The Cambodia Daily Khmer

The Cambodia Daily Khmer

News EN ↓ 906 episodes

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Author

The Cambodia Daily Khmer

Category

News

Podcast website

rss.com

Latest episode

May 4, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្តី​អំពី​៖ «ហេតុអ្វីការឃោសនាខាងបក្សកាន់អំណាច មិន​និយាយអំពីបញ្ហា ព្រំដែន និងអន្តោប្រវេសន៍?» 14.07.2023

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្តី​អំពី​៖ «ហេតុអ្វីការឃោសនាខាងបក្សកាន់អំណាច មិន​និយាយអំពីបញ្ហា ព្រំដែន និងអន្តោប្រវេសន៍?»

គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿង ញៀនដ៏ធំសម្បើមនៅកម្ពុជានៅតាមក្លឹបរាត្រី 14.07.2023

ក្រុមគ្រួសារ របស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរ គ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុង ចែកចាយយ៉ាងអាណាធិបតេយ្យនៅ តាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬ ថ្នាក់អ្នកដឹកនាំរដ្ឋាភិបាល...

ក្រុម​អ្នក​ច្បាប់៖ គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា​ទិញ​លក់ 14.07.2023

បុគ្គលិក​ក្នុង​ក្រុមហ៊ុន Galaxy Navatra មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួល​ក្រុម​ការងារ​របស់​ខ្លួន​ឱ្យ​ថត​សម្ដែង និង​ដើរ​តួ​ជា​អតិថិជន និយាយ​អួត និង​ជឿជាក់​អំពី​គម្រោង​ផ្ទះល្វែង​ខ្យល់​របស់​ខ្លួន ដើម្បី​បោកប្រាស់​អតិថិជន​ពិតប្រាកដ។យុទ្ធនាការ​បោកប្រាស់​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ដទៃ​ទៀត​មើល​ឃើញ​អំពី​គម្រោង​របស់​លោក ឡេង ណាវ៉ាត្រា មាន​សកម្មភាព​អំពី​សកម្មភាព​សាងសង់​ផ្ទះ​ដែល​សម្រេច...

អតិថិជន​ទិញ​អចលនទ្រព្យ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារ​ផ្ទះ​តាម​កិច្ចសន្យា 14.07.2023

អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​សង្ស័យ​រកស៊ី​លាង​លុយ​តាម​ការ​វិនិយោគ​ជាច្រើន​ប៉ុន្តែ​គ្មាន​ប្រាក់​ចំណូល 14.07.2023

កាលពី​អំឡុង​ឆ្នាំ​២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទ្រព្យសម្បត្តិ​របស់​លោក​សរុប​ទាំងអស់​គិត​ទាំង​អចលនទ្រព្យ​ផ្សេងៗ​ថែម​ទៀត​ផង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចាប់ផ្តើម​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក្រោម​រូបភាព​មនុស្សធម៌​ជា​លុយ​សុទ្ធ ដែល​គិត​មក​ទល់​នឹង​ពេលនេះ​មាន​ទំហំ​ទឹកប្រា...

តើ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​អ្នក​ណា? 14.07.2023

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៤​ឆ្នាំ (២០១០-២០១៤) និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​មាន​ដើមទុន​វិនិយោគ​ដំបូង​ត្រឹមតែ ១​ម៉ឺន ១​ពាន់​ដុល្លារ បន្ទាប់ពី​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ​បាន​ពីរ​ឆ្នាំ បាន​ក្លាយ​ជា​អ្នកឧកញ៉ា​វ័យក្មេង​ជាងគេ ដែល​ឈរ​លើ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា​ចំនួន ១៨​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ឧកញ...

Listen to the The Cambodia Daily Khmer podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.