RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

News KM ↓ Επεισόδια: 25

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: www.rfi.fr

Δημιουργός

RFI ខេមរភាសា / Khmer

Κατηγορία

News

Ιστοσελίδα του podcast

www.rfi.fr

Τελευταίο επεισόδιο

3 Σεπ 2026

Πού να ακούσεις;

Podcast στην εφαρμογή Replaio Radio Έρχεται σύντομα

Τα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast

Κατέβασέ το από το Google Play Δωρεάν εγκατάσταση Android σχεδόν 10 εκατ. λήψεις · βαθμολογία 4,8 iOS σύντομα

Επεισόδια

តើការ​ធ្លាក់ចុះចំនួន​សិស្ស​ប្រឡងបាក់ឌុបនិទ្ទេស A ​​ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងយ៉ាងណា​ពីវិស័យ​អប់រំកម្ពុជា? 03.09.2026

បេក្ខជន​ប្រឡង​​ប្រមាណ ១២​ម៉ឺន​នាក់ ឬ៨៤% ក្នុង​ចំណោម​ ១៥ម៉ឺននាក់​បាន​ប្រ​ឡង​ជាប់សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ ឬ​បាក់​ឌុប​ឆ្នាំ ២០២៦​។​ នេះបើ​តាម​ការប្រកាស​របស់​ក្រសួង​អប់​រំ កាលពីថ្ងៃ​ទី២កញ្ញា​។​ ជាការ​កត់​សម្គាល់​ ចំនួន​បេក្ខ​ជន​និទ្ទេស​ A នៅឆ្នាំនេះបាន​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​ដល់​ទៅជិត​ ១ ០០០នាក់​។​ ចំពោះសិស្សនិទ្ទេស B C និង D ក៏មានការប្រែប្រួលខណៈសិស្សនិទ្ទេស E បាន​កើនឡើង​ជាង ១ម៉ឺននាក់ បើ​ធៀ...

លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង? 13.05.2026

បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល់ប្រទេស​ចិន​នៅរសៀល​​​​ថ្ងៃពុធ​ទី ១៣​ឧសភា​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ២០២៦។ ជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹងតាម​ដាន​​បំផុត ព្រោះមហាអំណាច​​ទាំងពីរ ត្រូវ​ប្រឹងស្វះស្វែងស្ថាបនា​​​​​ទំនាក់ទំនងប្រាកដ​ប្រជា​មួយ​ ​​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មផង ​បញ្ហា​តៃវ៉ាន់​ផង និង​សង្គ្...

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់ 08.04.2026

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០...

តើគួរមានទណ្ឌកម្មបែបណាប្រសិនបើគេរកឃើញថានៅមានបទល្មើសឆបោកតាមអនឡាញក្រោយខែមេសា? 14.03.2026

លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអន...

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី 24.02.2026

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ ត...

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន 09.02.2026

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវ...

ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥ 01.01.2026

តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក 22.11.2025

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្...

១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង 13.11.2025

១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វ...

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ 30.10.2025

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្...

ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ 07.05.2025

ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រ...

បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា 17.04.2025

ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពី...

តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ? 06.04.2025

មូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ដែល​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ​ពិធី​សម្ពោធ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​នោះ​ គឺ​ចង់​ឲ្យ​ប្រជា​ជន​កម្ពុជា​ និង​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ឈប់​សង្ស័យ​អំពី​ទី​តាំង​នេះ​។ ​គឺ​ជាទី​តាំង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិកកន្លងមក និងជាបន្តបន្ទាប់ ​លើក​ឡើ...

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ? 23.03.2025

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​ន...

លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន 14.03.2025

២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ...

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក 05.03.2025

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូ...

ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី 24.02.2025

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​...

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា 02.01.2025

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​​ភ្លាម អាមេរិក​រង​...

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤? 31.12.2024

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទ...

ស៊ីរី៖ ក្រុមឧទ្ទាម​សំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់ 08.12.2024

នៅស៊ីរី ក្រុមឧទ្ទាមដែលបាន​វាយសំរុក​យ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ​១០ថ្ងៃមកនេះ ពេលនេះ​បានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី​៨ធ្នូ។ ក្រុមឧទ្ទាម ​បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា​ នេះគឺជាការ​ដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបាន​ដឹកនាំ​ប្រទេសស៊ីរី តាំងតែពីឆ្នាំ​១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។ “របបផ្តាច់ការបាស្ហាដួលរលំហើយ!” យោងតាមព័ត៌មានចុងក្រោយ​ដែលយើងទទួលបាន​ នៅព្រឹ...

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ 11.11.2024

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្ត...

លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក 06.11.2024

​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី...

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល 05.11.2024

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេ...

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា? 30.10.2024

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាល...

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅម៉ារ៉ុក​ដើម្បី​បញ្ជាក់​ពី​ការ​ផ្សះផ្សា​គ្នា 29.10.2024

លោកប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ម៉ារ៉ុក ចាប់​ពី​ថ្ងៃ​ចន្ទទី ​ដល់​ថ្ងៃ​ពុធ​ទី​៣០​​​តុលា អម​ដោយ​រដ្ឋមន្ត្រី​៩​រូប និង​ប្រតិភូ​សំខាន់ៗ​ជា​ច្រើន​នាក់។ ព្រះ​មហាក្សត្រ​ម៉ារ៉ុក មូហាម៉េដទី​៦ បាន​យាង​មក​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ ដោយ​ផ្ទាល់​ព្រះ​អង្គ​ដល់​អាកាសយានដ្ឋាន​តែ​ម្តង។ នេះ​ជា​និម្មិតរូប​បញ្ជាក់​អំពី​ឆន្ទៈ​របស់​ប្រទេស​ទាំងពីរ​...

Άκου το podcast ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ στο Replaio

Ραδιόφωνο και podcast σε μία εφαρμογή - δωρεάν, χωρίς εγγραφή. Εγκατάστησέ την σήμερα και μη χάσεις την πρεμιέρα

Κατέβασέ το από το Google Play

Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS