ACTION Cambodia
PlovPit
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See acast.com/privacy for more information.
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ការតយុទ្ធនិងការបាក់ទឹកចិត្ត៦យ៉ាងរបស់ព្រះយេស៉ូវ (Six Ways Jesus Fought Depression) 07.07.2022 4:04
នៅយប់មុនពេលដែលគេឆ្កាងព្រះយេស៊ូវ ព្រះគម្ពីរសម្ដែងឲ្យយើងឃើញក្នុងរបៀបដ៏អស្ចារ្យអំពីព្រលឹងវិញ្ញាណរបស់ព្រះអង្គ។ ចូរមើល ហើយរៀនអំពីយុទ្ធសាស្ត្រចម្បាំងរបស់ព្រះយេស៊ូវក្នុងការតយុទ្ធជាមួយនឹងការព្រួយបារម្ភ ឬការបាក់ទឹកចិត្ត។ Hosted on Acast. See acast.com/privacy for more information.
លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត (Six Traits to Look for in a Spouse) 06.07.2022 10:26
វិធីសាស្ត្រចែចង់របស់លោកីយ៍នេះ គឺជាគន្លងដ៏ល្ងីល្ងើ ហើយពោរពេញដោយការឈឺចាប់។ ចូរស្វែងរកបុគ្គលដែលមានការពិចារណាដោយពឹងលើព្រះបន្ទូល ព្រោះនោះជាលក្ខណសម្បត្តិដែលពិបាករកណាស់ តែជាលក្ខណសម្បត្តិដែលប្រកបដោយអត្ថប្រយោជន៍។ នៅពេលដែលលោកអ្នកសម្រាកនៅក្នុងផែនការរបស់ព្រះជាម្ចាស់ និងនៅក្នុងពេលវេលារបស់ទ្រង់ នោះចូរអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រទានស្វាមី ឬក៏ភរិយា...
ជម្លោះគឺជាឪកាស (Conflict Is An Opportunity) 05.07.2022 9:05
ការមិនដោះស្រាយជម្លោះក៏បង្ហាញពីទស្សនៈរបស់យើងចំពោះអធិបតេយ្យភាពរបស់ព្រះដែរ។ យើងគួរតែដោះស្រាយជម្លោះ ព្រោះព្រះជាម្ចាស់កំពុងកាន់កាប់អ្វីៗទាំងអស់ ហើយទ្រង់ក៏កំពុងសោយរាជលើអ្វីៗទាំងអស់ផងដែរ។ ទ្រង់កំពុងអនុញ្ញាតឲ្យអ្វីៗទាំងអស់ដែលត្រូវកើតឡើង បានកើតឡើងផងដែរ។ ទ្រង់ជាព្រះដែលអនុញ្ញាតឲ្យយើងប្រឈមមុខជាមួយជម្លោះ។ ដូច្នេះ យើងត្រូវអនុវត្តព្រះបន្ទូលរបស់...
ការរស់ឡើងវិញរបស់ព្រះយេស៊ូវ (The Resurrection of Jesus) 04.07.2022 23:33
ការមានព្រះជន្មរស់ឡើងវិញសបញ្ជាក់ថា ការអះអាងទាំងអស់របស់ទ្រង់គឺពិតប្រាកដ ដូចជាការអះអាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ (យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះរឿងទាំងមូលអំពីសេចក្តីប្រោសលោះគឺជាការបរាជ័យ ហើយទំនាយ និងសេចក្តីសន្យាទាំងអស់អំពីជីវិតអស់កល្បជានិច្ចគឺក្លែងក្លាយ។ «ប៉ុន្តែឥឡូវនេះព្រះគ្រីស្ទមានព្រ...
ការត្រាស់ហៅពួកសិស្សដំបូង (Calling of the First Disciples) 01.07.2022 24:32
ចំពោះបងប្អូនដែលបានដើរតាមព្រះអង្គហើយ ហើយទំនងជាកំពុងតែមានការហត់នឿយក្នុងការបន្តដំណើរជាមួយទ្រង់។ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនសម្លឹងមើលទៅឯព្រះអង្គ ទូលសូមកម្លាំងពីទ្រង់ក្នុងការបន្តទៅមុខទៀត។ បងប្អូន! សូមកុំធ្វើដូចមនុស្សមួយចំនួន ដែលគ្រាន់តែដើរតាមព្រះអង្គ ដើម្បីទទួលបានប្រយោជន៍ខាងឯផ្នែកសម្ភារៈនិយមលើផែនដីនេះឡើយ។ កុំដើរតាមព្រះ ដើម្បី...
គ្រឿងអេឡិចត្រូនិកដែលគ្មានការដាក់ការកំណត់ (Teens and Unrestricted Access: Time to Repent) 30.06.2022 15:40
និពន្ថដោយលោកគ្រូ៖ John Perritt ចំណាំ៖ ត្រូវបានទទួលការកែសម្រួលដោយមានការអនុញ្ញាតពីអ្នកនិពន្ធដើម។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម អ្នកវាយឯកសារចុះ៖ ទេព រ៉ូ ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។ លោកអ្នកក៏អាចអានអត្ថបទនេះ តាមរយៈLinkខាងក្រោម៖ https://plovpit.com/unrestricted-access/ Hosted on Acast. See acast.c...
គ្រូគង្វាលអើយ! ចូរប្រយ័ត្ន (Pastors Beware!) 29.06.2022 38:36
ការព្រមាន៤យ៉ាងចំពោះគ្រូគង្វាលចេញពីកណ្ឌគម្ពីរយ៉ូណាស និពន្ធដោយ៖ វែល ណាថាន ពិនិត្យផ្ទៀងផ្ទាត់ដោយ៖ លោក ជួប ប៊ុនហាក់, លោក ឈាង បូរ៉ា និងលោក ទេព រ៉ូ Hosted on Acast. See acast.com/privacy for more information.
គ្រាប់កាំភ្លើងសម្រាប់ប្រឆាំងការមើលរូបអាសអាភាស (Ammunition for the Fight Against Porn) 28.06.2022 17:09
និពន្ធដោយ៖ លោកគ្រូ Dieudonné Tamfu បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា ឡូញ ស្រីរដ្ឋ ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
គន្លឹះ៦យ៉ាងសម្រាប់ការអានព្រះគម្ពីរជាមួយកូនៗ (6 Tips for Reading the Bible with Your Kids) 27.06.2022 11:55
គន្លឹះ៦យ៉ាងសម្រាប់ការអានព្រះគម្ពីរ 6 Tips for Reading the Bible with Your Kids ដើម្បីអាន ឬទាញយកមេរៀននេះសូមចុច Link ខាងក្រោមនេះ៖ https://plovpit.com/6tips-reading-bible/ Hosted on Acast. See acast.com/privacy for more information.
ក្រុមជំនុំត្រូការលោកអ្នក (7 Things Your Church Needs From You) 24.06.2022 16:08
ចំណុចទាំង៧យ៉ាងដែលក្រុមជំនុំរបស់លោកអ្នកត្រូវការពីលោកអ្នក ៖ ១…ចេះបន្ទាបខ្លួន ២…ចេះឲ្យអាទិភាពលើក្រុមជំនុំ ៣…ចេះថ្វាយមួយថ្ងៃទៅកាន់ព្រះជាម្ចាស់ ៤…ចេះរស់នៅបែបជាគ្រីស្ទបរិស័ទពេញមួយអាទិត្យ ៥…ចេះរាប់អានអស់អ្នកដែលមិនមានលក្ខណៈដូចលោកអ្នក ៦…ចេះមានចិត្តសប្បុរស ៧…ចេះធ្វើជាសមាជិកដ៏ល្អក្នុងក្រុមជំនុំ Hosted on Acast. See acast.com/privacy for more informat...
ក្រុមខុសឆ្គង អាន់ សាំង ហុង ឬសមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ (False Groups: Ahn Sahng-hong and World Mission Society Church of God) 22.06.2022 27:50
ជីវប្រវត្តិនៃដំណើរជីវិតរបស់លោកស្រី ហ្សាង ហ្គិល ចា ១៩៤៣ គាត់បានកើតនៅថ្ងៃទី ២៩ ខែតុលា នៅប្រទេសកូរ៉េ។ ១៩៨៥ ពួកអ្នកដែលបានជឿតាមគាត់បានប្រកាសថា គាត់គឺជាព្រះមាតា (ព្រះម៉ែ)។ ២០?? លោកស្រី ហ្សាង ហ្គិល ចា នឹងស្លាប់ នៅថ្ងៃណាមួយ។ ឯកសារបន្ងែម និពន្ធដោយ៖ លោកគ្រូ ចេឌី ក្រោលី កែសម្រួលដោយ៖ លោក ឈាង ប៉ូរា និងលោក ទេព រ៉ូ Hosted on Acast. See acast.com/privacy for more inform...
ជីវប្រវត្តរបស់លោកគ្រូ អេឌដូនៃរឹម ចិឌសិន - សេចក្ដីផ្ដើម៖ និពន្ធដោយលោកគ្រូ John Piper (Life of Adoniram Judson: Introduction) 22.06.2022 3:45
អ្វីដែលធ្វើឲ្យយើងខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ខណៈពេលដែលយើងខ្ញុំសញ្ជឹងគិតអំពីចំណុចនេះ និងសម្លឹងតាមដានជីវប្រវត្តរបស់លោកគ្រូ អេឌដូនៃរឹម ចិឌសិន (Adoniram Judson ដែលគាត់ជាបេសកជនបរទេសដំបូងពីប្រទេសអាម៉េរិក ទៅកាន់ប្រទេសមួយផ្សេងទៀត)។ នោះគឺជាដំណើរជីវិតរបស់គាត់ ជារបៀបយុទ្ធសាស្ត្រមួយដែលមានដូចជា គាត់បានស្លាប់ជាច្រើនលើកច្រើនសារ ហើយក៏ស្លាប់ក្នុងវីធីជាច្រើនបែបផងដែរ។ Hosted on Acast. See acast.com/privacy...
មេរៀន៖ ទេវវិទ្យាទន់ខ្សោយ (Wimpy Theology Makes Wimpy Women) 20.06.2022 2:27
ការនេះកើតឡើងដោយសារតែទាំងមនុស្សប្រុស និងមនុស្សស្រីគួរតែរៀនឲ្យបានជ្រៅជ្រះ មានភាពរឹងមាំ និងឲ្យទេវវិទ្យាផ្លាស់ប្ដូរជីវិតរបស់ពួកគាត់។ មិនមែនគ្រាន់តែបុរសប៉ុណ្ណោះទេ។ មិនមែនទេ។ ទាំងបុរស និងស្ត្រីគួរតែសញ្ជឹងគិត ត្រិះរិះឲ្យបានល្អិតល្អន់ អានព្រះបន្ទូល និងលូតលាស់។ ពួកគេទាំងពីរមានសតិក្នុងការគិតពិចារណាបាន។ និពន្ធដោយ៖ លោកគ្រូ John Piper បកប្រែដោយ៖ លោកគ្រូ...
មេរៀន៖ អធិស្ឋាន៥យ៉ាង (Five Prayers for Those Who Wait) 19.06.2022 12:43
Five Prayers for Those Who Wait ------------------------------------- ១. សូមប្រទានកម្លាំងមកកាន់ទូលបង្គំក្នុងការរង់ចាំ ដោយមានការអត់ធ្មត់ ២. សូមដាស់តឿនទូលបង្គំនៅថ្ងៃនេះ ៣. សូមរក្សាទូលបង្គំចេញពីការដើរផ្លូវកាត់ ដែលពោរពេញទៅដោយភាពល្ងីល្ងើ ៤. សូមធ្វើឲ្យទូលបង្គំចង់បានអនាគតដែលទ្រង់មានសម្រាប់ទូលបង្គំ ៥. សូមរម្លឹកទូលបង្គំអំពីអ្វីដែលទូលបង្គំកំពុងតែពិត...
តើការធំជាងព្រះយេស៊ូវមានន័យយ៉ាងដូចម្ដេច? (What Greater Works Will You Do Than Jesus?) 17.06.2022 12:23
ទីសម្គាល់ និងការអស្ចារ្យនឹងមិនសង្គ្រោះនរណាម្នាក់ទេ តែសារនៃដំណឹងល្អទេតើ! នៅពេលដែលព្រះយេស៊ូវបានព្យាបាលបុរសម្នាក់នៅឯស្រះបេថែសដា ហើយបានលើកឡើងអំពីការ «ធ្វើការធំជាង» (យ៉ូហាន ៥:២០) គឺព្រះអង្គបានលើកប្រយោគនោះឡើងក្នុងបរិបទនៃការសង្គ្រោះ នោះព្រះអង្គបានលើកឡើងបន្ថែមទៀតថា «ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះ...
ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?) 15.06.2022 10:05
ដូចនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលត្រង់ៗថា «អ្នកមិនត្រូវនិយាយ ទៅសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទថា “ខ្ញុំមិនត្រូវការអ្នក”» នោះឡើយ។ ការនិយាយដូចនេះ គឺជាអំពើបាប។ ម្យ៉ាងទៀត ព្រះទ្រង់បានហាមយើង មិនឲ្យនិយាយថា «ខ្ញុំមានព្រះហើយ។ ខ្ញុំមិនត្រូវការសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទឡើយ»។ យើងខ្ញុំអាចលើកយកឧទាហរណ៍ជាច្រើនទៀតមកនិយាយបាន។ ព្រះយេស៊ូ...
មេរៀន៖ បង្រៀនក្មេងវ័យជំទង់ (How to Teach Your Teen to Study the Bible) 15.06.2022 10:24
មានឪពុកម្ដាយជាច្រើននាក់បានទំនាក់ទំនងមកកាន់ខ្ញុំជាញឹកញាប់ ហើយសួរថាតើមានសៀវភៅចំណាយពេលជាមួយនឹងព្រះ ឬក៏ព្រះគម្ពីរសិក្សាណាដែលខ្ញុំអាចលើកទឹកចិត្តឲ្យពួកគាត់ប្រើប្រាស់ជាមួយនឹងកូនរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជំទង់បានដែរឬទេ។ ខណៈពេលដែលកូនចៅយើងឈានចូលវ័យជំទង់ ទំនួលខុសត្រូវរបស់យើងក្នុងនាមជាឪពុកម្ដាយគឺជួយឲ្យពួកគាត់បង្កើតទម្លាប់ល្អៗក...
ចំណងជើង៖ គ្រូខុសឆ្គងសន្យាភាពចម្រុងចម្រើន (False Preachers and Promises of Prosperity) 13.06.2022 30:41
តើព្រះបង្គាប់យើងឲ្យជួយអ្នកមាន ឬអ្នកក្រ? គ្រូចម្រុងចម្រើនល្បីៗ នេះគឺជាបញ្ជីគ្រូចម្រុងចម្រើនល្បីៗនៅជុំវិញពិភពលោក។ ពួកគេរកលុយបានច្រើនណាស់ ដែលធ្វើឲ្យពួកគេ រស់នៅដូចជាស្តេច និងមហាក្សត្រី។ បញ្ជីនេះមិនគ្រប់ទាំងអស់ទេ គឺនៅមានរាប់រយនាក់ទៀត (គ្រូនៅបញ្ជីនេះខ្លះជិតសេចក្ដីពិតជាងគ្រូឯទៀត ប៉ុន្តែពួកគេទាំងអស់បង្រៀនថា ជាព្រះហឫទ័យរបស់ព្រះអង្គ ដែលយើង...
មេរៀន៖ ដូចដែលទ្រង់មានព្រះបន្ទូលមែន - តើព្រះយេស៊ូវជានរណា? (Who is Jesus?) 12.06.2022 6:56
តើព្រះយេស៊ូវជានរណា? --------------------------------------- ជាមនុស្សល្អម្នាក់? ជាគ្រូបង្រៀនម្នាក់? ជាមនុស្សអស្ចារ្យ? ----------------------------- ការមានព្រះជន្មរស់ឡើងវិញគឺជាការប្រកាសគាំទ្រពីព្រះជាម្ចាស់អំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ដែលជាការទទួលស្គាល់ពីព្រះជាម្ចាស់ថាសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវគឺជាការពិតមែន។ ប្រសិនបើនេះត្រឹមត្រូវមែន នោះមានន័យថា មិន...
មេរៀន៖ សេចក្ដីតាំងសញ្ញា - សេចក្ដីតាំងសញ្ញាចាស់ និងសេចក្ដីតាំងសញ្ញាថ្មី (Covenants: Old and New) 09.06.2022 12:56
សេចក្ដីតាំងសញ្ញា (សម្ព័ន្ធមេត្រី) ជាកិច្ចព្រមព្រៀងរវាងភាគីពីរ ដែលត្រូវតែរក្សានូវកាតព្វកិច្ចនៃសេចក្តីតាំងសញ្ញា ហើយអាចទទួលជាផលប្រយោជន៍ ឬទណ្ឌកម្ម អាស្រ័យទៅលើភាគីទាំងពីរ តើពួកគេបានធ្វើ តាមការព្រមព្រៀងដែរឬទេ? ប៉ុន្តែ សម្រាប់សេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ និងមនុស្ស វាមានលក្ខណៈពិសេសជាង ពីព្រោះជាសេចក្តីតាំងសញ្ញាដែលមិនមានភាពស្មើគ្នា ដោយព្រោះព្...
សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក២ «ការតាមស្រឡាញ់គ្នា» (The Pursuit of Love) 09.06.2022 20:16
អ្នកខ្លះយល់ថា ស្នេហាជាឱសថ ស្នេហាជាថ្នាំពុល ស្នេហាធ្វើឲ្យវិលវល់ ស្នេហាធ្វើឲ្យឆ្កួត ស្នេហាធ្វើឲ្យបាយមិននឹកទឹកមិនស្រេក។ល។ នេះបើយោងតាមមតិរបស់យុវជនមួយចំនួនដែលបានលើកឡើង នៅបច្ចុប្បន្ននេះ។ ចុះ តើមិត្តអ្នកអានយល់យ៉ាងដូចម្ដេចវិញ? តើព្រះគម្ពីរមានលើកឡើងពីទំនាក់ទំនងស្នេហាដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ? កូនសៀវភៅមួយក្បាលនេះមានរៀបរាប់ព...
សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក១ «លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត» (6 Attributes of a Future Partner) 08.06.2022 10:18
អ្នកខ្លះយល់ថា ស្នេហាជាឱសថ ស្នេហាជាថ្នាំពុល ស្នេហាធ្វើឲ្យវិលវល់ ស្នេហាធ្វើឲ្យឆ្កួត ស្នេហាធ្វើឲ្យបាយមិននឹកទឹកមិនស្រេក។ល។ នេះបើយោងតាមមតិរបស់យុវជនមួយចំនួនដែលបានលើកឡើង នៅបច្ចុប្បន្ននេះ។ ចុះ តើមិត្តអ្នកអានយល់យ៉ាងដូចម្ដេចវិញ? តើព្រះគម្ពីរមានលើកឡើងពីទំនាក់ទំនងស្នេហាដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ? កូនសៀវភៅមួយក្បាលនេះមានរៀបរាប់ព...
ក្រុមខុសឆ្គង៖ ក្រុមបេសកម្មដំណឹងល្អ ឬក្រុម ប៉ាក អ៊ុក ស៊ូ (False Groups: Ock Soo Park and the Good News Mission) 06.06.2022 15:28
ក្រុមបេសកកម្មដំណឹងល្អ ហើយអ្នកដឹកនាំ លោក ប៉ាក អុក ស៊ូ ខុសពីក្រុមខុសឆ្គង ដែលយើងសិក្សាកន្លងមក ពីព្រោះក្រុមនេះកាន់តាមគោលជំនឿត្រឹមត្រូវជាច្រើនដែរ ទាំង ព្រះត្រៃឯក និង ការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ សម្រាប់អំពើបាបរបស់យើង។ មនុស្សជាច្រើនដែលចូលក្រុមនេះ ជាគ្រីស្ទបរិស័ទពិតប្រាកដ។ ក៏ប៉ុន្តែក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងអស់នៅប្រទេសកូរ៉េ បាន...
ក្រុមខុសឆ្គង៖ សាសនាមរមន ឬព្រះយេស៊ូវអាណាចក្រព្រះយេស៊ូវពួកបរិសុទ្ធចុងក្រោយ (False Groups: Mormons and The Church of Jesus Christ of Latter-day Saints) 06.06.2022 19:38
អ្នកប្រហែលជាមិនអាចបញ្ចុះបញ្ចូលពួកមរមនឲ្យងាកចេញពីសាសនារបស់គេ ដោយប្រាប់គាត់អំពីភរិយាទាំង៤០នាក់របស់យ៉ូសែប ស្មីតបានទេ។ ផ្លូវតែមួយដើម្បីនាំពួកមរមន ឲ្យជឿលើព្រះគ្រីស្ទពិត គឺពន្យល់ដំណឹងល្អពិតដល់ពួកគេ ហើយលើកទឹកចិត្តឲ្យពួកគេអានព្រះគម្ពីរប៊ីបមួយចប់។ មានតែព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការតាមរយៈព្រះបន្ទូលនៃព្រះទេ ដែលអាចនាំពួកគេទៅកាន់សេចក្តីសង្...
ក្រុមខុសឆ្គងស្មរបន្ទាល់សាក្សីព្រះយេហូវ៉ា និងសេចក្ដីបង្រៀនខុសឆ្គងរបស់ក្រុមនេះ (False Groups: Jehovah's Witnesses) 03.06.2022 17:12
ក្រុមស្មរបន្ទាល់ព្រះយេហូវ៉ាប្រើពាក្យថា «ព្រះជាម្ចាស់ ព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីសង្គ្រោះ និងការរស់ឡើងវិញ ។ល។ » ដូចគ្រីស្ទបរិស័ទដែរ ប៉ុន្តែពួកគេឲ្យអត្ថន័យខុសពីអត្ថន័យក្នុងគម្ពីរ។ ក្រុមនេះជឿថា ព្រះយេស៊ូវមិនបានរស់ឡើងវិញទេ។ ពួកគេបង្រៀនថា ក្រោយយេស៊ូវរបស់គេបានស្លាប់ រូបកាយរបស់គាត់មិនបានរស់ពីស្លាប់ឡើងវិញទេ។ លោកយេស៊ូវគ្រាន...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.