innovation Park

Catégorie

Society

Site du podcast

www.angkorsip.com

Dernier épisode

27 mars 2024

Où écouter ?

Les podcasts dans l'appli Replaio Radio Bientôt disponible

Les podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts

Télécharger sur Google Play Installe-la gratuitement Android 5 M+ de téléchargements · note de 4,8 iOS bientôt

Épisodes

អនុស្សាវរីយ៍កាលនៅរៀន 🧑🏼‍🎓 | Memories of My School Days 27.03.2024

អនុស្សាវរីយ៍កាលនៅរៀនមានច្រើនរាប់មិនអស់ ជាពិសេសសម័យកូវីដដែលតម្រូវឲ្យសិស្សរៀនតាមអនឡាញ។ អ្នកខ្លះក៏គិតថាការរៀនបែបនេះចំណេញពេលវេលាដូចជាការធ្វើដំណើរផ្សេងៗ រីឯអ្នកខ្លះទៀតរៀនខូចហើយខ្ចិល 🤣 ប្រាប់គ្រូថាដាច់អុីធើណិតស្តាប់អត់បានអីចឹងទៅ។ ចុះអ្នកស្តាប់វិញមានអនុស្សាវរីយ៍អីខ្លះ? ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://b...

អុីនធើណិតធ្វើឲ្យយើងល្ងង់ 🤖 | The Internet Makes Us Stupid 20.03.2024

ធ្លាប់ចាប់បានខ្លួនឯង ហ្គូហ្គលចម្លើយស្ទើរតែគ្រប់យ៉ាង ហើយឆ្ងល់ថាតើខួរក្បាលម៉េចបានចាប់ផ្តើមខ្ជិលបន្តិចម្តងៗអត់? 🤔💭 សប្តាហ៍នេះ យើងលើកប្រធានបទជជែកពីការប្រើប្រាស់អុីនធើណិត និងការជជែកពីផលប្រយោជន៍ និងផលលំបាករបស់ អេអាយ (ChatGPT ហ្នឹងឯង) ប្រហែលជាប្រិយមិត្តមួយចំនួនកំពុងជួបប្រទះ។ អូ ព័ត៌មានក្លែងក្លាយលើបណ្តាយសង្គមក៏ជាបញ្ហាធំដែរ។ តើយើងពិតជាបានរៀនអ្វីមួយឲ្យប្រាកដ ឬគ្រាន់តែចង់ស្វែងរកអ្វីឲ្យលឿនៗតែមិនច្បាស់ពីប្រភ...

វង្វេងអាត្មា 😵‍💫 | I’m losing myself 13.03.2024

ធ្លាប់មានអារម្មណ៍ថាខ្លួនឯងវង្វេងក្នុងការគិត ដោយតែងតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃអត់? សប្តាហ៍នេះយើងនឹងស្វែងរកសំលេងរំខាន និងរឿងរ៉ាវចាក់ដោតចូលក្នុងបេះដូងដែលយើងតែដាក់សម្ពាធលើខ្លួនឯង។ យើងនឹងនិយាយឲ្យស្មោះអស់ពីចិត្ត ដើម្បីជួយផ្លាស់ប្តូរការគិតអ្នកទាំងគ្នាឲ្យទៅរកផ្នត់គំនិតវិជ្ជមាន ដោយភ្ចាប់ជាមួយនឹងរឿងរ៉ាវដែលជាបទពិសោធន៍ផ្ទាល់ ដើម្បីចែករំលែកទុកជាការដាស់តឿន 💖 ។ ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://sp...

ខ្ញុំស្អប់ការកុហក 💢 | Is it ever right to lie? 06.03.2024

ប្លែកណាស់សប្តាហ៍នេះ 😱 ផតខះយើងសប្តាហ៍ពិសេសនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាជនជាតិបរទេស (ក៏ជាអ្នកផលិតកម្មវិធីផតខះយើងដែរ) មកពីចម្ងាយពាន់ៗគីឡូម៉ែត្រ 😄 ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ យើងនឹងលើកយកប្រធានបទ ការកុហក មកជជែកឲ្យដឹងពីមូលហេតុដែលមនុស្សភាគច្រើនជ្រើសរើសការកុហក ជាជៀងការនិយាយការពិត។ អ្នកណាខ្លះគិតថាការកុហកមិនមែនជារឿងដែលខុស? ហើយចូលចិត្តកុហករឿងអីច្រើនជាងគេ? 🤭 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotif...

ចង់ល្អប៉ុន្តែបន្តបោះសំរាម 🥤 | Let’s Talk Waste 28.02.2024

មនុស្សយើងពឹងផ្អែកលើធនធានធម្មជាតិរបស់ផែនដីសម្រាប់ជីវិតប្រចាំថ្ងៃ ដូច្នេះហើយបានជាវាពិតជាសំខាន់ណាស់ដែលយើងត្រូវថែរក្សាធម្មជាតិឱ្យបានល្អតាមដែលយើងអាចធ្វើបាន។ ដូចជាការទុកដាក់សំរាម និងសណ្តាប់ធ្នាប់ជាដើម។ នៅក្នុងសប្តាហ៍នេះ យើងនឹងស្វែងយល់ពីកត្តាផ្សេងៗគ្នាដែលប៉ះពាល់ដល់និរន្តរភាពនៃធនធានធម្មជាតិរបស់យើង របៀបទុកដាក់និងប្រើប្រាស់ផ្លាស់ស្ទីកតាមដែលអាចធ្វើបាន ហើយពិភាក្សាអំពីអ្វីដែលយើងអាចធ្វើដើម្បីកាត់បន្ថយ និងបន្តកា...

គិតមុនសឹមគូ 💭 | Freedom of speech on social media 21.02.2024

បងអូនមានអារម្មណ៍យ៉ាងណាចំពោះបណ្តាញសង្គមក្នុងប្រទេសយើងសព្វថ្ងៃ? អេដមីនមានអារម្មណ៍អួលអាប់ រឿងមានមិនចេះចប់ មតិរិះគន់ ការឈ្លោះប្រកែកគ្នា តាហ៊ានគេងលឿនដឹងតែតាមអត់ទាន់ហើយ។ សប្តាហ៍នេះយើងនឹងមកនិយាយឲ្យដឹងពីអារម្មណ៍ក្នុងចិត្តទាក់ទងនឹងប្រធានបទ សេរីភាពក្នុងការបញ្ចេញមតិលើបណ្តាញសង្គម និងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple...

សុរាមេរ័យ 🍻 | Drink responsibly 14.02.2024

🍻 ប្រធានបទក្តៅៗ ដែលក្នុងសប្តាហ៍នេះយើងលើកពីការញុំាគ្រឿងស្រវឹង ការជួបជុំដែលភាគច្រើនតែងតែមានវត្តមានគ្រឿងស្រវឹងដើម្បីជាការសប្បាយរីករាយ។ ការបើកបរដោយមិនមានទំនួលខុសត្រូវដែលបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ។ បងអូនយល់យ៉ាងណាសម្រាប់ប្រធានបទមួយនេះ? កុំភ្លេចខំមិនខាងក្រោមណា 💕 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly...

ស្នេហាស្នេហ៍ហឺត 💗 | Dating in the Digital Age 07.02.2024

ក្នុងរដូវកាលថ្មី រដូវកាលទី២ យើងចាប់ផ្តើមពីប្រធានបទដែលសុីជម្រៅ ជ្រៅជាងមហាសមុទ្រប៉ាសុីហ្វិច 😲 ដែលយើងនឹងជជែកអំពីស្នេហាសម័យឌីជីថល មានទាំងដំបូន្មាន និងបទពិសោធន៍មិនសូវល្អ ដែលអ្នកទាំងគ្នាអាចស្តាប់ទុកជាការបង្វឹកសា្មរតី 🧠😉 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly/42xenPy 💻 Youtube: https://www.youtube.c...

ប្រភេទនៃពួកម៉ាក់ដែលអ្នកនឹងមានក្នុងជីវិតអ្នក - Types of Friends You'll Have Throughout Your Life 26.01.2024

Sovathday ដែលជាបុគ្គលិកធនាគារ និងជាម្តាយមួយរូប នឹងនាំអ្នកទាំងអស់គ្នាមករំលឹកពីឣនុសសាវរីយ៍មិត្តភក្តិដែលយើងបានបង្កើតនៅក្មេង និងនៅពេលយើងឆ្លងកាត់ផ្លូវជីវិត ក៏ដូចជាតួនាទីសំខាន់ដែលមិត្តភក្តិដើរតួនាទីសំខាន់ក្នុងដំណាក់កាលនីមួយៗ។ មកស្តាប់ពីបទពិសោធន៍ប្លែកៗផ្ទាល់ខ្លួនរបស់ Sovathday និងខ្លឹមសារពិតនៃចំណងទាំងនេះ។ Join us on this journey as Sovathday - a banker and a mom - delves into the multifaceted world of fr...

ស្តង់ដារសម្រស់សង្គម ធៀបនឹងស្តង់ដារសម្រស់របស់ខ្ញុំ - Social Beauty Standards vs. My Beauty Standards 26.01.2024

នៅក្នុងសប្តាហ៍ពិសេសនេះ យើងស្វែងយល់ពីពិភពដ៏ស្មុគស្មាញនៃស្តង់ដារសម្រស់។ Rima បកស្រាយអំពីនិន្នាការដ៏ស្មុគស្មាញនៃនិន្នាការគ្រឿងសំអាងទាំងស្ត្រី និងបុរស ការកើនឡើងនៃការវះកាត់កែសម្ផស្ស និងភាពខុសគ្នានៃនិយមន័យសម្រស់នៅកម្ពុជា។ យើងជជែកអំពីឥទ្ធិពលនៃផលិតផលធ្វើឱ្យស្បែកស និងការកើនឡើងនៃភាពទាក់ទាញនៃការតុបតែងខ្លួនរបស់បុរស។ តើអ្នកឲ្យនិយមន័យភាពស្រស់ស្អាតយ៉ាងដូចម្តេច? In this riveting episode, we delve into the complex...

ការសុំទានតាមដងផ្លូវក្នុងចំណោមមនុស្សចាស់ និងកុមារ - Street Begging among Elderly and Children 20.09.2023

ចូលរួមស្តាប់ប្រធានបទក្នុងសប្តាហ៍នេះដែលយើងនឹងនិយាយពីការសុំទានតាមដងផ្លូវ ជាមួយនឹង Thida។ ក្នុងនាមជានិស្សិតសាកលវិទ្យាល័យ និងជាបុគ្គលិកអង្គការ Thida និយាយអំពីឬសគល់ដែលអាចបង្កឲ្យមានបញ្ហាសង្គមមួយនេះ ផ្តើមពីការកេងប្រវ័ញ្ចនៃ 'អ្នកសុំទានក្លែងក្លាយ' ដល់ការប្រើប្រាស់ពលកម្មកុមារ។ តើយើងគួរ ឬមិនគួរឲ្យលុយអ្នកសុំទាន? តើមានដំណោះស្រាយជំនួសអ្វីខ្លះសម្រាប់បុគ្គលទាំងនេះ ដូចជាការលក់ទឹកនៅតាមដងផ្លូវ? As a universi...

ឱកាសមិនស្មើគ្នារវាងអ្នករស់នៅទីក្រុង និងតាមខេត្ត - Unequal Opportunities b/w Urban and Provincial Living 06.09.2023

នៅក្នុងសប្តាហ៍នេះ យើងនឹងជជែកអំពីឱកាសមិនស្មើគ្នារវាងអ្នករស់នៅទីក្រុង និងតាមខេត្ត។ Kimchou ប្រាប់ពីភាពផ្ទុយគ្នារវាងការទទួលបានការអប់រំ អាហារូបករណ៍ ភាសា ការងារ និងរបៀបរស់នៅក្នុងទីក្រុង និងតាមខេត្ត។ ដោយទាញចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ការជជែកនេះនឹងស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃដែលអ្នកនៅតាមខេត្តកំពុងជួបប្រទះ និងឱកាសដែលជារឿយរវាងអ្នកនៅទីក្រុង។ On today's episode, we're diving deep into the realm of un...

ជាជណ្ដើរ ឬជាអន្ទាក់? កម្មសិក្សាដែលមាន និងមិនមានប្រាក់ខែ - Stepping Stones or Trapdoors? Paid and Unpaid Internship 30.08.2023

Voleak នឹងចែករំលែកបទពិសោធន៍របស់នាងតាមរយៈបញ្ហាប្រឈម និងអត្ថប្រយោជន៍នៃកម្មសិក្សាក្នុងការទទួលបានបទពិសោធន៍ការងារ ការកសាងបណ្តាញទំនាក់ទំនង និងការរកប្រាក់ចំណូល។ យើងក៏នឹងជជែកថាតើសិស្សគួរតែផ្តល់អាទិភាពដល់កម្មសិក្សា និងធ្វើការលើសពីការសិក្សាក្នុងថ្នាក់រៀន។ Voleak shares her experiences through the challenges and advantages of internships in gaining work experience, building connections, and earning money. We...

ការបង្កើតកេរ្តិ៍ឈ្មោះបុគ្គល - Building Personal Branding 23.08.2023

នៅក្នុងសប្តាហ៍នេះ Ben នាំយើងចូលទៅក្នុងពិភពនៃការបង្កើតកេរ្តិ៍ឈ្មោះបុគ្គល។ យើងនឹងនិយាយអំពីរបៀបដែលយើងអាចកំណត់សកម្មភាពនៃការបង្កើតកេរ្តិ៍ឈ្មោះបុគ្គល និងឥទ្ធិពលនៃការធ្វើការដើម្បីតែប្រាក់ចំណេញ។ Ben ក៏នឹងចែករំលែកបទពិសោធន៍នៃការបង្កើតបណ្តាញទំនាក់ទំនង ទាំងបញ្ហាប្រឈម និងអត្ថប្រយោជន៍។ យើងក៏នឹងស្វែងយល់អំពីបរិយាកាសការងារ និងឥទ្ធិពលរបស់វាមកលើជីវិត ដោយផ្តើមពីសាលារៀន កន្លែងធ្វើការ និងការងារក្រៅម៉ោងរហូតដល់កម្មសិក្សា...

របៀបបង្កើតតុល្យភាពការងារច្រើនក្នុងពេលតែមួយ (និងជីវិតផ្ទាល់ខ្លួន!) - How to Balance Multiple Jobs (and Your Personal Life!) 16.08.2023

នៅក្នុងសប្តាហ៍នេះ យើងនឹងនិយាយអំពីបញ្ហាប្រឈមនៃការធ្វើការងារច្រើនក្នុងពេលតែមួយ និងរបៀបគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព។ Muykea នឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងផ្តល់ការណែនាំអំពីរបៀបរក្សាតុល្យភាពជីវិតការងារ ខណៈពេលដែលកំពុងធ្វើការជាច្រើនកន្លែង។ តោះមកស្តាប់ពីគន្លឹះសំខាន់ៗ! In this episode, we discuss the challenges of juggling multiple jobs and how to manage your time effectively. Muykea shar...

តុល្យភាពជីវិតការងារ Work-Life balance 09.08.2023

នៅក្នុងផតខះសប្តាហ៍នេះ យើងនឹងជជែកពីប្រធានបទតុល្យភាពជីវិតការងារ។ Sopenh ជាឪពុក និងសហគ្រិនម្នាក់ដែលបានឆ្លងកាត់ជីវិតគ្រួសារ និងអាជីពជាអ្នកជំនួយ។ យើងនឹងជជែកអំពីគន្លឹះរបស់គាត់សម្រាប់ការស្វែងរកតុល្យភាពជីវិតការងារ ក៏ដូចជាបញ្ហាទូទៅមួយចំនួនដែលគួរជៀសវាង។ ចូលរួមស្តាប់ប្រធានបទដ៏សំខាន់នេះ ហើយរៀនពីរបៀបចាត់ចែងជីវិតប្រចាំថ្ងៃដើម្បីទទួលបាននូវតុល្យភាពជីវិតការងារ។ In this podcast episode, we will discuss the topic of...

តែៗ ស្ករៗ វប្បធម៌ជាន់ពន្លិច - Understanding Cancel Culture 02.08.2023

នៅក្នុងផតខះសប្តាហ៍នេះ យើងនឹងពិភាក្សាអំពីប្រធានបទដ៏ក្តៅកកុកនៃវប្បធម៌ជាន់ពន្លិច។ Sreyneang នឹងចែករំលែកការយល់ឃើញរបស់គាត់អំពីផលប៉ះពាល់នៃវប្បធម៌ជាន់ពន្លិចមួយនេះមកលើសង្គម និងរបៀបដែលវាអាចប៉ះពាល់ដល់បុគ្គល។ ស្វែងយល់ពីហេតុផលនៅពីក្រោយពាក្យតែៗ ស្ករៗ និងការជជែកថាតើវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការធ្វើឱ្យមនុស្សទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេដែរឬទេ? In this episode, we delve into the controversial topic...

នយោបាយក្នុងការិយាល័យ - Office Politics 26.07.2023

មកស្តាប់ការសន្ទនាជាមួយ Poka អំពីគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការដោះស្រាយបញ្ហាដែលគេតែងហៅថា “នយោបាយក្នុងការិយាល័យ”។ ចាប់ផ្តើមពីការប្រាស្រ័យទាក់ទងយ៉ាងស្អិតរមួត រហូតដល់មានជម្លោះ និងការគ្រប់គ្រងស្ថានការណ៍ សប្តាហ៍នេះគឺពិសេសសម្រាប់អ្នកដែលកំពុងប្រលូកក្នុងវិស័យការងារថ្មីថ្មោង។ Join us as we talk to Poka about insider tips and strategies for mastering office politics. From building strong relationships...

ផ្កា និង ឃ្មុំ - Flowers and Bee 12.07.2023

ការអប់រំផ្លូវភេទបង្រៀនឱ្យយើងស្គាល់ពីការរំលោភបំពាន។ វាបង្កើតការគោរពចំពោះរូបកាយរបស់ពួកគេ និងអ្នកដទៃ ព្រមទាំងនិយាយអំពីព្រំដែន និងសុខុមាលភាពផ្លូវចិត្ត ✨ចូលទៅស្តាប់និងទស្សនា ភាគទី១៦ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ផ្កា និង ឃ្មុំ - Flowers and Bees"។ 🎧ស្ដាប់បានតាម៖ Spotify: https://spoti.fi/3qCnt0j Apple Podcasts: https://apple.co/43yZA8i Google Podcasts: https://bit.ly/42xenPy កុំភ្...

គតិបណ្ឌិតទាំង៤ - The Four Agreements 05.07.2023

ចុម! គតិបណ្ឌិតទាំងបួនដែលមនុស្សគ្រប់គ្នាគួរតែមាន តើមានអីគេខ្លះណ៎? 🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៥ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "គតិបណ្ឌិតទាំង៤ - The Four Agreements"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id1675739169 Google Podcas...

ស្រលាញ់ខ្លួនឯងជាកំហុស - The Dark Side Of Self Love 28.06.2023

ហេតុអ្វី គ្រាន់តែស្រលាញ់ខ្លួនឯងទៅជាខុសទៅវិញ ក្រែងគ្រប់គ្នាតែងតែប្រាប់ថា ត្រូវចេះស្រលាញ់ខ្លួនអី ?🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៤ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ស្រលាញ់ខ្លួនឯងជាកំហុស - The Dark Side Of Self Love "។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/po...

ការធ្វើជាគ្រីស្ទាននៅកម្ពុជា - Being a Christian in Cambodia 21.06.2023

តើអ្នកដែលកាន់សាសនាព្រះយេស៊ូគ្រីស្ទ គួរអោយខ្លាចដូចគេនិយាយមែនអត់? 🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៣ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ការធ្វើជាគ្រីស្ទាននៅកម្ពុជា - Being a Christian in Cambodia"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id16...

តាមចិត្តខ្លួនឯង ឬ តាមចិត្តគ្រួសារ? - Should We Study What We Love? 14.06.2023

🤔 តើអ្នកទាំងអស់គ្នារាល់ថ្ងៃទៅរៀនមុខវិជ្ជាដែលខ្លួនយើងស្រលាញ់ ឬរើសរៀនតាមគេ? អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១២ របស់យើងនៃ ហ្នឹងហើយ ផតខះ ក្រោមប្រធានបទ "តាមចិត្តខ្លួនឯង ឬ តាមចិត្តគ្រួសារ? - Should We Study What We Love?"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹ...

របៀបទទួលអតិថិជនគុណភាព - Ways To Deal With Clients Effectively 07.06.2023

មកស្តាប់ពីពិភពដ៏ព្រៃផ្សៃ ដែលអាចនិយាយបានថាការបញ្ចប់គម្រោងជាមួយអតិថិជន គឺវាពិបាកជាងការបែកបាក់ស្នេហាទៅទៀត។ 💔 មករៀនពីដំណើរសងព្រេងនៃការគ្រប់គ្រងគម្រោងអតិថិជន ជាមួយពេលវេលា និងឧបសគ្គផ្សេងៗ ក្រោមប្រធានបទ “របៀបទទួលអតិថិជនគុណភាព - Ways To Deal With Clients Effectively” ។ 🗓 គម្រោងដោយ ASIP 🎬 ផលិតដោយ MAINICHI

ពីចាស់ទុំទៅក្មេងល្លក់ - From Baby Boomer to Gen Z 30.05.2023

តើចាស់ៗពិតជាមានផ្នត់គំនិតខុសពីក្មេងៗមែនអត់? 🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់ភាគទី១០របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ពីចាស់ទុំទៅក្មេងល្លក់ - From Baby Boomer to Gen Z"។ 🗓 គម្រោងដោយ ASIP 🎬 ផលិតដោយ MAINICHI

Écoute le podcast Nanghai Podcast - ហ្នឹងហើយ ផតខះ sur Replaio

La radio et les podcasts dans une seule appli - gratuite, sans inscription. Installe-la dès aujourd'hui et ne rate pas le lancement

Télécharger sur Google Play

Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics