វីអូអេ
សេដ្ឋកិច្ច - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
Hello VOA៖ អ្នកឯកទេសថាចំណូលពន្ធបង្កើនការអភិវឌ្ឍ តែការប្រមូលពន្ធនៅខ្វះតម្លាភាព - មេសា 23, 2018 23.04.2018 30:38
រដ្ឋាភិបាលកម្ពុជាបានអះអាងពីការប្រមូលពន្ធកើនឡើង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្នកឯកទេសមើលឃើញថា ការប្រមូលពន្ធនៅខ្វះតម្លាភាពនៅឡើយ ជាពិសេសលើក្រុមហ៊ុនធំៗ និងរថយន្តដែលមានអាទិភាពរបស់ឯកជនជ្រកក្រោមស្លាករបស់ស្ថាប័នរដ្ឋ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានប្រាប់កម្មវិធី Hello VOA ថាការយកពន្ធទូទៅមិនប៉ះពាល់ដល់អ្នកក្រីក្រទ...
បទសម្ភាសន៍ VOA៖ ស្ថាប័នរដ្ឋគួរមានយន្តការគាំទ្រដល់ពលករចំណាកស្រុក - មេសា 03, 2018 02.04.2018 19:48
លោក យី រ៉ូហ្សា សាស្ត្រាចារ្យជំនាញសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញទៅលើការសិក្សាស្រាវជ្រាវរបស់លោកដែលស្តីអំពីការធ្វើចំណាកស្រុកនិងកសិករខ្នាតតូចនៅកម្ពុជា នៅក្នុងសន្និសីទសិក្សាតំបន់អាស៊ីប្រចាំឆ្នាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ។ អ្នកនាង ហុង ចិន្តា នៃ VOA បានទៅចូលរួមក...
Hello VOA៖ ការជំរុញឲ្យមានផលិតករជាស្ត្រីកាន់តែច្រើននឹងជួយឲ្យភាពយន្តខ្មែរកាន់តែឆ្លុះបញ្ចំាងពីរឿងពិតៗក្នុងសង្គម - កុម្ភៈ 20, 2018 19.02.2018 23:44
ការកើនប្រជាប្រិយភាពនៃភាពយន្តរឿងភាគខ្មែរក្នុងចំណោមទស្សនិកជនខ្មែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្តល់ឱកាសដល់យុវជនខ្មែរជាច្រើន ទាំងបុរសនិងស្ត្រី ឲ្យចូលចាប់អាជីពក្នុងវិស័យភាពយន្តខ្មែរ នេះបើតាមប្រសាសន៍របស់ កញ្ញា សុធា អ៊ីណែស អាយុ២៩ឆ្នាំ ស្ថាបនិកនិងជានាយប្រតិបត្តិនៃក្រុមហ៊ុនផលិតកម្ម ComeTogether Films និងផលិតកររឿង«វិបល្លាស»។ ប៉ុន្តែកញ្ញាថ្លែងក្នុងកម្មវិធី Hello...
បទសម្ភាសន៍ VOA៖ សារៈសំខាន់នៃការសហការគ្នារវាងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍ - មករា 12, 2018 11.01.2018 11:18
អ្នកនាង លឹម លីដា ដែលជាប្រធានគ្រប់គ្រងកម្មវិធីនិងជាអ្នកសម្របសម្រួល នៃសហគ្រាសសង្គម SHE Investmentsបានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ អ្នកនាង បានអញ្ជើញមកកាន់ VOAដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា អំពីសារៈសំខាន់នៃការសហការគ្នារវាងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាក្នុង...
បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើនប្រសិទ្ធភាពនិងសក្តានុពលនៃវិស័យហិរញ្ញវត្ថុកម្ពុជា - ធ្នូ 26, 2017 25.12.2017 14:16
បច្ចេកវិទ្យាហិរញ្ញវត្ថុឬ fintech កំពុងរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក ហើយសក្តានុពលនៃវិស័យនេះកំពុងទទួលការចាប់អារម្មណ៍ច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ការសិក្សាមួយបង្ហាញថា បច្ចេកវិទ្យាហិរញ្ញវត្ថុនេះអាចបំពេញតម្រូវការសេវាហិរញ្ញវត្ថុចំនួន៦ពាន់លានដុល្លារ នៃគម្លាតខ្វះខាតសរុប២៤ពាន់លានដុល្លារ រវាងការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ និងតម្រូវការជាក់ស្តែង។ លោក ស៊...
បទសម្ភាសន៍ VOA ៖ ដើម្បីបង្កើនប្រយោជន៍ពីការធ្វើចំណាកស្រុកចាំបាច់ត្រូវពង្រឹងការការពារសិទ្ធិការងារនិងការអភិវឌ្ឍជំនាញ - ធ្នូ 20, 2017 19.12.2017 11:39
បើទោះបីជាពលករចំណាកស្រុកកម្ពុជារកប្រាក់បានច្រើន ហើយមានកំណើននៃការផ្ញើប្រាក់បញ្ជូនត្រឡប់មកស្រុកកំណើតវិញក៏ដោយ ក៏ពួកគេនៅតែងាយទទួលរងការរំលោភបំពាននៅបរទេស។ នេះបើយោងតាមរបាយការណ៍ថ្មីមួយអំពី«ហានិភ័យនិងអំណោយផល៖ លទ្ធផលនៃការធ្វើចំណាកស្រុក ពលកម្មនៅអាស៊ីអាគ្នេយ៍»។ របាយការណ៍នេះត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការពលកម្មអន្តរជាតិ (ILO) និង...
បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017 18.10.2017 15:12
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី ដោយនាំពួកគេទៅទស្សនកិច្ចនៅប្រទេសវៀតណាម កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ មានអ...
Hello VOA៖ វេទិកាអនាគតព្យាករណ៍ពីសេដ្ឋកិច្ចប្រសើរសម្រាប់កម្ពុជា - សីហា 08, 2017 07.08.2017 30:09
ប្រាក់ចំណូលពលរដ្ឋកម្ពុជានឹងកើនឡើង៤ដង ក្នុងរយៈពេល២០ឆ្នាំខាងមុខ បើសិនជាកំណើនសេដ្ឋកិច្ចនៅថេរក្នុងកម្រិត៧ភាគរយ ហើយមានការបែងចែកស្មើគ្នា ប៉ុន្តែក៏នៅមិនទាន់ដល់កម្រិតចំណូលរបស់ពលរដ្ឋថៃក្នុងពេលបច្ចុប្បន្ននៅឡើយទេ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA ថា បើសិនជាកត្តាជីវភាពពលរដ្ឋមានការរីកច...
Hello VOA៖ ពលរដ្ឋរំពឹងថាអំពើពុករលួយនឹងថយចុះថែមទៀតក្រោយការបោះឆ្នោតឃុំសង្កាត់រួច - មិថុនា 09, 2017 08.06.2017 26:37
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនិងពលរដ្ឋទូទៅមួយចំនួននៅក្នុងប្រទេសកម្ពុជា និយាយថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះហើយ សកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា នឹងកាន់តែមានស្ថានភាពផុសផុលឡើង។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា អះអាងថា មេឃុំនិងចៅសង្កាត់ក្នុងអាណត្តិថ្មី នឹងព្យាយាមបង្ហាញភាពស្អាតស្អំនិង...
បទសម្ភាសន៍ VOA៖ អ្នកជំនាញស្នើកម្ពុជាពង្រីកទីផ្សារក្នុងតំបន់ក្រៅពីអឺរ៉ុបនិងសហរដ្ឋអាមេរិក - ឧសភា 19, 2017 18.05.2017 8:17
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីសប្តាហ៍មុន អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានផ្តល់បទសម្ភាសន៍ដល់កញ្ញាខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃ VOA អំពីស្ថានភាពនៃការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងការលើកកម្ពស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា។ សូម...
Hello VOA៖ អ្នកឯកទេសមើលឃើញថាចំណូលពន្ធកើនឡើង តែតម្លាភាពនៅតែមិនទាន់ល្អ - មេសា 25, 2017 24.04.2017 26:26
ការប្រមូលពន្ធក្នុងឆ្នាំ២០១៧នេះ មានសន្ទុះកើនឡើងខ្លាំង ដោយរដ្ឋាភិបាលប្រមូលពន្ធបានចំនួន៧៦៨លានដុល្លារ ក្នុងត្រីមាសទីមួយ ដែលកើនឡើងស្ទើរតែទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគមើលឃើញថាជាការគួរឱ្យសាទរដែលរដ្ឋាភិបាលយកចិត្តទុកដាក់ បន្ទាប់ពីមានសម្ពាធនយោបាយក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបា...
Hello VOA៖ បច្ចេកវិទ្យាជួយឲ្យអាជីវកម្មមានប្រសិទ្ធភាពជាងមុន - មេសា 18, 2017 17.04.2017 30:30
លោក សុខ សុភមង្គល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីយប់ថ្ងៃច័ន្ទថា ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរការរបស់អាជីវកអាចសម្រួលដល់ការងារគ្រប់គ្រងបុគ្គលិក ការផ្សព្វផ្សាយដល់អតិថិជនគោលដៅ សម្រួលការរៀបចំប្រព័ន្ធគណនេយ្យ និងសម្រួលទំនាក់ទំនងជាមួយអាជ្ញាធរជាដើម។ សហគ្រិនវ័យក្មេងនៃក្រុមហ៊ុនដែលផ្តល់សេវាកម្ម...
បទសម្ភាសន៍ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈានទៅទីផ្សារពិភពលោក - កុម្ភៈ 28, 2017 28.02.2017 11:22
សហគ្រាសបង្កើតថ្មី Startup ឈ្មោះ The Coder Studio ដែលមានអាយុ៨ខែ និងបុគ្គលិក៨នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយដែលមានមូលដ្ឋានខេត្តបាត់ដំបង ដែលជាខេត្តកសិកម្ម។ លោក មៀច សុផានិត អាយុ២៩ឆ្នាំ អ្នកដឹកនាំគម្រោងនៃសហគ្រាសបច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា បើទោះជាលោកពិបាករកវិនិយោគទុន ដោយសារនៅឆ្ងាយពីរាជធានីភ្នំពេញ ក៏លោកយល់ថា ខេត្តបាត់ដំបងដែលល្បីខាងកសិកម្មក៏មាន...
បទសម្ភាសន៍ VOA៖ អ្នកមាននៅស្រុកខ្មែរគួរចាប់ផ្តើមទុកចិត្តនិងវិនិយោគលើ Startup ក្នុងស្រុក - កុម្ភៈ 08, 2017 08.02.2017 9:55
សហគ្រាសបង្កើតថ្មីឬហៅថា startup នៅប្រទេសកម្ពុជាបានកើនឡើងដល់ចំនួនជាង១២០ startupហើយនៅដើមឆ្នាំ២០១៧នេះ ព្រមជាមួយនឹងកំណើនការិយាល័យធ្វើការរួមឬ co-working space ជាង១០កន្លែងនៅក្រុងភ្នំពេញនិងសៀមរាប។ នេះបើតាមលោកលោក ធុល រិទ្ធី ស្ថាបនិកនៃការិយាល័យធ្វើការរួមគ្នា SmallWorld និង Emerald Hub នៅភ្នំពេញ និងជាអ្នកជំរុញសហគ្រាស startup។ លោកថ្លែងប្រាប់លោក សឹង សុផាត...
Hello VOA៖ កម្ពុជាត្រូវគិតពីជំនាញការងារដែលខ្លួនត្រូវការ មុនបញ្ជូនពលករចេញ - មករា 27, 2017 26.01.2017 28:19
អ្នកការពារសិទ្ធិពលករស្នើឱ្យរដ្ឋាភិបាលគិតគូដល់ការអភិវឌ្ឍធនធានមនុស្សរយៈពេលវែង ដោយសំឡឹងមើលថា មុខជំនាញការងារអ្វីដែលពលករអាចយកមកចូលរួមអភិវឌ្ឍន៍ប្រទេសបាន មុននឹងសម្រេចចិត្តបញ្ជូនពួកគេទៅធ្វើការក្នុងផ្នែកនោះនៅក្រៅប្រទេស។ លោកមឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលហាក់មិនទាន់យកចិត្តទុកដាក់លើចំណុចន...
Hello VOA៖ អ្នកវិភាគថា អំពើពុករលួយនិងភាពមិនប្រក្រតីនៃពន្ធគយជាឧបសគ្គដល់កម្ពុជាក្នុងអាស៊ាន - មករា 06, 2017 05.01.2017 28:06
មួយឆ្នាំកន្លងមកនៃការអនុវត្តកម្មវិធីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានខិតខំជំរុញកំណែទម្រង់ជាច្រើនដើម្បីទាញយកផលប្រយោជន៍ពីឱកាសសេដ្ឋកិច្ចថ្មីនេះក្នុងនោះមានដូចជា ការជំរុញកំណែទម្រង់ខាងផ្នែកច្រកព្រំដែននិងគយនិងច្រកចេញចូលតែមួយជាដើម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោកឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានបញ្ជាក់ក្នុងកម្មវិធ...
បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិលើកផែនការបញ្ចុះថ្លៃអគ្គិសនីមកនៅត្រឹម៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង - ធ្នូ 30, 2016 29.12.2016 13:55
គណបក្សសង្គ្រោះជាតិនឹងដាក់ចេញគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីមកនៅត្រឹម៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងផ្តល់អគ្គិសនីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្ស។ លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសកញ្ញាកឹម មនោវិទ្យាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិក្នុងឱកាសដំណាច់ឆ្នាំ២០១៦៕
Hello VOA៖ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយទទូចឲ្យមានច្បាប់ស្ដីពីការបង្ការទំនាស់ផលប្រយោជន៍ - វិច្ឆិកា 11, 2016 10.11.2016 22:31
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលើកឡើងថា ចលនារបស់មហាជនខ្មែរនៅមិនទាន់ខ្លាំងក្លានៅឡើយ ក្នុងការទាមទារឲ្យមានច្បាប់ថ្មីមួយ ដើម្បីបង្ការទំនាស់ផលប្រយោជន៍រវាងការបំពេញតួនាទីរបស់មន្ត្រីក្នុងមុខតំណែងសាធារណៈ និងផលប្រយោជន៍ឯកជនរបស់ពួកគេ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ វិច្ឆិកា ២០១៦)
Hello VOA៖ អ្នកវិភាគថាចំណូលពន្ធអាចកើនឡើង៥ដងបើមានតម្លាភាព - សីហា 23, 2016 22.08.2016 25:54
ការប្រមូលពន្ធក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានការកើនឡើងជិត២០រយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺដោយសារមានឆន្ទៈនយោបាយ និងតម្រូវការផ្នែកនយោបាយលើការគ្រប់គ្រងការចំណូលពន្ធកាន់តែខ្លាំងជាងមុន។ នេះបើតាមការបញ្ជាក់របស់លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ថាចំណូលនេះអាចនឹងកើនឡើងច្រើនជាងនេះចំនួនដល់ទៅប្រាំដងឯណោះ បើសិនជាមានតម្លាភាពក្នុងការ...
Hello VOA៖ បច្ចេកវិទ្យាអាចជួយឲ្យតម្លៃសំបុត្ររថយន្តចុះថោកអំឡុងពេលបុណ្យទាន - សីហា 15, 2016 15.08.2016 28:53
លោក ជា ឡង់ដា ស្ថាបនិកនិងប្រធានក្រុមហ៊ុន BookMeBus ថ្លែងថា បច្ចេកវិទ្យាអ៊ីនធឺណិតមិនត្រឹមតែជួយអ្នកធ្វើដំណើរកម្ពុជាអាចចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវសេវាកម្មធ្វើដំណើរល្អជាងមុន រួមទាំងតម្លៃសមរម្យក្នុងអំឡុងពេលថ្ងៃបុណ្យជាតិទៀតផង។ ការយឺតយ៉ាវរបស់អ្នកធ្វើដំណើរនិងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងការសម្របខ្លួនទៅនឹងរបត់បច្ចេកវិទ្យា...
បទសម្ភាសន៍ VOA៖ ជួបជាមួយស្ថាបនិកក្រុមហ៊ុនដែលជាប់ជ័យលាភី Cambodia ICT Awards ២០១៦ - សីហា 09, 2016 08.08.2016 7:50
លោក ជា ឡង់ដា ក្នុងវ័យ២៧ឆ្នាំ បានក្លាយជាប្រធានក្រុមហ៊ុន BookMeBus ដែលជាប្រភេទក្រុមហ៊ុនមួយទើបបង្កើតថ្មី ឬជាភាសាអង់គ្លេសថា Start-up។ ក្រៅពីបានជាប់ជាជ័យលាភីក្នុងប្រភេទវិញ្ញាសាក្រុមហ៊ុនបង្កើតថ្មីនៅក្នុងការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards) ឆ្នាំ២០១៦ហើយនោះ ក្រុមហ៊ុននេះក៏ទទួលបានមេដាយមាសនៅក្នុងការប្រកួតដដែ...
Hello VOA៖ អង្គការសង្គមស៊ីវិល អះអាងថា ការផ្ដោតទៅលើវិស័យឯកជនខ្លាំងពេក ធ្វើឲ្យមានហានិភ័យសង្គមនិងបរិស្ថាន - សីហា 09, 2016 08.08.2016 28:44
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារខាងផ្នែកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា លើកឡើងថា ប្រាក់ជំនួយបរទេសជាពិសេសប្រាក់កម្ចី ដែលផ្តល់ដល់ប្រទេសកម្ពុជា ត្រូវតែថ្លឹងថ្លែងពីផលប៉ះពាល់សង្គមនិងបរិស្ថាន។ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» នៅថ្ងៃច័ន្ទ ទី៨ ខែសីហានេះថា៖ «ជាទូទៅ កាលណា...
បទសម្ភាសន៍ VOA៖ អ្នកជំនាញពន្ធដារថា ការបង់ពន្ធជូនរដ្ឋជាការស្នេហាជាតិ - សីហា 04, 2016 03.08.2016 5:23
អ្នកជំនាញមួយរូបអះអាងថា អ្នកវិនិយោគនិងអ្នករកស៊ីមួយចំនួនធ្លាប់បានជ្រកនៅក្រោមរបបម៉ៅការ ក្នុងការគេចពន្ធ ហើយអំពើពុករលួយក៏បានកើតឡើងតាមរយៈរបបម៉ៅការនេះដែរ។ លោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់នូវរបបម៉ៅការនេះ ទោះណានៅមានឧបសគ្គមួយចំនួនទៀតក៏ដោយ។ លោក សាន្ត ចន្ទកុម្ភៈ ដែលជាគណនេយ្យករជំនាញ ឬគេហៅជាភាសាអង់គ្លេសថា CPA បានផ្តល់សម្ភាសន៍ជា...
បទសម្ភាសន៍ VOA៖ ទូតអាល្លឺម៉ង់បញ្ចប់បេសកកម្មការទូតដោយក្តីបារម្ភពីស្ថានភាពនយោបាយខ្មែរ - កក្កដា 29, 2016 29.07.2016 17:39
នៅក្នុងខែកក្កដានេះ លោក Joachim von Marschall អតីតឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាកាលពីដើមសប្តាហ៍មុន ដោយមានទស្សនវិស័យអាប់អួរអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកំណែទម្រង់នៅកម្ពុជា នៅមុនការបោះឆ្នោតខាងមុខ។ នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទជាមួយលោក សឹង សុផាត នៃ VOA កាលពីថ្ងៃទី១៩ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃ...
បទសម្ភាសន៍ VOA៖ បច្ចេកទេសកសិកម្មសន្សំសំចៃទឹក រក្សាគុណភាពដី - កក្កដា 28, 2016 28.07.2016 10:46
ប្រជាជនកម្ពុជាភាគច្រើនធ្វើកសិកម្មតាមលក្ខណៈគ្រួសារ។ តាមរយៈជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ សាកលវិទ្យាល័យភូមិន្ទកសិកម្មបានសហការជាមួយនឹងសាកលវិទ្យាល័យបច្ចេកទេសកសិកម្មរដ្ឋ North Carolina និងសាកលវិទ្យាល័យ Penn State កំពុងផ្តល់បច្ចេកទេសថ្មី និងឧបករណ៍ធ្វើកសិកម្មតាមរយៈគម្រោងពីរសម្រាប់គ្រួសារប្រជាជនមួយចំនួននៅខេត្តសៀមរាប...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.