The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

News EN ↓ 621 episodes

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Author

The Cambodia Daily Khmer

Category

News

Podcast website

rss.com

Latest episode

May 4, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ 22.05.2024

១. ក្រុមហ៊ុនផលិតកម្មចិនបង្ហូរសារធាតុគីមីពីរោងចក្រ ចូលទឹកស្ទឹងតាមខេត្តមួយចំនួន ២. មន្ទីរបរិស្ថានខេត្ត បដិសេធការអះអាងថា ក្រុមហ៊ុនចិនបង្ហូរជាតិពុលក្នុងស្ទឹងសង្កែ ៣. អ្នកនយោបាយជំទាស់ថា ផែសមុទ្រ រាម និង ព្រែកជីក ហ៊្វូណន ជាយុទ្ធសាស្រ្តវាតទីនិយមចិន ៤. អ្នកវិភាគថា ចម្លើយតបនឹងសារជេរប្រមាថជាភាសាយៀកណាមលើលោក ហ៊ុន សែន គឺត្រឹមត្រូវ ៥. ចិនដីគោក គម្រាមកោះតៃវ៉ាន់ ក្នុងឱកាសបើកពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មី

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ 21.05.2024

១. មេបក្ស ប្រជាជនកម្ពុជា រំឭកខ្មែរឲ្យចងចាំរបបប្រល័យពូជសាសន៍ ថ្ងៃ២០ ឧសភា ២. អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យអាជ្ញាធរតាមចាប់អ្នកជេរលោកតាមភាសាយៀកណាម ៣. ក្រុមអ្នកតស៊ូមតិថា គម្រោងជីកព្រែក ហ៊្វូណន ជាការបំពានច្បាប់ប្រទេសកម្ពុជា ៤. ប្រធានាធិបតី សាធារណរដ្ឋ អ៊ីរ៉ង់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ 16.05.2024

១) លោកហ៊ុន ម៉ាណែតបានទទួលកាដូជាដីទំហំ៤០០ហិកតាពីលោកហេង សួរនៅក្នុងខេត្តបន្ទាយមានជ័យ។ ២) លោក ហ៊ុន សែន បដិសេធដាច់អហង្ការ ថាការសាសង់ ព្រែកជីកហ្វូណន មិនជាប់ពាក់ព័ន្ធ ជាមួយ នឹងគម្រោងរបស់រដ្ឋាភិបាលចិនទេ។ ៣) រដ្ឋាភិបាលថៃ រងការរិះគន់ពីការប្រើផ្សារជួញដូរជនភៀសខ្លួន ជាមួយរដ្ឋាភិបាលនៃប្រទេសក្បែរខាងខ្លួន។ ៤) សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជានិងចិនចាប់ផ្តើមជាផ្លូវការ ដោយស្ថិតនៅក្រោមក្រសែភ្នែកអាមេរិក និងអ្នកតាមដានសង្...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ 15.05.2024

១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ក្រុមហ៊ុន ប្រីលាន ស៊ីធីវើលដ៍ របស់​អ្នកស្រី ឡេង ចាន់ណា ជាក្រុមហ៊ុនបោកប្រាស់តាមរូបមន្ត Ponzi Scheme។ ២) អង្គការក្រៅរដ្ឋាភិបាលថា សហគមន៍ក្រីក្រចំនួន១១ ក្នុងរាជធានី​ភ្នំពេញ កំពុងជួបបញ្ហា សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានធ្ងន់ធ្ងរ។ ៣) អ្នកវិភាគ៖ ការតែងតាំង​កូនស្រី​ លោក នេត សាវឿន ជាទី​ប្រឹក្សា​ផ្ទាល់ លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ពង្រឹង​អំណាច ​គ្រួសារ​ហ៊ុន។ ៤) មន្ត្រីរដ្ឋាភិបាលទម្លាយថា...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ 14.05.2024

១) ថ្ងៃទី១៤ ខែឧសភា ជាថ្ងៃគម្រប់ខួប ៧១ យាងចូល ៧២ ព្រះវស្សា​របស់​ព្រះមហាក្សត្រខ្មែរ។ ២) អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៖ សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន មិនគំរាមកំហែង​ប្រទេស​ណា​ឡើយ។ ៣) ប្រធានគណបក្សកម្លាំងជាតិ ត្រូវរងនូវការចោទប្រកាន់ ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌចំនួន២ករណី។ ៤) អ្នកឃ្លាំមើល ជម្រុញឱ្យ ក្រុមប្រឆាំងរក្សាគោលការដើម​របស់​គណបក្សសង្គ្រោះជាតិ។ ៥) ចិនបង្កើនការគំរាមកំហែងខ្លាំងទៅលើតៃវ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ 13.05.2024

១) សង្គមស៊ីវិលថាដំណោះស្រាយជុំវិញវិវាទក្រុមហ៊ុនណា​ហ្កា​វើល​ដ៍​គ្មានជម្រើសណាផ្សេងក្រៅពីធ្វើកូដកម្មដោយសន្តិវិធីឡើយ។ ២) ក្រុមអ្នកវិភាគ៖ លោក ហ៊ុន សែន គ្រោងកម្ចេចកម្លាំងប្រឆាំង​ជា​លើក​​ចុងក្រោយនៅមុនការបោះឆ្នោតអាណត្តិក្រោយ។ ៣) មេ​ដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​​ខុស​ច្បាប់ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោក​អ្នក​ឧកញ៉ា»។ ៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងជួបវិបត្តិហិរ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ 10.05.2024

១) អភិបាលខេត្តភាគឦសាន លោក ​ញ៉ែម​ សំអឿន​រងនូវ​ការ​ចោទ​ប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ យ៉ាងអនាធិបតេយ្យ។ ២) នាវាចម្បាំងរបស់ចិន នឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយ​បញ្ចប់សមយុទ្ធនាគមាស។ ៣) សាលាក្រុងឡុងប៊ិច ប្រកាសប្រារព្ធពិធីបុណ្យវិសាខបូជាដើម្បី លើក​កម្ពស់វិស័យពុទ្ធសាសនា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ ៤) អ្នកសង្កេតការណ៍និយាយថា ការចាប់ខ្លួនប្រធាន​ បក្សកម្លាំងជាតិ មិន​​បញ្ជាក់ពីការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌របស់កម្...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ 10.05.2024

១. អាជ្ញាធរ នៃរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត ចាប់ខ្លួនប្រធានគណបក្ស កម្លាំងជាតិ ស៊ុន ចន្ធី ២. ជាមួយគ្នានេះ ស្ថានទូតស.រ.អា អំពាវនាវឲ្យរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស ៣. សំណើលោក ហ៊ុន សែន សុំជួបមេបក្សប្រជាធិបតេយ្យភូមា ត្រូវរដ្ឋអំណាចយោធាបដិសេធ ៤. មេបក្សជំទាស់ និយាយថា ព្រែកជីក ហ៊្វូណន អត់ផ្តល់ប្រយោជន៍ឲ្យពលរដ្ឋខ្មែរស្មើប្រយោជន៍ចិន ៥. ហ្វីលីពីន ត្រូវនាំចិនឡើងតុលាការមជ្ឈិត្តិការអន្តរជាតិម្តងទៀត មុនកើ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ 08.05.2024

១) ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ លោក ហ៊ុន សែន ធ្វើជាគំរូ ក្នុង​ការផ្សះផ្សានយោបាយរបស់កម្ពុជា មុននឹងដោះស្រាយ​ទំនាស់​នយោបាយផ្ទៃក្នុងរបស់ភូមា។ ២) លោក ព្រាប កុល ទទួលយកការសុំទោសរបស់លោកយ៉ង់ ប៉ាក់ ប៉ុន្តែ មិនលើកលែងទោសតាមផ្លូវច្បាប់។ ៣) តើ នំ ឆាខ្វៃ មានប្រភព និងសាវតារដូចម្តេចដែរ? ៤) ឧក្រិដ្ឋជនបរទេសសញ្ជាតិខ្មែរ ដែលអាជ្ញាធរសិង្ហ​បុរីនិរទេស​មក​កម្ពុជាជាប់ទោសពីបទ លាងខ្មៅប្រមាណជា១ពាន់លានដុល្លារនោះ​បានមក​ដល...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ 07.05.2024

១) ក្រុមសង្គមស៊ីវិល សំដែងការចិត្ត លើសាលក្រម​តុលាការកំ​ពូល ជុំវិញ​សំណុំរឿង ថ្នាក់ដឹកនាំសហជីព​នៃ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៏។ ២) អង្គការតម្លាភាពអូស្ត្រាលីព្រមានថា ច្បាប់ថ្មីរបស់​អូស្ត្រា​លី​​​​នឹងចាត់​វិធានការលើប្រភពលុយខ្មៅដែលហូរចូលពីប្រទេសនានា ក្នុងនោះ​ក៏មាន​​កម្ពុជាដែរ។ ៣) លោក ហ៊ុន សែន មានផែនការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយសាងសង់​ព្រែក​ជីក​ហ្វូណន។ ៤) លោកហ៊ុន សែន ស្នើសុំជួបស...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ 06.05.2024

១) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលដោះលែង លោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។ ២) សង្គមស៊ីវិល៖ កម្ពុជា ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដោយសារតែជាប់ចំណាត់ថ្នាក់មិនល្អក្នុងកំណត់ត្រារបស់អង្គការសហប្រជាជាតិ។ ៣) លោក សម រង្ស៊ី ព្រមានថា ព្រែកជីកហ្វូណន នឹងក្លាយជាព្រែកកាត់ទឹកដីខ្មែរឱ្យវៀតណាម ដូចព្រែកជីកវិញតេ នាពេលអនាគត។ ៤) លោកហ៊ុន ម៉ាណែត ផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុង...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ 04.05.2024

១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជម្រុញឲ្យមានការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថ្មីមួយ ២. ប្រតិកម្មនាយករដ្ឋមន្រ្តីកូន ជុំវិញព័ត៌មានអំពីមេគយបន្តអាណត្តិតាមសំណើនាយករដ្ឋមន្រ្តីឪ ៣. តុលាការកំពូលរក្សាសាលក្រមសាលាឧទ្ធរណ៍នៅដដែល ឲ្យតំណាងសហជីពជាប់ពន្ធនាគារពីរឆ្នាំ ៤. អត្ថបទអត្ថាធិប្បាយ៖ តើរុស្ស៊ីមានលទ្ធភាពឈ្នះសង្រ្គាមនៅអ៊ុយក្រែននៅឆ្នាំ២០២៤ នេះដែរឬទេ?

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ 03.05.2024

១. នាយទាហានជាន់ខ្ពស់នៃក្រសួង ការពារជាតិ ថ្លែងបញ្ជាក់អំពីមូលហេតុផ្ទុះគ្រាប់ក្នុងឃ្លាំងចុងខែមេសា ២. រឿងខ្មែរដកដង្ហើមតាមយៀកណាម ឬ តាមចិន គ្រាណាមានព្រែកជីកដឹកជញ្ជូនកាត់ប្រទេស ៣. សមាជិកសហភាពអឺរ៉ុប អំពាវនាវឲ្យរាជរដ្ឋាភិបាលការពារអ្នកកាសែត ក្នុងទិវាសេរីភាពសារព័ត៌មាន ៤. សហភាពអឺរ៉ុប អ.ស.ប ដូរចិត្តរឿងជួលសណ្ឋាគារបំពេញបេសកកម្មបង្រ្កាបការជួញដូរមនុស្ស ៥. ប្រធាន ស៊ី ជីនពីង នឹងប្រឈមនឹងសំណួរទាក់ទងនឹងរុស្ស៊ី ក្នុងដំណ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ 02.05.2024

១) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជានឹងចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​​ក្រុម​ហ៊ុនឯកជនចិនដើម្បីសាងសង់ព្រែកជីហ្វូណន​អំឡុង​ខែកក្កដា ឬខែសីហា។ ២) ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ដោះ​លែង​ថ្នាក់ដឹកនាំសហជីព ដើម្បីលើកកម្ពស់សិទ្ធិការងារ និងបើក​លំហរ​សិទ្ធិ​សេរីភាព នៅកម្ពុជា។ ៣) មន្ត្រីគយទម្លាយថា លោក គុណ ញឹម សូកប៉ាន់ ភរិយា លោក ហ៊ុន ម៉ាណែត សុំពន្យាពេលកាន់តំណែងជាអគ្គនាយកគយ និង​រដ្ឋាករ​កម្ពុជា...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ 30.04.2024

១) លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានច្បាប់ លើជនល្មើស ដែល ដុតបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែងអស់ជិត១ម៉ឺនហិកតា។ ២) លីកាដូទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង លោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។ ៣) ក្រុមអ្នកវិភាគថា ព្រែកជីកហ្វូណន ជួយទាំងសេដ្ឋកិច្ច និង ឯករាជភាពរបស់កម្ពុជាពីវៀតណាម។ ៤) ក្រសួងអប់រំ ណែនាំឱ្យ គ្រឹះស្ថានសិក្សាបាញ់ទឹកនៅលើដំបូលអគារសិក្សាដើម្បីបន្ថយកម្ដៅ និងកុំឲ្យប៉ះពាល់ដល់សុខភាពសិស្ស។ ៥) មេដឹកនាំNATO ថ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ 29.04.2024

១) លោក ហ៊ុន ម៉ាណែត បណ្តេញមន្ត្រីចំនួន៧៦​នាក់​ចេញ​​ពីក្របខណ្ឌ ក្រោយតេស្តរកឃើញសារធាតុញៀន​តាម​ទឹក​នោម។ ២) ក្រុមសហជីពព្រមានថា ការចាប់ឃុំខ្លួន លោក ជា ចាន់ ធ្វើឡើង​ក្រោម​​ការ​គុបគិត រវាងថៅកែក្រុមហ៊ុន និងអាជ្ញាធរ ក្នុងបំណង​កំចាត់​សហជីពមូលដ្ឋាន។ ៣) លោកអ៊ុំ សំអាន អះអាងថា លោកនឹងគាំទ្រលោក ហ៊ុន សែន ជា​អ្នក​​​ស្នេហា​ជាតិពេញទំហឹង ប្រសិនបើលោក ហ៊ុន សែន ហ៊ាន​ធ្វើ​រឿង​ដ៏ធំ​មួយសម្រាប់ជាតិ។ ៤) លោក សម រង្ស៊ី ថា ការផ្ទ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ 27.04.2024

១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញការសាង់សង់ព្រែកជីក ហ្វូណន ថាជាទង្វើប្រឆាំងនឹងសមិទ្ធិផលជាតិខ្មែរ។ ២) អ្នកឃ្លាំមើលសង្គម ចោទថា ការផ្តល់លុយពីលោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីឱ្យ លោក សាពូន មីដាដា ជាទង្វើសូកប៉ាន់ដែលត្រូវតែធ្វើការស៊ើបអង្កេត។ ៣) អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដោយសារតែឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊ុនគឺលោកស្រី ហ៊ុន ម៉ាណានិងអ្នកវិនិយោគគ្រាក់ៗនៅ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ 25.04.2024

១) តុលាការក្រុងភ្នំពេញ ចេញដីកាបញ្ឈប់ការចាប់ខ្លួន តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក គង់ សភា។ ២) លោក សម រង្ស៊ី ចោទថា គម្រោងព្រែកហ្វូណន ជាគម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍ចិន ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាចោទថា ជាអំពើ​ក្បត់។ ៣) តុលាការខេត្តកំពត បង្កក ទ្រព្យសម្បត្តិនិង គណនីធនាគារ លោកជា សារ៉ន ចំនួន៩៥គណនី។ ៤) លោក សា ពូន មីដាដា ក្រឡាស់សម្តីថាខ្លួនធ្លាប់បានលុយពីលោក ហ៊ុន សែន តែជិត​កន្លះលាន ដុល្លារអាមេរិកប៉ុណ្ណោ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ 24.04.2024

១) គណបក្សប្រជាជនកម្ពុជា ប្តេជ្ញា ពង្រឹងទំនាក់ទំនងមិត្តភាព រវាង ឡាវ និង វៀតណាម ឱ្យកាន់តែស៊ីជម្រៅ។ ២) លោក ហ៊ុន សែន ប្រកាសឱ្យ មេធាវីដកពាក្យបណ្តឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឲ្យលោក សម រង្ស៊ីទេ។ ៣) កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ។ ៤) មេដឹកនាំកម្ពុជាបានប្រកាស ជំហរបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនា...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ 24.04.2024

១) អ្នករិះគន់និយាយ រដ្ឋាភិបាលកម្ពុជាដែលនៅក្រោមបង្គាប់លោក ហ៊ុន សែន បន្តសហការវិនិយោគជាមួយក្រុម ម៉ាហ្វីយ៉ាចិន​​កេង​ប្រវ័ញ្ច​កំលាំងញើសឈាមរបស់ពលរដ្ឋខ្មែរ។ ២) អ្នកឃ្លាំមើល៖ បើកម្ពុជាផ្ទុះជម្លោះនយោបាយផ្ទៃក្នុង វៀតណាម​នឹង​បញ្ជូនកំលាំងទ័ពឱ្យទៅកាន់កាប់ដីខ្មែរដែលបានជួលពីកម្ពុជា។ ៣) ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថលថា ចិនប្រើសិទ្ធិផ្តាច់​មុខ​ក្នុង​ការ​​ត្រួតត្រា​ប្រព័ន្ធអនឡាញនៅកម្ពុជា។ ៤) សកម្មជនការពារព្រៃឈើ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ 22.04.2024

១) អ្នកឃ្លាំមើលព្រមានថា ការវាយប្រហារលើពលរដ្ឋខ្មែរ-អូស្ត្រាលី លោក សាន ប៊ុនឆាយ ធ្វើឡើងក្រោមគំនុំសងសឹកនយោបាយ។ ២) លោក គឹម សុខ ប្រកាសផ្អាករិះគន់លោក ហ៊ុន សែន រយៈពេល១ខែ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ។ ៣) អ្នកសង្កេតការណ៍៖ ការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស ជាកត្តាចម្បងធ្វើឱ្យកម្ពុជាបាត់បង់ទាំងសេដ្ឋកិច្ច និងធនធានមនុស្សសម្រាប់ កសាងជាតិ។ ៤) អាជ្ញាធរកម្ពុជាបណ្តេញជនជាតិវៀតណាមចំនួន ២៣១នាក់ ចេញពីកម្ពុជាជាប់ពាក...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ 19.04.2024

១) មន្ត្រី បក្សក្រៅរដ្ឋាភិបាល អំពាវនាវ ចេញពីពន្ធនាគារឱ្យសមាជិក បក្សកំលាំងជាតិ ទាំងអស់រក្សាស្មារតី ស្មោះត្រង់នឹងបក្ស។ ២) ប្រទេស ស៊ុយអែត ផ្តល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ Per Anger ដល់ កញ្ញា ឈឹម ស៊ីថរ សម្រាប់​ឆ្នាំ២០២៤។ ៣) លោកហ៊ុន ម៉ាណែត៖ ទោះក្នុងតម្លៃណាក៏ដោយត្រូវទប់​ស្កាត់​បដិវត្តន៍ពណ៌ដើម្បីថែរក្សាសន្តិភាព។ ៤) នាយករដ្ឋមន្រ្តីជាកូន អះអាងថានឹងស្នើឲ្យប្រមុខរដ្ឋស្តីទីជាឪ ​បើ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ 18.04.2024

១) កម្ពុជាធ្វើបត្យាប័នជនជាតិចិនសង្ស័យជាឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសកំណើតវិញ។ ២) តុលាការ បង្កកគណនីធនាគាអ្នកស្រីឡេង ចាន់ណាជិត ២០០​គណនី និងអ្នកពាក់ព័ន្ធជាង៣០នាក់ត្រូវរងការឃុំខ្លួន។ ៣) ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើកសករាជជ្រែករាជ្យ​ដូចសេ្តចកន​។ ​ ៤) បក្សកម្លាំងជាតិនៅតែប្តេជ្ញាធ្វើការសម្តែងមតិដោយសន្តិវិធ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ 17.04.2024

១) លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ជាមេដឹកនាំក្បត់ជាតិ​ឯង​កាត់ទឹកដីឱ្យបរទេសឈ្លានពាន។ ២) ក្រុមអ្នកឃ្លាំមើល ថា ពាក្យសន្តិភាព គ្រាន់តែពាក្យ​គម្រាម​ដើម្បី​ការពារអំណាចបន្តពូជត្រកូលហ៊ុន។ ៣) ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើកសករាជជ្រែករាជ្យ​ដូចសេ្តចកន​។ ​ ៤) បុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ និង អន្...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ 12.04.2024

១. ពលរដ្ឋខ្មែរតវ៉ារឿងដីធ្លីជាមួយពួកឧកញ៉ា តាំងពីខេត្ត រហូតដល់ជាយរាជធានី ២. ក្នុងសម័យ សន្តិភាព រដ្ឋអំណាចផ្តាច់ការតាមប្រមាញ់ក្រុមបក្សជំទាស់ ចាប់ឃុំៗ ៣. បក្ស ប្រជាធិបតេយ្យមូលដ្ឋាន ថាចូលរួមបក្សដទៃ ពេលស្ថាបនិក ចុះចូលបក្សកាន់អំណាច ៤. លោក ហ៊ុន សែន ឪនាយករដ្ឋមន្រ្តី តែងតាំងស្តេចគ្រញូងជាទីប្រឹក្សា ៥. តុលាការប្រជាជនយៀកណាម ផ្តន្ទាទោសប្រហារជីវិត ស្រ្តីរកស៊ីបោកប្រាក់ខ្ទង់ធំ

Listen to the កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.