វីអូអេ

ខ្មែរ​ក្រហម - វីអូអេ

News KM ↓ Epizody: 28

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Určitě navštivte web podcastu a podpořte jeho tvůrce: khmer.voanews.com

Autor

វីអូអេ

Kategorie

News

Web podcastu

khmer.voanews.com

Nejnovější epizoda

16. dub 2024

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024 16.04.2024

ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant ធ្លាប់ជាជនរងគ្រោះដាក់ពាក្យប្តឹងនៅឯតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍វគ្គខ្លីដំ...

បទសម្ភាសន៍ VOA៖ យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​«សេសសល់‍»​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម - មេសា 12, 2023 12.04.2023

អង្គការ​យុវសន្តិភាព​ជា​អង្គការ​ដែល​បណ្តុះបណ្តាល​យុវជន​ឱ្យ​មាន​ភាព​ជា​អ្នកដឹកនាំ​ផង​និង​ចូលរួម​ក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​មួយ​ចំនួន​ដែល​សេសសល់​ក្រោយ​សម័យ​ខ្មែរក្រហម​ផង។ លោក ម៉ន សុគឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​យុវសន្តិភាព​ថ្លែង​ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការងារ​យូរអង្វែង​ជាច្រើន​នៅ​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម ដូចជា​កិច្ចការ​បង្ការ​ការកើត​ឡើងវិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ និង​ការ...

បទសម្ភាសន៍VOA៖ ជនរងគ្រោះ​ភៀសខ្លួន​មករស់នៅ​សហរដ្ឋ​អាមេរិក ទាមទារ​យុត្តិធម៌​និង​សំណង​ពី​សាលាក្តី​ខ្មែរក្រហម - តុលា 23, 2021 22.10.2021

ក្រុមជន​រងគ្រោះ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​សាលាក្តី​ខ្មែរក្រហម​ផ្តោត​ជា​សំខាន់​លើ​យុត្តិធម៌​និង​សំណង​នៅ​ពេល​ដែល​សាលាក្តី​កូនកាត់​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) អំពាវនាវ​ឲ្យ​ជនរងគ្រោះ​និង​សាធារណជន​ចូលរួម​ចំណែក​ជាគំនិត​លើ​មុខងារ​ដែល​នៅ​សេសសល់​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ឬ​សាលាក្តី​ខ្មែរក្រហម​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ​មុនពេល​តុលាការ​នេះ​គ្រោង​នឹង​បញ្ចប់​ដំណ...

បទសម្ភាន៍ VOA៖ ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម - កញ្ញា 29, 2021 28.09.2021

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ​ប្រចាំនៅ​ប្រទេសកម្ពុជា​ បាន​ប្រកាសអំ​ពីហិរញ្ញប្បទានបន្ថែម​ក្នុងទំហំទឹក​ប្រាក់ ​៥ លាន​ដុល្លារសហរដ្ឋ​អាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាព​សុខភាពរបស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម តាម​រយៈ​គម្រោងដែលមានឈ្មោះ​ថា​«ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមាន​ជីវិត​ពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់​គ្រងដោយមជ្ឈ​មណ្ឌលឯកសារកម្ពុជា។ ​ន...

បទ​សម្ភាសន៍ VOA៖ សាលាក្តី​ខ្មែរ​ក្រហម​បន្ថែម​សហ​ព្រះរាជអាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី​មុន​បញ្ចប់​ប្រតិបត្តិការ - មីនា 14, 2020 13.03.2020

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ កំពុង​រៀបចំ​ដំណើរការ​បញ្ចប់​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ជាមួយ​នឹង​ការ​តែង​តាំង​សហ​ព្រះរាជ​អាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី ​ក្នុង​ពេល​សំណុំ​រឿង​០០២ ​វគ្គ២ ​កំពុង​ដំណើរការ ដល់​ដំណាក់កាល​ចុង​ក្រោយ ​ហើយ​សំណុំ​រឿង​បន្ថែម​០០៣ ​និង ​០០៤ ​ស្ថិត​នៅ ក្រោម​ការ​ប្រទាញប្រទង់​គ្នា​សម្រាប់​ជន​សង្ស័យ​ខ្លះ ​ខណៈ​ដែល​ជន​សង្ស័យ​ខ្លះ​ត្រូវ​ បាន​ទម្...

កិច្ចសន្ទនា VOA៖ ពិធី​បុណ្យ​សព​របស់​ នួន ជា នៅ​ខេត្ត​ ប៉ៃលិន - សីហា 07, 2019 06.08.2019

បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហមគឺ​ នួន ជា អាយុ ៩៣ ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ពេល​តុលាការ​ខ្មែរ​ក្រហម​ ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ កាត់​ទោស​ឲ្យ​ជាប់​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។ ការ​ស្លាប់​របស់ នួន ជា មាន​ការ​ពិភាក្សា​ជា​ថ្មី​អំពី​អំពើ​ឃោរឃៅ ភាព​យុត្តិធម៌ អាថ៌កំបាំង​ប្រវត្តិសាស្ត្រ ក្នុង​របប​ដែល នួន ជា ទទួល​ខុសត្រូវ ក្នុង​ទសវត្...

សហ​ផលិតករ​ទម្លាយ​អាថ៌កំបាំង​ខ្លះ​រឿង​របប​ខ្មែរក្រហម​ពេល​ នួន​ ជា​ ស្លាប់ - សីហា 07, 2019 06.08.2019

លោក​ ថេត សម្បត្តិ ​សហ​អ្នកនិពន្ធ​ភាពយន្ត​ឯកសារ​ខ្មែរក្រហម​ ហៅថា ​«សត្រូវ ប្រជាជន»​ ឬ​ “Enemies of the People” ​ដែល​បាន​សម្ភាស​នួន ជា ​ពេល​នៅរស់​នោះ បាន​ថ្លែង​ថា នួន​ ជា បាន​ផ្តល់​រឿង​សម្ងាត់​និង​កិច្ចសម្ភាសន៍​ដល់​លោក​ជាច្រើន​បន្ថែម លើអ្វី​ដែល​លោក​បាន​រកឃើញ ​ហើយ​ដែល​លោក​កំពុង​ផលិតភាព​យន្ត​ឯកសារ​ទី២។​ លោក​បាន​បង្ហើប​ថា​លោក​បានរក​ឃើញមនុស្ស​ដែល​ដឹង​ថា​អ្នកណា​ជា​អ្នក​នៅពី​ក្រោយ​នៃ​ការកាប់​សម្លាប់​ដ៏រង្...

បទសម្ភាសន៍ VOA៖ សហ​ផលិតករ​ភាពយន្ត «សត្រូវ​ប្រជាជន‍» ការពារ ​នួន​ ជា ​ថា​មិនមែន​ជា​ឃាតករ - សីហា 05, 2019 05.08.2019

ក្រោយពេល​ដែល​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គឺ នួន ជា​ ជា​បង​ធំទី២​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម បាន​ស្លាប់​ក្នុង​ជន្មាយុ​ ៩៣ ឆ្នាំ ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ជាច្រើន​ចំពោះ​ការ​ដែល​តុលាការ​មិន អាច​បញ្ចប់​ការ​កាត់ក្តី​ឲ្យ​ចប់​ជាស្ថាពរ និង​ទទួល​ទោស​ទណ្ឌ​នៅ​មុន​ការ​ស្លាប់​របស់ អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ។ ភ្លាមៗ​នោះ​លោក ​ថេត សម្បត...

បទសម្ភាសន៍ VOA៖ កេរតំណែល​ឯកសារ​និង​ភស្តុតាង​របស់​សាលាក្តី​ខ្មែរក្រហម​នឹង​ត្រូវ​រក្សាទុក​សម្រាប់​អ្នក​ជំនាន់​ក្រោយ - កក្កដា 23, 2019 23.07.2019

សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ពី​វិធី​រក្សា​កេរតំណែល​របស់​តុលាការ ក្រោយ​ពេល​បញ្ចប់​ដំណើរការ​ជំនុំជម្រះ​ទោស​ទាំងស្រុង​នៅ​ថ្ងៃអនាគត។ បញ្ហា​ទាំងនោះ​មាន​ទាំង​ការ​រក្សា​ទុក​ឯកសារ ភស្តុតាង សុវត្ថិភាព​សាក្សី និង​កេរតំណែល​ផ្សេងៗ​ទៀត​សម្រាប់​អ្នក​ជំនាន់ក្រោយ។ លោក សុខ ខេមរា នៃ VOA បាន​ធ្វើ​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​នៅ​សប្តាហ៍នេះ៕

បទសម្ភាសន៍ VOA៖ សាលាក្តី​ខ្មែរក្រហម​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​ដំណើរការ​កាត់​ក្តី - កក្កដា 23, 2019 23.07.2019

តុលាការ​ខ្មែរក្រហម​ដែល​ចូលរួម​សហការ​ដោយ​អង្គការ​សហប្រជាជាតិ បាន​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​ដំណើរការ​ជំនុំជម្រះ​ទោស នៅ​ក្រោយ​ពេល​សំណុំ​រឿង​សំខាន់ៗ គឺ​សំណុំរឿង​០០១ និង ០០២ បាន​បញ្ចប់ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​រង់ចាំ​ដំណើរការ​ចុងក្រោយ គឺ​ការ​ប្រកាស​សាលក្រម​ជា​ផ្លូវការ។ លោក សុខ ខេមរា នៃ VOA បាន​ធ្វើ​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​នៅ​សប្តាហ៍នេះ៕

បទសម្ភាសន៍ VOA៖ ការិយាល័យ​ស៊ើប​អង្កេត​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បិទទ្វារ ពេល​សំណុំ​រឿង​ចម្រូងចម្រាស​មិន​ច្បាស់​ថា​បាន​ជម្រះ - កក្កដា 23, 2019 23.07.2019

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​សហការ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា បាន​បិទទ្វារ​ការិយាល័យ​ស៊ើបអង្កេត​របស់​ខ្លួន ក្នុង​ពេល​ដំណើរការ​សំណុំ​រឿង​សេសសល់​លេខ ០០៣ និង ០០៤ ដ៏​ចម្រូង​ចម្រាស​កំពុង​រង់ចាំ​ការ​សម្រេច​ពី​អង្គបុរេ​ជំនុំជម្រះ​ពិនិត្យ​សម្រេច​ថា តើ​ត្រូវ​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​អតីតកម្មាភិបាល​ខ្មែរក្រហម​៣នាក់​បន្ថែម​ទៀត ឬ​ក៏ត្រូវ​នាំ​ខ្លួន​ទៅ​ជម្រះ​ទោស​ពី​បទឧក្រិដ្ឋកម្ម​ក...

Hello VOA ពិសេស៖ ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​អំឡុង​ឆ្នាំ​១៩៨០ - មិថុនា 20, 2019 20.06.2019

ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៧៩ ក្រោយ​របប​ ប៉ុល​ ពត ពលរដ្ឋ​ខ្មែរ​ជាង​៣​ម៉ឺន​នាក់ នាំ​គ្នា​ទៅ​ប្រទេស​វៀតណាម។​ ក្នុង​ចំណោម​នោះ មនុស្ស​ប្រហែល​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម ដែល​ឧបតម្ថ​ដោយ​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​រឿង​ជន​ភៀស​ខ្លួន។ ល...

បទសម្ភាសន៍​VOA៖ អ្នកស្រាវជ្រាវ​ថា​ UN ​គួរ​ចាកចេញ​ពី​កម្ពុជា​ពេល​ចប់​សំណុំ​រឿង​០០២ - វិច្ឆិកា 21, 2018 20.11.2018

សាលាក្តីខ្មែរ​ក្រហម​បានប្រកាសសាលក្រម​សំណុំរឿង​លេខ​០០២ ​វគ្គ២ ​ដាក់ទោស​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​ពីរ​នាក់​គឺ​នួន ជា​ អនុលេខាធិការ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ លោក​ម៉ែន គឹមសេង​ អ្នករាយការណ៍​ព័ត៌មាន​នៃ​វីអូអេ​ បាន​សម្ភាស​លោក​ Peter Maguire ​អ្នកស្រាវជ្រាវ​និង​និពន្ធ​សៀវភៅ ​«ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»នៅ​ម...

បទសម្ភាសន៍ VOA៖ ដំណើរការនីតិវិធីនៃការប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ០២ - វិច្ឆិកា 16, 2018 15.11.2018

សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ នឹង​រៀបចំ​ប្រកាស​សាលក្រម​ប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​នៅ​រស់​រាន​មាន​ជីវិត​ពីររូប គឺ នួន ជា និង​ ខៀវ សំផន នៅ​ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺ​ប៉ុន្មានម៉ោង​ទៀត​នេះ ក្រោយពេល​ដែល​តុលាការ​បញ្ចប់​ដំណើរការ​ជំនុំជម្រះ​ទោស​ពួកគេ​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរា នៃ...

បទសម្ភាសន៍ VOA៖​ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ខ្មែរ​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា - សីហា 04, 2018 03.08.2018

សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែងរកយុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ​ដល់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ និង​ដើម្បី​ក្លាយ​ជា​គំរូ​ប្រព័ន្ធ​យុត្តិធម៌​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​សាស្ត្រាចារ្យ Alex Hinton នៃ​សាកលវិទ្យាល័យ Rutgers ផ្នែក​សង្គម​វិទ្យា​និង​នរវិទ្យា​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​អំពី​សាលា​ក្ដី​ខ្មែរ​ក្រហម ដែលបាន​បោះពុម្ព​ផ្សា...

ដើរ​តាម​ព្រះច័ន្ទ - ឧសភា 08, 2018 07.05.2018

កម្រង​ឯកសារ​និទាន​តាម​វិទ្យុ ដែល​មាន​ចំណង​ជើង​ថា Follow the Moon ឬ​ជា​ភាសាខ្មែរ «‍ដើរ​តាម​ព្រះច័ន្ទ» រៀប​រាប់​អំពី​រឿងរ៉ាវ​របស់​លោក Greg Barron អតីត​អ្នក​សារព័ត៌មាន​អាមេរិកាំង​ម្នាក់ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ចុះ​ធ្វើ​សេចក្តី​រាយការណ៍ ពី​ការ​រត់​ភៀស​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ ពី​របប​ខ្មែរ​ក្រហម​ទៅកាន់​ជំរំ​ជនភៀសខ្លួន​ខ្មែរ​ថៃ ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩។ កម្រង​ឯកសារ​និទាន​តាម​វិទ្យុ​ដែល​មាន​រយៈពេល ១...

បទសម្ភាសន៍VOA៖ ខ្មែរ​អាមេរិកាំង​ម្នាក់​អំពាវនាវ​ឲ្យ​ខ្មែរ​កសាង​ប្រទេស​ក្នុង​ថ្ងៃ​រំឭក​ពី​ខួប​៤៣ឆ្នាំ​នៃ​ការចូល​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម - មេសា 17, 2018 16.04.2018

នៅ​ថ្ងៃទី១៧ ខែមេសា​នេះ កាលពី​៤៣ ឆ្នាំមុន​ក្រុម​ខ្មែរ​ក្រហម​ បាន​ចូល​ដណ្តើម​កាន់ កាប់​អំណាច ​ក្រោយពី​បាន​ទទួល​ជ័យជម្នះ​ពី​កងទ័ព​ដឹកនាំ​ដោយ​លោក​ សេនា​ប្រមុខ លន់ ណុល ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។​ ក្រុមខ្មែរ​ក្រហម​ត្រូវ​គេ​ស្តីបន្ទោស​ថា​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ តាម​រយៈ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​...

បទ​សម្ភាសន៍ VOA៖ «រដូវ​អត់​អាហារ‍»បង្ហាញ​ពី​ការ​រួច​ជីវិត​វេជ្ជបណ្ឌិត​ខ្មែរ​-អាមេរិកាំង - មេសា 13, 2018 12.04.2018

អតីតនិស្សិត​ពេទ្យ​ម្នាក់​បាន​រស់រាន​មាន​ជីវិត​ពីរបបខ្មែរ​ក្រហម ប៉ុន្តែ​សមាជិក​២៣នាក់​ទៀត​ក្នុង​ក្រុមគ្រួសារ​បាន​ស្លាប់​បាត់បង់​ជីវិត ​ហើយ​ខ្លួនគាត់​ក៏ស្ទើរតែ​ស្លាប់​បាត់​បង់​ជីវិត​ បើ​កុំ​តែ​បាន​ជំនាញ​ពេទ្យ​ជួយ។ លោក​ សៀង សេង​ ដែល​នៅ​ពេល​នេះ​បាន​ចូលនិវត្តន៍​ពី​ការ​ងារ​ជា​វេជ្ជបណ្ឌិតនៅរដ្ឋ​កាលីហ្វញ៉ា​ ​សហរដ្ឋ​អាមេរិក ​បាន​ចែក​រំលែក​បទពិសោធ​ឈឺចាប់​នេះ​តាម​រយៈ​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ​ដែល​មាន​ចំណង...

បទសម្ភាសន៍៖ ជំងឺ​ផ្លូវចិត្ត​ជា​ឃាតករ​លាក់មុខ​ បើ​អ្នក​ជំងឺ​និង​សាច់​ញាត្តិ​មិន​ព្យាបាល​ជំងឺ​នេះ​ - កុម្ភៈ 14, 2018 13.02.2018

ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​កំពុង​យាយី​មនុស្ស​គ្រប់វ័យ​ ខណៈពេល​ដែល​ការ​យល់ដឹង​របស់​ប្រជា​ពលរដ្ឋ​មាន​កម្រិត​នៅ​ឡើយ។​ ជំងឺ​ផ្លូវចិត្ត​ជា​ឃាតករ​លាក់មុខ​ បើ​អ្នក​ជំងឺ​និង​សាច់​ញាត្តិ​មិន​យក​ចិត្តទុក​ដាក់ស្វែង​រក​សេវា​ព្យាបាល​ជំងឺ​នេះឲ្យបាន​ត្រឹមត្រូវ​និង​ទាន់ពេល​វេលា​ទេ​នោះ។​ នាង ​ធីតា វីន បាន​ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ឈឹម សុធារ៉ា ​ឯកទេសក៍​ជំងឺ​ផ្លូវចិត្តនិង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​ចិត្...

បទ​សម្ភាសន៍ VOA ៖ វិធី​សាស្ត្រ​និង​បច្ចេកវិទ្យា​​នៃ​ការ​បង្រៀន​ច្បាប់​នៅ​​​អាមេរិក​អាច​ជា​គំរូ​ដល់​ការ​អប់រំ​​ច្បាប់​នៅ​កម្ពុជា - កុម្ភៈ 08, 2018 07.02.2018

កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program កាល​ពី​ឆ្នាំ​២០១៧ បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ​លោក តាយ លីណា  អាយុ​៣០​ឆ្នាំ ជាសាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយ​រូប​និង​ជា​សហនាយក​ជាតិ​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់​សិទ្ធិ​មនុស្ស​និ...

បទ​សម្ភាសន៍​ VOA៖ ការ​គាប​សង្កត់​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ទំនង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង - កញ្ញា 29, 2017 28.09.2017

អ្នក​ជំនាញការ​អាមេរិកាំង​ខាង​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត បាន​លើកឡើង​ថា និន្នាការ​នៃ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​សម្ដែង​មតិ​ប្រឆាំង​ឬ​រិះគន់​ នឹង​បន្ត​កើន​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុន​នេះ។ ប៉ុន្តែ អ្នក​ជំនាញ​រូប​នេះ ព្រមាន​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ណាមួយ​ក្នុង​ការ​គាបសង្កត់លើ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​...

Hello VOA៖ ភាពយន្ត​​​ហូលីវូដ​ថ្មី​របស់​លោកស្រី Jolie ជួយ​បង្កើន​​សមត្ថភាព​​និង​ឱកាស​​​ដល់​​​ផលិតករ​វ័យ​ក្មេង​កម្ពុជា​ - កញ្ញា 19, 2017 18.09.2017

ភាពយន្ត​«ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» First They Killed My Father ដែល​ដឹកនាំ​ដោយ​លោកស្រី Angelina Jolie និង​សហការ​ផលិត​ជាមួយ​លោក ប៉ាន់ រិទ្ធី ជាភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ត្រូវ​ផ្សាយ​តាម​គេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នក​ជំនួយការខាង​អត្ថបទ​កុងនិង​បក​ប្រែ​ជា​ភាសា​ខ្មែរ​នៃ​ភាពយន្ត ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ​ ថ្លែង​ថា ​ការ​ដែល​មាន​ភាពយន្ត​ហូល...

បទ​សម្ភាសន៍ VOA៖ នួន ជា​និង​ខៀវ សំផន​ស្ថិត​ក្រោម​ការ​ពិចារណា​ដាក់​ទោស​ទណ្ឌ​ក្រោយ​បិទ​បញ្ចប់​សវនាការ​វគ្គ​ចុងក្រោយ - មិថុនា 24, 2017 23.06.2017

សាលាក្ដី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ បាន​បញ្ចប់​សវនាការ​ស្ដាប់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ២ ដែល​មាន​រយៈពេល​៩ថ្ងៃ​ហើយ នៅ​ថ្ងៃ​សុក្រ​នេះ។ ចៅក្រម​នៃ​តុលាការ​នេះ បាន​ដកឃ្លា​ដើម្បី​ពិភាក្សា​ចេញ​សាលក្រម​នាពេល​ខាងមុខ។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​ លោក នេត្រ ភត្រ្តា អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​អំពី​ការ​បិទ​បញ្ចប់​សវនាក...

បទសម្ភាសន៍៖ យុវជន​ខ្មែរ​និង​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្លួន - មិថុនា 06, 2017 06.06.2017

មាន​ទស្សនៈ​ជាច្រើន​ដែល​បាន​លើកឡើង​ជុំវិញ​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​ទៅ​លើប្រវត្តិសាស្រ្ត​របស់ខ្លួន។ សម្រាប់​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ចងក្រង​ឯកសារ​ប្រវតិ្តសាស្រ្ត​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ បាន​លើកឡើង​ថា គួរ​ផ្តល់​សេរីភាព​ដល់​យុវជន​ខ្មែរ​ចំពោះ​ការ​សិក្សា​អំពី​ប្រវតិ្តសាស្រ្ត​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ដូច្នេះ ប្រាប់​ដល់ VOA ក្នុង​អំឡុងពេល​ដែល​លោក​អញ្ជើញ​មក​បំពេញ​ទស្ស...

បទសម្ភាសន៍ VOA៖ អង្គភាព​គាំពារ​​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម​​ដាក់​គម្រោង​​២៣​ជា​សំណង​​ក្នុង​សំណុំរឿង​០០២/០២ - មីនា 18, 2017 17.03.2017

អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បង្កើត​គម្រោង​ចំនួន​២៣​ដើម្បី​ផ្តល់​ជា​សំណង​ផ្លូវចិត្ត​និង​សមូហភាព​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណីនៅក្នុង​សំណុំរឿង​០០២ វគ្គ២​ដែល​កំពុង​ដំណើរ​ការ​នៅឡើយ។ គម្រោង​ទាំងនោះ​មាន​ការអប់រំ ការស្តារ​នីតិសម្បទារ​ និង​ការចងចាំ​ពី​របប​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជិត​ពីរ​លាន​នាក់។ សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាស​រវាង​លោក ម៉ែន គឹមសេង​នៃ​VOA ជាមួយ​នឹង​លោក​...

Poslouchej podcast ខ្មែរ​ក្រហម - វីអូអេ v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály