The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

News EN ↓ 621 episodi

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Visita il sito del podcast e sostieni chi lo crea: rss.com

Autore

The Cambodia Daily Khmer

Categoria

News

Sito del podcast

rss.com

Ultimo episodio

4 mag 2026

Dove ascoltare?

I podcast nell'app Replaio Radio In arrivo

I podcast stanno per arrivare nell'app. Installala ora e scopri per primo un modo tutto nuovo di vivere i podcast

Scaricala su Google Play Installala gratis Android quasi 10 mln di download · valutazione 4,7+ iOS in arrivo

Episodi

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ 22.02.2025

១) ​លោក ហ៊ុន ម៉ាណែត អះអាងថា​ រដ្ឋាភិបាលនៅតែមានលទ្ធភាព​ក្នុងការដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រីរាជការ ប៉ុន្តែអ្នកវិភាគមិនជឿ។ ២) ចលនាខ្មែរក្រៅស្រុក បន្តប្រកាសធ្វើមហាបាតុកម្មស្តីពី​បញ្ហា​កោះគុត លើទឹកដីសាធារណៈរដ្ឋកូរ៉េនៅថ្ងៃទី២​ ខែមីនា។ ៣) ក្រុមកូដករដង្ហែញត្តិទៅកាន់ក្រសួងការងារសាជាថ្មីដើម្បី​ពន្លឿន​ការដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនណាហ្កាវើលដ៍។ ៤) ចលនាមាតាធម្មជាតិ៖ ហេតុអ្វីកម្ពុជានៅតែក្រ ខណះខ្លួនអាច ផលិត...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ 21.02.2025

១. ក្រសួង មហាផ្ទៃ តម្រូវឲ្យក្រុមអង្គការសង្គមស៊ីវីល រាយការណ៍ប្រចាំឆ្នាំឲ្យបានមុនដាច់ខែនេះ ២. សង្គមស៊ីវីលសុំឲ្យ បេឡាជាតិសន្តិសុខសង្គម ជំរុញមន្ទីរពេទ្យដៃគូប្រឹងធ្វើការឲ្យដូចកាត់ប្រាក់ខែ ៣. សំដីអ្នកដឹកនាំបែបផ្តាច់ការនិយម និយាយដូចៗគ្នា គឺចង់ដឹកនាំតែឯកឯង ឬ តែគ្នាឯង ៤. រដ្ឋការតៃវ៉ាន់ប្រាប់ពលរដ្ឋថា ប្រទេស៥នៅអាស៊ី−អគ្នេយ៍ ធ្វើដំណើរទេសចរណ៍ប្រថុយគ្រោះថ្នាក់ ៥. ប្រធានាធិបតី ស.រ.អា ហៅប្រធានាធិបតី ប្រទេសអ៊ុយក្រ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ 20.02.2025

១. ហេតុការណ៍នៅប្រាសាទ តាមាន់ធំ ឬ តាមឿនធំ រវាងទាហានខ្មែរ និង ទាហានថៃ ២. នាយករដ្ឋមន្រ្តីខ្មែរ ឆ្នើមខាងចំណាយប្រណាំងយកល្បីឈ្មោះតាមហ្វេសប៊ុកជាងគេ ៣. អង្គការសង្គមស៊ីវីល ថា រដ្ឋអំណាចប្រទេសកម្ពុជា ចាប់មនុស្សដាក់ពន្ធនាគារលើសចំណុះ ៤. ទំនាស់សំដីរវាងបណ្ឌិតល្បីឈ្មោះ ជាមួយតម្រួតចរាចរណ៍រឿងគ្រឿងស្រវឹង ចេញជារឿងពុករលួយ ៥. ផលវិបាកអំពីផលិតផលកសិកម្មស្រូវអង្ករខ្មែរ បើមានវិបត្តិអាកាសធាតុប្រែប្រួល ៦. លទ្ធផលពីជំនួបប្រមុខក...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ 19.02.2025

១. កូនប្រុសជនរងគ្រោះគេធ្វើឃាតថា អំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ ព្រោះតែរដ្ឋអំណាចមិនអើពើ ២. អង្គការ ចលនាមាតាធម្មជាតិ ថាការបដិសេធមិនឲ្យសកម្មជននៅក្រៅឃុំ ជាអំពើកំសាកតុលាការ ៣. រដ្ឋសភាបក្សទោល អនុម័តច្បាប់ពិន័យអ្នកនិយាយថា គ្មានការប្រល័យពូជសាសន៍សម័យខ្មែរក្រហម ៤. មេបក្សជំទាស់ឲ្យយោបល់ថា បើនាយករដ្ឋមន្រ្តីចង់កំចាត់រឿងញៀន ទាល់តែចាប់ឪផង ចាប់បងផង ៥. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ យល់ថា ការបង្គាប់ឲ្យលោក រ៉ុង ឈុន បង់...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ 15.02.2025

១) លោក សម រង្ស៊ី រិះគន់ថា លោក ហ៊ុន ម៉ាណែត គឺជាមនុស្សដែលគ្មានសមត្ថភាពជាអ្នកដឹកនាំ។ ២) ក្រុមកូដករណាហ្គាវើលដ៏ ត្អូញត្អែរថា ការទាមទារសិទ្ធិការងាររយៈពេល៣ឆ្នាំមិនទទួលបានដំណោះស្រាយសូម្បីតែមួយចំនុច ៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ប្រាប់ពលរដ្ឋ កុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់។ ៤) លោកត្រាំថាជំនួបផ្ទាល់រវាងលោកនឹងលោកពូទីននឹងចាប់នៅសប្ដាហ៍ក្រោយខណៈក្រុមបស្ចឹមប្រទេសបារម្ភ។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ 14.02.2025

១) អ្នកជំនាញភូមិសាស្ត្រនយោបាយ ចាត់ទុកអ្នកដែលអះអាងថាកោះគុតជាកម្មសិទ្ធិរបស់ប្រទេសថៃផ្តាច់មុខ គឺជាមនុស្សវង្វេងជាតិឯង។ ២) សង្គមស៊ីវិលនៅក្រៅស្រុក ចាត់ទុកការសម្រេចរបស់តុលាការឱ្យ លោក រ៉ុង ឈុន បង់លុយ១០ម៉ឺនដុល្លារ គឺជាគំនាបនយោបាយ។ ៣) លោកហ៊ុន សែន អះអាងប្រាប់ទូតវៀតណាមថា ទោះចេញពីCLV-DTA កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងត្រីភាគីទាំងក្នុងក្របខណ្ឌបក្សនិងរដ្ឋាភិបាល។ ៤) លោក ហ៊ុន សែន គម្រាមម្ចាត់ដែលចង់សម្លាប់រូបលោកក្...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ 13.02.2025

១) កម្ពុជាឈរកំពូលតារាងលំដាប់ទី២ក្នុងតំបន់អាស៊ានជុំវិញការប្រព្រឹត្តអំពើពុករលួយ។ ២) ក្រសួងមហាផ្ទៃ ជំរុញឱ្យ អង្គការក្រៅរដ្ឋាភិបាលមើលសហរដ្ឋអាមេរិក មុននឹងចោទកម្ពុជាថាជាប្រទេសរឹតត្បិតសេរីភាពបញ្ចេញមតិ។ ៣) អ្នកឃ្លាំមើលសង្គម៖ លោក ហ៊ុន សែន ប្រើល្បិចរឿងដ្រូនប៉ុនប៉ុងលើធ្វើឃាតលើរូបលោកដើម្បីទម្លាក់កំហុសឱ្យក្រុមប្រឆាំង។ ៤) លោក ហ៊ុន ម៉ាណែត សារភាពថា គ្រឿងញៀននៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ។ ៥) លោកត្រ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ 12.02.2025

១) លោកកសយ សុភាព ចោទ លោក កឹម សុខា ថាទទួលលុយពី USAID រាប់លានដុល្លារអាមេរិកដើម្បីធ្វើបដិវត្តន៍ពណ៌។ ២) លោកហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មានផ្លូវដើរចេញពីស្រមោលលោកដែលជាឪពុកឡើយ។ ៣) លោក ហ៊ុន សែន ថាកម្ពុជានឹងមិនលើកយកករណីកោះគុតប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារយកពីប្រទេសថៃវិញទេ។ ៤) លោក ហ៊ុន សែន ចាត់ទុក រនុកក្នុងដែលលោកបានកម្ចេចគឺជាសាកសព។ ៥) ល្បែងចារកម្មរបស់ លោក ហ៊ុន សែន កំពុងធ្វើឱ្យផ្ទុះការសង្ស័...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ 11.02.2025

១) សង្គមស៊ីវិលថាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា កាលពីឆ្នាំ២០២៤ កើនឡើងជាង ៩០%។ ២) អាជ្ញាធរកម្ពុជាបញ្ជូនជនជាតិវៀតណាម ចំនួន១៧៧នាក់ ទៅកាន់ប្រទេសរបស់ពួកគេវិញក្រោយពីរស់នៅលើទឹកដីកម្ពុជាខុសច្បាប់។ ៣) KMD ណែនំាឱ្យ អ្នកប្រជាធិបតេយ្យផ្តោតសកម្មភាពលើការបោះឆ្នោតសម្រាប់កម្ពុជា ជាជាងការឈ្លោះប្រកែក។ ៤) លោកត្រាំថាសហរដ្ឋអាមេរិកប្ដេជ្ញាទិញតំបន់ហា្កហ្សាខណៈអ៊ីស្រាអែលថានឹងប្រគល់ឱ្យអាមេរិក។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ 08.02.2025

១. បញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាដល់ឆ្នាំ២០២៥ ក្រោមបក្ស ប្រជាជនកម្ពុជា ៤៦ឆ្នាំ ២. មន្រ្តីបក្សជំទាស់ផ្តែផ្តាំដល់សមាជិក កុំឲ្យភ័យខ្លាចការគម្រាមពីបក្សកាន់អំណាច ៣. លោក ហ៊ុន សែន គម្រាមបញ្ចេញសារសម្ងាត់សន្ទនាគ្នានឹងបណ្ឌិត សេង សារី បើក្បត់លោក ៤. ការដើរតួក្នុងនយោបាយជាតិ និង អន្តរជាតិ បែបចង់ចាក់ខ្សែ ប៉ុន្តែ ថៅកែធំផ្តាំថា មិនបានទេ ៥. ការបែកធ្លាយឯកសារ​ប្រាប់ថាលោក ត្រាំ បង្ខំឱ្យអ៊ុយក្រែនកាត់ដីឱ្យរុស្ស៊ីជាថ្ន...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ 07.02.2025

១. អ្នកតាមដានរឿងសិទ្ធិនិយាយថា ឧក្រិដ្ឋកម្មគ្រប់រឿង ធ្វើឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានរស់ក្នុងភាពភ័យភិត ២. ចលនាសិទ្ធិមនុស្សជាពលរដ្ឋខ្មែរនៅក្រៅស្រុកជាច្រើនក្រុម បើកសមាជពិនិត្យរឿងសិទ្ធិមនុស្ស ៣. ជំនួយស.រ.អាខាងដោះមីនផ្អាក ចិនចូលមកជំនួស ថ្វីត្បិតតែមន្រ្តីដោះមីនថា មិនមែនដូច្នោះទេ ៤. មន្រ្តីបក្ស សង្រ្គោះជាតិ ខាងលោក កិម សុខា ចោទថា បណ្ឌិតខ្លះខាងលោក សម រង្ស៊ី ជាជនបង្កប់ ៥. រដ្ឋការលោក ត្រាំ បញ្ជាឱ្យដកបុគ្គលិកភ្នាក់...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ 06.02.2025

១. មនុស្សបួននាក់ស្លាប់ក្នុងអគ្គីភ័យនៅក្លឹបកំសាន្ត អាធ្រាត្រ Midnight សង្កាត់ព្រៃស ២. អតីតនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូទៅប្រទេសលាវ ដើម្បីរឹតចំណងរវាងបក្សនិងបក្ស ៣. អំពើពុករលួយបណ្តាលឲ្យបាត់ថវិកាជាតិក្នុងរដ្ឋបាលគ្រប់គ្រងបេឡាជាតិតាមសែស្រឡាយ ៤. អតីតប្រធានបក្ស កម្លាំងជាតិ មិនទទួលយកសេចក្តីសម្រេចតុលាការថ្នាក់ក្រោម ក៏មិនប្តឹងទៅថ្នាក់លើ ៥. សង្រ្គាមពាណិជ្ជកម្មក្នុងរដ្ឋការថ្មីអាមេរិកាំង អង្រួនពិភពលោក រហូ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ 05.02.2025

១. តើប្រទេសកម្ពុជា នឹងមានវិបត្តិសង្គមឬទេ បើបាត់បង់ជំនួយមួយផ្នែកពីស.រ.អា? ២. កូនប្រុសលោក ហ៊ុន សែន ប្រាប់កូនខ្មែរចេះគោរពចាស់ទុំ ដូចជាឪពុកលោកផង ៣. ព្រះអគ្គីឆេះឆាបព្រៃ៣០%ក្នុងឧទ្យានជាតិ គេថាប្រជាពលរដ្ឋជាអ្នកដុតដើម្បីបរបាញ់សត្វ ៤. អាជ្ញាធរជាតិ អប្សារា អំពាវនាវឲ្យសាធារណជន ឈប់ឲ្យចំណីជួយបំប៉នស្វាម្តុំប្រាសាទអង្គរ ៥. មេដឹកនាំប្រទេសប៉ាណាម៉ា សន្យាបញ្ចប់កិច្ចព្រមព្រៀងជាមួយចិន ឆ្លើយតបនឹងស.រ.អា

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ 04.02.2025

១. អ្នកសង្កេតការណ៍អន្តរជាតិ ថា ឃាតកម្មរូបលោក លឹម គឹមយ៉ា អាចទាក់ទងនឹងមេដឹកនាំប្រទេសពីរ ២. នាយករដ្ឋមន្រ្តីកូន និយាយចំអកមេដឹកនាំបក្សជំទាស់ ថាម្តងរិះគន់ ម្តងសសើរមេដឹកនាំស.រ.អាថ្មី ៣. បក្ស ប្រជាជនកម្ពុជា ឲ្យសមាជិកបក្សប្រើប្រាស់បណ្តាញទាក់ទងសន្ទនាគ្នា បញ្ជូនសារ ក្នុងប្រទេស ៤. រូបភាពនិមិត្តរូបជ័យជម្នះបដិវត្តន៍បែបកុម្មុយនិស្ត−សង្គមនិយម បោះពុម្ពលើសៀវភៅសិស្សសាលា

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ 30.01.2025

១. រាជរដ្ឋាភិបាលផ្តើមចេញដំណើរលើកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ២. អង្គការក្រៅរដ្ឋាភិបាលថា ការនាំចេញសម្លៀកបំពាក់នឹងជួបផលអាក្រក់ បើបាត់ប្រព័ន្ធអនុគ្រោះពន្ធ ៣. មេបក្សជំទាស់ ថាក្នុងរបបសព្វថ្ងៃ គ្មានទីផ្សារផលកសិកម្មឲ្យកសិករទេ តែមានទីផ្សារគ្រឿងញៀន ៤. ក្រសួង មហាផ្ទៃ ប្រកាសលុបឈ្មោះក្រុមហ៊ុន ការពារសន្តិសុខឯកជនចំនួន២៦ ព្រោះគ្មានសកម្មភាព ៥. ប្រធានាធិបតី ពូទីន ថា ការចរចារកសន្តិភាពធ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ 29.01.2025

១. មេបក្សជំទាស់ ចោទអភិបាលរងរាជធានី ឃ្លាំង ហួត ជាអ្នករៀបចំផែនការសម្លាប់លោក លឹម គិមយ៉ា ២. រឿង កោះគុត នៅរស់រវើក ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មទាមទារសិទ្ធិគ្រប់គ្រង ៣. ទស្សនៈ សកម្មជនខ្មែរ−អាមេរិកាំង រឿងរដ្ឋការថ្មីអនុវត្តវិធានការ ចាប់បញ្ជូនជនភៀសខ្លួនខុសច្បាប់ ៤. ចិនមិនផ្តល់ជំនួយ ស.រ.អាព្យួរជំនួយដល់គម្រោងអភិវឌ្ឍន៍មួយចំនួន ធ្វើឲ្យមជ្ឈដ្ឋានខ្មែរផ្តើមបារម្ភ ៥. ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីជាង៣០០...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ 28.01.2025

១. មន្រ្តីបក្សជំទាស់ ពោលថា នាយករដ្ឋមន្រ្តី និយាយដោះទ័លដូចក្មេង ករណីឃាតកម្មលោក លឹមគឹមយ៉ា ២. អ្នកវិភាគនយោបាយខ្មែរជំនាន់ក្រោយ ថ្លែងថា លោក ហ៊ុន សែន ដឹកនាំប្រទេសដូចឈើអត់ខ្លឹម ៣. លោក សម រង្ស៊ី ថា នយោបាយកសិកម្មបែបគ្រួសារត្រកូល ហ៊ុន មិនស្មើនឹងគំនិតកសិករសាមញ្ញម្នាក់ ៤. បុគ្គលិក−និយោជិតក្រុមហ៊ុន ណាហ្គាវលដ៍ មានវិវាទនឹងនិយោជក បន្តធ្វើកូដកម្មតាមសិទ្ធិស្របច្បាប់ ៥. មិនអាចប្ដូរមេដឹកនាំផ្ដាច់ការនៅបេឡារុស លើកលែងតែ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ 25.01.2025

១) រដ្ឋាភិបាលបារាំង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ សំណុំរឿងឃាតកម្មលោក លីម គឹមយ៉ា។ ២) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ អាជ្ញាធរចាប់ខ្លួនឧកញ៉ា សុខ គង់ មកស៊ើបសួរជុំវិញចែកអាំងប៉ាវបណ្តាលឲ្យមានមនុស្សស្លាប់។ ៣) ក្រសួងអប់រំ ឱ្យគ្រឹះស្ថានអប់រំដាក់ចេញវិធានការនានាទៅតាម ស្ថានភាពជាក់ស្តែង ដើម្បីបង្ការហានិភ័យសុខភាពដល់សិស្សានុសិស្ស។ ៤) រដ្ឋាភិបាលអូស្ត្រាលីប្តេជ្ញា ការពារ និងលើកកម្ពស់សិទ្ធិមនុស្សអន្តរជាតិ ជុ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ 24.01.2025

១) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន ថាចិនជួយគាំទ្រ និង​ឧបត្ថម្ភកម្ពុជានៅគ្រប់កាលៈទេសៈ។ ២) ​​​ ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារដណ្តើមអាំងប៉ាវ​នៅ ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ គង់ទទួលបានប្រាក់១៥លានរៀល និងក្តារ​មឈ្ឈូ​ម្នាក់១។ ៣) មន្ត្រីបក្សសង្គ្រោះជាតិ បន្ទោស មន្ត្រីបក្ស​ប្រឆាំង​ថាខ្វល់ខ្វាយតែរឿងមនុស្សស្លាប់។ ៤) លោក សម រង្ស៊ី៖ របបក្រុងភ្នំពេញនឹងត្រូវប្រឈមឧប​សគ្គកាន់​តែខ្លាំង ក្រោយពីលោក ម៉ាក...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ 23.01.2025

១. ជាង២០ឆ្នាំក្រោយឃាតកម្មលើលោក ជា វិជ្ជា កណ្តាលព្រឹកកណ្តាលក្រុង យុត្តិធម៌មិនដឹងនៅឯណា ២. ពាណិជ្ជកម្ម វិនិយោទុនបរទេស មិនសូវហូរចូលដូចសង្ឃឹមទុក ពីព្រោះតែឧក្រិដ្ឋកម្មក្នុងប្រទេស ៣. រាជរដ្ឋាភិបាល ប្រកាសថា ឆ្នាំ២០២៤ អាជ្ញាធរបង្រ្កាបល្មើសគ្រឿងញៀនបាន២០០ករណី ៤. នាយក្រសួង សុខាភិបាល អំពាវនាវឲ្យស្ថាប័នរដ្ឋជួយ បង្ការអំពើ អត្តឃាត ៥. ប្រធានាធិបតីស.រ.អាថ្មី ថានឹងបញ្ជូនអាវុធថែមឲ្យប្រទេសអ៊ុយក្រែន បើរុស៊សីមិនព្រមបញ្ច...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ 22.01.2025

១) លោក ម៉ែន ណាត ទទូចឱ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតសំណុំរឿងឃាតកម្មលោក ជា វិជ្ជា ដើម្បីវែកមុខឃាតកពិតយកមកផ្តន្ទាទោស។ ២) ក្រសួងព័ត៌មាន ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរជិត ៨០%។ ៣) យុវជនបរិស្ថាន កញ្ញា ភួន កែវរស្មី ប្តេជ្ញា មិនលើកដៃសុំទោសអាជ្ញាធរ ព្រោះតែខ្លួនមិនបានធ្វើខុស។ ៤) លោក ជួន ណារិន្ទ បញ្ជាឲ្យដាក់កម្លាំងបាញ់ល្បឿន និងពិនិត្យជាតិអាល់កុល នៅផ្លូវ៦០ម៉ែត្រដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ 21.01.2025

១. នាយករដ្ឋមន្រ្តីខ្មែរ រំឭកពលរដ្ឋខ្មែរដែលកំពុងកាន់ទុក្ខ ថាកុំយករឿងឃាតកម្មធ្វើនយោបាយ ២. អំពើពុករលួយក្នុងជួររដ្ឋាភិបាល មានសឹងតែគ្រប់ស្ថាប័នរដ្ឋ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលមិនដឹងធ្វើម៉េច ៣. មេដឹកនាំប្រទេសនិយាយថា ស្រូវ−អង្ករ ចុះថ្លៃ ឡើងថ្លៃ ទីណាក៏មានដែរ លោកមិនដឹងធ្វើម៉េចទេ ៤. ពលរដ្ឋខ្មែរនៅបរទេសរវល់ចូលរួមជជែកគ្នារកវិធីទាមទារ កោះគុត ពីប្រទេសថៃមកវិញ ៥. ខណៈលោក ត្រាំ វិលចូលសេតវិមាន ​គេបារម្ភ លោកបង្ខំអ៊ុយក្រែ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ 18.01.2025

១) លោក ស ថេត ហាមដាច់ខាតមិនឲ្យជ្រើសយកជនបរទេសឲ្យបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។ ២) ចលនាខ្មែនៅក្រៅស្រុក ប្រារព្ធសមាជពលរដ្ឋខ្មែរ-អាមេរិកកាំងស្តីពីបញ្ហា កោះគុត។ ៣) សមត្ថកិច្ចបានឃាត់ខ្លួនក្រុមហ៊ុនអចលនទ្រព្យអ្នកស្រី ម៉ន ដានី ពីបទចេញសែកស្អុយ។ ៤) លោក ហ៊ុន សែន ទម្លាយលិខិត បញ្ចប់តំណែងជាទីប្រឹក្សារបស់លោក លី រតនរស្មី ក្រោយជាប់ចោទក្នុងអំពើឃាតកម្មលើលោក លឹម គឹមយ៉ា។ ៥) អតីតនាយករដ្ឋមន្ត្រីប៉ាគិស្ថានមានទំនោខ្លាំ...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ 17.01.2025

១) អ្នកឃ្លាំមើល ចាត់ទុកការចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី គឺជា​ករណី​ពាលស៊ីពាល។ ២) ​​​លោក រ៉ុង ឈុន បដិសេធមិនចូលរួមសវនាការតាមដីកាកោះ​របស់​តុលាការនៅថ្ងៃសុក្រ។ ៣) លោក ហ៊ុន សែន ​ជំរុញ​ឱ្យអ៊ុយក្រែន ស្វែងរកកា​រ​ចរចា​សន្តិភាព​ជា​ជាងបន្តវាយប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ ៤) មន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាចនៅកម្ពុជាអះអាងថា ឃាតកម្ម​លើលោក លឹម គឹមយ៉ា អាចជាថ្វីដៃរបស់គ្រួសារត្រកូលយឹម។ ៥) មុនចាកចេញពីសេតវិមានលោកបៃដិនបាន...

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ 16.01.2025

១. តុលាការប្រទេសថៃ ចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះ លី រតនរស្មី ២. ឧកញ៉ាសង់ផ្ទះលក់ ទិញអង្ករចែកអ្នកទិញ ជំនួសដីនិងផ្ទះវិញ ទំនងជាគ្មានប្រាក់សង ៣. កុមារខ្មែរប្រមាណ ២លាននាក់ អាចប្រឈមនឹងគ្រោះថ្នាក់សុខភាពដោយសារ ធាតុអាកាសដូរ ៤. លោក រ៉ុង ឈុន ស្នើស្ថានទូតបរទេសក្នុងប្រទេសកម្ពុជាជួយស្តារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ ៥. អាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង អនុវត្តដីកាតុលាការ ចាប់ខ្លួនប្រធានាធិបតីប្រកា...

Ascolta il podcast កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី su Replaio

Radio e podcast in un'unica app - gratis e senza registrazione. Installala oggi e non perderti il lancio

Scaricala su Google Play

Replaio non è un editore di podcast; i nomi dei programmi, le copertine e l'audio appartengono ai rispettivi autori e vengono distribuiti tramite feed RSS pubblici