RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

Health KM ↓ Epizody: 36

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Určitě navštivte web podcastu a podpořte jeho tvůrce: www.rfi.fr

Autor

RFI ខេមរភាសា / Khmer

Kategorie

Health

Web podcastu

www.rfi.fr

Nejnovější epizoda

7. říj 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

ការឈឺចាប់ចុក​រួយ​រ៉ាំរ៉ៃ​ បង្កើន​គ្រោះ​កើត​ជំងឺ​លើស​ឈាម 05.03.2026

នៅប្រទេស​បារាំង​ ​មួយ​ភាគ​បី​នៃ​មនុស្សធំ​ មាន​រោគ​​ឈឺ​ចាប់រ៉ាំរ៉ៃ​។ មិន​ថា​ជា​​ការ​ឈឺចាប់​សន្លាក់​ សាច់ដុំ ឬ​សរសៃទេ រោគ​សញ្ញា​នេះ​រំខានដល់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ខ្លាំងណាស់​។ ​មិន​តែ​ប៉ុណ្ណោះ​ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ឡើង​ឈាម​ទៀត។ ការឈឺចាប់គឺជារោគសញ្ញាដែលជួបជាញឹកញាប់ដែលអាចបណ្ដាលមកពីកត្តារាងកាយ និងកត្តាផ្លូវអារម្មណ៍។ ដោយសារផ្នត់គំនិតដែលគិតថា មានជំងឺ គឺត្រូវ​តែ​មានការឈឺចាប់...

បាតជើង​សំប៉ែត​ មានផលវិបាក​និង​គ្រោះថ្នាក់​យ៉ាងណា? 26.02.2026

នៅ​លើ​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​៣០%​ មានបាត​​ជើងរាប​ស្មើ​​សំប៉ែត។ ជើង​សំប៉ែត​ ដែល​សម្គាល់​ដោយ​បាត​ជើង​រាប​ស្មើ​ប៉ះដី​ ជាប់​ឈ្មោះ​មិន​សូវ​ល្អ​ទេ​ និងអាច​​បង្ក​ផលរំខាន​​ ​ដល់​សុខភាពផង​។ តើ​ជើង​សំប៉ែត​ពិត​ជា​មានផលវិបាកនិង​គ្រោះ​ថ្នាក់​ដល់​សុខភាពមែន​ឬ? បើ​មែន​តើ​ត្រូវ​ធ្វើ​ដូចម្តេច? ​នៅ​ប្រទេស​បារាំង បាតជើង​សំប៉ែត ជាប់​ឈ្មោះ​អាក្រក់​ថា​បង្ក​ផល​វិបាក​ដល់​សុខភាព​ច្រើន។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​​​បែប​វ...

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ? 07.01.2026

​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូឡេស្តេរ៉ុលក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ គេ​ត្រូវប្រយ័ត្ន​រឿង​ហូប​ចុក ដោយ​ត្រូវ​ចៀសវាង​អាហារ​មួយ​ចំនួន​។ តើ​ស៊ុត​ជាប់ឈ្មោះ​​ក្នុង​បញ្ជី​អាហារ​ត្រូវ​ចៀស​ដែរឬទេ? តើ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ និង​ទឹ​នោម​ផ្អែម ពិត​ជា​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការ​​បរិភោគ​ស៊ុត​មាន់​ស៊ុត​ទាឬ? ស៊ុត​នាំ​ឱ្យ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល...

វេជ្ជសាស្ត្រ​បុរាណ​ឥណ្ឌា អាយុរវេទ ជា​អ្វី? 31.12.2025

ក្រៅ​ពី​វេជ្ជសាស្ត្រ​បូរាណ​ចិន ឥណ្ឌា​ក៏​មាន​ចំណេះ​និង​ប្រពៃណី​វប្បធម៌​ផ្នែក​សុខាភិបាល​ដ៏​ចំណាស់និង​ល្បីល្បាញ​​ខ្លាំង​ដែរ។ វេជ្ជសាស្ត្រ​បូរាណ “អាយុរវេទ” ​ដែល​មាន​​ដើម​កំណើត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា មាន​អាយុ​កាល​ជា​ច្រើន​ពាន់​ឆ្នាំ​ហើយ​។ តើ​វេជ្ជសាស្ត្រ​នេះ​រំពឹង​លើ​គោលការណ៍​អ្វី? និង​មាន​គុណ​ប្រយោជន៍​ ព្រមទាំង​ប្រសិទ្ធភាព​​យ៉ាងណា? អង្គការ​សុខភាពពិភពលោក​បាន​ទទួល​ស្គាល់​​វេជ្ជសាស្ត្រ​បូរាណ​ឥណ...

តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណ​សម្បត្តិ​យ៉ាងណា? 24.12.2025

នៅ​​ថ្ងៃ​ទី​១៧ដល់​ថ្ងៃទី​១៩ធ្នូ អង្គការ​សុខភាពពិភពលោក​បាន​បើក​ជំនួប​កំពូល​លើក​ទីពីរ ស្តី​ពី​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​ឥណ្ឌា។ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ថា វេជ្ជសាស្ត្រ​បុរាណ​ជា​ចង្កោម​ចំណេះ​ដឹង សមត្ថភាព​ និង​ជាការ​ព្យាបាល​ដែល​ឈរ​លើ​ក្បួន​ លើ​ជំនឿ និង​បទពិសោធន៍​ផ្ទាល់។ វេជ្ជសាស្ត្រ​បុរាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វេជ្ជសាស្ត្រ​ស្រទន់ ជា​ជម្រើស​បន្ថែម​មួយ​ទៀត​នៃ​ការ​ព្យាបាល​ថែទាំ​សុខភាព...

"ភ្លេច" មាន​ប្រយោជន៍​សម្រាប់​សុខភាព​ខួរក្បាល? 17.12.2025

ការ​ភ្លេច​អាច​រំខាន​ការ​រស់​នៅ​ប្រចាំថ្ងៃ​និង​គួរ​ឱ្យ​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់​នៅពេល​ខ្លះ។ ​អ្នក​មាន​អាយុ​ច្រើន​វិញ បារម្ភ​នឹង​ខ្លាច​​ភ្លេចមែនទែន។ ការ​ភ្លេច​ជាបាតុភូត​ធម្មជាតិ ជា​​រឿង​ធម្មតា ព្រោះ​ខួរក្បាលត្រូវ​ការ​ភ្លេច។ ការ​ចងចាំមិនសុទ្ធ​តែ​ល្អ​ ដូចការ​គិត​និង​ប្រាកដ​ថា​ពិត​ដូច​ពេលកើត​ជាក់ស្តែងទេ។ ប៉ុន្តែពេល​ណា​គួរ​បារម្ភអំពីការ​ភ្លេច? តើ​ដូចម្តេចដែលហៅ​ថា​ភ្លេច​ធម្មតា និង​ភ្លេច​ជំងឺ? នៅក្នុង​បរិ...

ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក 10.12.2025

នៅ​ថ្ងៃ​សុក្រ​ទី​២៨​វិច្ឆិកា២០២៥ ជា​លើក​ទីមួយ អង្គការសុខភាពពិភពលោក បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ពិភពលោក ទាក់ទង​នឹង​ជំងឺ​អារ (គ្មាន​កូន) ដែល​កើត​មាន​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ នៅ​លើ​ភពផែនដី។ ហេតុ​អ្វី​អង្គការ​សុខភាព​ចេញ​សេចក្តី​ណែនាំ​នៅពេល​នេះ? តើ​សេចក្តី​ណែនាំ​មាន​ខ្លឹមសារ​និង​កម្មវត្ថុ​យ៉ាងណា? ក្នុង​ពេល​ដែល ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក កំពុង​ស្វែង​រក​ដំណោះស្រាយ​ប្រយុទ្ធ​ជំរុញ​អត្រា​កំណើត ប្រឆាំ...

ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស 03.12.2025

ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធ​ទី​ ២៦​វិច្ឆិកា ២០២៥។ អាជ្ញាធរ​ប្រេស៊ីល​បាន​ចាត់​ទុករបកគំហើញ​នេះ​ថា ជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ ព្រោះ​​កាលពី​ឆ្នាំទៅ ជំងឺគ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់ ជាង​ ៦ពាន់​នាក់។ តើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ឈាម​របស់​ប្រេស៊ីល​ មាន​ប្រសិទ្ធភាព​យ៉ាងណា? ប្រេស៊ីល​ប្រកាស​សម្រេច​បា...

កែសម្ផស្ស អាច​មាន​ហានិភ័យ​យ៉ាងណាខ្លះ? 26.11.2025

វិធីកែ​សម្ផស្ស​រីក​ដុះដាល​ពេញ​បណ្តាញ​សង្គម។ ចង់​ស្អាត​ ចង់​ល្អ ចង់​នៅ​ក្មេង​ មាន​ស្បែក​រលោង បបូរមាត់​រីក​ សុដន់ប៉ោង​ កំប៉េះគូថ​ទយ ត្រគៀកសាយ... ដូចរូប​ក្នុង​បណ្តាញ​​សង្គម​ មនុស្ស​សម័យ​ថ្មី​មិន​ខ្លាច​នឹងទៅ​​វះកាត់​កែសម្ផស្ស​ទេ​។ ប៉ុន្តែ​ រាល់គ្រប់​អន្តរាគមន៍​ “​វះកាត់​” ចាក់​ជួស សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ។ ហើយ​បើ​អ្នក​កែសម្ផស្ស​មិនមែន​ជា​គ្រូពេទ្យ​ មិន​បាន​ឆ្លង​កាត់​ការ​សិក្សានិងការ​​ទទួល​ស្គាល់​ត្...

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព 21.11.2025

រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។ ពី​អាមេរិកឡាទីន ទៅ​ចិន កាត់​តាម​អាហ្វ្រិក និង​ឥណ្ឌា ការ​ទទួល​ទាន​អាហារហឹរ​ ជា​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​នីមួយៗ។ ម្រេច ម្ទេស...

ភេសជ្ជៈផ្អែម​​ប៉ូវ​កម្លាំង​អាច​បង្កគ្រោះថ្នាក់​ដល់​សុខភាពយ៉ាងណា? 14.11.2025

នៅថ្ងៃទី​៣​វិច្ឆិកា ​សប្តាហ៍​មុន លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​អប់​រំ​ ពង្រឹង​វិធានការ​ហាមឃាត់​ការ​លក់​ ចែកចាយ ផ្សព្វផ្សាយ​ និង​​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​​ នៅ​ក្នុង​សាលារៀន​រដ្ឋ​និង​ឯកជន ដើម្បី​លើក​កម្ពស់​​សុខភាព​។ តើ​ភេសជ្ជៈ​ផ្អែម ឬ​និយាយ​ជា​រួម ជាតិ​ស្ករ​​ បង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា? ប្រៃ​ធ្វើ​ឱ្យ​ឡើង​ឈាម ខ្លាញ់​ធ្វើ​ធាត់​ ចុះ​ផ្អែម? បើ​មិន​ឱ្យ​បរិភោគ​ចេក​​មួយ​អាទិត្យ...

Poslouchej podcast នាទីសុខភាពនិងអនាម័យ v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály